""សម្ដេចបានកត់សម្គាល់ឃើញថា
មានក្រុមប្រឆាំងសម្ដេចមួយចំនួននៅពេលដែលសម្ដេចប្រើប្រាសភាសាវៀតណាម
គេហៅសម្ដេច ថា អាយ៉ងយួន ,
ប៉ុន្តែនៅពេលដែលសម្ដេចប្រើភាសារអង់គ្លេសគេបែរជាមិននិយាយអ្វីទេ
ព្រោះគេគិតថា អាមេរិកជាចៅហ្វាយរបស់គេតែម្នាក់ ។
ប៉ុន្តែសម្ដេចបានបញ្ជាក់ថា ខ្ញុំមិនមែនជាអាយ៉ង របស់អ្នកណាទេ ! ។ " Samdech [Hun Sen] noticed that a number of opposition groups called Samdech [Hun Sen] 'a Vietnamese puppet' when he used [spoke] the Vietnamese language, but when Samdech [Hun Sen] used the English language, they didn't say anything because they thought that America is their only master. But Samdech stressed that "I am nobody's puppet!".
ប្ញទ្ឌិពល Friday 24 May 2013 - Free Press Magazine
សម្ដេចនាយករដ្ឋមន្ត្រី ដែលបានបង្ហាញពីការពេញចិត្ត
ឲ្យគេហៅសម្ដេចថា តេជោ សែន
ដូចអ្វីដែលរាស្ត្រខ្មែរបានចាំយ៉ាងរត់មាត់ នូវ គោរមងារ
វីរៈជនការពារស្ដេច ដែលមានក្នុងប្រវត្តិសាស្ត្រ គឺតេជោ មាស និង តេជោ
យ៉តនោះ កាលពីព្រឹកមិញក្នុងពិធីសម្ពោធអគារសិក្សា និង
ពុទ្ធាភិសេកព្រះពុទ្ធរូបខ្នាតធំ ឯស្រុក ស្ទឹងត្រង់ ខេត្ត កំពង់ចាម
សម្ដេចបានប្រកាសជាសាធារណៈថា ” ខ្ញុំមិនជាអាយ៉ង អ្នកណាទេ…” ។
សេចក្ដីថ្លែងបែបនេះបានធ្វើឡើង
បន្ទាប់ពីសម្ដេចបានកត់សម្គាល់ឃើញថា
មានក្រុមប្រឆាំងសម្ដេចមួយចំនួននៅពេលដែលសម្ដេចប្រើប្រាសភាសាវៀតណាម
គេហៅសម្ដេច ថា អាយ៉ងយួន ,
ប៉ុន្តែនៅពេលដែលសម្ដេចប្រើភាសារអង់គ្លេសគេបែរជាមិននិយាយអ្វីទេ
ព្រោះគេគិតថា អាមេរិកជាចៅហ្វាយរបស់គេតែម្នាក់ ។
ប៉ុន្តែសម្ដេចបានបញ្ជាក់ថា ខ្ញុំមិនមែនជាអាយ៉ង របស់អ្នកណាទេ ! ។
ជាមួយគ្នាតេជោ សែន ក៏បានលើកមករំឭកផងដែរ
គ្រាដែលសម្ដេចធ្វើជាប្រធានអាស៊ាន ចំនួនពីរលើកកន្លងទៅ
គឺមេដឹកនាំទាំងអស់ក្នុងពិភពលោក រួមទាំងមេដឹកនាំអាមេរិកផង
ដែលជាសមាជិកនៃកិច្ចប្រជុំត្រូវតែស្តាប់
តាមការចាត់ចែងរបស់សម្ដេចថា ឲ្យអ្នកណានិយាយមុន និយាយក្រោយ “
ខ្ញុំធ្វើជាប្រធានអង្គប្រជុំអាស៊ានហ្នឹងគឺថា ពីរលើករួចមកហើយ
ហើយធ្លាប់ជាអ្នកសម្របសម្រួល ជាមួយដៃគូអាមេរិក អឺរ៉ុប
ក៏ធ្លាប់ធ្វើជាប្រធានអង្គប្រជុំស្អីៗ ខ្នាតអន្តរជាតិ
ជាច្រើនមកអ្ហើយ …ប្រជាពលរដ្ឋ អាចយល់អ្ហើយអំពីបញ្ហាហ្នឹង…” ។
ដោយបានអត្ថាធិប្បាយពីភាពងាយស្រួលចំណាំចំពោះលេខរៀងរបស់គណបក្ស
ប្រជាជនកម្ពុជា ក្នុងបញ្ជីគណបក្សបោះឆ្នោត ដែលស្ថិតលេខរៀងទី ៤
ដូចកាលពីអាណត្តិទី៤ដែរនោះសម្ដេចក៏បានអំពាវនាវសុំចិត្តប្រជាពល
រដ្ឋ ឲ្យមានការយោគយល់ដល់សម្ដេច មេត្តាកុំខឹងគោវ៉ៃ រទេះ ។
ពោលកុំខឹងមេភូមិ មេឃុំ បក្សប្រជាជន
ហើយមិនបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេច
ជាបេក្ខភាពនាយករដ្ឋមន្ត្រី ។
តេជោ សែន បានមានប្រសាសន៏បញ្ជាក់ដូច្នេះថា ” ខ្ញុំសូមអំពាវនាវ
ការបោះឆ្នោតលើកនេះ ជាការបោះឆ្នោតជាតិ សំខាន់ណាស់ កុំ ខឹងគោ វ៉ៃរទេះ
ខឹងមេភូមិ ឬ ក៏ខឹង ចៅហ្វាយស្រុក ខឹងប៉ូលិសតាមផ្លូវ
បោះឆ្នោតទម្លាក់ ហ៊ុន សែន អាហ្នឹងគឺជារឿងផ្សេង ។ បញ្ហានៅទីនេះ
គឺបញ្ហាបោះឆ្នោតជាតិ ខុសមួយថ្ងៃ ចង្រៃ មួយជីវិតតែម្ដង ។ គឺមិនខុសគ្នា
ពីថ្ងៃរដ្ឋប្រហារទម្លាក់សម្ដេច នរោត្តម សីហនុ នៅថ្ងៃ ១៨ មីនា ឆ្នាំ
១៩៧០ ទេ ខ្ញុំសូមប្រាប់ទៅប្រជាពលរដ្ឋឲ្យបានច្បាស់ អំពីបញ្ហាហ្នឹង
ហើយបោះឆ្នោតជូនគណបក្សប្រជាជន ដែល
មានខ្ញុំព្រះករុណាខ្ញុំធ្វើជានាយករដ្ឋមន្ត្រី គឺបោះឆ្នោត ឲ្យខ្លួនឯង
…” ៕
5 comments:
Hun sen can't speaks Yuon/english or khmer,he spokes only jungles' languages,the gook's language only.
Hun Sen can't deny that he is a puppet of Vietnam. Actions speak louder than words.
I agree with Hun Sen , he is not Yuon puppet but he is just one of Yuon's slaves
because he constantly works for Yuon interest ( no need Yuon to pull a string ) . Hun
Sen has neither courage nor deemocratic respossible - Those head of villages, communes were appointed by Hun Sen who is the head of CPP . In democratic country, the PM must take responsiblty & resign . But Hun Sen is still cowardly asking
the disgruntled voters to support him . Shame ! shame !
Ps It's nott the language that he spoke that he is judged but his action is . People will
still call him Yuon Puppet if he speaks Spanish and serve Yuon interest . 99999 years .
12:33 am
We agree with you.
Not only Hun Phuc is the optimum Yuon' s puppet, he is also a dictator and a traitor to his own countrymen !!!
If Hun Phuc does not like the labeling, just change. It is easy, he can start doing the opposites of what he has been doing, i.e. resciend the 99 year land leases, claim back Koh Tral, curb Yuon immigration, place Khmer soldiers to protect Khmer Yuon borders, just to name a few.
Will Hun Phuc change ???
ពូជ អា ហ៊ុន សែន! គឺអាឈាមថោក!កពា្ជះយួនដាច់ថៃ្ល
Post a Comment