A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 16 May 2013

Hun Sen launched a scathing attack on Prince Sisowath Thomico for joining the opposition party លោក ហ៊ុន សែន រិះគន់​ព្រះអង្គម្ចាស់ ធម្មិកោ ចូល​រួម​ជាមួយ​បក្ស​ប្រឆាំង

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់​​ចំពោះ សែ​រាជវង្ស​ដែល​ទៅ​ចូលរួម​ធ្វើ​នយោបាយ​​​ជាមួយ​​គណបក្ស​សង្គ្រោះ​ជាតិ ជា​គូ​ប្រជែង​ដ៏​សំខាន់​របស់​គណបក្ស​ប្រជាជន​កម្ពុជា។
ដោយ ដែន អយុធ្យា RFA
2013-05-16
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ៣០៥
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ លេខា​ផ្ទាល់​របស់​អតីត​ព្រះមហាក្សត្រ និង​ជា​ទីប្រឹក្សា​អម​ព្រះរាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​សុក្រ ទី១៩ ខែ​តុលា ឆ្នាំ​២០១២។
Photo: RFA
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​ពិធី​សម្ពោធ​សាលា​ពុទ្ធិក​អនុវិទ្យាល័យ ហ៊ុន សែន សិរី​ពេជ្រ ខេត្ត​ព្រៃវែង ថ្ងៃ​ទី​១៦ ខែ​ឧសភា បាន​រិះគន់​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែល​បាន​តាំង​ព្រះ​កាយ​ជា​អ្នក​តំណាង​សែ​រាជវង្ស និង​តំណាង​សម័យ​សង្គម​រាស្ត្រ​និយម ហើយ​បាន​ចូល​រួម​ធ្វើ​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ។
លោក ហ៊ុន សែន បាន​លើក​យក​បទសម្ភាសន៍​របស់​ព្រះអង្គម្ចាស់ ធម្មិកោ អតីត​ប្រឹក្សា​ផ្ទាល់​ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ ជា​មួយ​​​​វិទ្យុ​អាស៊ីសេរី ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា ដែល​តាំង​ខ្លួន​ជា​​តំណាង​រាជវង្ស និង​​តំណាង​ឲ្យ​របប​សង្គម​រាស្ត្រ​រាជា​និយម និង​ចោទ​ថា ព្រះអង្គម្ចាស់ ធម្មិកោ ជា​អ្នក​បំផ្លាញ​របប​រាជា​និយម​ទៅ​វិញ​ទេ។
លោក ហ៊ុន សែន ស្នើ​កុំ​ឲ្យ​មហាជន ​​ឬ​អ្នក​នយោបាយ​យល់​ច្រឡំ​ចំពោះ​បន្ទូល​របស់​ព្រះអង្គម្ចាស់ ធម្មិកោ ថា​អាច​ជាប់​ពាក់​ព័ន្ធ​នឹង​ព្រះទ័យ​ព្រះមហាក្សត្រ ឬ​សម្ដេច​ម៉ែ​ឲ្យ​សោះ វា​គ្រាន់​តែ​ជា​រឿង​បុគ្គល ធម្មិកោ ម្នាក់​ប៉ុណ្ណោះ មិន​ជាប់​ពាក់​ព័ន្ធ​ព្រះមហាក្សត្រ និង​សម្ដេច​ម៉ែ​ទេ។
លោក ហ៊ុន សែន៖ «ធម្មិកោ ជា​នរណា? ធម្មិកោ គឺ​ជា​មនុស្ស​ម្នាក់​ដែល​ផ្ដាច់ផ្ដិល​ជីវិត​រាជា​និយម ផ្ដាច់ផ្ដិល​ជីវិត​សង្គម​រាស្ត្រ​និយម។ អ៊ីចឹង​ព្រះអង្គ​មិន​ចាំបាច់​មាន​មុខ​មក​និយាយ​ទេ ហើយ​រាជា​និយម​ក៏​មិន​មែន​ជា​របស់​ព្រះអង្គ​ដែរ គឺ​របស់​ទាំង​អស់​គ្នា។ សង្គម​រាស្ត្រ​និយម​ស្លាប់​បាត់​ទៅ​ហើយ។ ព្រះករុណា​ថា សង្គម​រាស្ត្រ​និយម​ស្លាប់​បាត់​ទៅ​ហើយៗ ចាត់​ទុក​គណបក្ស​ប្រជាជន​កម្ពុជា ជា​ប្អូន​របស់​សង្គម​រាស្ត្រ​និយម»
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដើម្បី​បំភ្លឺ​ចំពោះ​ការ​រិះគន់​របស់​ប្រមុខ​ដឹកនាំ​បាន​ទេ នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា។ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា ព្រះអង្គម្ចាស់ ធម្មិកោ មាន​បន្ទូល​ថា ព្រះអង្គ​ជា​តំណាង​ឲ្យ​រាជវង្ស និង​របប​សង្គម​រាស្ត្រ​និយម។ ជាង​នេះ​ទៀត ព្រះអង្គ​ បាន​ស្នើ​ឲ្យ​ម្ចាស់​ឆ្នោត​ជ្រើសរើស​រវាង​គណបក្ស​​​ប្រជាជន​កម្ពុជា ដែល​ព្រះអង្គ​ចាត់​ទុក​ជា​​បក្ស​កុម្មុយនិស្ត និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​​ព្រះអង្គ​ចាត់​ទុក​ជា​គណបក្ស​ដើរ​តាម​របប​សង្គម​​រាស្ត្រ​និយម។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ៖ «ឥឡូវ​ឲ្យ​បង​ប្អូន​ជ្រើសរើស​ទៅ ជ្រើសរើស​រវាង​ការ​គ្រប់គ្រង​របៀប​កុម្មុយនិស្ត ឬ​មួយ​ការ​គ្រប់គ្រង​របៀប​សម័យ​សង្គម​រាស្ត្រ​និយម ដែល​ខ្ញុំ​ឈរ​ជា​តំណាង។ ទាំង​អស់​គ្នា​គេ​ថា គេ​ចង់​ឲ្យ​មាន​ការ​ដឹកនាំ​ដូច​សម័យ​សង្គម​រាស្ត្រ​និយម ដែល​ផ្ដល់​សេចក្ដី​សុខ សេចក្ដី​រីក​ចំរើន សេចក្ដី​យុត្តិធម៌​ទៅ​ឲ្យ​ប្រជារាស្ត្រ​ទូទាំង​ប្រទេស​កម្ពុជា។ ដូច្នេះ​ឥឡូវ​នេះ​វា​ច្បាស់​ហើយ គ្រប់​វេទិកា​ដែល​ខ្ញុំ​បាន​ឆ្លង​កាត់ ខ្ញុំ​និយាយ​ថា យើង​យក​ជ័យជំនះ​ដើម្បី​យក​របប​សង្គម​រាស្ត្រ​និយម​យក​មក​គ្រប់គ្រង​សា​ជា​ ថ្មី»

ក្រៅ​ពី​លោក ហ៊ុន សែន រិះគន់​នេះ កន្លង​មក​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះ​ប្រធាន​ឧត្ដម​ទីប្រឹក្សា​​ព្រះមហាក្សត្រ ច្រាន​ចោល និង​បាន​ផ្ញើ​លិខិត​ជូន​លោក ហ៊ុន សែន បដិសេធ​បន្ទូល​ព្រះអង្គ​ម្ចាស់ ធម្មិកោ ថា​មិន​មែន​តំណាង​ឲ្យ​រាជវង្ស និង​សង្គម​​រាស្ត្រ​និយម​ទេ។ សម្ដេច​ក្រុមព្រះ​បាន​ហៅ​ការ​ធ្វើ​នយោបាយ​របស់​ព្រះអង្គម្ចាស់ ធម្មិកោ គឺ​បាន​អនុវត្ត​ផ្ទុយ​​ព្រះរាជ​ចំណារ​របស់​ព្រះ​មហា​វីរក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ ​​ដែល​ហាម​មិន​ឲ្យ​រាជវង្ស​ធ្វើ​នយោបាយ។
ទាក់ទិន​បញ្ហា​នេះ លោក​បណ្ឌិត ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​អង្គការ និចហ្វិក (Nicfec) មាន​ប្រសាសន៍​ថា ការ​ចូល​រួម​ធ្វើ​នយោបាយ​របស់​ព្រះអង្គម្ចាស់ ធម្មិកោ ជាមួយ​គណបក្ស​ប្រឆាំង ច្បាប់​មិន​បាន​ហាម​ឃាត់​ទេ គឺ​បុគ្គល​ម្នាក់​មាន​សិទ្ធិ​ចូល​រួម​ធ្វើ​នយោបាយ​ជាមួយ​បក្ស​ណា​មួយ​ដោយ​ គ្មាន​ការ​ហាម​ឃាត់៖ «ការ​សម្រេច​ព្រះទ័យ​របស់​ព្រះអង្គម្ចាស់ ធម្មិកោ គឺ​ជា​សិទ្ធិ​របស់​ព្រះអង្គ ដែល​មាន​ការពារ​ដោយ​ច្បាប់។ ឯ​ចំណែក​យុទ្ធសាស្ត្រ​អ្នក​នយោបាយ​យ៉ាង​ណា​ដើម្បី​ទាក់​ទាញ​ការ​គាំទ្រ ឬ​ដើម្បី​ឲ្យ​សាធារណជន​មើល​ឃើញ​អំពី​កិត្យានុភាព​របស់​គណបក្ស​រៀង​ខ្លួន គឺ​ជា​រឿង​ធម្មតា​របស់​អ្នក​នយោបាយ​ទេ»
ដូច​គ្នា​ដែរ លោក កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម មាន​ប្រសាសន៍​ថា បើ​ប្រមុខ​រដ្ឋាភិបាល​មិន​ចង់​ឲ្យ​សែ​រាជវង្ស​ធ្វើ​នយោបាយ គួរ​អនុញ្ញាត​ឲ្យ​រាជវង្ស​មាន​តួនាទី​​នៅ​ក្នុង​ស្ថាប័ន​ឯករាជ្យ​ផ្សេងៗ ក្នុង​ជួរ​រដ្ឋាភិបាល​ឲ្យ​បាន​ច្រើន៖ «ឧទាហរណ៍៖ ដូច​ជា​តួនាទី​របស់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ មហន្តរាយ។ តួនាទី​របស់​កាកបាទ​ក្រហម​កម្ពុជា តួនាទី​ក្រសួង​ព្រះបរមរាជវាំង ឬ​តួនាទី​ផ្នែក​សង្គមកិច្ច​ផ្សេងៗ​ទៀត ដើម្បី​ឲ្យ​សែ​រាជវង្ស​ដើរ​តួ​សំខាន់ៗ។ ឧទាហរណ៍៖ តួនាទី​ប្រធាន​កាកបាទ​ក្រហម។ ដូច​ជា​តួនាទី​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ជា​ស្ថាប័ន​ឯករាជ្យ ហើយ​សែ​រាជវង្ស​ដើរ​តួនាទី​ឲ្យ​បាន​ច្រើន...»
យ៉ាង​ណា​ក៏ដោយ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ប្ដូរ​ជីវិត​ចេញ​មុខ​ការពារ​ ព្រះមហាក្សត្រ ឬ​សម្ដេច​ម៉ែ មិន​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា បាត់​បង់​របប​រាជនិយម​ជា​ដាច់​ខាត។
ប្រមុខ​ដឹកនាំ​បាន​ព្រមាន​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ថា គ្មាន​សិទ្ធិ​ប្រើ​ពាក្យ​ជា​អ្នក​ការពារ​របប​រាជា​និយម ឬ​ជា​អ្នក​ការពារ​ព្រះមហាក្សត្រ​នោះ​ទេ។ ប៉ុន្តែ​បើ​តាម​ប្រវត្តិសាស្ត្រ លោក ហ៊ុន សែន ក្នុង​ពេល​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ក្នុង​អាណត្តិ​ដំបូង​កាល​ពី​ ឆ្នាំ​១៩៨៥ នោះ គឺ​លោក​ជា​នាយករដ្ឋមន្ត្រី​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ដែល​ក្នុង​ពេល​នោះ​មាន​គណបក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ជា​គណបក្ស​តែ​មួយ ប្រកាន់​តាម​លទ្ធិកុម្មុយនិស្ត គ្រប់គ្រង​ប្រទេស​កម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

4 comments:

Anonymous said...

this useless prince,was homeless in Paris - came to Cambodia for power - kick him out

THIS HOMELESS PRINCE - CAME TO PNH FOR POWER BY USING KING FATHER IMAGES - REPUTATION -

Anonymous said...

To 4:31am

YOU are useless and worthless !!!

Anonymous said...

He was not homeless, he was the secretary of King Father Sihanouk since the 1980s or 1970s. In cease you are too young to know, Prince Thomico was the editor and wrote for the "Bulletin" in French for the Resistance Movement in the 1980s.

Anonymous said...

You right, but his personality is out of the public scene. He is not a loyal person.
When he want to go back to politic and make his career, he should return to his old party and fight for a new reform and not looking for a better one.