A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 26 April 2013

An American investment company lost a $300 million compensation lawsuit against the Cambodian government at the International Investment Court in Paris កម្ពុជាទាត់ចោល សំណើទាមទារ សំណងជិត ៣០០លានដុល្លារ ពី Cambodia Power Company


ភ្នំពេញ ៖ រាជរដ្ឋាភិបាល នៃព្រះរាជា ណាចក្រកម្ពុជា មានសេចក្ដីរីករាយសូមជូន ដំណឹងថា ការចោទប្រកាន់ និងការទាមទារ សំណងពីសំណាក់ក្រុមហ៊ុន Cambodia Power Company ត្រូវបានទាត់ចោល ទាំងស្រុងដោយអង្គជំនុំជម្រះក្ដីមជ្ឈត្ដកម្ម បង្កើតឡើងក្រោមឆ័ត្រ នៃមជ្ឈមណ្ឌល អន្ដរជាតិសម្រាប់ការដោះស្រាយទំនាស់វិនិយោគ (International Center for the Settlement of Investment Disputes ឬ ICSID) ។ Cambodia Power Company ជាក្រុមហ៊ុនអនុវត្ដគម្រោងរបស់ក្រុមហ៊ុន ដើមឈ្មោះ Beacom Hill Associates Inc. ។ មកពីក្រុង Delaware នៃសហរដ្ឋអាមេ រិក។ នេះបើយោងតាម សេចក្ដីប្រកាសព័ត៌ មានរបស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០១៣ ។
ក្រុមហ៊ុន Cambodia Power Company បានចោទប្រកាន់ថា ព្រះរាជា ណាចក្រកម្ពុជា និងអគ្គិសនីកម្ពុជា (EDC) បានរំលោភកិច្ចព្រមព្រៀងដែលបានចុះហត្ថ លេខាជាមួយ Beacom Hill Associates Inc.  នៅឆ្នាំ ១៩៩៦ ដែលកិច្ចព្រមព្រៀង នោះ គឺសម្រាប់ការផ្ដល់ហិរញ្ញប្បទាន សាង សង់ និងដំណើរការរោងចក្រអគ្គិសនីដែល មានអានុភាព ៦០ មេហ្គាវ៉ាត់ នៅរាជធានី ភ្នំពេញ ។ ក្រុមហ៊ុន Cambodia Power Companyទាមទារសំណងជាទឹកប្រាក់ជិត  ៣០០ លានដុល្លារសហរដ្ឋអាមេរិក ។
នៅគ្រាដំបូងនៃដំណើរការមជ្ឈត្ដកម្ម អគ្គិសនីកម្ពុជា ត្រូវបានគេអូសបញ្ចូលជា ភាគីចុងបណ្ដឹងមួយ ប៉ុន្ដែ អង្គជំនុំជម្រះក្ដី មជ្ឈត្ដកម្មរបស់ ICSID បានបដិសេធ ដោយលើកថា អគ្គិសនីកម្ពុជាមិនស្ថិត ក្រោមយុត្ថាធិការរបស់ ICSID ទេ ។ ដូច នេះ ដំណើរការមជ្ឈត្ដកម្មត្រូវបន្ដតែជាមួយ ភាគីរាជរដ្ឋាភិបាលកម្ពុជាតែមួយប៉ុណ្ណោះ។
ក្រោយពីការក្នុងសវនាការនៅទីក្រុង ប៉ារីស ប្រទេសបារាំងកាលពីខែកញ្ញា ឆ្នាំ ២០១២ អង្គជំនុំជម្រះក្ដីមជ្ឈត្ដកម្ម ICSID បានផ្ដល់ការកាត់សេចក្ដីចុងក្រោយ ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០១៣ ។ ការសម្រេច នេះបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ពុំបានរំលោភកិច្ចព្រមព្រៀងទាល់តែសោះ ទោះផ្ទាល់ ឬមិនផ្ទាល់ក្ដី តាមរយៈសកម្ម ភាពនានា របស់អគ្គិសនីកម្ពុជា ។ ហើយ អង្គជំនុំជម្រះក្ដីមជ្ឈត្ដកម្មបានទាត់ចោល ការចោទប្រកាន់ និងការទាមទារសំណង ទាំងអស់របស់ក្រុមហ៊ុន Cambodia Power Company ។ លើសពីនេះទៅទៀត អង្គជំនុំជម្រះក្ដីមជ្ឈត្ដកម្មបានតម្រូវឱ្យក្រុមហ៊ុន Cambodia Power Company បង់សំណង ជាប្រាក់ជាង ៥,៦លានដុល្លារសហរដ្ឋអាមេរិក ជូនភាគីព្រះរាជាណាចក្រកម្ពុជាសម្រាប់ ប៉ះប៉ូវការ ចំណាយផ្លូវច្បាប់ និងដំណើរការ មជ្ឈត្ដកម្មអស់រយៈពេលជិត៤ឆ្នាំមកនេះ។

ព្រះរាជាណាចក្រកម្ពុជា និងអគ្គិសនី កម្ពុជា ត្រូវបានតំណាងដោយក្រុមហ៊ុន មេធាវី Freshfields Bruckhaus Deringer LLP នៅទីក្រុងប៉ារីស ដឹកនាំដោយលោក Peter Turner និងលោកស្រី Bellie Jean Slott ពីក្រុមហ៊ុនមេធាវី Sciaroni & Associates នៅរាជធានីភ្នំពេញ ។ អ្នក សម្របសម្រួលនាំមុខរបស់ភាគីរាជរដ្ឋាភិ បាលកម្ពុជា និងអគ្គិសនីកម្ពុជា គឺលោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជា មានសេចក្ដីរីក រាយដោយឃើញថា ព្រះរាជាណាចក្រ កម្ពុជា បានទទួលការផ្ដល់យុត្ដិធម៌ត្រឹមត្រូវ និងពេញលេញ ហើយមានមោទនភាព ចំពោះលទ្ធផលល្អរបស់ក្រុមអ្នកច្បាប់ តំណាង ភាគីរាជរដ្ឋាភិបាល ហើយក៏មាន មោទនភាពចំពោះការប្ដេជ្ញាចិត្ដរបស់រាជ រដ្ឋាភិបាល ក្នុងការគោរពនីតិរដ្ឋ ស្របតាម ស្ដង់ដារអន្ដរជាតិពិតប្រាកដ ។
លោក កែវ រតនៈ មិនអាចសុំការបំភ្លឺ បន្ថែមបានទេ ជុំវិញការច្រានចោលនេះ ៕

------------------------------------------------------------------------
រាជរដ្ឋាភិបាល ច្រានចោលការចោទប្រកាន់ និងការទាមទារសំណងរបស់ក្រុមហ៊ុនអាមេរិក ក្នុងរឿងវិនិយោគអគ្គិសនី 

(ថ្ងៃទី 26 មេសា 2013, ) | ដោយ: មុនីរាជ CEN
ភ្នំពេញ: រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​សេច​កី្ត​ជូនដំណឹង ដោយ​លើកឡើងថា ការចោទប្រកាន់ និង​ការទាមទារ​សំណង​ពី​សំណាក់​ក្រុមហ៊ុន Cambodia Power Company ត្រូវបាន​ទាត់ចោល​ទាំងស្រុង ដោយ​អង្គ​ជំនុំ​ជំ​រះ​ក្តី​ម​ជ្ឈ​ត្ត​កម្ម​បង្កើតឡើង​ក្រោម​ឆ័​ត្រ នៃ​មជ្ឈមណ្ឌល​អន្តរជាតិ សម្រាប់​ការដោះស្រាយ​ទំនាស់​វិនិយោគ (International Center for the Settlement of Investment Disputes ឬ ICSID)​។

​ សេចក្តីប្រកាស​របស់​រា​ជ​រដ្ឋាភិបាល នៅ​ថ្ងៃទី​២៦​មេសា ឆ្នាំ​២០១៣ បង្ហាញថា Cambodia Power Company ជា​ក្រុមហ៊ុន​អនុវត្ត​គម្រោង​របស់​ក្រុមហ៊ុន​ដើម​ឈ្មោះ Beacon Hill Associates Inc. មកពី​ក្រុង Delaware នៃ​សហរដ្ឋអាមេរិក​។​

​ សេចក្តីប្រកាស​ដដែល បង្ហាញថា ក្រុមហ៊ុន Cambodia Power Company បាន​ចោទប្រកាន់ថា ព្រះរាជាណាចក្រ​កម្ពុជា និង​អគ្គិសនី​កម្ពុជា (EDC) បាន​រំលោភ​កិច្ចព្រមព្រៀង ដែល​បាន​ចុះហត្ថលេខា​ជាមួយ Beacon Hill Associates Inc. នៅ​ឆ្នាំ​១៩៩៦ ដែល​កិច្ចព្រមព្រៀង​នោះ គឺ​សម្រាប់​ការផ្តល់​ហិរញ្ញប្បទាន​សាងសង់ និង​ដំណើរការ​រោងចក្រ​អគ្គិសនី ដែលមាន​អានុភាព ៦០ មេ​ហ្គា​វ៉ា​ត់ នៅ​រាជធានី​ភ្នំពេញ​។ ក្រុមហ៊ុន Cambodia Power Company ទាមទារ​សំណង​ជា​ទឹកប្រាក់​ជិត ៣០០ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​សេចក្តីប្រកាស​ដដែល បង្ហាញថា នៅ​គ្រា​ដំបូង​នៃ​ដំណើរការ​ម​ជ្ឈ​ត្ត​កម្ម អគ្គិសនី​កម្ពុជា ត្រូវបាន​គេ​អូស​បញ្ចូល​ជា​ភាគី​ចុង​បណ្តឹង​មួយ ប៉ុន្តែ​អង្គ​ជំនុំ​ជំ​រះ​ក្តី​ម​ជ្ឈ​ត្ត​កម្ម​របស់ ICSID បាន​បដិសេធ ដោយ​លើក​ថា អគ្គិសនី​កម្ពុជា មិន​ស្ថិតក្រោម យុត្ថាធិការ​របស់ ICSID ទេ​។ ដូចនេះ ដំណើរការ​ម​ជ្ឈ​ត្ត​កម្ម ត្រូវ​បន្ត​តែ​ជាមួយ​ភាគី​រាជរដ្ឋាភិបាល​កម្ពុជា​តែមួយ​ប៉ុណ្ណោះ​។​

​ សេចក្តីប្រកាស​ក៏បាន​លើកឡើងថា ក្រោយពី​ការបកស្រាយ ក្នុង​សវនាការ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ខែកញ្ញា ឆ្នាំ​២០១២ អង្គ​ជំនុំ​ជំ​រះ​ក្តី​ម​ជ្ឈ​ត្ត​កម្ម ICSID បានផ្តល់​ការ​កាត់សេចក្តី​ចុងក្រោយ ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៣​។ ការ សម្រេច​នេះ​បាន​បញ្ជាក់ថា ព្រះរាជាណាចក្រ​កម្ពុជា ពុំបាន​រំលោភ​កិច្ចព្រមព្រៀង​ទាល់តែសោះ ទោះ​ផ្ទាល់ ឬ​មិនផ្ទាល់​ក្តី​តាមរយៈ​សកម្មភាព​នានា​របស់​អគ្គិសនី​កម្ពុជា​។ អង្គ​ជំនុំ​ជំ​រះ​ក្តី ម​ជ្ឈ​ត្ត​កម្មបាន​ទាត់ចោល​ការចោទប្រកាន់ និង​ការទាមទារ​សំណង​ទាំងអស់ របស់​ក្រុមហ៊ុន Cambodia Power Company ។
​ សេចក្តីប្រកាស​ក៏បាន​លើកឡើងថា លើសពីនេះទៅទៀត អង្គ​ជំនុំ​ជំ​រះ​ក្តី​ម​ជ្ឈ​ត្ត​កម្ម បាន​តម្រូវ​ឲ្យ​ក្រុមហ៊ុន Cambodia Power Company បង់​សំណង​ជា​ប្រា​ក់ជាង ៥,៦ លាន​ដុល្លារ​សហរដ្ឋអាមេរិក ជូន​ភាគី​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ប៉ះប៉ូវ​ការចំណាយ​ផ្លូវច្បាប់ និង​ដំណើរការ​ម​ជ្ឈ​ត្ត​កម្ម​អស់​រយៈពេល​ជិត ៤​ឆ្នាំ​មកនេះ​។​

​ សេចក្តីប្រកាស​ក៏បាន​លើកឡើងថា ព្រះរាជាណាចក្រ​កម្ពុជា និង​អគ្គិសនី​កម្ពុជា ត្រូវបាន​តំណាង​ដោយ​ក្រុមហ៊ុន​មេធាវី Freshfields Bruckhaus Deringer LLP នៅ​ទីក្រុង​ប៉ារីស ដឹកនាំ​ដោយ​លោក Peter Turner និង​លោកស្រី Bellie Jean Slott ពី​ក្រុមហ៊ុន​មេធាវី Sciaroni & Associates នៅ​រាជធានី​ភ្នំពេញ​។ អ្នកសម្របសម្រួល​នាំមុខ របស់​ភាគី​រាជរដ្ឋាភិបាល​កម្ពុជា និង​អគ្គិសនី​កម្ពុជា គឺ​លោក កែវ រតនៈ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា​។​

​សេចក្តីប្រកាស​ក៏បាន​ កត់សម្គាល់ថា រាជរដ្ឋាភិបាល​កម្ពុជា មាន​សេចក្តី​រីករាយ​ដោយ​ឃើញថា ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ការផ្តល់​យុត្តិធម៌​ត្រឹមត្រូវ និង​ពេញលេញ ហើយ​មាន​មោទនភាព​ចំពោះ​លទ្ធផល​ល្អ របស់​ក្រុមអ្នកច្បាប់​តំណាង ភាគី​រាជរដ្ឋាភិបាល ហើយ​ក៏មាន​មោទនភាព​ចំពោះ​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការគោរព​និតិរដ្ឋ ស្របតាម​ស្តង់​ការ​អន្តរជាតិ​ពិតប្រាកដ​៕​
- See more at: http://www.cen.com.kh/localnews/show_detail/135?token=OTAyMTA4MT#sthash.cauTYEeI.dpuf

No comments: