(ថ្ងៃទី 21 មេសា 2013,) | ដោយ: CEN
ភ្នំពេញ:
ក្របីព្រៃជាសត្វកម្រមួយប្រភេទ
តែគេអះអាងថាសត្វនេះនៅបន្តមានវត្តមាននៅក្នុងតំបន់ដែនជំរកនា
ព្រៃអភិរក្សនៅក្នុងប្រទេសកម្ពុជានៅឡើយ។ភស្តុតាងវិទ្យាសាស្ត្រអំពី
វត្តមាននៃសត្វដ៏កម្រមួយប្រភេទនេះត្រូវបានគេបង្ហាញតាមរយៈរូបភាព
ដែលគេបានផ្តិតយកមកពីកាមេរាបង្កប់នៅក្នុងព្រៃនាតំបន់អភិរក្ស
មួយកន្លែងដែលមានភូមិសាស្ត្រស្ថិតនៅក្នុងខេត្តមណ្ឌលគីរី
។នេះបើតាមសេចក្តីរាយការណ៍របស់កាសែតរស្មីកម្ពុជាដែលជាកាសែតដ៏
ធំជាងគេនៅក្នុងប្រទេសកម្ពុជា។
សត្វក្របីព្រៃដែលគេបានផ្តិតយករូបភាពបាន
តាមកាមេរ៉ាបង្កប់នៅក្នុងព្រៃ ម្តុំ ទន្លេស្រែពក
នៅក្នុងតំបន់អភិរក្សខេត្តមណ្ឌលគីរី (រូបថត ៖ WWF) The pictures of wild buffaloes captured by a hidden camera in Tonle Sre Pok in Mondulkiri province.
អង្គការមូលនិធិអភិរក្សសត្វព្រៃពិភពលោក
បានត្រូវកាសែតរស្មីកម្ពុជាដកស្រង់ជាប្រភពអះអាងថា
វត្តមានរបស់ក្របីព្រៃត្រូវបានគេផ្តិតយករូបភាពរបស់ពួកវាពីកាមេ
រាស្វ័យប្រវត្តិបង្កប់នៅក្នុងព្រៃតំបន់ការពារ
នាតំបន់ទន្លេស្រែពកនៅក្នុងព្រៃអភិរក្សខេត្តមណ្ឌលគីរី។
សត្វក្របីព្រៃគឺជាប្រភេទសត្វដែលមានរូបរាងស្រដៀងគ្នានឹងសត្វ
ក្របីស្រុកដែរ តែវាខុសត្រង់ចរឹតនិងជីវសាស្ត្ររបស់វា។
សត្វក្របីព្រៃ ជាសត្វដែលមានកាយវិការ និង សកម្មភាព រហ័សរហួន
ហើយមិនតែប៉ុណ្ណោះវាគឺជាប្រភេទសត្វកាចសាហាវជាងសត្វក្របីស្រុក។
ប្រភពដដែលនិយាយថាសត្វក្របីព្រៃនេះ
ត្រូវបានគេដឹងថាគឺជាសត្វដែលមានដែនជំរកនៅសឹងតែពាស
ពេញប្រទេសនៅក្នុងតំបន់អាស៊ីអគ្នេយ៍
ប៉ុន្តែចំនួនរបស់វាត្រូវបានគេអះអាងថា មានចំនួន
ធ្លាក់ចុះជាបន្តបន្ទាប់ដោយរួមទាំងប្រទេសកម្ពុជាផងដែរ ។
កាលពីទស្សវត្សរ៍ឆ្នាំ១៩៥០ក្របីព្រៃត្រូវបានកត់ត្រាថា
សំបូរនៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺនៅតំបន់ភាគខាងកើតប្រទេស
ប៉ុន្តែមកដល់សម័យនេះ
ចំនួនរបស់វាកំពុងតែមានការធ្លាក់ចុះយ៉ាងខ្លាំង។
សត្វប្រភេទនេះត្រូវបានអង្គការសហភាពអភិរក្សធម្មជាតិអន្តរជាតិ
អះអាងថាគឺជា សត្វកម្រមួយប្រភេទ ។ នៅទូទាំងពិភពលោក
សត្វនេះត្រូវបានគេអះអាងថា នៅមានចំនួនក្រោម ៤០០០ក្បាល
នៅក្នុងចំណោមសត្វក្របីព្រៃចុងក្រោយដែលនៅសេសសល់គឺនៅកម្ពុជាមាន
មួយចំនួន ។
ចំនួនរបស់សត្វក្របីព្រៃត្រូវបានគេអះអាងថា បានធ្លាក់ចុះគឺដោយសារតែការ ប្រមាញ់ និងការបាត់បង់ដែនជំរក ។ល។Th
- See more at: http://www.cen.com.kh/localnews/show_detail/136?token=ZDk2YzViYm#sthash.7Uop1UZm.dpuf
No comments:
Post a Comment