A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 17 May 2013

Opposition officials: Most Cambodian-Thai border posts are not old border posts [meaning Thailand installed now posts to encroach on Khmer border] មន្ត្រី​បក្ស​ប្រឆាំង៖ បង្គោល​ព្រំដែន​កម្ពុជា-ថៃ​ភាគ​ច្រើន​មិន​មែន​ជា​បង្គោល​ចាស់

មន្ត្រី​ជាន់​ខ្ពស់​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា បង្គោល​ឡាក់​ដែល​កំណត់​ព្រំ​សីមា​រវាង​ប្រទេស​កម្ពុជា និង​ថៃ គឺ​ភាគ​ច្រើន​ពុំ​មែន​ជា​បង្គោល​ឡាក់​ចាស់ ដែល​កំណត់​ដោយ​អាណានិគម​និយម​បារាំង នោះ​ឡើយ។
ដោយ ម៉ម មុនីរតន៍ RFA
2013-05-16
ព្រំដែន ប៉ៃលិន ៣០៥
បង្គោល​ព្រំដែន​លេខ ៦៤ នៅ​ចំណុច​អូរអែម សង្កាត់​បរយ៉ាខា ក្រុង​ប៉ៃលិន។ Border post No. 64 at O'Em Point, Boriyakha district in Pailin town.
 
RFA/Morm Moniroth
លោក សុន ឆ័យ មន្ត្រី​ជាន់​ខ្ពស់​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី១៦ ឧសភា ថា ផ្អែក​តាម​ការ​ពិនិត្យ​ជាក់ស្ដែង​របស់​លោក រក​ឃើញ​ថា កម្ពុជា ពិត​ជា​ត្រូវ​បាត់បង់​ទឹកដី​មួយ​ផ្នែក​ទៀត ទៅ​ប្រទេស​ថៃ។ លោក​បន្ត​ថា ដូច​ជា​នៅ​បង្គោល​ឡាក់​លេខ​៦៦ និង​លេខ​៦៧ នៅ​ចំណុច​សង្កាត់​បរយ៉ាខា ក្រុង​ប៉ៃលិន បង្គោល​ឡាក់​ទាំង​នេះ​ពិត​ជា​ត្រូវ​បាន​កែច្នៃ​ក្រោយ ពោល​គឺ​ពុំ​មែន​ជា​បង្គោល​ចាស់​ដែល​កំណត់​ដោយ​រដ្ឋការ​បារាំង នោះ​ទេ។ ពីព្រោះ​បង្គោល​ដែល​លោក​ពិនិត្យ​ដោយ​ផ្ទាល់ រក​ឃើញ​ថា មាន​ស្នាម​ប្រេះ​ដាច់​ដោយ​កង់ និង​អាច​លួច​រំកិល​នៅ​មុន​ឆ្នាំ​១៩៧៩ ប៉ុណ្ណោះ។
លោក សុន ឆ័យ៖ «បាន​រុក​តាម​ចម្ការ​ពោត ហើយ​ចុះ​ទៅ​រហូត​ដល់​ឃើញ​ព្រំដែន បង្គោល​ឃើញ​បង្គោល​នោះ ហើយ​ក៏​ហាក់​ដូច​ជា​មាន​ការ​ពោល​ប្រាប់​ពី​ប្រជារាស្ត្រ​ដែរ​ថា បង្គោល​នោះ​ហាក់​ដូច​ជា​បង្គោល​បង្ខិត​ដោយ​ពួក​ថៃ ប្រហែល​ឆ្នាំ​១៩៧៥។ មាន​ស្នាម​ដែល​គេ​វៃ​ជ្រុង​បង្គោល​នោះ ដើម្បី​គេ​យក​ខ្សែ​ពោ​លើក​អើ​បង្គោល​ហ្នឹង ដើម្បី​យក​មក​វៃ​ដាំ​ជាថ្មី​អី​ជាដើម»
ការ​ថ្លែង​របស់​លោក សុន ឆ័យ នេះ ធ្វើ​ឡើង​នៅ​ក្នុង​ពេល​រូប​លោក​រួម​ជាមួយ​មន្ត្រី​សមាជិក​គណបក្ស​សង្គ្រោះ​ ជាតិ មួយ​ចំនួន បាន​ចុះ​ពិនិត្យ​មើល​បង្គោល​ព្រំដែន​កម្ពុជា-ថៃ នៅ​ថ្ងៃ​ទី១៦ ឧសភា បន្ទាប់​ពី​មាន​ភាព​មិន​ប្រក្រតី​កើត​ឡើង កាល​ពី​ចុង​ខែ​មីនា កន្លង​ទៅ​នេះ។
រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល ដែល​ឃ្លាំ​មើល​បញ្ហា​ព្រំដែន និង​គណបក្ស​ប្រឆាំង រិះគន់​ថា ធ្វើ​ឲ្យ​ទឹកដី​កម្ពុជា ត្រូវ​បាត់បង់​បន្ថែម​ទៀត ទាំង​ផ្នែក​ខាង​កើត និង​ខាង​លិច ទៅ​ប្រទេស​ជិត​ខាង។ ទន្ទឹម​នឹង​នេះ អ្នក​ហ៊ាន​រិះគន់​រដ្ឋាភិបាល​ក្នុង​រឿង​ព្រំដែន តែង​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ។

កាល​ពី​ថ្ងៃ​ទី២៨ ខែ​មីនា អតីត​មេ​ប៉ុស្តិ៍​បរថ្មី លោក មួន ទឹម ត្រូវ​បាន​ស្នងការ​ខេត្ត​ប៉ៃលិន បញ្ចប់​ពី​តួនាទី និង​បង្ខំ​ឲ្យ​ចុះ​ហត្ថលេខា​ទទួល​កំហុស ៤​ដង​ក្នុង​មួយ​ថ្ងៃ​នៅ​ឡើយ។ មូលហេតុ​នៃ​បញ្ឈប់​ជា​មេ​ប៉ុស្តិ៍​នេះ ព្រោះ​លោក​ត្រូវ​គេ​រក​ឃើញ​ថា បាន​អម​ដំណើរ​ដើម្បី​ការពារ​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី ៣​នាក់ ចុះ​ពិនិត្យ​មើល​បង្គោល​ព្រំដែន​លេខ​៦៤ កាល​ពី​ថ្ងៃ​ទី១៩ មីនា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

4 comments:

Anonymous said...

don't be panic with these posts, stay clam , stay cool for now,

after ICJ verdict, Khmer peoples will get fresh border post,,,

Anonymous said...

Stay calm until Thailand and Vietnam move the posts deeper and deeper into Cambodia?

Anonymous said...

don't think wrong, it not easy like u said,

it was not like 40yrs ago,

Anonymous said...

After ICJ decision there only three ways that will happen.
1.If Siam accept ICJ decisions that favors Cambodia claimed then Siam/ Cambodian Demarcation Border Commitee can start demarcated the border. Then these posts that Siam moved will have to move back to the right coordinates using Siam-Franco 1908 border treaties with GPS helps.

2. If Siam not accept ICJ decisions that favors Cambodia claimed. Then there will not be any JBC border dermacate. In this scenarios Khmer forces will be strengthen at border positions. Siam will be preparing another attack on our forces using different tactics than last fights. The results deaths and suffering both sides. Khmer forces still maintain and control same areas. There will be high alerts all the time.

3. If ICJ court not rule in Cambodia favors then still remain the same status quo. Siam will take advantage other border areas that there lightly Khmer forces and still complain on deaf ears.


We must strengthen our troops with even better weapons such as some 155mm howitzers, medium range SAM, Radar guided AAA, Anti-tank missiles, 50 calibre long
range sniper rifles, night vision goggle for our frontlines troops, better EVAC teams, EVAC helicopters.