លោក ជុន ច័ន្ទបុត្រ
រៀបចំកម្មវិធីពិសេសមួយដែលផ្តោតទាំងស្រុងទៅលើរឿងរ៉ាវទាំងឡាយ
ស្តីអំពីប្រាសាទព្រះវិហារ ដោយមានរៀបរាប់ពីប្រវត្តិ
និងលក្ខណៈផ្សេងៗនៃប្រាសាទព្រះវិហារ
ព្រមទាំងរំលឹកឡើងវិញនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រទាំងឡាយ
ទាក់ទងទៅនឹងបូជនីយដ្ឋានដ៏ពិសិដ្ឋនេះ៖
កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេ នេះ បានសម្រេចសាលក្រមឲ្យកម្ពុជា ទទួលជ័យជម្នះក្នុងរឿងក្ដីប្រាសាទព្រះវិហារ។ ទោះជាការសំរេចនេះមានរយៈពេលជិតកន្លះសតវត្សទៅហើយក្ដី ទំនាស់ប្រាសាទព្រះវិហារនៅតែមានបន្តរហូតមកដល់សព្វថ្ងៃនេះ។
ឯកសារសិលាចារឹកបានបង្ហាញច្បាស់ថា ព្រះមហាក្សត្រខ្មែរសម័យអង្គរបួនអង្គ បានចូលរួមកសាងប្រាសាទព្រះវិហារ នៅក្នុងរាជនីមួយៗ របស់ព្រះអង្គ ដែលបានធ្វើអោយប្រាសាទព្រះវិហារ ក្លាយជាមហាសំណង់ស្ថាបត្យកម្មដ៏ល្បីល្បាញរបស់ប្រជាជាតិខ្មែរ។
ប្រវត្តិប្រាសាទព្រះវិហារ
តាំងពីសម័យបុរាណកាលមក គឺអស់រយៈពេលជាងមួយពាន់ឆ្នាំមកហើយ ប្រាសាទព្រះវិហារបានឈរជាតឹកតាងនៃស្នាដៃសំណង់ និងសិល្បៈវប្បធម៌ដ៏ល្អឯក។ រហូតមកដល់សម័យបច្ចុប្បន្ន កេរដំណែលប្រវត្តិសាស្ត្រខ្មែរនេះ ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ក្រោមការជ្រោមជ្រែងរបស់អង្គការយូណេស្កូ (UNESCO) ចាត់ចូលជាបេតិកភណ្ឌពិភពលោករបស់កម្ពុជា។
ថ្វីត្បិតតែពេលនេះប្រាសាទព្រះវិហារស្ថិតនៅព្រំដែនខ្មែរ-ថៃ មែន តែកាលពីប្រាសាទនេះត្រូវបានសាងសង់ ទីតាំងនេះស្ថិតនៅតំបន់កណ្ដាលនៃចក្រភពខ្មែរនៅពេលនោះ។ កាលណោះទឹកដីខ្មែរមានវិសាលភាពធំធេង គ្របដណ្ដប់មួយភាគធំនៃទឹកដីប្រទេសថៃ និងឡាវ បច្ចុប្បន្ននេះផង។
ប្រាសាទព្រះវិហារបែរមុខទៅទិសខាងជើង ខុសពីប្រាសាទខ្មែរដទៃទៀត ដែលភាគច្រើនបែរមុខទៅទិសខាងកើត ខាងលិច ឬខាងត្បូង។ ត្រង់ចំណុចនេះ លោក ប្រាក់ សុណ្ណារ៉ា ជាអគ្គនាយករងនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងវប្បធម៌ បញ្ជាក់ថា ការសង់ប្រាសាទខ្មែរមិនកំណត់ថា ត្រូវតែបែរមុខទៅទិសខាងណាទេ ភាគច្រើនគឺផ្អែកទៅលើលក្ខណៈភូមិសាស្ត្រច្រើនជាង។ គឺបើអំណោយផលទៅទិសណា ការសាងសង់ក៏បែរមុខទៅទិសនោះទៅ។
លោក ប្រាក់ សុណ្ណារ៉ា ៖ «ប្រាសាទខ្មែរហ្នឹងគឺថា មែនទែនទៅ គឺថា បែរមុខទៅគ្រប់ទិស។ គឺថា ទិសធំៗមាន ៤ ហ្នឹង គឺបែរទៅទិសទាំង ៤ហ្នឹងតែម្ដង ប៉ុន្តែភាគច្រើន ប្រាសាទខ្មែរបែរមុខទៅកើត ដែលគេចាត់ទុកថា ទិសខាងកើត កើតនោះណា... ជាទិសដែលល្អជាងគេ។ ប៉ុន្តែបើនិយាយថា ទិសដែលវាពិសិដ្ឋ ពិសិដ្ឋមែនទែនរបស់ខ្មែរហ្នឹង គឺទិសឦសាន។ ទិសឦសាន គឺខាងជើងឆៀងខាងកើត។ អ៊ីចឹងប្រាសាទខ្មែរក៏មានដែរ បែរមុខទៅទិសហ្នឹង។ អ៊ីចឹងបែរមុខទៅកើតក៏មាន បែរមុខទៅលិចក៏មាន បែរមុខទៅជើងក៏មាន ហើយបែរមុខទៅត្បូងក៏មាន។ ប៉ុន្តែបែរមុខទៅទិសខាងកើតភាគច្រើន។ តាមពិតទៅតាមទីតាំងភូមិសាស្ត្រ។ ទីតាំងភូមិសាស្ត្រហ្នឹងមិនអនុញ្ញាតសាងសង់អោយបែរមុខទៅទិសខាង ត្បូង ឬទិសខាងកើត ឬទិសខាងលិចបាន។ អ៊ីចឹងមានន័យថា បែរមុខទៅទិសខាងជើង។ អាហ្នឹងចំណុចទីមួយ។ ហើយមិនមែនមានន័យថា ដូនតាខ្មែរជំនាន់នោះសាងសង់ប្រាសាទហ្នឹង មានន័យថា ទឹកដីថៃ វាមកដល់ហ្នឹងទេ វាអត់ទេ! បើយើងពិនិត្យទៅលើប្រវត្តិសាស្ត្រ។ មានន័យថា វិសាលភាពទឹកដីខ្មែរនៅសម័យចក្រភពអង្គរនោះធំណាស់...»។
ដោយទឹកដីខ្មែរពេលនោះលាតសន្ធឹង និងគ្របដណ្ដប់ភាគខាងជើងនៃជួរភ្នំដងរែក ហើយបូកផ្សំនឹងលក្ខណៈភូមិសាស្ត្រផងនោះ ព្រះរាជាខ្មែរក៏សង់ប្រាសាទព្រះវិហារ អោយបែរមុខទៅទិសខាងជើង សម្លឹងទៅខេត្តខ្មែរបុរាណមួយចំនួន ដូចជាខេត្តស៊ីសាកេត សុរិន្ទ បុរីរម្យ បច្ចឹមបុរី និងនគររាជសីមា ជាដើម មិនមែនបែរមុខទៅប្រទេសថៃ នោះទេ។ បច្ចុប្បន្នខេត្តខ្មែរពីបរមបុរាណទាំងនេះបានក្លាយជាខេត្តរបស់ថៃ ទៅហើយ។
ព្រះរាជាដែលជាអ្នកផ្ដួចផ្ដើមកសាងប្រាសាទព្រះវិហារនេះមុនគេ គឺព្រះបាទ យសោវរ្ម័នទី១។ ព្រះអង្គគ្រងរាជនៅចន្លោះ គ.ស. ៨៨៩ និង ៩១០។ ការកសាងដំបូងនេះ គឺនៅក្នុងរាជរបស់ព្រះអង្គនាចុងសតវត្សទី១០។ គឺព្រះបាទ យសោវរ្ម័នទី១ នេះហើយ ជាស្ថាបនិកនៃរាជធានី យសោធរបុរៈ គឺក្រុងអង្គរនៅខេត្តសៀមរាប។
