បន្ចាប់ពីប្រជាពលរដ្ឋកម្ពុជាមួយចំនួនមានចម្ងល់
នឹងបានដាក់ជាសំណួរថា
ហេតុអ្វីបានជារដ្ឋាភិបាលកម្ពុជាមិនបានចាត់ចែងផ្សាយផ្ទាល់សវនាការ
នៅតុលាការយុត្តិធម៌អន្តរទីក្រុងឡាអេនៃប្រទេសហូឡង់ ជាតិស្តីពីសំណុំរឿង
ប្រាសាទ ព្រះវិហារដូចប្រទេសថៃ។
លោកខៀវ កាញារីទ្ធ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា
បានថ្លែងបព្ជាក់បា្រប់អំពីមូហេតុ តាមរយៈសារអេឡិចត្រូនិកថា៖
“យើងមិនបានផ្សាយផ្ទាល់ទេ
ព្រោះនេះគ្រាន់តែជាការអាននូវបណ្តឹងសារទុក្ខ ហើយជាភាសាបរទេស។
តែយើងបានផ្សាយខ្លឹមសារជាភាសាខ្មែរតាមរយៈទូរទស្សន៍ជាតិកម្ពុជារួច
ហើយ ហើយយើងនឹងបន្តផ្សាយខ្លឹមសារសំខាន់ៗជាបន្តបន្ទាប់ទៀត”។
និយាយអំពីស្ថានភាពនៅតាមព្រំដែនវិញ
លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានអះអាងអោយដឹងយ៉ាងដូច្នេះ៖“មិនទាន់មាន
អ្វីប្រែប្រួលទេ តែយើងប្រុងប្រយ័ត្នគ្រប់ពេលវេលា”៕
No comments:
Post a Comment