A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 7 April 2013

Prince Sisowath Thomico, former advisor to King Father Sihanouk, the first royal to join the opposition Cambodia National Rescue Party ការចូលរួម​របស់​រាជវង្ស​មាន​សារៈសំខាន់​សម្រាប់​គណបក្ស​សង្គ្រោះជាតិ

ព្រះ​អង្គម្ចាស់​ស៊ីសុវត្ថិ​ ធម្មិកោ ប្រកាស​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ពី​ការ​ចូលរួម​ជាមួយ​គណបក្ស​សង្រ្គោះជាតិ
Prince Sisowath Thomico ព្រះ​អង្គម្ចាស់​ស៊ីសុវត្ថិ​ ធម្មិកោ ប្រកាស​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ពី​ការ​ចូលរួម​ជាមួយ​គណបក្ស​សង្រ្គោះជាតិ
©វណ្ណារ៉ា/RFI
ដោយ ប៉ែន បូណា


"ស៊ីសុវត្ថិ ធម្មិកោ៖«ធ្វើ​នយោបាយ ជា​កាតព្វកិច្ច និង​ករណីយកិច្ច​របស់​ស្តេចខ្មែរ​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ប្រជារាស្រ្ត » 
ដោយ គួច គន្ធារ៉ា
ភ្ញៀវ​ប្រចំាសប្តាហ៍​របស់​វិទ្យុបារំាង​អន្តរជាតិ​នៅ​ថ្ងៃសៅរ៍ ទី៦ មេសា​នេះ គឺ​អ្នកអង្គម្ចាស់​​ស៊ីសុវត្ថិ ធម្មិកោ អតីត​លេខាផ្ទាល់​របស់​សម្តេចឪ​​នរោត្តម​សីហនុ។ ឆ្លើយ​នឹង​សំណួរ​របស់ គួច គន្ធារ៉ា អ្នកអង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ​បាន​ប្រកាស​ជា​ផ្លូវការ​ថា ព្រះអង្គ​បាន​សម្រេច​ព្រះទ័យ​ចូលរួម​ជាមួយ​គណបក្ស​សង្រ្គោះជាតិ​របស់​លោក​សម រង្ស៊ី និង​លោក​កឹម សុខា។ ដោយ​បាន​តំាង​ខ្លួន​ព្រះអង្គ​ជា​ស្តេច​ខ្មែរ អ្នកអង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ​បាន​មាន​បន្ទូល​ថា ការ​ធ្វើ​នយោបាយ គឺ​ជា​កាតព្វកិច្ច និង​ជា​ករណីយកិច្ច​របស់​ស្តេច​ខ្មែរ​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ ប្រជារាស្រ្ត៕"
គណបក្ស​ង្គ្រោះ​ជាតិ​ដែលជា​គូប្រជែង​ដ៏​ធំ​របស់​គណបក្ស​ប្រជាជន​ កម្ពុជា​ក្នុងការ​បោះឆ្នោត​នា​ខែកក្កដា​ខាងមុខ​កំពុង​កៀងគរ​រក​សមាជិក​រា​ជ​ វង្ស​ឲ្យ​ចូលរួម​ជាមួយ​ខ្លួន។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីត​ព្រះ​រាជលេខា​ផ្ទាល់​របស់​សម្តេច​ឳ នរោត្តម សីហនុ គឺជា​សមាជិក​រាជវង្ស​ទី១ដែល​បាន​ប្រកាស​ចូលរួម​ជាមួយ​បក្សប្រឆាំង ​ខណៈដែល​ព័ត៌មាន​ស្តីពី​ការចូលរួម​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​លេចឮ​តែមួយ​ភ្លែត​ក៏បាន​រលាយបាត់​ទៅវិញ។ តើ​វត្តមាន​រាជវង្ស​មានសារៈសំខាន់​បែបណាខ្លះ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ?
ការប្រកាស​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ពី​សំណាក់​ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ នៅ​ចុង​សប្តាហ៍​នេះ​គឺជា​ព្រឹត្តិការណ៍​គួរ​ឲ្យ​កត់សម្គាល់​មួយទៀត​ក្នុង​ ដំណើរការ​បង្រួបបង្រួម​គណបក្សប្រឆាំង​នៅ​កម្ពុជា។ កាលពី​ប៉ុន្មាន​សប្តាហ៍​មុននេះ ក៏មាន​លេចឮ​ព័ត៌មាន​ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលជា​រាជវង្ស​លេចមុខ​មាត់​ជាងគេ​ក្នុង​ឆាកនយោបាយ​ក៏មាន​បំណង​យាង​ទៅ​ចូលរួម ​​​​​ជាមួយ​គណបក្ស​ប្រឆាំង​ដែរ។
ប៉ុន្តែ ព័ត៌មាន​នេះ​បាន​ស្ងាត់​ទៅវិញ​បន្ទាប់ពី​លោក ញ៉ឹក ប៊ុនឆៃ ប្រកាស​ប្តឹង​ព្រះអង្គ​ពីបទ ពុករលួយ ហើយ​ក្រោយមក លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ចេញមុខ​សម្របសម្រួល។ ការសម្របសម្រួល​រប​ស់លោក​នាយករដ្ឋមន្ត្រី​ត្រូវគេ​មើលឃើញថា គឺជា​ខ្សែចំណង​ដែល​ចង​សម្តេចក្រុមព្រះ​មិន​ឲ្យ​យាង​ចូល​ជាមួយ​បក្សប្រឆាំង​ បានឡើយ។ ដូច្នេះ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានក្លាយ​ជា​សែ​រាជវង្ស​ដំបូង​គេ​ដែល​សម្រេច​ចូលរួម​ជាមួយ​បក្សប្រឆាំង។ ទោះបីជា​ព្រះអង្គម្ចាស់ ធម្មិកោ មិនមែនជា​តួអង្គ​សំខាន់​ដូច​សម្តេច​ក្រុមព្រះ​ក៏ដោយ ប៉ុន្តែ ការចូលរួម​របស់​ព្រះអង្គ​ក៏​ផ្តល់​ប្រយោជន៍​សំខាន់​ដែរ​ដល់​បក្សប្រឆាំង​បើ​ ទោះ​តិច​ឬក៏​ច្រើនក្តី។


ជាការ​ពិតណាស់ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កើតចេញពី​សម្ព​ន្ធ័​ភាព​រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​ពិតជា​ត្រូវការ​កម្លាំង​បន្ថែមទៀត​ដើម្បី​ក្លាយជា​ គូប្រជែង​ដ៏​ពិតប្រាកដ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ សមាជិក​រាជវង្ស​ត្រូវគេ​មើលឃើញថា គឺជា​ធាតុ​ផ្សំ​ដ៏​សំខាន់​មួយ​ក្នុងចំណោម​ក្រុមមនុស្ស​គោលដៅ​ដែល​គណបក្ស​នេះ ​ត្រូវការ។ វត្តមាន​របស់​សមាជិក​រាជវង្ស​ក្នុង​បក្សប្រឆាំង​នឹងធ្វើ​ឲ្យ​សួនច្បារ​របស់​ គណបក្ស​នេះ​មាន​ផ្កា​ចម្រុះ​ពណ៌​ដើម្បី​ទាក់ទាញ​អ្នកបោះឆ្នោត។

ពិត​ហើយ​ថា សែ​រាជវង្ស​មិនមែនជា​អ្នក​ពូកែ​ធ្វើ​នយោបាយ​ទេ។ ពួកគេ​សុទ្ធតែ​ធ្លាប់មាន​ប្រវត្តិ​បរាជ័យ​ក្នុង​ជីវិត​នយោបាយ​យ៉ាង​ជូរចត់​ រួចទៅហើយ។ ទាំង​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ, ព្រះអង្គម្ចាស់ នរោត្តម ចក្រពង្ស ព្រមទាំង​រាជវង្ស​ជាច្រើន​ទៀត​ ដោយ​រាប់ទាំង​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ផង​សុទ្ធតែ​ធ្លាប់​ភ្លក់​រស់ជាតិ​បរាជ័យ​ដ៏​ជូរចត់​ក្នុង​ ឆាកនយោបាយដូចៗគ្នា។ ដូច្នេះ បើ​និយាយ​ពី​ទេពកោសល្យ​នយោបាយ រាជវង្ស​មិនមែនជា​សក្តានុពល​សម្រាប់​បក្សប្រឆាំង​ទេ។ ក៏ប៉ុន្តែ រូបភាព​របស់​សមាជិក​រាជវង្ស​នឹង​ផ្តល់​សារៈសំខាន់​ដល់​បក្សប្រឆាំង​ច្រើនជាង ​ខ្លឹមសារ។

