A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 2 May 2013

Political parties promised to respond to International Labour Day marchers' demand for pay increase to $150 per month គណបក្សនយោបាយ សន្យារ​ឆ្លើយតប​នឹង​សំណើ​របស់​កម្មករ នៅ​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ​

Front L-R: Yont Tharo, Mu Sochua and Kem Sokha, who are MPs from the opposition Cambodia National Rescue Party, came out to receive marchers' petition.
 
(ថ្ងៃទី 1 ឧសភា 2013,) | ដោយ: មុនីរាជ CEN

ភ្នំពេញ: នៅ​ថ្ងៃ​ទី​១ ឧសភា ដែល​ជា​ទិវា​ពលកម្ម​អន្តរជាតិ​លើក​ទី​១២៧ កម្មករ កម្មការិនី នៅតាម​បណ្តា​រោងចក្រ សហគ្រាស ប្រមាណ​ជាង ២.០០០ នាក់ បាន​ធ្វើ​ការប្រមូលផ្តុំ​គ្នា នៅ​ទីលាន​ប្រជាធិបតេយ្យ ដោយ​មាន​កាន់​បដា​ពាក្យស្លោក​ជាច្រើន​ផ្ទាំង ទាក់ទង​ទៅ​នឹង​ក្តី​កង្វល់​របស់​កម្មករ​។ ក្រុមកម្មករ បានធ្វើការ​ស្រែក​ទាមទា​រ​តម្លើង​ប្រាក់ខែ និង​បាន​ហែ​ក្បួន ពី​ទីលាន​ប្រជាធិបតេយ្យ តាមផ្លូវ​ព្រះស៊ីសុវត្ថិ​(​មាត់ទន្លេ​) ឆ្ពោះទៅកាន់​មន្ទីរ​រដ្ឋសភាជាតិ ដើម្បី​ដាក់​ញ្ញត្តិ​ជូន​រាជរដ្ឋាភិបាល និង​អ្នកតំណាងរាស្ត្រ​។​

​ការ​ហែរ​ក្បួន​នេះ គឺ​ដឹកនាំ​ដោយ​សហភាព​សហជីព​កម្ពុជា និង​សហភាព​ការងារ​កម្ពុជា រួម​ទាំង​សហភាព សហព័ន្ធ នៅក្នុង​វិស័យ​ផ្សេងៗ​ទៀត រួមមាន​វិស័យ​កាត់ដេរ  សំណង់ ទេសចរណ៍ ចំណីអាហារ និង​សេវាកម្ម មន្ត្រីរាជការ សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ កសិកម្ម ធនាគារ និង​ផ្នែក​ទូរគមនាគមន៍​។

​ ការ​ហែរ​ក្បួន​នេះ គឺ​មិន​មាន​ការប៉ះទង្គិចរ​វា​ង​ក្រុមកម្មករ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​នោះទេ ដោយ​មាន​ការជួយ​សម្រួល​ចរាច​រណ៍ ដល់​ការ​ហែរ​ក្បួន​ថែមទៀត​ផង​ពី​សំណាក់​អាជ្ញាធរ​ប៉ូលិស និង​ប៉េអឹម​។​    ​
​    ​
ជាមួយគ្នា ​នោះ ក៏​មាន​ការ​ចេញ​មក​ទ​ទួល​ញ្ញត្តិ​ពី​សំណាក់​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ពី​ដៃ​មេដឹកនាំ​សហជីព នៅ​មុខ​រដ្ឋសភា​។
​    ​
​ ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន បាន​ថ្លែង​នៅ​មុខ​រដ្ឋសភា​ថា គោលបំណង​នៃ​ការ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​នេះ ស្តីពី ប្រាក់​ឈ្នួល និង​ប្រាក់ខែ​របស់​កម្មករ ហើយ​ប្រាក់ ១៥០ ដុល្លារ ត្រូវ​បញ្ចូល​ក្នុង​ច្បាប់​ជូន​ដល់​កម្មករ​គ្រប់​វិស័យ មិន​ចំពោះតែ​កម្មករ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង​ទេ​។ ចំពោះ​មន្ត្រីរាជការ ក៏​ត្រូវ​ស្ថិត​នៅក្នុង​ច្បាប់​ប្រាក់ខែ​អប្បបរមា គឺ ១​លាន​រៀល ក្នុង ១​ខែ ជូន​ដល់​គ្រូបង្រៀន មន្ត្រីរាជការ ប៉ូលិស ទាហាន​ទាំងអស់​។​


​ចំណែក​លោក ទេព ន​ន្ទរី តំណាង​គណបក្ស ហ្វ៊ុន​ស៊ិនប៉ិច ដែល​មក​ទទួល​យក​ញ្ញត្តិ បាន​ថ្លែង​ទៅកាន់​ក្រុម​កម្មករ​ថា គណបក្ស ហ្វ៊ុន​ស៊ិនប៉ិច គាំទ្រ​សេចក្តីថ្លែងការណ៍​រួម​របស់​សហជីព និង​ព្យាយាម​ដោះស្រាយ​បញ្ហា​របស់​កម្មករ ដែលមាន ហើយ​បញ្ហា​ទាំងអស់ បើ​មិន​ដោះស្រាយ វា​រុញ​ឲ្យមាន​បញ្ហា​។​
​    ​
​រីឯ​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស សង្គ្រោះ​ជាតិ បាន​ថ្លែងថា គណបក្ស សង្គ្រោះ​ជាតិ នៅ​ជាមួយ​កម្មករ ពលករ មន្ត្រីរាជការ អ្នក​បម្រើការ​នៅ​សេវា​ឯកជន និង​សេវា​សាធារណៈ​។ គណបក្ស​របស់​លោក មាន​គោល​ការ​ច្បាស់លាស់​ក្នុង​ការធានា​ការពារ​នូវ​សិទ្ធិ និង​សេចក្តីថ្លៃថ្នូរ​របស់​កម្ម​ក​រ មន្ត្រីរាជការ​។​
​    ​
​លោក កឹម សុខា បានបញ្ជាក់​ថា ចំពោះ​ញ្ញត្តិ​នេះ គណបក្ស​របស់​លោក នឹង​យក​ដាក់​ចូល​នៅក្នុង​កម្មវិធី​គោលនយោបាយ​របស់​គណ​បក្ស​។​

​ ញ្ញត្តិ​របស់​កម្មករ ដែល​ដាក់​ជូន​រាជរដ្ឋាភិបាល មានដូចជា រាជរដ្ឋាភិបាល ត្រូវ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មករ​គ្រប់​វិស័យ​យ៉ាងតិច ១៥០ ដុល្លារ និង​ប្រាក់ខែ​មន្ត្រី​រាជការ ប៉ូលិស ទាហាន ១​លាន​រៀល​។ រាជរដ្ឋាភិបាល ត្រូវ​បញ្ចុះតម្លៃ​ប្រេង​មក​ត្រឹម ៣.៥០០ រៀល ក្នុង​មួយ​លីត្រ​។ រដ្ឋាភិបាល ត្រូវ​ធានា​ឲ្យមាន​ការគោរព​ច្បាប់ ស្តីពី ការងារ និង​លុបបំបាត់​ការប្រើប្រាស់​កិច្ចសន្យា​ខ្លី ព្រមទាំង​ត្រូវ​បញ្ឈប់​ការប្រើប្រាស់​ប្រព័ន្ធតុលាការ ប្តឹងផ្តល់​សហជីព​កម្ម​ករ ជាដើម​៕


- See more at: http://www.cen.com.kh/localnews/show_detail/19?token=Njg3MWUyNz#sthash.un56fHtS.dpuf

1 comment:

Anonymous said...

ទោះជាខំប្រឹងយ៉ាងណាក័មិនអាចឈ្នៈបានដែរ

ប្រជារាស្ត្រខ្មែរមិនសូវមានជំនឿរលើនយោបាយ
ហើយមិនចង់ដឹងឮដែរ មូលហេតុរាស្ត្រខ្មែរត្រូវ
អនកនយោបាយបោកប្រាស់ស្ទើគ្រប់ជុំនាន់រហូត
ដល់វិនាស់ក្រុមគ្រួសារស្ទើគ្មានសល់ ឯអ្នកធឬ្វើនយោបាយវិញមានភាពសិខសាន្តមានទ្រព្យធន់ចាយពុំអស់
ពេលហេតុការណ័ពុំស្រួលនាំគ្នារត់ទៅរស់បរទេសអស់

ចំណែករាស្ត្របានត្រឹមតែទទួលរងទុក្ខវេទនាគ្មានទី
បញ្ចប់ បានត្រឹមតែគេយកធ្វើជាឈ្នាន់ដើម្បីអំណាចខ្លួនប៉ុណ្ណោះ។

មុខអ្នកនយោបាយខាងលើនេះ ក័វាពុំខុសពី
អា ហ៊ុន សែន ដែរ វាពុំព្រមចោលសាច់សីឆ្អិងទេ

មិនមាននរណាអាចកែប្រែមាយាទខ្មែរបានទេ ពី
ព្រោះពុំមានអ្នកស្រឡាញ់ជាតិនិងរាស្ត្រពិតប្រាកដ

បានត្រឹមតែប្រើពាក្សបោករាស្ត្រអាងខ្លួនមានចំណេះបន្តិចបន្ទួចខំបំប់ោងអោយឭដូចស្គរ។

អ្នកមានអំណាចនៅខ្មែរចំណូលលុយកាក់តាមរយៈិកបុខរបរក្តីមិនដែលកាក់តាក់ំទេ ដូចក្ុមគ្រួសារ អា ត្រកូល ហ៊ុន ជាដើម នាំគ្នាបំបាត់លុយរដ្ធតាមចិត្តហាមាត់ចង់បាន។

រដ្ធមន្ត្រីម្នាក់ៗលុយដុល្លាហូរហៀរតើបានពីណា
មក?

ពេលសាកសួរវាវាឆ្លើយថារាស្ត្រខ្មែរមានលិយដុល្លា
មកពីណាឳយវា!

គួរឳយអាណោចអាថមណាស់ខ្មែរនេះឬមេដឹកនាំ
ខ្មែរសម៍យសតវត្តន៏ទី២១។