A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 25 April 2013

The detention of Khmer-American David Chanaiwa linked to a property dispute with Pung Kheav Se, Hun Sen's business associate and owner of Koh Pich ការឃុំខ្លួន​លោក ដេវីដ ឆា​ណាយ​វ៉ា ជាប់​ទាក់ទិន​ក្នុង​រឿង​ជម្លោះ​ផ្ទះ​លេខ G26 ក្នុង​បុរី​ឧទ្យាន​បាសាក់​ដ៏​ចម្រូងចម្រាស​

david chainawa
David Chanaiwa (left) and Prak Ou Fie, who were arrested on Tuesday after wrecking their car and then allegedly beating 10 journalists, appear at the Phnom Penh Municipal Court yesterday. Photograph: Sreng Meng Srun/Phnom Penh Post


ញឹក ប៊ុនឆៃ ៖ នរណាធ្វើខុស ត្រូវតែ ដកតំណែង
Yean Sina, the sacked undersecretary of state of the Ministry of Justice.
 
According to the report in this article by Moneaksekar newspaper, David Chanaiva, a Khmer-American businessman, was arrested and detained because he was involved in a property dispute with Pung Kheav Se, owner of Canadia Bank and Koh Pich and one of the most influential business associates of Prime Minister Hun Sen. The article said that Chanaiva's relatives claimed that Chanaiva had sued Pung Kheav Se for grabbing his land and house at G26 in Borey Outyean Bassac.

Chanaiva's nephews claimed that the car accident, for which Chanaiva and his nephew Prak Ou Fie, were arrested, was staged and that Chanaiva was not involved in the scuffle that followed the accident. They claimed that Yean Sinath, Secretary of State of Ministry of Justice and Keo Sopheak, the instigator of the accident, rear-ended Chanaiva's nephew's car to lure Chanaiva to come to the scene of the accident in order to implicate him in the scuffle that followed. The article said that, after the accident and during the scuffle, Chanaiva was seen in the video walking freely outside of the area of scuffle, without involving in any scuffle with the police or the journalists, while Yean Sinath and Keo Sopheak were seen involving in the scuffle. For reason unknown, Chanaiva and Prak Ou Fie were arrested and Yean Sinath and Keo Sopheak slipped through police cordon and escaped arrest and is still on the run.

Chanaiva's nephews said police allowed Yean Sinath and Keo Sopheak to escape and arrested Chanaiva and Prak Ou Fie because of the lawsuit he lodged against Hun Sen's business associate Pung Kheav Se, not because he had involved in the scuffle with police and journalists after the car accident.

Was the car accident a set up and staged in order to arrest Chanaiva because he had lodged a lawsuit against Hun Sen's crony?

By មនសិការខ្មែរ On April 24, 2013 Moneaksekar Newspaper
​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដោយមាន​ការប៉ះទង្គិចរ​ថយ​ន្ត ហើយ​ក្រោយមក​មាន​បញ្ហា​ជាមួយ​អ្នកកាសែត​កាលពី​រំលងអធ្រាត្រ​ឈានចូល ​ថ្ងៃទី​១៩ ខែមីនា​ឆ្នាំ​២០១៣ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​ដោយ​ក្នុងនោះ​ មានការ​ចាប់ឃុំខ្លួន​មនុស្ស​ចំនួន​២​នាក់ គឺ​លោក ដេវីដ ឆា​ណាយ​វ៉ា និង​ឈ្មោះ ប្រាក់ អ៊ូ​ហ្វី ដែល​ត្រូវជា​ក្មួយ​និង​ពូ​។ ប៉ុន្តែ​ជនល្មើស​ចំនួន​២​នាក់​ផ្សេងទៀត​ដែល​ទាក់ទិន​ក្នុងករណីនេះ​ដូចជា​លោក យាន ស៊ី​ណាត ជា​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌  ជនដៃដល់​និង​ម្នាក់ទៀត​ឈ្មោះ កែវ សុភ័ក្ត្រ ជា​អ្នកបង្ក​ឲ្យ​មាន​គ្រោះថ្នាក់​កាលពី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៣ កំពុង​រត់គេចខ្លួន​យ៉ាង​មាន​ប្រសិទ្ធភាព ហើយ​គេ​សង្ស័យថា ជនបង្ក​ហេតុនេះ អាច​ត្រូវបាន​គេ​ឃុបឃិត​គ្នា​ដោះលែង​ព្រោះ​គោលបំណង សំខាន់​គេច​ង់​ឲ្យ​មានការ​ឃុំខ្លួន​លោក ដេវីដ និង​ក្មួយប្រុស ដែល​គ្រាន់​តែមាន​វត្តមាន​ក្នុង​ហេតុការណ៍​នោះ​ដោយ​មិនបាន​ប្រើ​ហិង្សា​ ណាមួយ​នោះទេ ដូច​នៅក្នុង​វីដេអូ​ឃ្លី​ប ដែល​បាន​បង្ហោះ​ជា​សាធារណៈ គេ​សង្កេតឃើញថា ជនដៃដល់​កំពុង​ដើរហើរ​យ៉ាង​មាន​សេរីភាព មិនមែនជា​អ្នក​ដែល​កំពុង​ជាប់ឃុំ​នោះទេ​។​

