A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 10 April 2013

CCHR won Social Change Award from Australia's University of Queensland មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​ឈ្នះ​ពាន​រង្វាន់​ការ​ផ្លាស់ប្ដូរ​សង្គម​ពី​អូស្ត្រាលី

The Cambodian Centre for Human Rights

 The Centre’s ‘Sithi Project’ was developed as an online human rights ‘portal’ to provide information on media, human rights laws and civil society organisations in Cambodia. This continually evolving new media-based organisation demonstrates a contemporary approach to increasing the reach of human rights advocacy work.
The project supports marginalised groups in Cambodia by highlighting violations of land rights, engaging with local community groups through an online platform and enhancing access to important information.
The Centre’s work enables communities to monitor violations and advocate for
their own rights independently as well as acting as an online change agent within a politically volatile context.
For more information visit the Cambodian Centre for Human Rights website 
Congratulations to the winners of this award and all nominees.  

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ឈ្នះ​ពាន​រង្វាន់​ផ្នែក​គេហទំព័រ ឬ​វែបសាយ (Website )ពី​សកលវិទ្យាល័យ​ឃ្វីនលែន (University of Queensland) ប្រទេស​អូស្ត្រាលី ស្ដីពី​បណ្ដាញ​ទំនាក់ទំនង​ការ​ផ្លាស់​ប្ដូរ​សង្គម​ប្រចាំ​ឆ្នាំ​២០១៣។
ដោយ ម៉ម មុនីរតន៍ RFA
2013-04-09
អ៊ូ វីរៈ ៣០៥
ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ
RFA/Morm Moniroth
នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​ កម្ពុជា ចុះ​ថ្ងៃ​ទី៩ មេសា ឲ្យ​ដឹង​ថា មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា មាន​មោទនភាព​ដែល​ទទួល​បាន​ពាន​រង្វាន់​ពី​មជ្ឈមណ្ឌល​ទំនាក់ទំនង និង​ការ​ផ្លាស់​ប្ដូរ​សង្គម​ក្នុង​សាលា​វិជ្ជាជីវៈ​សារព័ត៌មាន និង​ទំនាក់ទំនង​ពី​សាកលវិទ្យាល័យ​ឃ្វីនលែន នៃ​ទីក្រុង​ប្រ៊ីសបេន (Brisbane) ប្រទេស​អូស្ត្រាលី។
លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា និយាយ​ថា ពាន​រង្វាន់​ផ្នែក​គេហទំព័រ ឬ​វែបសាយ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស នឹង​ត្រូវ​ទទួល​បាន​នៅ​ខែ​ឧសភា ខាង​មុខ​នេះ។ លោក​បន្ត​ថា អ្វី​ដែល​នឹង​ត្រូវ​កើត​ឡើង​នេះ គឺ​ជា​កិច្ច​ផ្ដួចផ្ដើម​ដោយ​ការ​ច្នៃប្រឌិត​សម្រាប់​ឲ្យ​មនុស្ស​ក្នុង​សម័យ​ ថ្មី អាច​ទទួល​បាន​ព័ត៌មាន​កាន់​តែ​ទូលំទូលាយ តាម​រយៈ​គេហទំព័រ ឬ​វែបសាយ៖ «នៅ ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​យើង​នេះ គឺ​យើង​មើល​ទៅ​យើង​លេច​ធ្លោ​ឡើង ព្រោះ​អី​ប្រទេស​នានា​នៅ​ជិត​ខាង​យើង​ហ្នឹង គេ​យក​តាម​យើង​ច្រើន​ដែរ។ អ៊ីចឹង យើង​គឺ​អ្នក​ឈាន​មុខ​ក្នុង​ការ​មាន​ភាព​ច្នៃប្រឌិត​ផ្នែក​បច្ចេកវិទ្យា​ ហ្នឹង»

លោក អ៊ូ វីរៈ បន្ត​ថា តាម​រយៈ​ការ​ទទួល​បាន​ពាន​រង្វាន់​នេះ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស បាន​ដាក់​គម្រោង​ក្នុង​ការ​ប្រកួត​ប្រជែង​ដែល​មាន​ប្រទេស​ជាង​១០០ ក្នុង​ពិភពលោក កាល​ពី​ជាង ១​ឆ្នាំ​មុន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: