A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 7 April 2013

Nhiek Bunchhay said Prince Sisowath Thomico joined with the opposition CNRP because he was angry because he was not was appointed as Funcinpec president ញឹក ប៊ុនឆៃៈ ការយាងចូល របស់ធម្មកោ ទៅគណបក្ស សង្គ្រោះជាតិ ដោយសារខ្ញាល់ មិនបានធ្វើជា ប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច


ភ្នំពេញ៖ អគ្គលេខាធិការ របស់គណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃបានមាន ប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៣ថា ការយាងចូលរបស់អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ទៅគណបក្សសង្គ្រោះជាតិ គឺដោយសារតែព្រះអង្គបរាជ័យ មិនបានធ្វើជាប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច ហើយមួយវិញទៀតដោយសារតែព្រះអង្គជាមិត្តរបស់លោក សម រង្ស៊ី។
លោក ញឹក ប៊ុនឆៃ បានមានប្រសាសន៍បន្តទៀតថា លោកមិនមានការសោកស្តាយចំពោះការយាងរបស់ ព្រះអង្គទៅកាន់គណបក្សសង្គ្រោះជាតិនោះឡើយ ហើយថា "ព្រះអង្គក៏ជាមនុស្សពូកែលោតផ្លោះ (ពី គណ បក្សមួយទៅគណបក្សមួយ) និងនិយាយមិនពិតផងដែរ"។
កាលពីពេលកន្លងទៅថ្មីនេះ អ្នកអង្គម្ចាស់ធម្មិកោ បានសម្រេចព្រះទ័យរបស់ព្រះអង្គដើម្បីទៅចូលរួមប្រឡូក ក្នុងឆាកនយោបាយជាមួយ នឹងគណបក្ស ដែលទើបតែច្របាច់បញ្ជូលគ្នារវាងគណបក្សប្រឆាំងពី គឺគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស។

ការយាងរបស់ព្រះក្នុងគោលបំណងបំរើប្រជាជន និងជួយដល់ប្រជាជនកម្ពុជាឲ្យបានសេចក្តីសុខនិងទទូលបានភាពយុត្តិធម៌។ តែយ៉ាងណាក៏ដោយ លោកញឹក ប៊ុនឆៃ ពុំមានជំនឿចំពោះគណបក្សសង្គ្រោះជាតិ ដែលមានមេ នៅក្រៅស្រុកនោះឡើយ ដោយលោក សំអាងថារាល់ការអភិវឌ្ឍន៍ទាំងអស់នៅប្រទេសកម្ពុជា គឺដោយសារគណបក្សប្រជាជនកម្ពុជានិងគណបក្សហ៊្វុនស៊ិនប៉ិចតែប៉ុណ្ណោះ។
នៅក្នុងសមាជ ជាលើកដំបូងរបស់គណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃអាទិត្យ ទី៧ ខែមេស ឆ្នំា២០១៣ នេះដែរ លោកកឹម សុខាអនុប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសដល់អង្គសមាជថា ព្រះអ្នកអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ បានក្លាយទៅជាសមាជិកអចិន្ត្រៃយ៍របស់គណបក្សសង្រ្គោះជាតិ៕

No comments: