A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 2 April 2013

Hun Sen's three sons could be candidates for parliamentary election in Kampong Cham province កូន​ប្រុស​លោក ហ៊ុន សែន អាច​នឹង​ឈរ​ឈ្មោះ​នៅ​កំពង់ចាម

Top: Hun Sen's eldest son, Hun Manet, Middle: Hun Sen's secon son, Hun Maith, Above: Hun Sen's third son, Hun Mani, giving a garland to Hun Sen's Youth Volunteers.
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហាញ​មុខ​កូន​ប្រុស​ទាំង ៣ របស់​លោក​ជា​សាធារណៈ​ជា​ថ្មី​ម្ដង​ទៀត ដើម្បី​ស្វែង​រក​ការ​គាំទ្រ​សម្រាប់​ការ​បោះ​ឆ្នោត​ខែ​កក្កដា ខាង​មុខ។
ដោយ វណ្ណ វិចារ RFA Service
2013-04-01
ការ​បង្ហាញ​មុខ​កូន​ប្រុស​ឲ្យ​មហាជន​បាន​ស្គាល់​ជា​ថ្មី​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១ ខែ​មេសា ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា នៅ​វត្ត​កំពង់ឫស្សី ស្ថិតនៅ​ឃុំ​ជីរោទ៍ទី១ ស្រុក​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម នៅ​ចំពោះ​មុខ​មនុស្ស​ម្នា​រាប់​ពាន់​នាក់។
កូន​ប្រុស​ទាំង​បី​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទំនង​ជា​ត្រូវ​ឈរ​ឈ្មោះ​ជា​តំណាងរាស្ត្រ​នៅ​អាណត្តិ​ទី​៥ ខាង​មុខ ហើយ​យ៉ាង​ហោច​ណាស់​មាន​ម្នាក់​នឹង​អាច​ឈរ​ឈ្មោះ​នៅ​ខេត្ត​កំពង់ចាម។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក ហ៊ុន សែន ដែល​ថ្លែង​ទៅ​កាន់​ពលរដ្ឋ និង​យុវជន​ជាង ៦​ពាន់​នាក់​នៅ​ស្រុក​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម។
លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា កូន​ប្រុស​លោក​ទាំង​បី នឹង​ជួយ​បំពេញ​សេចក្ដី​ត្រូវ​ការ​នៅ​ខេត្ត​កំពង់ចាម ដោយ​កូន​ប្រុស​ច្បង​លោក ហ៊ុន ម៉ាណែត មាន​តួនាទី​ជា​ប្រធាន​យុវជន​ខេត្ត​កំពង់ចាម កូន​ប្រុស​កណ្ដាល លោក ហ៊ុន ម៉ានិត ជា​ប្រធាន​យុវជន​ស្ម័គ្រ​ចិត្ត​វាស់វែង​ដីធ្លី និង​កូន​ប្រុស​ពៅ លោក ហ៊ុន ម៉ានី ជា​ប្រធាន​សមាគម​យុវជន​កម្ពុជា ហើយ​ប្រសិន​ណា​យុវជន​នៅ​ទី​នោះ​មាន​បញ្ហា​ណា​មួយ​អាច​ស្នើ​ទៅ​អ្នក​ទាំង​បី​ បាន។
លោក​ក៏​បាន​ជំរុញ​ឲ្យ​កូន​ទាំង​បី​នាក់ ខិតខំ​ជួយ​បម្រើ​ប្រជាពលរដ្ឋ​ភូមិ​ឃុំ​ដែល​លោក​និង​ភរិយា​ធ្លាប់​រស់​នៅ​កាល​ពី​សម័យ ប៉ុល ពត៖ «ទាំង ​បី​ឲ្យ​មក​ធ្វើ​ខាង​ហ្នឹង​ហើយ បើ​ក្មួយៗ​ត្រូវ​ការ​ខាង​វាស់ដី​រក ម៉ានិត បើ​ខាង​យុវជន​ខ្មែរ​រក ម៉ានី បាន​ជា​ចេះ មិន​មែន​ចង់​ឡង់សេ​ឃោសនា​អី​ឲ្យ​កូន​ទេ តែ​ឲ្យ​គេ​ដឹង​ពី​ប្រវត្តិ​របស់​ឪពុក​ម្ដាយ​ពួក​គេ​ពិបាក​ប៉ុណ្ណា»

លោក​បន្ត​ថា រដូវ​បោះ​ឆ្នោត​ជិត​ចូល​មក​ដល់ ហើយ​ក៏​មាន​មន្ត្រី​បក្ស​ជំទាស់​ជេរ​គណបក្ស​កាន់​អំណាច​ច្រើន​ដែរ ប៉ុន្តែ​សមាជិក​គណបក្ស​ប្រជាជន​ទាំង​អស់​ត្រូវ​តែ​អត់ធ្មត់។
ការ​បង្ហាញ​វត្តមាន​កូន​ប្រុស​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ជា​លើក​ទី​២​ហើយ ដោយ​កាល​ពី​ដើម​ខែ​មីនា លោក ហ៊ុន សែន បាន​បង្ហាញ​មុខ​កូន​ប្រុស​ទាំង ៣ និង​កូន​ប្រុស​របស់​លោក​អនុ​ប្រធាន​ព្រឹទ្ធ​សភា លោក សាយ ឈុំ ថា​នឹង​អាច​ឈរ​ឈ្មោះ​ជា​តំណាងរាស្ត្រ ប៉ុន្តែ​មិន​ទាន់​ដឹង​ថា នឹង​ធ្វើ​តំណាងរាស្ត្រ​នៅ​មណ្ឌល​ណា​នៅ​ឡើយ​ទេ។
សង្គម​ស៊ីវិល​យល់​ថា ការ​ជំរុញ​យុវជន​នៅ​ក្នុង​នយោបាយ គឺ​សំខាន់ ពី​ព្រោះ​ថា អ្នក​នយោបាយ​មួយ​ចំនួន​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ។ សង្គម​ស៊ីវិល​រក​ឃើញ​ថា អ្នក​នយោបាយ​ជា​ច្រើន​គឺ​ស្ថិត​នៅ​ក្នុង​វ័យ ៨០​ឆ្នាំ ដូច​នេះ​ពួក​គេ​ខ្វះ​ថាមពល ហើយ​អ្វី​ជា​បញ្ហា​នោះ គឺ​​​របៀប​ដែល​ផ្តល់​ឱកាស​ស្មើ​ភាព​គ្នា​ទៅ​ដល់​យុវជន​ផ្សេង​ទៀត។ យុវជន​ដទៃ​ប្រហែល​ជា​ចង់​ចូល​រួម​នៅ​ក្នុង​នយោបាយ​ដែរ តែ​បាន​ត្រឹម​តែ​កាន់​ខោអាវ ឬ​យួរ​ស្បែក​ជើង​ឲ្យ​កូន​មន្ត្រី​ថ្នាក់ធំៗ​ប៉ុណ្ណោះ។
តំណាងរាស្ត្រ​មក​ពី​គណបក្ស​កាន់​អំណាច លោក ជាម យៀប ធ្លាប់​ប្រាប់​កាសែត​ក្នុង​ស្រុក​ថា កូន​ប្រុស​ពីរ​នាក់​របស់​លោក​នាយក​រដ្ឋមន្រ្តី គឺ​នឹង​ត្រូវ​បាន​ដាក់​នៅ​ក្នុង​បញ្ជី​អ្នក​តំណាងរាស្ត្រ ហើយ​ជា​ផ្នែក​មួយ​នៃ​ការ​ចូល​និវត្តន៍​របស់​សមាជិក​វ័យ​ចំណាស់ៗ​ដែល​មិន​អាច ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ជា​តំណាង​រាស្រ្ត​បាន។
លោក​បាន​បន្ត​ថា​ អ្នក​តំណាងរាស្ត្រ​ក្នុង​គណបក្ស​ប្រជាជន​ប្រមាណ ៣០​ភាគរយ នឹង​ត្រូវ​ចូល​និវត្តន៍ ហើយ​នឹង​ជំនួស​ដោយ​បេក្ខជន​វ័យ​ក្មេង​ជាង។ តែ​ទោះ​យ៉ាង​ណា មក​ដល់​ពេល​នេះ​គេ​មិន​ទាន់​ឃើញ​គណបក្ស​ប្រជាជន​បង្ហាញ​បញ្ជី​ឈ្មោះ​បេក្ខជន ​តំណាងរាស្ត្រ​សម្រាប់​អាណត្តិ​ថ្មី​នេះ​ជា​ផ្លូវការ​នៅ​ឡើយ។
កាល​ពី​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៤ កន្លង​ទៅ ខេត្ត​កំពង់ចាម មាន​អាសនៈ​សភា ១៨​អាសនៈ ក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ១១​អាសនៈ គណបក្ស សម រង្ស៉ី បាន ៥​អាសនៈ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ១​អាសនៈ និង​គណបក្ស​សិទ្ធិ​មនុស្ស ១​អាសនៈ។ បើ​សិន​ជា​កូន​ប្រុស​លោក ហ៊ុន សែន ទាំង​បី​ឈរ​ឈ្មោះ​ជា​តំណាងរាស្ត្រ​នៅ​ខេត្ត​កំពង់ចាម មែន​នោះ តំណាង​រាស្ត្រ​ចាស់ៗ​ដែល​មិន​សូវ​ល្បី​ឈ្មោះ និង​ប្រើ​ការ​លែង​កើត។
អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​ទាយ​ទុក​ថា បើ​សិន​គណបក្ស​ប្រជាជន​កម្ពុជា ជាប់​ឆ្នោត​កូន​ប្រុស​លោក ហ៊ុន សែន នឹង​អាច​កាន់​តំណែង​បន្ថែម​លើ​តំណែង​រាស្ត្រ​រហូត​ដល់​ធ្វើ​រដ្ឋមន្ត្រី​តាម ​ក្រសួង​សំខាន់ៗ​នានា ទៅ​តាម​ជំនាញ​របស់​ពួក​គេ ហើយ​រដ្ឋមន្ត្រី​មាន​វ័យ​ចំណាស់​មួយ​ចំនួន​ក៏​ទំនង​ត្រូវ​អស់​តំណែង​ដែរ ដោយសារ​តែ​វ័យ​កាន់​តែ​ចាស់​នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

4 comments:

Anonymous said...

Their father is a killer and a dumb idiot with 7 PhD. These 3 puppies, also got PhD but promoted to high ranking army officials, now they run for PM.

Hun Sen can do whatever he pleases in his country of Nambodia with the support of millions of Youn and dumb Khmer.

Anonymous said...

Hun Sen try to build up a political dynasty. Later Cambodia will be known as Hunbomdia.

Anonymous said...

No,its should be called "Hun's mafia...Lead by Hun Tho the black sheep's son of Hun thug Sen.Hun Tho will get rid of all three little pigs that Bitch Bunrany produces with a pirate one eye Hun thug Sen and re-name Nambodia to Hun's mafia!...

Kmenhwatt

Anonymous said...

This bottom picture his face look like he is relates to Kim Jong Un of N.Korea only different is his hair cut....He got his MAMa's face thick and shameless,that is yuon's face because he eats to much pig's fats- call bacons.....