(ថ្ងៃទី 15 មេសា 2013,) | ដោយ: លី សិលា CEN
ភ្នំពេញ:
ចំពោះមុខអង្គសវនាការ លោក ហោ ណាំហុង
បានថ្លែងជាភាសាបារាំង ហើយសន្ទរកថារបស់លោក
ត្រូវបានក្រសួងការបរទេសផ្សព្វផ្សាយភ្លាមៗ។ នៅរសៀលម៉ោង ៣ ម៉ោងនៅកម្ពុជា
នាថ្ងៃចន្ទ ទី១៥ ខែមេសា ឆ្នាំ២០១៣ តុលាការឡាអេ
បានផ្តើមបើកសវនាការផ្ទាល់មាត់ លើបណ្តឹងរបស់កម្ពុជា
ក្នុងការស្នើសុំឲ្យតុលាការ បកស្រាយសាលក្រម ឆ្នាំ១៩៦២ ស្តីពី
ប្រាសាទព្រះវិហាររបស់កម្ពុជា។
ក្នុងសវនាការ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកឡើងថា "ពេលនេះ គឺជាការបិទនីតិក្រម ដែលនឹងនាំឲ្យអង្គតុលាការ ធ្វើសេចក្តីសម្រេច ជាលើកចុងក្រោយ លើរឿងក្តី ដែលធ្វើឲ្យយើងមានកង្វល់ទាំងអស់គ្នា។ ហេតុដូចនេះ ខ្ញុំយល់ច្បាស់ណាស់ពីសារៈសំខាន់នៃកាលៈទេសៈនេះ សម្រាប់ប្រទេសខ្ញុំ ហើយខ្ញុំសូមឲ្យតុលាការចេញនូវសាលដីកាមួយ ដែលនឹងបញ្ចប់ជាស្ថាពរវិវាទនេះ ដែលបានធ្វើឲ្យល្អក់ខ្វល់ដល់ទំនាក់ទំនងជាមួយប្រទេសថៃ ដែលជាប្រទេសជិតខាង នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ គឺជាការដលល់ពេលវេលាហើយ ដែលប្រទេសទាំងពីរ ត្រូវតែមានទំនាក់ទំនងជិតស្និទ្ធ សន្តិភាព និងពោរពេញទៅដោយស្មារតីស្ថាបនា។ កម្ពុជាចង់បានខ្លាំងណាស់"។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានរម្លឹកពីបរិបទ ដែលកំពុងស្ថិតនៅ គឺជាបរិបទតម្រូវឲ្យតុលាការធ្វើការសម្រេចចិត្តមួយ ដែលមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ និងសម្រាប់តំបន់ទូទៅ។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានប្រគល់ជូនអ្នកច្បាប់របស់កម្ពុជា ដែលជាមេធាវីបរទេស ឆ្លើយតបនឹងទឡ្ហីករណ៍នានា ដែលត្រូវបានលើកឡើងជាបន្តបន្ទាប់ ក្នុងបន្ទប់សវនាការ។
សន្ទរកថា ដែលក្រសួងការបរទេសផ្សព្វផ្សាយជាភាសាខ្មែរ ចំនួន ៧ ទំព័រ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកបង្ហាញតុលាការឡាអេ ដែលរួមមាន៖ ការរំលឹកឡើងវិញនូវប្រវត្តិសាស្ត្រថ្មីៗ នៃជម្លោះព្រំដែនប្រាសាទព្រះវិហារ ដែលបង្កឡើងដោយអតីតនាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត វេចាជីវ៉ា។ ក្នុងនោះ ក៏មានសភាពការណ៍បច្ចុប្បន្ន នៅព្រំដែនតំបន់ប្រាសាទព្រះវិហារ អាកប្បកិរិយារបស់ថៃពាក់ព័ន្ធនឹងសាលក្រមឆ្នាំ១៩៦២ ស្តីពីប្រាសាទព្រះវិហារ រួមទាំងសំណើរបស់កម្ពុជា ដែលបានស្នើសុំឲ្យមានការបកស្រាយឲ្យបានច្បាស់លាស់ ជាស្ថាពរនូវសាលក្រមឆ្នាំ១៩៦២។
លោកប្រមុខការទូត ហោ ណាំហុង បានគូសបញ្ជាក់ថា "វាមិនមែនជាបញ្ហាការអនុវត្តសាលក្រមនោះទេ ហើយវាក៏មិនមែនជាបញ្ហាកំណត់ព្រំដែននោះដែរ ដោយហេតុថា ការកំណត់ព្រំដែននេះ ត្រូវបានកំណត់រួចហើយតាមរយៈផែនទីឧបសម្ព័ន្ធ១ ដែលតុលាការបានផ្អែកជាសំខាន់ ដើម្បីសម្រេចចេញសាលក្រមឆ្នាំ១៩៦២។ វាមានតែការចោទសួរពី "អត្ថន័យ និងវិសាលភាព" នៃសាលក្រមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ តែប៉ុណ្ណោះ"។
លោក ហោ ណាំហុង បានលើកឡើងចំពោះមុខចៅក្រម ១៨ រូបថា "ចំពោះកម្ពុជា ការបកស្រាយសាលក្រមនេះ មានន័យថា កម្ពុជាមានអធិបតេយ្យភាពលើដែនដី ដែលព្រំប្រទល់ក្នុងតំបន់ប្រាសាទព្រះវិហារ ត្រូវបានរៀបរាប់ ក្នុងផែនទីឧបសម្ព័ន្ធ១ ដែលតុលាការ បានផ្អែកលើទាំងស្រុង ដើម្បីធ្វើសេចក្តីសម្រេចកាលពីឆ្នាំ១៩៦២ ហើយនេះ ជាកាតព្វកិច្ចជាបន្ត តម្រូវឲ្យថៃដកកងកម្លាំងរបស់ខ្លួន ចេញពីព្រំប្រទល់នៃដែនដីនេះ"។
លោកប្រមុខការទូត ហោ ណាំហុង បានគូសបញ្ជាក់ថា "កម្ពុជាទន្ទឹងរង់ចាំយ៉ាងអន្ទះសារនូវសេចក្តីសម្រេច ដែលអង្គតុលាការ នឹងប្រកាន់យក ដើម្បីបិទជំពូកវិវាទគ្នា ក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសជិតខាងនេះ ដែលម្នាក់ៗ ស្គាល់ពីសារៈសំខាន់ជាចម្បងនៃប្រវត្តិសាស្ត្រ នយោបាយ និងវប្បធម៌ សម្រាប់ប្រជាជនកម្ពុជា"។
ជាមួយនឹងការលើកឡើងដូច្នេះ លោកប្រមុខការទូត ហោ ណាំហុង ក៏មិនភ្លេចលើកឡើងពីការប៉ះទង្គិចដោយអាវុធ កាលពីឆ្នាំ២០០៨ ឆ្នាំ២០០៩ និងឆ្នាំ២០១១ ដែលបានបង្កឲ្យមានការខូចខាត មិនអាចជួសជុលបាន ដល់ស្ថាបត្យកម្មទាំងលាយ នៃតួប្រាសាទ ដែលជាបេតិកភ័ណ្ឌពិភពលោក និងបានបង្កឲ្យមានការបាត់បង់អាយុជីវិតមនុស្ស អ្នករងរបួស និងការជម្លៀសប្រជាជន។
លោក ហោ ណាំហុង គូសបញ្ជាក់ថា "លើសពីទិដ្ឋភាពច្បាប់ វាគឺជាការពិតមួយ ដែលតុលាការ មិនអាចធ្វើមិនដឹង មិនឮបានទេ ព្រោះគេបានស្គាល់ហើយពីឥទ្ធិពល និងទម្ងន់របស់តុលាការយុត្តិធម៌អន្តរជាតិ លើដំណើរការប្រតិបត្តិរបស់រដ្ឋនានា"។
ក្នុងពេលផ្តើម សវនាការ នៅរសៀលនេះ ក៏មានគណៈប្រតិភូរដ្ឋាភិបាលថៃ ដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេសថៃ ចូលរួមស្តាប់ក្នុងសវនាការផងដែរ។
សវនាការ នៅតុលាការឡាអេ ជុំវិញការបកស្រាយសាលក្រមឆ្នាំ១៩៦២ ស្តីពីប្រាសាទព្រះវិហារ មានផ្សាយបន្តផ្ទាល់តាមទូរទស្សន៍អនឡាញរបស់អង្គការសហប្រជាជាតិ http://webtv.un.org។
សេចក្តីប្រកាសរបស់តុលាការទីក្រុងឡាអេ បង្ហាញពីកាលវិភាគសវនាការនោះ ធ្វើជាពីរជុំ រួមមាន៖
- ជុំទី១ នៅថ្ងៃចន្ទ ទី១៥ ខែមេសា ឆ្នាំ២០១៣ ចាប់ពីម៉ោង ១០ ព្រឹក ដល់ម៉ោង ១ រសៀល ( ម៉ោងនៅប្រទេសហូឡង់ ) និងនៅម៉ោង ៣ ដល់ម៉ោង ៤ និង ៣០ នាទី រសៀល ជាវេទិកាទាញអំណះអំណាងផ្ទាល់មាត់របស់ភាគីកម្ពុជា។ ម៉ោងនៅកម្ពុជា ដើរលើសម៉ោងនៅប្រទេសហូឡង់ ៥ ម៉ោង។
ចំណែកនៅ ថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០១៣ ចាប់ពីម៉ោង ១០ ព្រឹក ដល់ម៉ោង ១ រសៀល និងចាប់ពីម៉ោង ៣ ដល់ម៉ោង ៤ និង ៣០ នាទី រសៀល ជាវេទិការបស់ភាគីថៃ។
- ជុំទី២ សវនាការនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០១៣ ចាប់ពីម៉ោង ៣ ដល់ម៉ោង ៥ រសៀល ជាវេទិការបស់ភាគីកម្ពុជា។
ចំណែកនៅថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០១៣ ចាប់ពីម៉ោង ៣ ដល់ម៉ោង ៥ រសៀល ជាវេទិការបស់ភាគីថៃ៕

No comments:
Post a Comment