Brendan, the director of the movie and Actor Nhem Sokun. The cameraman is a Korean-born American named David Moon (pictured below with Nhem Sokun).
(ថ្ងៃទី 6 មេសា 2013,) | ដោយ: ពិទូរ្យ CEN
ភ្នំពេញ:
តារាសម្ដែងពូកែបង្ហូរទឹកភ្នែកមិនចេះរីងស្ងួត លោក
ញ៉ែម សុគន្ធ កំពុងសម្រុកថតខ្សែរឿង ប្រវត្តិសាស្ត្រខ្មែរ
ដែលធ្លាប់ធ្លាក់ក្នុងភពងងឹតអស់រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ កន្លងមក។
ក្នុងសាច់រឿងនោះ តារាចង្កាព្រែករូបនេះបានលះបង់ បង-ប្អូនដើម្បីតែជួយជនបរទេស ដែលជាអ្នកកាសែតពីររូបឲ្យរួចផុតពីកណ្តាប់ដៃបនប្រល័យពូជសាសន៍ប៉ុលពត។
តារាសម្ដែងដែលកំពុងទទួលបាននូវប្រជាប្រិយភាពខ្លាំងពីមិត្តយុវវ័យតាមរយៈខ្សែរឿងជាច្រើន ដែលពេលនេះក៏កំពុងតែមមាញឹក
ជាមួយការថតរឿងដែលមានឈ្មោះជាភាសាបរទេសថា (Red Khmer) លោក ញ៉ែម សុគន្ធ បានឲ្យដឹងថា រឿងដែលលោកកំពុងថតនេះ មិនទាន់បញ្ចប់ទេ ហើយផលិតករក៏មិនរំពឹងពីផលចំណេញដែរ ព្រោះខ្សែរឿងពីរហ្នឹងច្របាច់បញ្ចូលគ្នា
គឺខាងផលិតករគេថតដើម្បីយកទៅប្រកួតប្រជែងដើម្បីបានពានរង្វាន់ប៉ុណ្ណោះ។
ពិធីករក្នុងកម្មវិធីតន្ត្រី ខារ៉ាបាវរូបនេះបានបន្តថា (រឿង “Red Khmer” នេះ ជារឿងភាគទី២ ហើយភាគទីមួយគឺមានចំណងជើងថា “Road to freedom”ក្នុងសាច់រឿងទាំងមូលខ្ញុំដើរតួជាប្រជាជនធម្មតា តែត្រូវបានបែកបាក់គ្រួសារដោយសារតែខ្ញុំជួយជនបរទេស ពួកគេជាជនជាតិអាមេរិកាំងនិងមានអាជីពជាអ្នកកាសែត ហើយអ្នកកាសែតទាំងពីរនាក់នោះ ត្រូវរួចផុតជីវិតដោយសារតែបានជួបទាហានពួកលន់ នល់)។
សាច់ រឿងនេះឆ្លុះបញ្ចាំងពីទិដ្ឋភាពទាំងមូលពីរបបបនប្រល័យពូជសាសន៍ប៉ុលពត ហើយតាមរយៈការដឹកនាំការសម្តែងដោយលោក ប្រែនឌែន ជនជាតិអាមេរិក និងជាតួសម្តែង ហើយថតដោយជនជាតិកូរ៉េ លោក ដេវិដ មូន អ្នកទាំងពីរធ្វើដំណើរពីអាមេរិកមកកម្ពុជា ផលិតរឿងនិងខ្សែភាពយន្តនេះដើម្បីយកទៅប្រកួតយកពានរង្វាន់តែប៉ុណ្ណោះ ៕ S

- See more at: http://www.cen.com.kh/localnews/show_detail/23?token=NzNlYTFlZD#sthash.zwg7B52X.dpuf
No comments:
Post a Comment