ភ្នំពេញ៖ សមាជិក សមាជិកា គណបក្សសង្គ្រោះជាតិ
នៅថ្ងៃអាទិត្យ ទី០៧ ខែមេសា ឆ្នាំ២០១៣ បានអនុម័ត បទបញ្ជាផ្ទៃ ក្នុងការសម្រេច
ជ្រើសតាំង គណៈកម្មធិការនាយកគណបក្ស ប្រធានគណៈកម្មការអចិន្ត្រៃយ៍
អគ្គលេខាធិការ អគ្គលេខាធិការរងគណបក្ស សមាជិកក្រុមប្រឹក្សាជាតិ
និងហើយក្នុងនោះក៏បាន សម្រចជ្រើសយកអ្នកអង្គម្ចាស់ ធម្មិកោ
ត្រូវជ្រើសតាំងជាសមាជិកក្រុមប្រឹក្សាជាតិ។
លោក កឹម សុខា ដែលទើបជាប់ជាអនុប្រធាន និង សមាជិក សមាជិកា
គណបក្សសង្គ្រោះជាតិ បានឯកភាពបែបគ្នានោះ នៅក្នុងឱកាសធ្វើពិធី
សមាជគណបក្សសង្គ្រោះជាតិ លើកទី១ និងក៏ដើម្បី
ការចូលរួមការបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៥នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ នា
ភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ។
សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៥ គណបក្សសមរង្ស៊ី
និងគណបក្សសិទ្ធិមនុស្ស មិនចូលរួមការបោះឆ្នោតទេ តែថ្នាក់ដឹកនាំភាគីទាំងពីរ
នឹងឈរឈ្មោះបោះឆ្នោតរួមគ្នា នៅក្នុងគណបក្ស សង្គ្រោះជាតិ នាពេលខាងមុខ។
សូមជម្រាបថា សមាជិក សមាជិកា ដែលបានចូលក្នុងសមាជ រួមមាន លោក សម រង្ស៊ី
ដែលកំពុង រស់នៅក្រៅប្រទេស ក៏បានធ្វើការផ្សាយបន្តផ្ទាល់តាមរយៈវីដេអូ
ខនហ្វឺរិន លោក កឹម សុខា លោក សឺន ស៊ូប៊ែរ លោក គង់ គាំ លោក ប៉ុល ហំម លោក អូ
ច័ន្ទរ័ត្ន លោក យ៉ែម បញ្ញារិទិ្ធ លោក ស៊ុន ចន្ទី លោក សុន ឆ័យ
ជាពិសេសអ្នកអង្គមា្ចស់ ស៊ីសុវត្ថិ ធម្មិកោ អតីតលេខាផ្ទាល់សម្តេចឪ
រួមទាំងថ្នាក់ដឹកនាំគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស និងសមាជិក
សមាជិកា គណបក្សសង្គ្រោះជាតិ មកពី២៤ខេត្ត-ក្រុង
បានចូលរួមក្នុងអង្គសមាជនោះជាង១ម៉ឺននាក់ ៕
No comments:
Post a Comment