A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 10 April 2013

US launches $30-mn project to fight AIDS in Cambodia អាមេរិក​ផ្ដល់​ជំនួយ​៣០​លាន​ដុល្លារ​ដល់​កម្ពុជា​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍

វីល្លៀម ថត (William Todd) ៣០៥
លោក វីល្លៀម ថត (William Todd) ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា កាត់​ខ្សែ​បូ​សម្ពោធ​គម្រោង​គំរូ​មួយ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍​ឈ្មោះ​ថា ហ្វ្លេកស៊ីប (Flag ship) នៅ​ក្នុង​បរិវេណ​វត្ត​ថ្មី នៃ​សង្កាត់​គោកចក ក្រុង​សៀមរាប កាល​ពី​ថ្ងៃ​ទី១០ ខែ​មេសា ឆ្នាំ​២០១៣។
RFA/Hang Savyouth 
 
Phnom Penh, April 10 (IANS) The US Wednesday launched a $30 million initiative to support Cambodia's fight against HIV/AIDS, the US embassy here said.
The five-year project is part of the US President's Emergency Plan for AIDS Relief, Xinhua reported.
It will focus on individuals at high risk of HIV infection with services aiming to prevent the spread of the disease and improve care and treatment of those infected by HIV, an embassy statement said.
The Khmer HIV/AIDS NGO Alliance (Khana) will lead a consortium of organisations at the forefront in the fight against HIV/AIDS in Cambodia, it said.
PSI and FHI360, international NGOs known for their innovation in the global fight against AIDS, will join Khana to help strengthen Cambodia's HIV/AIDS response.
"The US is Cambodia's steadfast partner in the fight against HIV/AIDS," said US Ambassador William E. Todd at a ceremony to announce the launch in Siem Reap province.
The US is Cambodia's largest bilateral health donor, providing approximately 20 percent of all resources behind its national HIV/AIDS programme, the statement said.
According to Cambodia's National institute of Public Health, currently 77,861 Cambodian people have contracted HIV/AIDS that includes 5,349 children.
The disease killed about 2,365 people in the country last year.
ដោយ ហង្ស សាវយុត RFA
2013-04-10
ក្រសួង​សុខាភិបាល បាន​បង្ហាញ​ពី​ឆន្ទៈ​ចង់​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​មេរោគ​អេច.អាយ.វី (HIV) ដើម្បី​ឱ្យ​អ្នក​កើត​ជំងឺ​អេដស៍​ថយ​ចុះ​មក​ដល់​កម្រិត​សូន្យ នៅ​ក្នុង​ឆ្នាំ​២០២០ ខាង​មុខ ប្រសិន​បើ​គេ​អាច​ធ្វើ​ទៅ​បាន។

ក្នុង​យុទ្ធសាស្ត្រ​នៃ​ការ​កាត់​បន្ថយ​នេះ គឺ​ក្រសួង​សុខាភិបាល​កំពុង​ប្រឹងប្រែង​សហការ​ជាមួយ​អង្គការ​ជាតិ អន្តរជាតិ ជា​ដៃគូ រួម​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផង ដើម្បី​អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​យល់​ដឹង ព្រម​ទាំង​ធ្វើ​តេស្ដ​ឈាម​តាម​រក​អេច.អាយ.វី និង​ទប់ស្កាត់​តាំង​ពី​ស្ត្រី​មាន​ផ្ទៃ​ពោះ​មិន​ឱ្យ​ឆ្លង​ទៅ​ទារក​បាន​ទេ។
សហរដ្ឋ​អាមេរិក បាន​បើក​សម្ពោធ​គម្រោង​គំរូ​មួយ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍​នៅ​កម្ពុជា ដែល​ពិធី​នោះ​បាន​ប្រារព្ធ​ឡើង​នៅ​ឯ​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី១០ ខែ​មេសា។
គម្រោង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍ ដែល​មាន​ឈ្មោះ​ថា ហ្វ្លេកស៊ីប (Flag ship) នឹង​ត្រូវ​ចំណាយ​មូលនិធិ ៣០​លាន​ដុល្លារ គឺ​មាន​រយៈពេល ៥​ឆ្នាំ ចាប់​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១២ រហូត​ទៅ​ដល់​ឆ្នាំ​២០១៧ ខាង​មុខ។
ការ​បង្កើត​គម្រោង​នេះ​ឡើង ដោយ​មាន​អង្គការ​ខាណា (Khana) និង​អង្គការ​អេហ្វ.អេច.អាយ​៣៦០ (FHI360) និង​ភី.អេស.អាយ (PSI) ជា​អ្នក​ដើរ​តួ​ចម្បង​ក្នុង​ការ​អនុវត្ត​វិធីសាស្ត្រ និង​ដំណោះស្រាយ​ថ្មីៗ ដើម្បី​ប្រឆាំង​នឹង​មេរោគ​អេដស៍ ឱ្យ​មាន​ប្រសិទ្ធភាព និង​លទ្ធផល​កាន់​តែ​ប្រសើរ។
ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា លោក វីល្លៀម ថត (William Todd) បាន​ចូលរួម​ជា​អធិបតី​នៅ​ក្នុង​ពិធី​បើក​សម្ពោធ​នោះ។ លោក​បាន​មាន​ប្រសាសន៍​ថា គម្រោង​ស្ដីពី​ការ​ប្រឆាំង​មេរោគ​អេដស៍ គឺ​ជា​ផែន​ការ​គ្រា​អាសន្ន​មួយ ដែល​ប្រធានាធិបតី​អាមេរិក បាន​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ដែល​ប្រឈម​មុខ​ខ្លាំង​នឹង​ការ​ ឆ្លង​មេរោគ​អេដស៍ ដែល​ត្រូវ​ផ្ដល់​សេវា​ការពារ​ទៅ​លើ​ការ​រីក​រាល​ដាល ហើយ​កែលំអ​ការ​ថែទាំ​សុខភាព និង​ព្យាបាល​អ្នក​ជំងឺ​ទាំង​នោះ៖ «ខ្ញុំ​គិត ​ថា កម្មវិធី​នេះ​មាន​សារសំខាន់​ណាស់ ពីព្រោះ​បច្ចុប្បន្ន រដ្ឋាភិបាល​កម្ពុជា និង​សហរដ្ឋ​អាមេរិក បាន​ធ្វើ​ការ​ជា​ដៃគូ​ជាមួយ​គ្នា បាន​កាត់​បន្ថយ​អត្រា​ឆ្លង​ជំងឺ​អេដស៍​នេះ​ចំនួន​ជាង​ពាក់​កណ្ដាល​ហើយ។ នៅ​ឆ្នាំ​ខាង​មុខ គោលដៅ​របស់​យើង​គឺ​កាត់​បន្ថយ​មនុស្ស​ជំនាន់​ថ្មី មិន​ឱ្យ​ឆ្លង​មេរោគ​អេដស៍​ទៀត​ទេ»
ក្រសួង​សុខាភិបាល​កម្ពុជា បាន​ឱ្យ​ដឹង​ថា គេ​ចង់​ឱ្យ​អេច.អាយ.វី និង​អត្រា​នៃ​អ្នក​ជំងឺ​អេដស៍ បាន​ថយ​ចុះ​ដល់​កម្រិត​សូន្យ​នៅ​ក្នុង​ឆ្នាំ​២០២០ ប្រសិន​បើ​រដ្ឋាភិបាល​មាន​លទ្ធភាព​អាច​ធ្វើ​ទៅ​បាន។
រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បាន​មាន​ប្រសាសន៍​ថា កាល​ពី ៤-៥​ឆ្នាំ​មុន មាន​មនុស្ស​ពេញ​វ័យ​ចាប់​ពី​អាយុ ១៥ ទៅ ៤៩​ឆ្នាំ ចំនួន ៣% បាន​ផ្ទុក​មេរោគ​អេច.អាយ.វី និង​ជា​អ្នក​ជំងឺ​អេដស៍ ក៏ប៉ុន្តែ បច្ចុប្បន្ន​ចំនួន​នេះ​បាន​ថយ​ចុះ​មក​នៅ​ត្រឹម ០,៧% ប៉ុណ្ណោះ។ អត្រា​នេះ គឺ​ថយ​ច្រើន ដោយសារ​តែ​រដ្ឋាភិបាល​បាន​ប្រឹងប្រែង​ជាមួយ​អង្គការ​ជាតិ អន្តរជាតិ ធ្វើ​ការ​ប្រយុទ្ធ​ប្រឆាំង​រួម​គ្នា៖ «មូលនិធិ​នេះ​នឹង​អាច​ ពង្រឹង​បន្ថែម​នូវ​យុទ្ធសាស្ត្រ​កាត់​បន្ថយ​ការ​រីក​រាល​ដាល​នៃ​មេរោគ​អេដស៍ ​របស់​រាជ​រដ្ឋាភិបាល បាន​ន័យ​ថា យើង​ពន្លឿន​ការងារ​របស់​យើង​ឱ្យ​កាន់​តែ ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា យើង រួច​ផុត​អំពី​ការ​រង​គ្រោះ​ដោយសារ​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍​នេះ»
អ្នកស្រី រ៉េបេកា ប្លេក (Rebecca Black) ជា​នាយិកា​បេសកកម្ម​នៃ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ (USAID) ប្រចាំ​កម្ពុជា បាន​ឱ្យ​ដឹង​ថា ក្នុង​១​ឆ្នាំៗ សហរដ្ឋ​អាមេរិក បាន​ផ្ដល់​ជំនួយ​ឱ្យ​កម្ពុជា ប្រហែល ៣០​លាន​ដុល្លារ។ ៤០% នៃ​ជំនួយ​ទាំង​នោះ បាន​គ្រប​ដណ្ដប់​ទៅ​លើ​កម្មវិធី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍ ហើយ ៥០% ទៀត បាន​គ្រប​ដណ្ដប់​ទៅ​លើ​វិស័យ​សុខភាព​សាធារណៈ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: