A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 22 April 2013

Khmer Krom plan to complain to human rights groups about Vietnam's human rights abuses of Khmer Krom people ខ្មែរ​ក្រោម​គ្រោង​ប្ដឹង​អង្គការ​សិទ្ធិ​មនុស្ស​រឿង​វៀតណាម​រំលោភ​សិទ្ធិ

សមាគម​ខ្មែរ​កម្ពុជា​ក្រោម គ្រោង​ដាក់​លិខិត​ទៅ​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ ពិសេស​ដាក់​ទៅ​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ ផ្នែក​សិទ្ធិ​មនុស្ស ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​រំលោភ​សិទ្ធិ​ដើរ​ហើរ​របស់​បង​ប្អូន​ខ្មែរ​ ក្រោម ដែល​កំពុង​រង​ការ​​គាបសង្កត់​ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម។
ដោយ ទីន ហ្សាការីយ៉ា RFA
2013-04-21
លី ឈួន ៣០៥
ចាងហ្វាង​កាសែត​ព្រៃនគរ លោក លី ឈួន លើក​បង្ហាញ​លិខិត​ឆ្លង​ដែន​របស់​លោក​ដល់​អ្នក​កាសែត នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ទី​២១ មេសា ឆ្នាំ​២០១៣។ Publisher of "Prey Nokor" newspaper, who was arrested by Vietnamese police recently, showed reporters his passport during a press conference on 21 April 2013, after his arrest and detention by Vietnamese border police.
 
RFA/Tin Zakariya 
 
សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ ដែល​មានតី​តាំង​នៅ​ស្រុក​ខ្មែរ បាន​បញ្ចេញ​របាយការណ៍​មួយ​បង្ហាញ​ថា មាន​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម និង​ព្រះសង្ឃ​ជាង ៣០​នាក់ ដែល​ត្រូវ​អាជ្ញាធរ​វៀតណាម ចាប់​ខ្លួន និង​រារាំង​មិន​ឲ្យ​ចូល​ទៅ​លេង​នៅ​ស្រុក​កំណើត​នៅ​ទឹក​ដី​កម្ពុជា​ក្រោម គិត​ពី​ឆ្នាំ​២០១០ មក​ដល់​ឆ្នាំ​២០១៣។
ការ​បញ្ចេញ​របាយការណ៍​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ថ្ងៃ​ទី​២១ មេសា ឆ្នាំ​២០១៣ នៅ​រាជធានី​ភ្នំពេញ។ ថ្លែង​ក្នុង​សន្និសីទ​នោះ ចាងហ្វាង​កាសែត​ព្រៃនគរ លោក លី ឈួន ដែល​ត្រូវ​វៀតណាម ហាម​មិន​ឲ្យ​ចូល​​ទៅ​លេង​ស្រុក​កំណើត​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ដែរ​នោះ មាន​ប្រសាសន៍​ថា លោក​ដាក់​ពាក្យ​បណ្ដឹង​ស្ដីពី​ការ​អាជ្ញាធរ​វៀតណាម មាន​ការ​រើស​អើង និង​រំលោភ​សិទ្ធិ​ដើរ​ហើរ​របស់​លោក​ទៅ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​រំលោភ​សិទ្ធិ​ខ្មែរ​ក្រោម​ឥត​ឈប់​ឈរ​នេះ។
លោក​បាន​រំលឹក​ថា កាល​ពី​ថ្ងៃ​ទី​១២ មេសា នៅ​មុន​ពេល​ចូល​ឆ្នាំ​ខ្មែរ លោក​និង​ប្រពន្ធ​កូន​បាន​នាំ​គ្នា​ទៅ​លេង​ស្រុក​កំណើត​នៅ​ទឹក​ដី​ខ្មែរ​ កម្ពុជា​ក្រោម ប៉ុន្តែ​អាជ្ញាធរ​វៀតណាម នៅ​ច្រក​ព្រំដែន​ទិនបៀង (Tinh Bien) បាន​ចាប់​លោក និង​ប្រពន្ធ​កូន​របស់​លោក​ឃុំ​ខ្លួន​ចំនួន ៤៨​ម៉ោង រួច​បាន​បញ្ជូន​ក្រុម​គ្រូសារ​លោក​ឲ្យ​វិល​មក​កម្ពុជា​វិញ ដោយ​គ្មាន​មូលហេតុ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នេះ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម និង​ព្រះសង្ឃ​ជា​ច្រើន​អង្គ​ទៀត ដែល​ធ្លាប់​បាន​អាជ្ញាធរ​វៀតណាម ចាប់​ខ្លួន និង​បដិសេធ​មិន​ឲ្យ​ចូល​ទៅ​ប្រទេស​វៀតណាម ដោយ​គេ​បាន​លើក​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ចំពោះ​ព្រះចៅ​អធិការ​វត្ត​មួយ​ ចំនួន​ដែល​អាជ្ញាធរ​វៀតណាម ចង់​ចាប់​ផ្សឹក រួម​មាន ព្រះតេជព្រះគុណ លី ចិន្ដា និង​ព្រះសង្ឃ​មួយ​ចំនួន​ទៀត។ ក្រៅ​ពី​នេះ គឺ​អាជ្ញាធរ​វៀតណាម បាន​បង្ខំ​ឲ្យ​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​មួយ​ចំនួន​ឲ្យ​ធ្វើ​គិញ​សម្ងាត់​ស៊ើប​អង្កេត​ ឲ្យ​វៀតណាម ជា​ដើម។
ព្រះចៅ​អធិការ​វត្ត​សាមគ្គីរង្សី ព្រះតេជព្រះគុណ សៀង សុវណ្ណរ៉ា និង​ជា​អនុ​ប្រធាន​សមាគម​ព្រះសង្ឃ​ខ្មែរ​ក្រោម មាន​ថេរដីកា​ថា កាល​ពី​ថ្ងៃ​ទី​១១ កុម្ភៈ ឆ្នាំ​២០១៣ ព្រះអង្គ​បាន​និមន្ត​ទៅ​លេង​ស្រុក​កំណើត​របស់​ខ្លួន​នៅ​កម្ពុជា​ក្រោម ដើម្បី​សួរ​សុខទុក្ខ​ញាតិញោម​នៅ​ទី​នោះ។ ព្រះតេជព្រះគុណ​បញ្ជាក់​ថា អាជ្ញាធរ​វៀតណាម បាន​ដក​យក​លិខិត​ឆ្លង​ដែន​នៅ​ព្រំដែន ហើយ​ព្រះអង្គ​ធ្វើ​ការ​តវ៉ា​ខ្លាំង​ទើប​អាជ្ញាធរ​ប្រគល់​លិខិត​ឆ្លង​ដែន​ឲ្យ ​វិញ។ នៅ​ពេល​ព្រះអង្គ​និមន្ត​ទៅ​ដល់​ស្រុក​កំណើត​មួយ​ថ្ងៃ សមត្ថកិច្ច​វៀតណាម ប្រមាណ ១០​នាក់ បាន​មក​និមន្ត​ព្រះអង្គ​ឲ្យ​ទៅ​ជួប​នៅ​ផ្ទះ​របស់​មន្ត្រី​វៀតណាម ដែល​ស្ថិត​ឃុំ​ហ្វាដុង ខែត្រ​ឃ្លាំង។ អាជ្ញាធរ​វៀតណាម បង្ខំ​ឲ្យ​ព្រះតេជព្រះគុណ​ឆ្លើយ​ប្រាប់​អំពី​សកម្មភាព​របស់​អង្គការ សមាគម​នៅ​កម្ពុជា បាន​ធ្វើ​អ្វី​ខ្លះ។
វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​នៅ​កម្ពុជា លោក ឡេ មិញង៉ុក (Le Minh Ngoc) ដើម្បី​សួរ​អំពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២១ ខែ​មេសា។
បន្ថែម​ពី​លើ​នេះ​ទៀត អង្គការ​សមាគម​ខ្មែរ​ក្រោម​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​វៀតណាម ត្រូវ​តែ​បញ្ឈប់​សកម្មភាព​គំរាមកំហែង​ដល់​ខ្មែរ​ក្រោម​ជា​បន្ទាន់។ អាជ្ញាធរ​វៀតណាម ត្រូវ​តែ​ទទួល​ស្គាល់​ខ្មែរ​ក្រោម​ថា​ជា​ជន​ជាតិ​ដើម និង​ត្រូវ​បញ្ឈប់​ការ​នាំ​ខ្លួន ឬ​ការ​ចាប់​ខ្លួន​ខ្មែរ​ក្រោម​យក​ទៅ​សួរ​ចម្លើយ​នៅ​ប៉ុស្តិ៍​នគរបាល នៅ​ពេល​ពួកគាត់​ចេញ​ចូល​មក​កម្ពុជា​ម្ដងៗ និង​ត្រូវ​តែ​បញ្ឈប់​ការ​រឹតត្បិត​សេរីភាព​ដើរហើរ​របស់​ខ្មែរ​ក្រោម​ឲ្យ​ ស្រប​ទៅ​តាម​សេចក្ដី​ប្រកាស​អង្គការ​សហប្រជាជាតិ ស្ដីពី​សិទ្ធិ​ជន​ជាតិ​ដើម។
សេចក្ដី​ប្រកាស​អង្គការ​សហប្រជាជាតិ​ស្ដីពី​សិទ្ធិ​ជន​ជាតិ​ដើម​នេះ ជនជាតិ​ដើម​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ដូច​ប្រជាពលរដ្ឋ​ទូទៅ ព្រម​ទាំង​មាន​សិទ្ធិ​រួច​ផុត​ពី​ការ​រើស​អើង​គ្រប់​រូបភាព​ក្នុង​ការ​ អនុវត្ត​សិទ្ធិ​ជា​ពិសេស ដោយ​ផ្អែក​លើ​មូលដ្ឋាន​នៃ​ដើម​កំណើត ឬ​អត្តសញ្ញាណ​របស់​ខ្លួន​ជា​ជន​ជាតិ​ដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

3 comments:

Anonymous said...

What kind of passport Mr. Ly chhoun has. In case he used the US or another foreigner passport to visit Vietnam, the Cambodian human right organization mights not able to interfear into this problem.

Anonymous said...

He said he holds a Cambodian passport and as we can see in the picture, it is clearly a Cambodian passport.

Anonymous said...

In case Mr. Ly Chhoun was born and lives in Cambodia or in the US-Europe, he should therefore inform the authority of the ministry of foreigner affairs to clear this problem with the Viet. We can't clear this problem in this blog.


We have here a unspeakable mixed problem to clear, Cambodian constitution, Human right and also UN Charta. Pleae be care full, because the Viets also have the people, who understand very well the bilateral conflict, the human right activities rule and also the UN Charta.