តំណាងរាស្ត្រគណបក្សប្រឆាំង ដែលចុះទៅសិក្សារឿងនេះ
ក៏បានរកឃើញថា កម្ពុជា
ពិតជាមានកំហុសឆ្គងក្នុងការប្រគល់ដីសម្បទានសេដ្ឋកិច្ចឲ្យទៅ
បរទេស ជាពិសេសឲ្យទៅក្រុមហ៊ុនវៀតណាម។
តើរដ្ឋាភិបាលនឹងចាត់វិធានការយ៉ាងណា ប្រសិនបើមានការកាប់បំផ្លាញព្រៃឈើដូចការរកឃើញមែននោះ?
រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក តេង ឡៅ ព្រមានថា ប្រសិនបើក្រុមហ៊ុនវៀតណាម ដែលទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋ មិនអនុវត្តតាមកិច្ចសន្យា ឬផែនការដែលកំណត់ទេនោះ រដ្ឋាភិបាលនឹងដកហូតយកដីសម្បទានទាំងនោះមកវិញ។
ការលើកឡើងនេះជាការឆ្លើយតបដំបូងបំផុតរបស់មន្ត្រីជាន់ខ្ពស់ រដ្ឋាភិបាល ចំពោះរបាយការណ៍ថ្មីចេញដោយអង្គការឃ្លាំមើលពិភពលោក ដែលរកឃើញថា ក្រុមហ៊ុនវៀតណាម ធំ២ កំពុងបង្កវិបត្តិដីធ្លី និងបំផ្លាញធនធានធម្មជាតិនៅកម្ពុជា។
ទោះយ៉ាងណា លោក តេង ឡៅ មិនបានបញ្ជាក់ថា តើពេលនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរាជរដ្ឋាភិបាល នឹងចាត់វិធានការស៊ើបអង្កេតបែបណាខ្លះ ចំពោះសកម្មភាពរំលោភច្បាប់របស់ក្រុមហ៊ុនវៀតណាម ទាំងនោះនៅឡើយទេ។
ក្នុងសំណួរដែលចោទសួរថា តើព្រៃឈើក្នុងតំបន់ដីសម្បទានសេដ្ឋកិច្ច ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន ឬរដ្ឋាភិបាល?
ចម្លើយលោក តេង ឡៅ បញ្ជាក់ថា ព្រៃឈើទាំងនោះស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនដែលមានសិទ្ធិ កាប់រានលក់ ប៉ុន្តែ ត្រូវបង់ថ្លៃសួយសារអាករជូនរដ្ឋតាមច្បាប់កំណត់។ លោកមិនបានបញ្ជាក់ថា ពន្ធអាករប៉ុន្មានភាគរយនឹងត្រូវតម្រូវឲ្យបង់ជូនរដ្ឋនោះឡើយ។
មាត្រា១៤ នៃច្បាប់ស្ដីពីការវិនិយោគ កំណត់ថា អត្រាពន្ធលើប្រាក់ចំណេញសុទ្ធ ៩% លើកលែងតែអត្រាពន្ធផ្សេងៗលើការរុករក និងអាជីវកម្មធនធានធម្មជាតិព្រៃឈើ ប្រេងកាត រ៉ែ មាស ត្បូងថ្មមានតម្លៃ។
អង្គការឃ្លាំមើលពិភពលោក រកឃើញថា មកដល់ចុងឆ្នាំ២០១២ រដ្ឋាភិបាលបានជួលដីជាលក្ខណៈសម្បទានសេដ្ឋកិច្ចចំនួន ២លាន ៦សែនហិកតារ ទៅឲ្យក្រុមហ៊ុនជាច្រើន។ ក្នុងនោះមានក្រុមហ៊ុនវៀតណាម ធំ២ គឺក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ (Hoang Anh Gia Lai = HAGL) និងក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប (Vietnam Rubber Group = VRG)។ របាយការណ៍អង្គការនេះបង្ហាញថា ក្រុមហ៊ុនទាំងពីរកំពុងតែបង្កមហន្តរាយដល់បរិស្ថាន និងជីវភាពរស់នៅប្រជាសហគមន៍។ លើសពីនេះ កំពុងឃុបឃិតជាមួយមន្ត្រីគ្រាក់ៗរបស់រដ្ឋាភិបាល និងឧកញ៉ាពុករលួយមួយចំនួន ដើម្បីកាប់រានព្រៃ និងដឹកជញ្ជូនឈើចេញពីតំបន់សម្បទាន។ របាយការណ៍ផ្ដោតសំខាន់ថា រដ្ឋាភិបាលកម្ពុជា ខ្លួនឯង ជាចំណែកមួយនៃការបង្កបញ្ហាទាំងនោះ តាមរយៈការផ្តល់អាជ្ញាប័ណ្ណសម្បទានដីធ្លីបំពានច្បាប់ជាធរមាន។
តំណាងរាស្ត្រគណបក្សប្រឆាំង លោក សុន ឆ័យ ដែលទើបបញ្ចប់បេសកកម្មរយៈពេល ៤ថ្ងៃ នៅខេត្តរតនគិរី ដើម្បីស្រង់ស្ថិតិ និងរកភស្តុតាងនៃការរំលោភច្បាប់របស់ក្រុមហ៊ុនវៀតណាម បានរកឃើញលើសអ្វីដែលអង្គការឃ្លាំមើលពិភពលោក កំពុងមាន។ លោក សុន ឆ័យ រកឃើញថា ក្រុមហ៊ុនទាំងពីរនោះបានបំបែកខ្លួនជាក្រុមហ៊ុនតូចៗផ្សេងទៀត ដើម្បីជ្រែកចូលទៅវិនិយោគនៅតាមបណ្ដាខេត្តមួយចំនួន រួមមាននៅខេត្តព្រះវិហារ ឧត្តរមានជ័យ ប៉ៃលិន ពោធិ៍សាត់ និងកោះកុង។ ភាគច្រើន ក្រុមហ៊ុនគ្រប់គ្រងដោយកងទ័ពវៀតណាម ដែលមានអាវុធយាមកាម រារាំងមិនឲ្យអាជ្ញាធរមូលដ្ឋាន ឬប្រជាពលរដ្ឋចូលក្នុងតំបន់ដែលបានកាន់កាប់បានឡើយ។
លោក សុន ឆ័យ បញ្ជាក់ថា តាមការរកឃើញ មានជនជាតិភាគតិចចារាយ និងជនជាតិភាគតិចទំពូន រាប់រយគ្រួសារ កំពុងប៉ះពាល់លើការវិនិយោគដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនវៀតណាម ៧២ និងក្រុមហ៊ុនវៀតណាម ៧៤ ដែលជាក្រុមហ៊ុនបំបែកខ្លួនចេញពីក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ។ មានក្រុមហ៊ុនវៀតណាម អេឡាវ មួយទៀត ក៏កំពុងមានវត្តមាននៅខេត្តរតនគិរី ដែរ។ លោកបន្តថា ក្រុមហ៊ុនទាំង៣នោះ មិនរវល់ដាំកៅស៊ូទេ តែមមាញឹកខ្លាំងកាប់ឈើយកលក់ និងរានយកដីទុកលក់ឲ្យក្រុមហ៊ុនឯទៀត។
ក្រោយពីបញ្ចប់បេសកកម្មនោះ លោក សុន ឆ័យ កំពុងរៀបចំភស្តុតាងជារូបភាព បទសម្ភាសន៍ និងឯកសារវីដេអូមួយចំនួន ដាក់ទៅប្រធានរដ្ឋសភា និងរដ្ឋាភិបាល និងដើម្បីឲ្យបំភ្លឺពីការផ្តល់ដីសម្បទានទាំងនោះ។
អ្វីជាការព្រួយបារម្ភទៀត តំណាងរាស្ត្រគណបក្សប្រឆាំងរូបនេះ គិតថា លំហូរចូលនៃជនអន្តោប្រវេសន៍វៀតណាម នឹងមានការកើនឡើង ដោយក្រុមហ៊ុនវៀតណាម ខ្លះបានបញ្ជូនជនជាតិវៀតណាម ជាង ២០០គ្រួសារ មកធ្វើការឲ្យក្រុមហ៊ុន ហើយកម្មករខ្មែរមានតែ ២០គ្រួសារប៉ុណ្ណោះ ដែលជួយជម្រះស្មៅក្នុងចម្ការកៅស៊ូ។
មន្ត្រីគ្រប់គ្រងយុទ្ធនាការដីធ្លីនៃអង្គការឃ្លាំមើលពិភពលោក អ្នកស្រី ម៉េកហ្កេន ម៉ាកឃីនណេស (Megan MacInnes) ចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២០ ខែឧសភា ដោយសង្កត់ធ្ងន់ថា ការកាប់បំផ្លាញព្រៃឈើរបស់ក្រុមហ៊ុនវៀតណាម ២ គឺក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ និងក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប នៅកម្ពុជា និងប្រទេសឡាវ កំពុងរំលោភច្បាប់បរិស្ថាន និងសិទ្ធិមនុស្ស។
អ្នកស្រីបានថ្លែងដែលមានន័យបកប្រែជាភាសាខ្មែរដូច្នេះថា៖ «ជំនួស ការលើកឡើងពីភស្តុតាងនៅក្នុងរបាយការណ៍ និងកែលំអស្ថានភាពរបស់ពលរដ្ឋ ដែលរងផលប៉ះពាល់រាប់រយនាក់នៅមូលដ្ឋាននោះ ហ្វាង អាន់ យ៉ាឡាយ ហាក់ដូចជាខ្វល់ខ្លាំង តែលើរឿងការពារមុខមាត់របស់ខ្លួននៅចំពោះមុខសាធារណៈប៉ុណ្ណោះ។ តើក្រុមហ៊ុននឹងធ្វើយ៉ាងម៉េច ដើម្បីបញ្ឈប់មហន្តរាយ ដែលខ្លួនទទួលខុសត្រូវនេះ?»។
ការចោទជាសំណួររបស់អ្នកស្រី ម៉េកហ្កេន ម៉ាកឃីនណេស ធ្វើឡើងជាការឆ្លើយបកចំពោះសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ ចេញកាលពីថ្ងៃទី១៣ ខែឧសភា ដោយទទូចឲ្យអង្គការឃ្លាំមើលពិភពលោក បង្ហាញភស្តុតាងច្បាស់ពីការរកឃើញ ហើយសន្យានឹងចូលរួមដោះស្រាយនូវបញ្ហាទាំងអស់ដែលកើតមានមិនប្រក្រតី នៅកម្ពុជា។ សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនវៀតណាម ក៏បានលើកឡើងថា ភាគីអង្គការឃ្លាំមើលពិភពលោក មិនបានមកតាមការណាត់ជួប ដើម្បីមកមើលគម្រោងវិនិយោគរបស់ក្រុមហ៊ុនឡើយ។
អ្នកស្រី ម៉េកហ្កេន ម៉ាកឃីនណេស បានបំភ្លឺក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា តំណាងអង្គការឃ្លាំមើលពិភពលោក បានជួបជាមួយប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធរបស់ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ គឺលោក ដន ង្វៀនឌឹក (Doan Nguyen Duc) កាលពីខែសីហា ឆ្នាំ២០១២ នៅខេត្តផ្លីគូរ (PleiKu) ប្រទេសវៀតណាម និងបានបង្ហាញភស្តុតាងជាច្រើន ដើម្បីជំរុញឲ្យក្រុមហ៊ុនបញ្ឈប់ការកាប់រានព្រៃឈើខុសច្បាប់ទៀត។ អ្នកស្រីចោទជាសំណួរថា ម៉េចបានលោក ដន ង្វៀនឌឹក ក្រឡាស់ថាមិនបានជួបទៅវិញ? លុះនៅខែមីនា ឆ្នាំ២០១៣ អង្គការឃ្លាំមើលពិភពលោក បានផ្ញើលិខិតមួយស្នើសុំឲ្យក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ ធ្វើបច្ចុប្បន្នភាពនៃដំណើរការសកម្មភាពរបស់ក្រុមហ៊ុន ដើម្បីចង់ដឹងថា តើមានការវិវឌ្ឍន៍ដល់ណាខ្លះ ចាប់ពីការជួបគ្នាកាលពីខែសីហា ឆ្នាំ២០១២។ ប៉ុន្តែក្រុមហ៊ុនមិនបានឆ្លើយតបទេ។
អង្គការឃ្លាំមើលពិភពលោក បង្ហាញថា មានពលរដ្ឋប្រមាណ ៤សែននាក់ក្នុង ១២ខេត្ត កំពុងរងផលប៉ះពាល់ពីការច្បាមយកដីពីក្រុមហ៊ុនវៀតណាម ធំៗចំនួន២ ក្រោមរូបភាពវិនិយោគដីសម្បទានសេដ្ឋកិច្ច។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) កំពុងបេសកកម្មនៅកម្ពុជា ថ្លែងថា ការវិនិយោគនៅកម្ពុជា ត្រូវតែគោរពតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ ដែលកម្ពុជា ទទួលស្គាល់ ដើម្បីធានាការវិនិយោគបរទេសស្ថិតក្រោមច្បាប់ និងធានាដល់សិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

1 comment:
Don't just threat do it before its too late...Hun sen walked the way Sdach Cheyjatha II many centuries ago that loan land to Yuon for taxation purposes now Krong Prey Nokor turned to Ho chi Minh city.
Yobal Khmer
Post a Comment