ទន្ទឹមនោះមន្ត្រីជាន់ខ្ពស់គណបក្ស សម រង្ស៉ី
និងគណបក្សសិទ្ធិមនុស្ស
ក៏បានចូលរួមក្នុងគណបក្សថ្មីនេះជាផ្លូវការដែរ
ដោយទាំងអស់គ្នាបានសន្យាថា
នឹងរួមកំលាំងគ្នាដើម្បីប្រជែងជាមួយគណបក្សកាន់អំណាចក្នុងការបោះ
ឆ្នោតនៅខែកក្កដា ខាងមុខ។
នៅក្នុងសមាជថ្ងៃទី៧ ខែមេសា នាភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ តាមបណ្តោយផ្លូវជាតិលេខ៤ នេះ មានសមាជិកបក្ស ១ម៉ឺននាក់ចូលរួម។ សមាជជាលើកដំបូងនេះ បានអនុម័តរចនាសម្ព័នគណបក្សដាក់ចេញនូវកម្មវិធីនយោបាយគណបក្ស និងការប្រកាសទទួលស្គាល់ឥស្សរជនមួយចំនួនដែលទើបតែចូលគណបក្ស។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៉ី ដែលដឹកនាំអង្គសមាជតាមរយៈវីដេអូ (Video Conference) ថ្លែងថា ការរួបរួមគ្នារវាងគណបក្សប្រឆាំងទាំងពីរឈានដល់ថ្ងៃជោគជ័យ។ លោកបន្តថា រូបលោកនិងលោក កឹម សុខា សន្យាថា នឹងរួមគ្នាធ្វើការតស៊ូនយោបាយដើម្បីឲ្យមានភាពផ្លាស់ប្តូរក្នុង ប្រទេសកម្ពុជា ឈានទៅរកលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។
សូមរង់ចាំអានព័ត៌មានពិស្ដារ...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

No comments:
Post a Comment