​មាន​សំណួរ​ជាច្រើន​បានលើកឡើង​ថា ក្នុង​ហេតុការណ៍​ប៉ះទង្គិច​ជា មួយ​អ្នកសារព័ត៌មាន គឺ​ក្នុងចំណោម​មនុស្ស​ចំនួន​៤​នាក់​ត្រូវបាន​អ្នកកាសែត​និង​សមត្ថកិច្ច​ ហ៊ុំព័ទ្ធ​យ៉ាង​ជុំជិត​មិនអាច​ទៅណា​រួច​ទេ ហើយ​ក្នុងនោះ​មានការ​ឃាត់ខ្លួន​លោក ដេវីដ ឆា​ណាយ​វ៉ា និង​ក្មួយប្រុស​ឈ្មោះ ប្រាក់ អ៊ូ​ហ្វី ទៅកាន់​ការិយាល័យ​ប៉ូលិស ប៉ុន្តែ​ឈ្មោះ យាន ស៊ី​ណាត និង​ឈ្មោះ កែវ សុភ័ក្ត្រ ដែលជា​អ្នកបង្ក​ដោយផ្ទាល់ បែរជា​អាចមាន​ឱកាស​រត់គេច​ខ្លួន​យ៉ាង​ងាយស្រួល​បំផុត ដែល​រហូតមកដល់​ម៉ោង​នេះ តុលាការ​បានត្រឹមតែ​ចេញ​ដីកា​ស្វែងរក​ចាប់ខ្លួន​ប៉ុណ្ណោះ​។ ក្រុមគ្រួសារ​របស់លោក ដេវីដ បាន​វាយតម្លៃថា​ករណី​ដែល​ឈ្មោះ យាន ស៊ី​ណាត​និង​ម្នាក់ទៀត​អាច​រួច​ផុតពី​ការឃុំខ្លួន គឺជា​រឿង​គួរ​ឲ្យ​សង្ស័យ​បំផុត ហើយ​គេ​ជឿថា អាចមាន​ឆាកល្ខោន​ដើម្បី​ដោះលែង​ជនល្មើស​ទាំង​២​នាក់​នេះ តាមរយៈ​ការ​បណ្តោះ​ឲ្យ​រួចខ្លួន​ជា​កលល្បិច​ដើម្បី​ចាប់​លោក ដេវីដ និង​ក្មួយប្រុស​យកទៅ​ឃុំខ្លួន ព្រោះ​មាន​ផលចំណេញ​ដល់​សំណុំរឿង​ក្តី​នៃ​ជម្លោះ​កាន់កាប់​ភូមិគ្រឹះ​លេខ G26 ក្នុង​បុរី​ឧទ្យាន​បាសាក់​។​

​បើតាម​សំដី​អ្នកបើក​ទ្វារផ្ទះ និង​ក្មួយៗ​របស់លោក ដេវីដ បាន​ប្រាប់​ក្រុមគ្រួសារ​ថា ខ្លួន​ត្រូវបាន​ជន​មិន​ស្គាល់មុខ​តាម​ចំនួន​៣​ថ្ងៃ ហើយ​មានពេលខ្លះ​ដើម្បី​រត់គេច​ពី​ការ​តាម​នោះ​ខ្លួន​បាន​បើកឡាន​ប្រញាប់​ពេក បណ្តាល​ឲ្យ​ប៉ះ​របង​ផ្ទះ​របស់ខ្លួន​ក៏មានដែរ ហើយ​ចុងក្រោយ​ក៏មាន ឧបទ្ទវហេតុ ដោយ​លោក កែវ សុភ័ក្ត្រ បើកឡាន CRV បុក​គូថ​ឡាន​របស់ខ្លួន ម៉ាក Mini Cooper ពីក្រោយ​បណ្តាល​ឲ្យ​ឡាន​របស់ខ្លួន​ជ្រុល​ចង្កូត​ទៅ​ប៉ះ​នឹង​បង្គោល​ភ្លើង ហើយក៏​កើតមាន​អំពើហិង្សា​វាយ​ប្រតាយប្រតប់​ជាមួយ​អ្នកកាសែត ក៏​បង្កើតជា​លេស​នាំ​ឲ្យ​មានការ​ចាប់ឃុំខ្លួន​លោក ដេវីដ ដែលជា​ដើមបណ្តឹង​និង​ជា​តួអង្គ​សំខាន់បំផុត​ក្នុង​រឿង​ជម្លោះ​កាន់កាប់​ ភូមិគ្រឹះ​លេខ G26 នៅ​បុរី​ឧទ្យាន​បាសាក់​។ តាមរយៈ​ការបង្ក​ហេតុ​បែបនេះ ក្រុម​គ្រួ សារ​លោក ដេវីដ បានទាមទារ​រក​យុត្តិធម៌ ដោយមាន​ការដាក់​ពាក្យ​បណ្តឹង​ទៅកាន់​ស្ថាប័ន​ពាក់ព័ន្ធ​ហើយ ក្នុងនោះ​ក៏មាន​ការដាក់​លិខិត​សុំ​អន្តរាគមន៍​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ឲ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ជួយ​រក​យុត្តិធម៌​ក្នុង​សំណុំរឿង​ដែល​ក្រុមគ្រួសារ​លោក ដេវីដ បាន​ប្តឹង​លោក ពុង ឃាវ​សែ អ្នកស្រី សុខ ណា​លី មេធាវី សួង សុផល និង​មេធាវី ខេង ម៉េង​អី​ុ ពីបទ​រំលោភ​លំនៅដ្ឋាន​លេខ G26 រំលោភ ដែន​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ​រំលោភ លើដី​កាស​ម្រេច​រក្សា​ការពារ​របស់​តុលាការ និង​ពីបទ​រំលោភ​លើ​ដែន​វិជ្ជាជីវៈ​មេធាវី​ផងដែរ ព្រោះ​ច្រើន ខែ​មកហើយ​ដែល​សំណុំ​រឿងនេះ​ត្រូវ​កប់​ទុកចោល​។​
​បើតាម​ការលើកឡើងរ​បស់​អ្នកជំនាញ​ច្បាប់​មួយចំនួន​បាន​ឲ្យ​ដឹងថា សកម្មភាព​បើករថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ខូចខាត​ ទ្រព្យសម្បត្តិ​សាធារណៈ​ដូចជា​របាំង​ចែក​ទ្រូងផ្លូវ ឬ​បង្គោល​ភ្លើង​តែងតែមាន​ការសម្របសម្រួល​បង់ប្រាក់​សំណង និង​ប្រាក់​ពិន័យ​ទៅ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ហើយ​ក្នុងករណីនេះ​ភាគី​លោក ដេវីដ ក៏បាន​ទាមទារ​ឲ្យ​មាន​គោលការណ៍​បង់​សំ ណង ឬ​ពិន័យ​សម្រាប់​ការខូចខាត​បង្គោល​ភ្លើង​នោះ​ផងដែរ ប៉ុន្តែ​ទី​បំ ផុត​សូម្បីតែ​រថយន្ត​ដែល​គេ​ឃាត់ទុក​មិនទាន់​ផ្តល់​ឲ្យ​ភាគី​លោក ដេវីដ នៅឡើយ​ទេ ដោយ​គេ​លើកឡើងថា ចាំ​តុលាការ​ដោះស្រាយ​សិន​។ ករណី នេះ ខុសពី​សំណុំរឿង​ជាច្រើន​ពាក់ ព័ន្ធ​នឹង​ករណី​ប៉ះពាល់​ទ្រព្យសម្បត្តិ​សាធារណៈ ព្រោះ​ជាធម្មតា​ក្រោយពេល​បង់ប្រាក់​សំណង​និង​ប្រាក់​ពិន័យ រួចហើយនោះ ភាគី​បង្ក​អាច​សម្របសម្រួល​រួច​ផុតពី​ទោសកំហុស​ហើយ​រថយន្ត​ក៏ត្រូវ​ បានប្រគល់​ឲ្យ​ម្ចាស់​ដើម​ប្រើប្រាស់​ឡើងវិញ​។ ដូច្នេះ​គេ​អាច​មើលឃើញ​ពី​មន្ទិលសង្ស័យ​ជាច្រើន​ដែល​អាច​វាយតម្លៃ​បាន​ថា​ ករណី ឃាត់ខ្លួន​លោក ដេវីដ មានការ​ពាក់ ព័ន្ធ​យ៉ាង​វែង​អន្លាយ​ជាមួយ​សំណុំ រឿង​រំលោភ​លំនៅដ្ឋាន​លេខ G26 ដែលមាន​លោក ដេវីដ ជាដើម​បណ្តឹង​យ៉ាងសំខាន់​។​
​បើ​យោងតាម​អនុសាសន៍​របស់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​បិទ​សន្និបាត​របស់​ក្រសួង​អប់រំ​យុវ ជន និង​កីឡា ឆ្នាំ​២០១២-២០១៣ កាលពី​រសៀល​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៣ ក្នុង​គោលដៅ​ជំរុញ​ឲ្យ​មានការ​អនុវត្ត​ច្បាប់​លើ​ក្រុម​លោក ដេវីដ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​កាល ពី​យប់​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៣ យើង​អាចធ្វើ​ការឆ្លុះបញ្ចាំង​ទៅលើ​ទិដ្ឋភាព​ជាក់ស្តែង​លើ​ករណី​រំលោភបំពាន​ លើ​លំនៅដ្ឋាន​លេខ G26 របស់លោក ដេវីដ ដែល​បាន​ប្តឹង​លោក ពុង ឃាវ​សែ លោកស្រី សុខ ណា​លី មេធាវី សួង សុផល និង​មេ ធា​វី ខេង ម៉េង​អី​ុ គឺ​ច្បាស់​ណាស់​ដែល ថា​ភាគី​លោក ដេវីដ ដែលជា​ដើមបណ្តឹង អាច​ទទួលបាន​ភាពយុត្តិធម៌​តាំងពី​យូរណាស់​មកហើយ​។ ភាគី​លោក ដេវីដ បាន​ត្អួ​ញ​ត្អែ​រថា មិនដឹង​ជាមាន​ហេតុផល​អ្វី​នោះទេ បានជា​ការស្រែក​ដង្ហោយ​ហៅរក​យុត្តិធម៌​របស់​គ្រួសារ​លោក ពី​ករណី​ដែល​ម្ចាស់​បុរី​ឧទ្យាន​បាសាក់ រំលោភ​លំ នៅ​ដ្ឋា​ន​របស់គាត់​មិនត្រូវ​បាន​ស្ថាប័ន​ណាមួយ​យកចិត្តទុកដាក់ ទាល់តែសោះ ហើយ​សាលាដំបូង​រាជធានី​ភ្នំពេញ ព្យាយាម​ជំរុញ​តែ​រឿង​ដាក់ ទោស​លោក ដេវីដ រីឯ​ករណី​រំលោភបំពាន​លើ​លំនៅដ្ឋាន​លេខ G26 ដែល​ប្រព្រឹត្ត​ដោយ​លោក ពុង ឃាវ សែ និង​មេធាវី​ចំនួន ២​នាក់​ផ្សេង ទៀត បែរជា​ធ្វើ​មិនឃើញ​និង​មិន​អើពើ​ទៅវិញ គឺជា​រឿង​មួយ​អយុត្តិធម៌​បំផុត សម្រាប់​អ្នក​កំពុង​ជាប់ឃុំ​៕
04 04

No comments: