A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 2 May 2013

Hun Sen criticizes analysts over broadcast of recording សម្តេច ហ៊ុន សែន ការពារ​ចំពោះ​ការផ្សព្វផ្សាយ​នូវ​អា​យ៉ៃ​ឆ្លងឆ្លើយ​រវាង​លោក កឹម​សុខា និង​លោក​សម​រង្ស៊ី​

Give our kids a better deal
KAMPONG CHAM, 2 May 2013 (The Cambodia Herald) – Hun Sen criticized and responded to some analysts who blamed the Press and Quick Reaction Unit for broadcasting a recording of a conversation between two opposition party leaders.

Analysts considered the broadcast of the recording between Sam Rainsy and Kem Sokha, Human Rights Party leader, as a mistake of the government and the Cambodian People’s Party (CPP).

Hun Sen, however, dismissed the charge, stating that there were a lot of insults aimed towards the CPP on Facebook, and the analysts didn't mention anything about the wrongness of those insults.

Hun Sen expressed his reaction Thursday while presiding over an inauguration ceremony of a temple in the Me Mot district.

The braodcast Wednesday talked about the mutual criticism between Sam Rainsy and Kem Sokha on the CPP after the 2008 elections which CPP had won 90 seats while 26 seats went to Sam Rainsy and three seats went the Human Rights party, the remainder went to two royalist parties.

The recording also voiced Sam Rainsy's strong criticism of the Human Rights Party and charge its leader of being a puppet of the CPP.

Phai Siphan, spokesman for Council of Ministers Office, didn’t give any comment when asked about the recording titled "Kem Sokha and Sam Rainsy have the illness of forgetting what they have said".



Keo Remy, member of the Press and Quick Reaction Unit, denied to comment while Tith Sothea, a member in that unit, could not be reached for comment.

Kem Sokha, who's currently the acting president of National Rescue Party, expressed no surprise over the broadcast, saying that it was a tactic of CPP.
(ថ្ងៃទី 2 ឧសភា 2013,) | ដោយ: រិទ្ធី CEN
ខេត្តកំពង់ចាម: ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ នៅ​វត្ត​ក្នុង​ស្រុក​មេមត់ ខេត្ត​កំពង់ចាម នា​ព្រឹក​ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ​២០១៣ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ការពារ​ចំពោះ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​បាន​ផ្សព្វផ្សាយ​នូវ​សំឡេង​ខ្សែអាត់ ដែល​ដាក់​ថា ជា​អា​យ៉ៃ​ឆ្លងឆ្លើយ​រវាង​លោក កឹម​សុខា និង​លោក​សម​រង្ស៊ី កាលពី​រសៀល​ថ្ងៃ​ទី​ ១​ឧសភា ឆ្នាំ​២០១៣​។​

​សម្តេច ហ៊ុន សែន បាន​រិះគន់ និង​ឆ្លើយតប​ទៅ​នឹង​អ្នកវិភាគ​មួយចំនួន ដែល​បាន​ចាត់ទុកថា ការផ្សព្វផ្សាយ​នូវ​សំឡេង​ខ្សែអាត់​នោះ ថា​ជា​ការខុសឆ្គង​មួយ​របស់​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ ក៏​ប៉ុន្តែ​តាម​សម្តេច ហ៊ុន សែន កន្លងមក មាន​ការផ្សព្វផ្សាយ​ពី​ការជេរប្រមាថ មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាងច្រើនតាម​ប្រព័ន្ធ Facebook ចុះ​ហេតុអ្វី​បាន​ជា​ក្រុម​អ្នកវិភាគ​ទាំងនោះ មិន​ថាជា​រឿង​ខុសឆ្គង​ផង​?​។​

​ ជាមួយគ្នា​នោះ សម្តេច ហ៊ុន សែន ក៏​បញ្ចេញ​ប្រតិកម្ម​តប​នឹង​អ្នកវិភាគចេញពី​ហុងកុង ដែល​បាន​ចាត់ទុក​ការប្រកាស​របស់​សម្តេច​កាលពី​ថ្ងៃ​ម្សិលមិញ ដែលថា សម្តេច​មិន​ជឿថាការបោះឆ្នោត​ខាង​មុខគណបក្ស​ប្រជាជន​កម្ពុជា​របស់​សម្តេច ធ្លាក់​កៅអី​ពី​ជាង ២ ភាគ ៣ មក​នៅ​ក្រោម ៥០ ភាគរយ ក្នុងចំណោម​សមាជិក​សភា​សរុប ១២៣ រូប​នោះ​ឡើយ​។ ចំណុច​នេះ អ្នកវិភាគបាន​ចាត់ទុកថា សម្តេច​ហ៊ុន ​សែន បានដឹង​ពី​ហានិភ័យ​របស់ខ្លួន​។ ប៉ុន្តែ​តាម​សម្តេច ហ៊ុន សែន គឺ​ការវិភាគខុស​ពី​ការពិត​។​

​ ជាមួយគ្នា​នោះ នៅ​ព្រឹក​មិញ សម្តេច​ហ៊ុន ​សែន ក៏​បាន​អំពាវនាវ​ជាថ្មីទៀតដល់​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ ឲ្យ​បន្ត​ធ្វើ​អំពើ​ល្អ ពិសេស​សមាជិក​បក្ស​នៅ​មូលដ្ឋាន​។​

​សម្តេច ហ៊ុន សែន ក៏​បាន​បង្ហាញ​មុខ​កូនប្រុស​របស់​សម្តេច ហើយ​ប្រកាស​ទៅកាន់​ប្រជាពលរដ្ឋ អ្នក​ខេត្តកំពង់ចាម​ថា កូនប្រុស​សម្តេច​ពីរ​នាក់ គឺ​លោក ហ៊ុន ម៉ា​ណែ​ត និង​លោក ហ៊ុន ម៉ា​នី​ត ដែល​ត្រូវបាន​តែងតាំង​ជា​ក្រុមការងារ​ចុះ​ជួយ​ខេត្ត​កំពង់ចាម គឺ​មិន​ត្រូវបាន​ដាក់​ឲ្យ​ឈរឈ្មោះ​បោះឆ្នោត​ទេ​។ មាន​តែ​កូនប្រុស​ម្នាក់​ប៉ុណ្ណោះ គឺ​លោក ហ៊ុន ម៉ា​នី ដែល​ត្រូវបាន​ដាក់​ឲ្យ​ឈរឈ្មោះ​បោះឆ្នោត​តំណាងរាស្ត្រ នៅ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ​។​

​សូម​រម្លឹកថា អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​រសៀល​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៣ បាន​ផ្សព្វផ្សាយ​នូវ​បទ​បង្ហាញ​ជា​ខ្សែអាត់​សំឡេង​មួយ ដែល​មាន​ចំណងជើង​ថា “​បទ​បង្ហាញ កឹម សុខា សម រង្ស៊ី កើត​ជំងឺ​ភ្លេច​សំដី​ខ្លួនឯង​”​។ ជា​បទ​បង្ហាញ​ដែល​មាន​រយៈពេល ២៥ នាទី និង ១៧ វិនាទី​។

​ក្នុង​ខ្សែអាត់​នោះ មាន​បុរស​អ្នក​អត្ថាធិប្បាយ ផ្តើមឡើងអម​ដោយ​សម្តី​របស់​លោក កឹម សុខា និង​លោក សម រង្ស៊ី ដែល​បាន​រិះគន់​គ្នា​ទៅវិញទៅមក នៅក្រោយ​ពី​ការបោះឆ្នោត​ជាតិ កាលពី​ឆ្នាំ​២០០៨​។ កាលណោះ លោក​សម​រង្ស៊ី និង​លោក​កឹម ​សុខា កំពុងតែ​រិះគន់ និង​ទិតៀន​គ្នា​យ៉ាង​ខ្លាំងក្លា​។ ជា​ការរិះគន់ដែល​មេ​បក្ស​ប្រឆាំង​ទាំងពីរ បានតិ​ទៀន ហែកហួ​គ្នា ក្នុង​រឿង​ថា លោក កឹម សុខា ជា​អាយ៉ង​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាដើម​។​ល​។ និង​។​ល​។​

​នៅក្នុង​ខ្សែអាត់​សំឡេង​ដដែល​នោះ ក៏​មាន​ប្រសាសន៍​របស់​សម្តេច ហ៊ុន សែន ពាក់ព័ន្ធ​នឹង​ជម្លោះ​រវាង​មេបក្ស​ទាំងពីរ​។ សម្តេច​ហ៊ុន​សែន ក៏បាន​លើកឡើង​ពី​ខ្សែអាត់​សំឡេង​សន្ទនា​មួយ រវាង​សម្តេច​ហ៊ុន​ សែន និង​លោក កឹម​សុខា មុនពេល​លោក​កឹម​សុខា ចេញ​មក​បង្កើត​គណបក្ស​សិទ្ធិ​មនុស្ស​ផង​ដែរ​។​

​បទ​បង្ហាញ​ជា​ ខ្សែអាត់​សំឡេង របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ក៏​មាន​បញ្ចូល​នូវ​ការរិះគន់​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សមរង្ស៊ី រួមមាន​៖ លោក គង់ គាំ និង​លោក ថាច់ សេដ្ឋា ទៅលើ​លោក កឹម សុខា ផងដែរ​។​

​ជា​ ការកត់សម្គាល់ ការផ្សព្វផ្សាយ​នូវ​បទ​បង្ហាញ​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី អំពី​ការរិះគន់​រវាង​លោក​កឹម ​សុខា និង​លោក​សម​រង្ស៊ី កាលពី​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៣ បាន​ធ្វើឡើង​ខណៈ​ដែល​លោក​កឹម​សុខា និង​លោក​សម​រង្ស៊ី កំពុង​ត្រូវរ៉ូវ​គ្នា និង​រួម​គ្នា​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ចូលរួម​ប្រជែង​ការបោះឆ្នោត ជាមួយនឹង​គណបក្ស​ប្រជាជន​កម្ពុជារបស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​

​ យ៉ាងណាក៏ដោយ លោក ផៃ ស៊ីផា​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី មិន​ធ្វើ​អត្ថាធិប្បាយជុំវិញ​ការចេញ​ផ្សព្វផ្សាយ​នូវ​បទ​បង្ហាញ ជា​ខ្សែអាត់​សំឡេង មាន​ចំណងជើង​ថា “​បទ​បង្ហាញ កឹម សុខា សម រង្ស៊ី កើត​ជំងឺ​ភ្លេច​សំដី​ខ្លួនឯង​” នោះឡើយ​។​

​លោក ផៃ ស៊ីផា​ន បាន​អះអាង​ថា លោក​មិន​បានដឹង​ពី​ការផ្សព្វផ្សាយ ហើយ​បាន​រុញ​សំណួរ​ទៅខាង​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​។ ប៉ុន្តែ​លោក កែវ រ៉េមី អនុប្រធាន​អង្គភាព​នេះ បាន​បដិសេធមិន​អត្ថាធិប្បាយ​ទេ​។ រីឯ​លោក ទិត សុធា មិនអាច​ទាក់ទង​បាន​ឡើយ​។​

​ចំណែក​លោក កឹម សុខា ថាលោក​នឹង​មិន​បែកបាក់​ជាមួយ​លោក​សម​រង្ស៊ី​ទេ នៅពេលនេះ​៕​ S
- See more at: http://www.cen.com.kh/localnews/show_detail/19?token=OWE0YzVlNz#sthash.LzeTP0F6.dpuf

5 comments:

Anonymous said...

Quick Reaction Unit should broadcast the voice of Hun Sen
while he was insulting Norodom Sihanouk in the 1980's .
It's against the advice of Hun Sen who suggest the positive
campaign only - " just like commercial advertisement - talk
only about good of your product is .... ". NATO

Anonymous said...

One of SRP councilors was sentenced for secretly recording the voice of the CCP councilor offering bribe. I think Hun Sen should be sentenced for secretly recording Kem sokha's and Rainy's voice - it is against the law to secretly record someone's voice.

Anonymous said...

Hun Sen should be sentenced to die in prison for treason and for giving Khmer land and Khmer resources to Vietnam, meanwhile provoking the Siam to gain sympathy.

Anonymous said...

Hun Sen must watch out !
The Quick Reaction Unit is made up mostly with the element of opportunists from
oversea who has changed sides many times . They see Hun Sen who is on the edge
of a cliff , they are trying to push him down ?

Anonymous said...

No !
The oversea opportunists in the Quick Reaction Unit are mostly educated but they have
to make themselves looked DUMBER than the DUMB boss , Hun Sen .