A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 2 April 2013

Live military drills completed successfully ការសមយុទ្ធបាញ់ គ្រាប់ពិត បានបញ្ចប់ ហើយ ដោយ ជោគជ័យ (Video Inside)


ដោយ ៖ សយ សុភាព
កំពង់ស្ពឺ ៖ បន្ទាប់ពីបាញ់សាកល្បង តាមរយៈសមយុទ្ធ បាញ់គ្រាប់ពិត ប្រភេទ BM21 និង១៣០មិល្លីម៉ែត្រ ត្រូវបានបញ្ចប់ហើយ នៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២ ហើយការបាញ់នេះ ប្រកបដោយភាពជោគ ជ័យ និងចំគោលដៅ១០០ភាគរយ ។
យោងតាមប្រសាសន៍ របស់លោកឧប នាយករដ្ឋមន្ដ្រី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បាន ឱ្យដឹងថា ការបាញ់នេះ គឺមិនមានឧបសគ្គអ្វីឡើយ ហើយក៏ចំគោលដៅ១០០ភាគរយផងដែរ។
លោកឧបនាយករដ្ឋមន្ដ្រី បានបន្ដថា ការបាញ់នេះ គឺដើម្បីបង្ហាញពីកិត្យានុ ភាពរបស់កម្ពុជា មិនមែនសំញ៉ែងទៅប្រទេសជិតខាងនោះឡើយ ។
លោកឧបនាយករដ្ឋមន្ដ្រី បានបន្ដទៀត ថា ការបាញ់ BM21 ចំនួន១០គ្រឿង ហើយ កាំភ្លើង ១៣០មិល្លី ម៉ែត្រ ១២ ដើម នៅក្នុងនោះ ខាងអង្គភាពទាហានជើងទឹក ចំនួន ៦ដើម ។ លោកឧបនាយករដ្ឋមន្ដ្រីបានបន្ដថា ការបាញ់នេះ បន្ទាប់ពីធ្វើការហ្វឹកហាត់ចំនួន ៤ខែ ហើយក៏សាកល្បងនូវអ្វីថ្មីរបស់កម្ពុជា ផងដែរ ។

លោកឧត្តមសេនីយ៍ឯក ឥត សារ៉ាត់ មេបញ្ជាការរង កងទ័ពជើងគោក និងជាបញ្ជាការវឹកហ្វឺន បានប្រាប់ ក្រុមអ្នកសារព័ត៌មានមុនពេលធ្វើសមយុទ្ធ នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៣ថា ការធ្វើសមយុទ្ធនេះ ដើម្បី បង្ហាញកេត្យានុភាពជាតិ មិនមែនជាការគំរាមកំហែងដល់ប្រទេសណាមួយនោះទេ។ លោកបន្តថា ការបាញ់ចែកចេញជា២ដំណាក់កាល ដំណាក់កាលទី១ បាញ់អាវុធធុនធ្ងន់ ១៣០មីល្លីម៉ែត្រ ១គ្រាប់ម្តង និងដំណាក់កាលទី២បាញ់អាវុធប្រតិកម្ម BM21 ក្នុងរយៈ ចម្ងាយ ១៦គីឡូ ម៉ែត្រ ឆ្ពោះទៅកាន់គោលដៅភ្នំចង្អោធំ ជាប់ព្រំប្រទល់៣ស្រុក គឺស្រុកបរសេដ្ឋ ស្រុកសំរោងទង និងស្រុកភ្នំស្រួច ក្នុងខេត្តកំពង់ស្ពឺ។
លោកក៏បានឲ្យដឹងទៀតថា ការធ្វើសមយុទ្ធនេះ បានធ្វើឡើងបន្ទាប់ពីកងកម្លាំងកាំភ្លើងធំ បានហ្វឹកហាត់អស់រយៈ ពេល៤ខែមកហើយ។
លោកឧត្តមសេនីយ៍បានបន្តថា អាវុធដែលបានយកមកសាកល្បង បាញ់នាពេលនេះ គឺជាអាវុធថ្មី ដែលទើបនាំចូលពីបរទេស ដើម្បីបំពាក់ដល់ កងយោធពលខេមរភូមិន្ទ ក្នុងការការពារបូរណភាពទឹកដី ខុសពីអាវុធ ដែលបានបាញ់សាកល្បង កាលពីឆ្នាំ២០១០កន្លងទៅ នៅឯស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលជាអាវុធចាស់ៗសល់ពីសង្គ្រាម៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

No comments: