A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 20 May 2013

Cambodia's opposition party stages 2nd protest to demand election reforms ahead of July's polls មនុស្ស​ជាង​៥​ពាន់​នាក់​​ធ្វើ​បាតុកម្ម​ទាមទារ​ប្ដូរ​គ.ជ.ប

Kem Sokha, vice-president of the CNRP raised a petition that he will hand to UN Office.

Xinhua | 20th May 2013
By Agencies
See more pictures here.

Cambodia National Rescue Party ( CNRP), the kingdom's main opposition party, held the second peaceful protest on Monday to demand election reforms and return of its self-exiled leader Sam Rainsy ahead of a general election in July.

Some 2,500 protesters gathered at the capital's Freedom Park, holding posters read "Support U.N. recommendations," "Change the National Election Committee," and "No Sam Rainsy, No Free and Fair Election."

Speaking through a microphone to the rally, Kem Sokha, CNRP's vice-president, said the 2nd protest was to demand the change of key members at the National Election Committee, saying that they are biased towards the ruling Cambodian People's Party of Prime Minister Hun Sen.

The protesters also appealed to the National Election Committee to accept the recommendations of Surya P. Subedi, the United Nations Special Rapporteur for Human Rights to Cambodia, who has urged election reforms, and called for an audit of the national voter list, which is believed that it is inaccurate.

In addition, they demanded the return of their self-exiled leader Sam Rainsy in order to join the forthcoming polls.

Sam Rainsy, 63, fled the country in late 2009 before Cambodian court sentenced him to 11 years in prison in absentia for two charges-removing border poles and publishing a false map of the border with Vietnam and accusing Deputy Prime Minister and Foreign Minister Hor Namhong of being a member of the Democratic Kampuchea, or known as Khmer Rouge.

After the gathering for a couple of hours at the Freedom Park, protestors marched to the headquarters of the European Commission to Cambodia to submit a petition; then, they marched to the Office of the United Nations High Commissioner for Human Rights in Cambodia to file the same petition to Surya P. Subedi, visiting United Nations Special Rapporteur for Human Rights to Cambodia.


"We seek interventions from them in order to push for reforms at the National Election Committee to ensure a free and fair election in Cambodia," said Kem Sokha.

The opposition members held such protest on April 24, but their demand was rejected by Secretary General of the National Election Committee Tep Nytha.

Nytha defended that the committee is "independent and does everything in accordance with the law."

Cambodia is scheduled to hold a general election on July 28. According the National Election Committee, eight political parties had registered to run in the upcoming election, which will be voted by some 9.67 million Cambodians.

Analysts predict that the ruling party of Prime Minister Hun Sen will definitely win the majority in the upcoming polls.

Hun Sen, 61, has been in power for 28 years and vowed to stay in the office until he is 74.
\
គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​បាតុកម្ម​លើក​ទី​២ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​ឧសភា នេះ នា​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ ដែល​មាន​សមាជិក​បក្ស​ប្រឆាំង​ជាង ៥​ពាន់​នាក់​ចូល​រួម។
ដោយ វណ្ណ វិចារ
2013-05-20
បក្ស​សង្គ្រោះ​ជាតិ បាតុកម្ម ៣០៥
អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ មុន​ហែ​ក្បួន​ទៅ​ស្ថានទូត​សហភាព​អឺរ៉ុប និង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នៅ​ថ្ងៃ​២០ ឧសភា ឆ្នាំ​២០១៣។
RFA/Van Vichar
ការ​ធ្វើ​បាតុកម្ម​នេះ​ឡើង គឺ​ដើម្បី​តវ៉ា ទាមទារ​ឲ្យ​មាន​ការ​កែ​ទម្រង់​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ ឆ្នោត (គ.ជ.ប) និង​ទាមទារ​ឲ្យ គ.ជ.ប អនុវត្ត​តាម​អនុសាសន៍​សង្គម​ស៊ីវិល និង​តំណាង​ពិសេស​របស់​អង្គការ​សហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី (Surya Subedi)។
ក្រុម​បាតុករ​ថ្លែងការណ៍​នៅ​ទីលាន​ប្រជាធិបតេយ្យ​រយៈពេល​ជាង ៣​ម៉ោង ដើម្បី​ធ្វើការ​ប្ដេជ្ញា​ចិត្ត​ហែ​ក្បួន​មហា​បាតុកម្ម។ ការ​ហែ​ក្បួន​ដែល​មាន​សកម្មជន​ចូល​រួម​ប្រមាណ​ជាង ៥​ពាន់​នាក់ បាន​ធ្វើ​ដំណើរ​ទម្លុះ​រនាំង​សមត្ថកិច្ច​ពី​ទីលាន​ប្រជាធិបតេយ្យ​កាត់​តាម​ ផ្លូវ​ប៉ាស្ទ័រ រហូត​មក​ដល់​ទីស្នាក់ការ​សហភាព​អឺរ៉ុប និង​បន្ត​ទៅ​កាន់​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក ​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា។
មុន​ហែ​ក្បួន ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មាន​ប្រសាសន៍​ថា បាតុកម្ម​នេះ​មាន​សន្ទុះ​ខ្លាំងក្លា​ជាង​ពេល​ណាៗ​ទាំង​អស់។ លោក​បន្ត​ថា គណបក្ស​កាន់​អំណាច​ត្រូវ​តែ​កែ​ទម្រង់​សមាសភាព គ.ជ.ប ដើម្បី​ធានា​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។
លោក កឹម សុខា ថែម​ទាំង​ប្រកាស​ហៅ​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ដើម្បី​បើក​ការ​ជជែក​ត​ទល់​គ្នា​ពី​គោលនយោបាយ​ជា​សាធារណៈ​ឲ្យ​ពលរដ្ឋ​បាន​ ដឹង​ទៀត​ផង៖ «បើ​សិន​ណា​គណបក្ស​ប្រជាជន​កម្ពុជា ថា​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​បាន ឬ​មិន​បាន មក​ដេញដោល​គ្នា​សាក​មើល៍ បើ​ចិត្ត​សឿង។ ខ្ញុំ​សូម​ផ្តាំ​ទៅ​លោក​នាយករដ្ឋមន្ត្រី បើ​ចិត្ត​សឿង​ចេញ​មក​ឃោសនា​មក កុំ​យក​តំណែង​តួនាទី​រដ្ឋ និង​មធ្យោបាយ​រដ្ឋ​មក​រិះគន់​វាយ​ប្រហារ​គណបក្ស​ប្រឆាំង គឺ​មិន​ស្រប​ច្បាប់​ឡើយ»
មិន​ត្រឹមតែ​លោក កឹម សុខា ទេ សែ​រាជវង្ស​ដែល​ចូល​គណបក្ស​ប្រឆាំង ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ក៏​ឡើង​ថ្លែងការណ៍​សំដៅ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ព្រះអង្គ​មាន​បន្ទូល​ថា គណបក្ស​កាន់​អំណាច​ខ្លាច​ចាញ់​ឆ្នោត​ទើប​ប្រើ​យុទ្ធសាស្ត្រ​វាយ​ប្រហារ​សំដៅ ​បុគ្គល​ព្រះអង្គ ហើយ​លោក ហ៊ុន សែន ឆ្លៀត​យក​ពាក្យ​ការពារ​រាជបល្ល័ង្ក​ដើម្បី​កេង​ចំណេញ​នយោបាយ។
បាតុករ​តវ៉ា​ចង​បូ​ពណ៌​ស​លើ​ក្បាល ដែល​មាន​សរសេរ​អក្សរ​ថា ដូរ គ.ជ.ប អនុវត្ត​តាម​អនុសាសន៍​សង្គម​ស៊ីវិល អនុវត្ត​តាម​អនុសាសន៍​របស់​អង្គការ​សហប្រជាជាតិ ហើយ​ក៏​មាន​លើក​បដា និង​ស្រែក​ជយឃោស ប្រាប់​ពលរដ្ឋ​សង​ខាង​ផ្លូវ​ពី​បំណង​នៃ​មហា​បាតុកម្ម​ដែរ។
នៅ​តាម​ដង​ផ្លូវ​វិញ​មនុស្ស​ម្នា​ក្មេង​ចាស់ ប្រុស​ស្រី ឈរ​ត្រៀបត្រា​មើល​ការ​ដង្ហែ​ក្បួន ដោយ​អ្នក​ខ្លះ​លើក​ដៃ​ស្វាគមន៍ ហើយ​យុវជន​ជា​ច្រើន​យក​កាមេរ៉ា​ថត​រូប​ថែម​ទៀត។
ចំណែក​សមត្ថកិច្ច​វិញ ក៏​បាន​ដាក់​ពង្រាយ​កម្លាំង​គ្រប់​ស្ថាប័ន ដូចជា​កងកម្លាំង​បង្ក្រាប​កូដកម្ម បាតុកម្ម អង្គភាព​ចារកម្ម កងរាជអាវុធហត្ថ អង្គភាព​ពន្លត់​អគ្គីភ័យ។ សមត្ថកិច្ច​ទាំង​នោះ​ភាគ​ច្រើន​មិន​មាន​កាំភ្លើង​ជាប់​ខ្លួន​ទេ តែ​មាន​ដំបង​ឆក់ និង​ខែល​កាន់​ស្ទើរ​គ្រប់​ដៃ។
យ៉ាង​ណា​ក៏ដោយ ប្រជាពលរដ្ឋ​ចូល​រួម​បាតុកម្ម លោកស្រី ស្រី វី ថ្លែង​ថា គាត់​មិន​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​បន្តិច​ណា​ឡើយ បើ​ទោះ​ជា​ធ្លាប់​ដឹង​ថា រាល់​បាតុកម្ម​តែង​មាន​ការ​បង្ក្រាប​យ៉ាង​ព្រៃផ្សៃ​ក៏ដោយ​ចុះ។
លោកស្រី​បន្ត​ថា គាត់​សប្បាយ​ចិត្ត​ដោយសារ​តែ​បាតុកម្ម​លើក​នេះ​ដង្ហែ​ក្បួន​ខុស​ពី​បាតុកម្ម​លើក​ទី​១៖ «លើក​នេះ​ពិត​ជា​អស្ចារ្យ​ជាង​មុន។ លើក​មុន​យើង​អត់​បាន​ដើរ​ហែ​ទេ ឥឡូវ​យើង​ធ្វើ​បាន​សម្រេច​ហើយ ដោយ​បាន​ដើរ​ហែ​ទាំង​អស់​គ្នា»
ឆ្លើយ​តប​នឹង​បញ្ហា​ទាំង​នេះ មន្ត្រី​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ចាត់​ទុក​ថា ការ​ដើរ​ហែ​ក្បួន​របស់​គណបក្ស​ប្រឆាំង​ជា​ទង្វើ​រំលោភ​ច្បាប់ ផ្ទុយ​ពី​ការ​សន្យា​របស់​ខ្លួន​ជាមួយ​អាជ្ញាធរ។
លោក​បន្ត​ថា ចំពោះ​ការ​ឲ្យ​មាន​ការ​តតាំង​គ្នា​រវាង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មេ​បក្ស​ប្រឆាំង​នោះ គឺ​មិន​ចាំបាច់​នោះ​ទេ ព្រោះ​ថា ច្បាប់​កម្ពុជា មិន​តម្រូវ​ឡើយ៖ «ឯកឧត្ដម កឹម សុខា គាត់​មិន​មែន​ជា​ចៅក្រម ប៉ុន្តែ​ប្រជាពលរដ្ឋ​ទេ ជា​ចៅក្រម ដែល​គេ​ឃើញ​ថា តើ​ស្នាដៃ​របស់​សម្ដេច​បាន​ប៉ុណ្ណា ល្អ ឬ​អាក្រក់ ស្ថិត​នៅ​លើ​សន្លឹក​ឆ្នោត​ខែ​កក្កដា»
បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ លើក​ទី​១ ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា មាន​មនុស្ស​ចូល​រួម​ប្រមាណ ៣​ពាន់​នាក់ ដើម្បី​ទាមទារ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​ដាក់​ញត្តិ​ឲ្យ គ.ជ.ប ប៉ុន្តែ​អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​ហែ​ក្បួន​នោះ​ទេ។ តែ​មន្ត្រី គ.ជ.ប បាន​មក​ទទួល​ញត្តិ​របស់​បក្ស​ប្រឆាំង​ដល់​ទីលាន​ប្រជាធិបតេយ្យ។
បន្ទាប់​ពី​ហែ​ញត្តិ​ទៅ​ដល់​សហភាព​អឺរ៉ុប និង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​ មនុស្ស​ប្រចាំ​នៅ​កម្ពុជា មន្ត្រី​បក្ស​ប្រឆាំង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ជួប​មន្ត្រី​នៅ​អង្គភាព​ ទាំង​ពីរ​នោះ ដើម្បី​ជជែក​គ្នា​ពី​បំណង​បក្ស​ប្រឆាំង។ បន្ទាប់​មក​ភាគី​ទាំង​ពីរ​ក៏​សម្រេច​ទទួល​យក​ញត្តិ​របស់​បក្ស​ប្រឆាំង​ទៅ​ ពិចារណា។ មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ដឹង​ថា គណបក្ស​ប្រឆាំង​នឹង​នៅ​តែ​តវ៉ា​ដរាប​ណា គ.ជ.ប នៅ​តែ​មិន​ឯករាជ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

2 comments:

Anonymous said...

សង្ក្រោះមេនំមេនាង
ម្ខាងមួយ​មុខញញឹមដូចឆ្កែ
បានជិៈឡាន។

Anonymous said...

7:47 am, your comment is very offensive to the 2 women. They could be just his daughters because Kem Sokha has 2 daughters.

If you want to talk about sex scandal, you should ask Hun sen who has a long-term love affair with actress Pisith Pilika and later his wife Bunn Rany hired hitmen to assassinate her in 1999.