ដូចដែល​គេ​បានដឹង​រួចទៅហើយ​ថា នេះ​ជា​ពេលវេលា​ដែល​គណបក្សប្រឆាំង​កំពុង​បង្ហាញ​ពី​ការបង្រួបបង្រួម ​ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​អ្នកគាំទ្រ។ ការច្របាច់បញ្ចូលគ្នារ​វាង​គណបក្ស​សមរង្ស៊ី​និង​គណបក្ស​សិទ្ធិមនុស្ស​ ទោះបីជា​វា​កើតឡើង​ដោយ​លំបាក​ និង​ដោយសារ​ស្ថានការណ៍​ចាប់បង្ខំ​ក៏ដោយ ក៏​វា​បានផ្តល់​សន្ទុះ​ថ្មី​មួយទៀត​ដល់​បក្សប្រឆាំង​ដែរ។ ដូច្នេះ ប្រសិនបើ​មានការ​ចូលរួម​របស់​សមាជិក​រាជវង្ស​បន្ថែមទៀត​នោះ រូបភាព​នៃ​ការបង្រួបបង្រួម​របស់​បក្សប្រឆាំង​នឹង​កាន់​តែមាន​អត្ថន័យ​ មួយកម្រិត​ទៀត​ជាមិនខាន។ ម្យ៉ាងទៀត វត្តមាន​របស់​រាជវង្ស​ក៏​ច្បាស់​ជា​នឹង​នាំទៅ​ជាមួយ​នូវ​ រូបភាព«រាជានិយម»ដល់​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ។ នេះ​គឺជា​សក្តានុពល​មួយ​សម្រាប់​ការឃោសនា​រក​សំឡេងឆ្នោត​របស់​គណបក្ស​ ប្រឆាំង។

យ៉ាងណាក៏ដោយ ព្រះអង្គម្ចាស់​ស៊ី សុវត្ថិ ធម្មិកោ តែមួយ​អង្គ​ទំនងជា​មិនទាន់មាន​ទម្ងន់​គ្រប់គ្រាន់ ​ខណៈដែល​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលមាន​ទម្ងន់​នយោបាយ​ធ្ងន់​ជាង​នោះ​ទំនងជា​មិនអាច​ដកខ្លួន​មក​ចូលរួម​ជាមួយ ​បក្សប្រឆាំង​បានឡើយ។ ព័ត៌មាន​ដែល​បាន​លេចឮ​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន​ប្រហែលជា​មិនមែនជា​រឿង​ ចៃដន្យ​ទេ តែ​វា​អាចជា​វិញ្ញាសា​សាកល្បង​មួយ ​ដើម្បី​វាស់​ស្ទង់​លទ្ធភាព​ដែល​អាចទៅរួច​របស់សម្តេចក្រុមព្រះ​ក៏​ថា​បាន។ ប៉ុន្តែ លទ្ធផល​បង្ហាញថា ព្រះអង្គ​ហាក់ដូចជា​កំពុង​ជាប់«ចំណង» ដែល​ពិបាក​នឹង​រើខ្លួន។

យ៉ាងណា​ក៏ដោយចុះ ការប្រកាស​ចូល​គណបក្ស​ប្រឆាំង​របស់​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ នៅពេលនេះ ក៏​អាច​ចាត់ទុកជា​ព្រឹត្តិការណ៍​សំខាន់​មួយ​ដែរ​សម្រាប់​បក្សប្រឆាំង​ ពីព្រោះ​ទោះជា​មិនបាន​ត្រី​ធំ ត្រី​តូច​ក៏​អាច​ច្នៃ​ជា​អាហារ​ដ៏​មាន​រសជាតិ​បានដែរ៕

7 comments:

Anonymous said...
This comment has been removed by a blog administrator.
Anonymous said...

Samrangsy is china spy

Anonymous said...
This comment has been removed by a blog administrator.
Anonymous said...

A couple of years later , Hun Sen will say : " I SENT HIM THERE ..."

Anonymous said...

Because of Pourk a pramat King eng ass nis heuy del thveu aoy batt Srok.

Anonymous said...

6:12 am
Even now the royals feel the pain.
And they changed for the better.
We should welcome them to our side.

Khmer Who Loves Khmers

Anonymous said...

THIS GUY WAS NOT ADVISOR ,
HOWEVER, HE WAS SERVANT TO KING FATHER

PLZ DON'T GET CONFUSED BY THIS...