A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 13 April 2013

Cambodian government bans media from reporting about border issues to maintain national security [To main national security or to cover up border encroachments by neighbouring countries?] ការផ្សាយព័ត៌មានពាក់ព័ន្ធនឹង បញ្ហាព្រំដែនដីត្រូវ ផ្អែកតាមប្រភពព័ត៌មានផ្លូវការ ដើម្បីធានាដល់​សន្តិសុខជាតិ

ព្រំដែន ប៉ៃលិន ៣០៥
មេ​ប៉ុស្តិ៍​បរថ្មី ច្រក​អូរអែម សង្កាត់​បរយ៉ាខា ខេត្ត​ប៉ៃលិន ដែល​ត្រូវ​បញ្ឈប់​ពី​តួនាទី លោក មួន ទឹម ហៅ ញ៉ន (ស្ដាំ) អង្គុយ​ក្បែរ​បង្គោល​ឡាក់​លេខ ៦៤ កាល​ពី​ថ្ងៃ​ទី​១៩ មីនា ឆ្នាំ​២០១៣។ Mr. Mourn Tim, aka Nhorn, sitting to the right of border post no. 64 in Boriyakha district in Pailin province, has been sacked for showing reporters about the Thai encroachments.
RFA/Morm Moniroth 
 
(ថ្ងៃទី 12 មេសា 2013,) | ដោយ: មុនីរាជ CEN

ភ្នំពេញ: ក្រុមការងារអន្តរក្រសួងសម្របសម្រួលព័ត៌មានសមរភូមិ បានប្រកាសថា ដើម្បីធានា​ដល់សន្តិសុខជាតិ និងរក្សាទំនាក់ទំនងល្អ ជាមួយប្រទេសជិតខាង រាល់ការផ្សាយព័ត៌មាន និងផ្តល់ព័ត៌មានជាសាធាណៈ ពាក់ព័ន្ធនឹងបញ្ហាអធិបតេយ្យដែនដី ត្រូវផ្អែកតាមប្រភពព័ត៌មានផ្លូវ​ការ និងអនុលោមតាមច្បាប់ជាធរមាន។
សេចក្តីថ្លែងការណ៍រួម របស់ក្រុមការងារអន្តរក្រសួងសម្របសម្រួលព័ត៌មានសមរភូមិ បានឲ្យដឹងថា ដើម្បីជៀសវៀងរាល់ការភ័ន្តច្រឡំ នៃការផ្សព្វផ្សាយព័ត៌មានជាសាធាណៈ ពាក់ព័ន្ធបញ្ហា​អធិបតេយ្យដែនដី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយរាជាណាចក្រថៃ ដែលបំផុសផ្សព្វ​ផ្សាយ​ដោយ​មិនស្របច្បាប់តាមវិធានវិជ្ជាជីវៈរបស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ក្រុមការងារអន្តរក្រសួងសម្របសម្រួលព័ត៌មានសមរភូមិ សូមជម្រាបថា៖
១-ព្រំដែនកម្ពុជា-ថៃ ជាព្រំដែនអន្តរជាតិ ត្រូវបានកមណត់រួចជាស្រេចដោយអនុសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញា បារាំង-សៀម ឆ្នាំ១៩០៧ ដែលមាន៧៣បង្គោល ដោយក្នុងនោះ ចំនួន ៤៨ បង្គោល បានរកឃើញដោយគណៈកម្មាការចម្រុះព្រំដែន កម្ពុជា-ថៃ ហើយនៅសល់ចំនួន ២៥ បង្គោល ដែលត្រូវរកបន្តទៀត។

២- ក្រុមការងារអន្តរក្រសួងសម្របសម្រួលព័ត៌មានសមរភូមិមុខ សូមវាយតម្លៃខ្ពស់ និងគោរពបណ្តាអង្គភាព ដែលទទួលភារកិច្ចការងារព្រំដែន ដែលជាការងារទទួលខុសត្រូវ និងលះបង់ខ្ពស់ ទាំងកិច្ចការរបស់កងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ ក៏ដូចជា ការប្រឹងប្រែង ដោយគ្មានការនឿយហត់ របស់គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ដែលបានបំពេញបេសកកម្មរបស់ខ្លួនក្នុងការចុះ រុករកបង្គោលព្រំដែនចាស់ ដែលបោះដោយគណៈកម្មាការចម្រុះព្រំដែន បារាំង-សៀម ឆ្នាំ១៩០៨-១៩០៩ និងឆ្នាំ១៩១៩-១៩២០ និងតាមស្មារតីអនុស្សារណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០ និងបែបបទបច្ចេកទេស ( TOR ) ឆ្នាំ២០០៣។

៣-ដើម្បីធានាដល់សន្តិសុខជាតិ និងរក្សាទំនាក់ទំនងល្អ ជាមួយប្រទេសជិតខាង រាល់ការផ្សាយព័ត៌មាន និងផ្តល់ព័ត៌មានជាសាធាណៈ ពាក់ព័ន្ធនឹងបញ្ហាអធិបតេយ្យដែនដី ត្រូវផ្អែកតាមប្រភពព័ត៌មានផ្លូវការ និងអនុលោមតាមច្បាប់ជាធរមាន។

៤-ក្រុមការងារអន្តរក្រសួងសម្របសម្រួលសមរភូមិ នៅតែបន្តកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ ជាមួយស្ថាប័នជាតិ អន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល និងបណ្តាញសារព័ត៌មាន ជាពិសេសប្រជាពលរដ្ឋ ក្នុងការផ្តល់ ឬទទួលព័ត៌មាន៕

2 comments:

Anonymous said...

Stupid dumb moves ah kwak hun sen! These people wants to protect Khmer's land thatwise they say thing against enchroacherers Yuon&Siam why ban them? Stupid! Beyond stupid.....

Anonymous said...

I think Hun Sen tried to cover up border encroachments by Vietnam and Thailand. Only a traitor like Hun Sen bans people from protecting their country's borders.