A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 14 April 2013

A Thai man was arrested at the border near Ta Moan temple for entering Cambodia illegally [Was he a Thai spy pretending to lose his way?] ជនជាតិ​ថៃ​ម្នាក់​ត្រូវ​ចាប់​ខ្លួន​បន្ទាប់​ចូល​ដី​កម្ពុជា​ខុស​ច្បាប់

ស្ថានភាព​ទល់​មុខ​ដាក់​គ្នា​រវាង​ទាហាន​ខ្មែរ-ថៃ នៅ​តាម​បន្ទាត់​ព្រំដែន​ចាប់​ពី​តំបន់​ប្រាសាទ​តាមាន់ ប្រាសាទ​តាក្របី ក្នុង​ខេត្ត​ឧត្តរមានជ័យ ទៅ​ដល់​តំបន់​ប្រាសាទ​ព្រះវិហារ ខេត្ត​ព្រះវិហារ គឺ​នៅ​ស្ងប់ស្ងាត់​ជា​ធម្មតា​ទេ រហូត​មក​ដល់​ពេល​នេះ។
 
ដោយ ហង្ស សាវយុត RFA Service
2013-04-13
មជ្ឈដ្ឋាន​ខ្លះ ព្រួយ​បារម្ភ​ខ្លាច​មាន​ការ​ប្រយុទ្ធ​គ្នា​ជា​ថ្មី នៅ​ពេល​ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ បាន​កោះ​ហៅ​កម្ពុជា និង​ថៃ ទៅ​ឆ្លើយ​ផ្ទាល់​មាត់ ជុំវិញ​ទំនាស់​ដី​ព្រំដែន​នៅ​ជុំវិញ​តំបន់​ប្រាសាទ​ព្រះវិហារ នៅ​តែ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​នេះ។
ទោះ​យ៉ាង​ណា កង​ការពារ​ព្រំដែន​ខ្មែរ បាន​បន្ថែម​ការ​ប្រុង​ប្រយ័ត្ន ដើម្បី​ត្រៀម​ត​ទល់​នឹង​ហេតុការណ៍​ណា​មួយ ប្រសិន​បើ​អាច​កើត​ឡើង​នៅ​តាម​ព្រំដែន​នោះ។
ប្រភព​ពី​ក្រុម​ការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-ថៃ ខេត្ត​ឧត្តរមានជ័យ បាន​ឱ្យ​ដឹង​ថា កង​ការពារ​ព្រំដែន​ខ្មែរ បាន​ចាប់​ខ្លួន​បុរស​ជនជាតិ​ថៃ ម្នាក់ ដែល​បាន​ឆ្លង​ចូល​មក​ក្នុង​ព្រំដែន​ខ្មែរ ដោយ​មិន​ដឹង​ពី​បំណង​ច្បាស់​លាស់ កាល​ពី​ថ្ងៃ​ទី១២ ខែ​មេសា។
អនុប្រធាន​ក្រុម​ការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-ថៃ ប្រចាំ​ច្រក​ជាំសាង៉ាំ ស្រុក​អន្លង់វែង គឺ​លោក​វរសេនីយ៍ទោ តូច រ៉ា លោក​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី១៣ ខែ​មេសា ថា កាល​ពី​វេលា​ម៉ោង​ប្រមាណ ៩​ព្រឹក​ថ្ងៃ​ទី១២ ខែ​មេសា កន្លង​ទៅ ទាហាន​ខ្មែរ នៃ​វរ​ការពារ​ព្រំដែន​លេខ​៤១៥ បាន​ឃាត់​ខ្លួន​បុរស​ជនជាតិ​ថៃ ម្នាក់ នៅ​តំបន់​ព្រំដែន​ឈ្មោះ​ក្បាល​អូរស្វាយ។
មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា តាម​ការ​សាកសួរ គឺ​បុរស​ជនជាតិ​ថៃ ម្នាក់​នោះ ជា​អ្នក​ភូមិ​ស្រែត្រាវ ឃុំ​ដងរែក នៃ​ស្រុក​ភូស៊ីង ខេត្ត​ស៊ីសាកេត៖ «គាត់​ថា គាត់​ដើរ​មក គាត់​វង្វេង គាត់​ឆ្លង​ដែន​មក​ដល់​តំបន់​ចំណុច​ដែល​យើង​ចាប់​ហ្នឹង។ ឆែកឆេរ​ពិនិត្យ​មើល​ទៅ វា​អត់​មាន​អី​ទេ មាន​តែ​អង្ករ ១​គីឡូក្រាម ខោអាវ​១​កំប្លេ ខោ​ខ្លី ខោ​អី កន្សែង​តែ​ប៉ុណ្ណឹង​ទេ វា​អត់​មាន​អី​សំខាន់​ទេ»

ការ​ចាប់​ខ្លួន​បុរស​ជនជាតិ​ថៃ ម្នាក់​នោះ នៅ​ពេល​ដែល​កង​ការពារ​ព្រំដែន​ខ្មែរ បង្កើន​ការ​ប្រុង​ប្រយ័ត្ន​នៅ​តាម​ព្រំដែន​ថែម​ទៀត ខ្លាច​ក្រែង​កង​ទាហាន​ថៃ ធ្វើ​ការ​វាយ​ប្រយុទ្ធ​ណា​មួយ​នៅ​ពេល​ដែល​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ កោះ​ហៅ​តំណាង​កម្ពុជា និង​ថៃ ទៅ​ឆ្លើយ​អំពី​រឿង​ជម្លោះ​ព្រំដែន​ជុំវិញ​ប្រាសាទ​ព្រះវិហារ ដែល​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី១៥ រហូត​ទៅ​ដល់​ថ្ងៃ​ទី១៩ ខែ​មេសា ខាង​មុខ។
ទោះ​យ៉ាង​ណា គ្មាន​មន្ត្រី​យោធា​ណា​ម្នាក់​នៅ​ក្នុង​វរ​ការពារ​ព្រំដែន​លេខ​៤១៥ ធ្វើ​ការ​បញ្ជាក់​អំពី​ការ​ចាប់​ខ្លួន​នោះ​យ៉ាង​ណា​នៅ​ឡើយ​ទេ។
មេ​បញ្ជាការ​វរ​ការពារ​ព្រំដែន​លេខ​៤១៥ គឺ​លោក ធឿង ធា បាន​មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​ដឹង​អំពី​ព័ត៌មាន​នោះ​នៅ​ឡើយ៖ «ខាង​មុខ​មិន​ទាន់​រាយការណ៍​មក មិន​ទាន់​ឃើញ​មាន​យក​មក​នេះ​ទេ»
អាជ្ញាធរ​ថៃ នៃ​ខេត្ត​ស៊ីសាកេត កំពុង​ស្នើសុំ​ឱ្យ​ភាគី​កម្ពុជា ដោះ​លែង​ប្រជាពលរដ្ឋ​ថៃ ម្នាក់​នោះ ត្រឡប់​ទៅ​ភូមិ​កំណើត​វិញ ក៏ប៉ុន្តែ​កង​ការពារ​ព្រំដែន​កម្ពុជា កំពុង​ធ្វើ​ការ​ពិចារណា​ចំពោះ​ការ​ស្នើសុំ​នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: