Prince Sisowath Thomico ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ប្រកាសប្រាប់វិទ្យុបារាំងអន្តរជាតិពីការចូលរួមជាមួយគណបក្សសង្រ្គោះជាតិ
©វណ្ណារ៉ា/RFI
ភ្ញៀវប្រចំាសប្តាហ៍របស់វិទ្យុបារំាងអន្តរជាតិនៅថ្ងៃសៅរ៍ ទី៦
មេសានេះ គឺអ្នកអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ
អតីតលេខាផ្ទាល់របស់សម្តេចឪនរោត្តមសីហនុ។ ឆ្លើយនឹងសំណួររបស់ គួច
គន្ធារ៉ា អ្នកអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោបានប្រកាសជាផ្លូវការថា
ព្រះអង្គបានសម្រេចព្រះទ័យចូលរួមជាមួយគណបក្សសង្រ្គោះជាតិរបស់លោកសម
រង្ស៊ី និងលោកកឹម សុខា។ ដោយបានតំាងខ្លួនព្រះអង្គជាស្តេចខ្មែរ
អ្នកអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោបានមានបន្ទូលថា ការធ្វើនយោបាយ
គឺជាកាតព្វកិច្ច
និងជាករណីយកិច្ចរបស់ស្តេចខ្មែរដើម្បីការពារផលប្រយោជន៍របស់
ប្រជារាស្រ្ត៕"
គណបក្សង្គ្រោះជាតិដែលជាគូប្រជែងដ៏ធំរបស់គណបក្សប្រជាជន
កម្ពុជាក្នុងការបោះឆ្នោតនាខែកក្កដាខាងមុខកំពុងកៀងគររកសមាជិករាជ
វង្សឲ្យចូលរួមជាមួយខ្លួន។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ
អតីតព្រះរាជលេខាផ្ទាល់របស់សម្តេចឳ នរោត្តម សីហនុ
គឺជាសមាជិករាជវង្សទី១ដែលបានប្រកាសចូលរួមជាមួយបក្សប្រឆាំង
ខណៈដែលព័ត៌មានស្តីពីការចូលរួមរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ
បានលេចឮតែមួយភ្លែតក៏បានរលាយបាត់ទៅវិញ។
តើវត្តមានរាជវង្សមានសារៈសំខាន់បែបណាខ្លះសម្រាប់គណបក្សសង្គ្រោះជាតិ?
ការប្រកាសចូលរួមជាមួយគណបក្សសង្គ្រោះជាតិពីសំណាក់
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ
នៅចុងសប្តាហ៍នេះគឺជាព្រឹត្តិការណ៍គួរឲ្យកត់សម្គាល់មួយទៀតក្នុង
ដំណើរការបង្រួបបង្រួមគណបក្សប្រឆាំងនៅកម្ពុជា។
កាលពីប៉ុន្មានសប្តាហ៍មុននេះ ក៏មានលេចឮព័ត៌មានថា សម្តេចក្រុមព្រះ
នរោត្តម រណឫទ្ធិ
ដែលជារាជវង្សលេចមុខមាត់ជាងគេក្នុងឆាកនយោបាយក៏មានបំណងយាងទៅចូលរួម
ជាមួយគណបក្សប្រឆាំងដែរ។
ប៉ុន្តែ ព័ត៌មាននេះបានស្ងាត់ទៅវិញបន្ទាប់ពីលោក ញ៉ឹក ប៊ុនឆៃ
ប្រកាសប្តឹងព្រះអង្គពីបទ ពុករលួយ ហើយក្រោយមក លោកនាយករដ្ឋមន្ត្រី ហ៊ុន
សែន ក៏បានចេញមុខសម្របសម្រួល។
ការសម្របសម្រួលរបស់លោកនាយករដ្ឋមន្ត្រីត្រូវគេមើលឃើញថា
គឺជាខ្សែចំណងដែលចងសម្តេចក្រុមព្រះមិនឲ្យយាងចូលជាមួយបក្សប្រឆាំង
បានឡើយ។ ដូច្នេះ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ
បានក្លាយជាសែរាជវង្សដំបូងគេដែលសម្រេចចូលរួមជាមួយបក្សប្រឆាំង។
ទោះបីជាព្រះអង្គម្ចាស់ ធម្មិកោ
មិនមែនជាតួអង្គសំខាន់ដូចសម្តេចក្រុមព្រះក៏ដោយ ប៉ុន្តែ
ការចូលរួមរបស់ព្រះអង្គក៏ផ្តល់ប្រយោជន៍សំខាន់ដែរដល់បក្សប្រឆាំងបើ
ទោះតិចឬក៏ច្រើនក្តី។
ជាការពិតណាស់ គណបក្សសង្គ្រោះជាតិដែលកើតចេញពីសម្ពន្ធ័ភាពរវាងគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សពិតជាត្រូវការកម្លាំងបន្ថែមទៀតដើម្បីក្លាយជា គូប្រជែងដ៏ពិតប្រាកដរបស់គណបក្សប្រជាជនកម្ពុជា។ សមាជិករាជវង្សត្រូវគេមើលឃើញថា គឺជាធាតុផ្សំដ៏សំខាន់មួយក្នុងចំណោមក្រុមមនុស្សគោលដៅដែលគណបក្សនេះ ត្រូវការ។ វត្តមានរបស់សមាជិករាជវង្សក្នុងបក្សប្រឆាំងនឹងធ្វើឲ្យសួនច្បាររបស់ គណបក្សនេះមានផ្កាចម្រុះពណ៌ដើម្បីទាក់ទាញអ្នកបោះឆ្នោត។
ពិតហើយថា សែរាជវង្សមិនមែនជាអ្នកពូកែធ្វើនយោបាយទេ។ ពួកគេសុទ្ធតែធ្លាប់មានប្រវត្តិបរាជ័យក្នុងជីវិតនយោបាយយ៉ាងជូរចត់ រួចទៅហើយ។ ទាំងព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ, ព្រះអង្គម្ចាស់ នរោត្តម ចក្រពង្ស ព្រមទាំងរាជវង្សជាច្រើនទៀត ដោយរាប់ទាំងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ផងសុទ្ធតែធ្លាប់ភ្លក់រស់ជាតិបរាជ័យដ៏ជូរចត់ក្នុង ឆាកនយោបាយដូចៗគ្នា។ ដូច្នេះ បើនិយាយពីទេពកោសល្យនយោបាយ រាជវង្សមិនមែនជាសក្តានុពលសម្រាប់បក្សប្រឆាំងទេ។ ក៏ប៉ុន្តែ រូបភាពរបស់សមាជិករាជវង្សនឹងផ្តល់សារៈសំខាន់ដល់បក្សប្រឆាំងច្រើនជាង ខ្លឹមសារ។
ដូចដែលគេបានដឹងរួចទៅហើយថា នេះជាពេលវេលាដែលគណបក្សប្រឆាំងកំពុងបង្ហាញពីការបង្រួបបង្រួម ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកគាំទ្រ។ ការច្របាច់បញ្ចូលគ្នារវាងគណបក្សសមរង្ស៊ីនិងគណបក្សសិទ្ធិមនុស្ស ទោះបីជាវាកើតឡើងដោយលំបាក និងដោយសារស្ថានការណ៍ចាប់បង្ខំក៏ដោយ ក៏វាបានផ្តល់សន្ទុះថ្មីមួយទៀតដល់បក្សប្រឆាំងដែរ។ ដូច្នេះ ប្រសិនបើមានការចូលរួមរបស់សមាជិករាជវង្សបន្ថែមទៀតនោះ រូបភាពនៃការបង្រួបបង្រួមរបស់បក្សប្រឆាំងនឹងកាន់តែមានអត្ថន័យ មួយកម្រិតទៀតជាមិនខាន។ ម្យ៉ាងទៀត វត្តមានរបស់រាជវង្សក៏ច្បាស់ជានឹងនាំទៅជាមួយនូវ រូបភាព«រាជានិយម»ដល់គណបក្សសង្គ្រោះជាតិផងដែរ។ នេះគឺជាសក្តានុពលមួយសម្រាប់ការឃោសនារកសំឡេងឆ្នោតរបស់គណបក្ស ប្រឆាំង។
យ៉ាងណាក៏ដោយ ព្រះអង្គម្ចាស់ស៊ី សុវត្ថិ ធម្មិកោ តែមួយអង្គទំនងជាមិនទាន់មានទម្ងន់គ្រប់គ្រាន់ ខណៈដែលសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលមានទម្ងន់នយោបាយធ្ងន់ជាងនោះទំនងជាមិនអាចដកខ្លួនមកចូលរួមជាមួយ បក្សប្រឆាំងបានឡើយ។ ព័ត៌មានដែលបានលេចឮកាលពីប៉ុន្មានសប្តាហ៍មុនប្រហែលជាមិនមែនជារឿង ចៃដន្យទេ តែវាអាចជាវិញ្ញាសាសាកល្បងមួយ ដើម្បីវាស់ស្ទង់លទ្ធភាពដែលអាចទៅរួចរបស់សម្តេចក្រុមព្រះក៏ថាបាន។ ប៉ុន្តែ លទ្ធផលបង្ហាញថា ព្រះអង្គហាក់ដូចជាកំពុងជាប់«ចំណង» ដែលពិបាកនឹងរើខ្លួន។
យ៉ាងណាក៏ដោយចុះ ការប្រកាសចូលគណបក្សប្រឆាំងរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ នៅពេលនេះ ក៏អាចចាត់ទុកជាព្រឹត្តិការណ៍សំខាន់មួយដែរសម្រាប់បក្សប្រឆាំង ពីព្រោះទោះជាមិនបានត្រីធំ ត្រីតូចក៏អាចច្នៃជាអាហារដ៏មានរសជាតិបានដែរ៕
7 comments:
Samrangsy is china spy
A couple of years later , Hun Sen will say : " I SENT HIM THERE ..."
Because of Pourk a pramat King eng ass nis heuy del thveu aoy batt Srok.
6:12 am
Even now the royals feel the pain.
And they changed for the better.
We should welcome them to our side.
Khmer Who Loves Khmers
THIS GUY WAS NOT ADVISOR ,
HOWEVER, HE WAS SERVANT TO KING FATHER
PLZ DON'T GET CONFUSED BY THIS...
Post a Comment