ព្រះអង្គសង់ប្រាសាទនេះលើភ្នំធម្មជាតិដែលមានស្រាប់ គឺភ្នំដងរែក ហើយទ្រង់ដាក់ឈ្មោះប្រាសាទនេះថា ប្រាសាទ "ព្រះសិខារេស្វរៈ" ដែលមានន័យថា "ព្រះឥសូរជាម្ចាស់នៃកំពូលភ្នំ"។ នេះគឺជាឈ្មោះដើមពិតនៃប្រាសាទព្រះវិហារ។ ព្រះបាទ យសោវរ្ម័នទី១ កសាងប្រាសាទនេះឡើង ដើម្បីឧទ្ទិសដល់ព្រះឥសូរ ឬ ព្រះសិវៈ និងដើម្បីធ្វើជាទីគោរពបូជាសម្រាប់ព្រះមហាក្សត្រ និងប្រជារាស្ត្រខ្មែរ ដែលរស់នៅលើខេត្តបុរាណខ្មែរ ជុំវិញតំបន់នោះ។
មកដល់ដើមសតវត្សទី១១ ក្នុងរាជព្រះបាទ សុរិយាវរ្ម័នទី១ ព្រះអង្គបានសាងសង់បន្ថែមនូវអគារ និងគោបុរៈ មួយចំនួនទៀត។ បន្ទាប់មក នៅក្នុងរាជព្រះបាទ ជ័យវរ្ម័នទី៦ នៅក្នុងសតវត្សទី១១ និងដើមសតវត្សទី១២ ព្រះអង្គបានសង់បន្ថែមនូវបណ្ណាល័យ ២ និងជួសជុលអាគារមួយចំនួនផង។
ការសាងសង់បន្ថែមចុងក្រោយបង្អស់ គឺធ្វើឡើងដោយព្រះបាទ សុរិយាវរ្ម័នទី២ ជាព្រះរាជា ដ៏ល្បីល្បាញ ដែលបានកសាងប្រាសាទអង្គរវត្តដ៏ល្អឆ្នើមនៅលើលោកយើងនេះ។
ព្រះបាទ សុរិយាវរ្ម័នទី២ បានកសាងបន្ថែមនូវប្រព័ន្ធធារាសាស្ត្រផ្សេងៗ ព្រមទាំងសាងចម្លាក់ សិង្ហតោ និងជណ្ដើរនាគ នៅអមព្រះលានកិត្តិយសនៃប្រាសាទព្រះវិហារផងដែរ។ ទាំងនេះគឺជាតឹកតាងបញ្ជាក់ច្បាស់ថា ប្រាសាទព្រះវិហារបានកសាងឡើងដោយព្រះរាជាខ្មែរដ៏មានឫទ្ធិក្រៃនៃ សម័យអង្គរ។
លក្ខណៈពិសេសនៃប្រាសាទព្រះវិហារ
បុរាណវត្ថុវិទូនានា ភាគច្រើនសរសើរថា ថ្វីត្បិតតែព្រះវិហារមិនមានទំហំធំដូចជាប្រាសាទមួយចំនួននៅតំបន់ អង្គរខេត្តសៀមរាបក្ដី ប្រាសាទព្រះវិហារ មានភាពអឆ្ឆរិយៈពិសេសរបស់ខ្លួន។ លោកសាស្ត្រាចារ្យបុរាណវត្ថុវិជ្ជា ជុច ភឿន មានប្រសាសន៍ថា លក្ខណៈសំខាន់មួយនៃស្ថាបត្យកម្មប្រាសាទព្រះវិហារ គឺការចងសម្ព័ន្ធមេត្រីភាពអោយមានភាពសុខដុមរវាងធម្មជាតិព្រៃភ្នំ និងប្រាសាទតែម្ដង។
ប្រាសាទព្រះវិហារត្រូវបានសាងសង់នៅលើជម្រាលភ្នំដែលមានស្រាប់ គឺភ្នំដងរែក ហើយមានច្រើនជាន់ ពីទាបទៅខ្ពស់។ ប្រាសាទនេះជាបណ្ដុំនៃប្រាសាទមួយចំនួនសង់តម្រៀបគ្នាពីជើងទៅ ត្បូង លាតសន្ធឹងលើខ្នងភ្នំប្រវែងជិតមួយគីឡូម៉ែត្រ។
ជណ្ដើរឡើងនៅភាគខាងជើង គឺជាផ្លូវបុរាណសំខាន់ជាងគេនៃប្រាសាទព្រះវិហារ។ ជណ្ដើរថ្មបុរាណនេះ នាំអ្នកទស្សនាទៅដល់ប្រាសាទតាមខ្លោងទ្វារធំៗ ៥ ដែលគេហៅម៉្យាងទៀតថា គោបុរៈ។ គោបុរៈទាំងប្រាំនៃប្រាសាទព្រះវិហារ ត្រូវបានហៅតាមលេខបញ្ច្រាសមកវិញ គឺពីគោបុរៈទីប្រាំ ទៅគោបុរៈទីមួយ។ ដូច្នេះ អ្នកដែលឡើងតាមជណ្ដើរបុរាណពីទិសខាងជើងនឹងជួបខ្លោងទ្វារធំទី៥ ឬគោបុរៈទី៥ មុនគេ។
នៅលើហោជាងនៃគោបុរៈទាំងនេះ មានចម្លាក់ក្បូរក្បាច់រចនាល្អឥតខ្ចោះ។ នៅគោបុរៈទីបួន ជាពិសេស មានរៀបរាប់អំពីបេសកកម្មកូរសមុទ្រទឹកដោះរវាងពួកសុរា និង អសុរ។ ចម្លាក់អំពីការកូរសមុទ្រទឹកដោះនេះ ជាទីពេញនិយមណាស់របស់ព្រះរាជាខ្មែរសម័យបុរាណ ត្បិតរឿងនេះបញ្ជាក់នូវការសាមគ្គីគ្នារវាងក្រុមពីរដែលតែងតែ ប្រឆាំងគ្នា តែទីបំផុតសុខចិត្តទម្លាក់ចោលនូវភាពខុសគ្នាទាំងអម្បាលម៉ាន រួចសហការគ្នាកូរសមុទ្រទឹកដោះ ស្វែងរកទឹកអម្រឹតដើម្បីជាគុណប្រយោជន៍ និងព្យាបាលដល់ទេវតា និងមនុស្សនៅគ្រប់ទីស្ថាន។ ដូចនេះហើយបានយើងតែងសង្កេតឃើញផ្ទាំងចម្លាក់កូរសមុទ្រទឹកដោះនេះ នៅតាមប្រាសាទនានាជាច្រើននៅប្រទេសកម្ពុជា។
លោក ប្រាក់ សុណ្ណារ៉ា មានប្រសាសន៍ថា នៅប្រាសាទព្រះវិហារ រូបចម្លាក់ដែលនៅសល់ច្រើនជាងគេ គឺរូបចម្លាក់តោ។ លោកក៏បានបញ្ជាក់ដែរថា តោនៅប្រាសាទព្រះវិហារ ប្លែកជាងរូបចម្លាក់តោដទៃទៀតនៅអង្គរ៖ «ចម្លាក់ដែលនៅសល់ច្រើន ជាងគេហ្នឹង គឺតោហ្នឹងឯង។ ប៉ុន្តែអ្វីដែលពិសេសនោះ ខ្ញុំសូមបញ្ជាក់ដែរថា ក្នុងចំណោមចម្លាក់តោទាំងអស់ហ្នឹង មានចម្លាក់តោមួយដែលយើងពុំដែលឃើញមាននៅក្នុងស្នាដៃសិល្បៈខ្មែរ ត្រង់ថាចម្លាក់តោហ្នឹង មានកាយវិការបោះជំហានជើងក្រោយ ហើយដែលសព្វថ្ងៃ គឺនៅឯប្រាសាទព្រះវិហារហ្នឹងឯង នៅឯជិតស្រះធំ។ ទេសចរអី អញ្ជើញទៅ យើងឃើញហើយតោហ្នឹង បោះជំហានក្រោយ។ តាមធម្មតា យើងឃើញតោ គឺថាជើងមុខស្មើគ្នា និងជើងក្រោយស្មើគ្នា។ តែតោមួយនៅប្រាសាទព្រះវិហារ រាងចម្លែកខុសគេត្រង់ហ្នឹង»។
អ្នកដែលទៅទស្សនាប្រាសាទព្រះវិហារ តែងធ្វើដំណើរទៅដល់ចុងខាងត្បូងផុតនៃប្រាសាទដែលគេនិយមហៅថា ពយតាឌី។ គេជឿថាលោកតាឌី ជាអ្នកតាថែរក្សានៅទីនោះ ហើយគេតែងតែនាំគ្នាទៅបន់ស្រន់សុំសេចក្ដីសុខ។ មានគូស្នេហ៍មិនតិចទេដែលឡើងទៅពយតាឌីនេះ ដើម្បីសច្ចាស្បថស្បែរឿងស្នេហ៍របស់ខ្លួន។
ទំនាស់ប្រាសាទព្រះវិហារជាមួយប្រទេសថៃ
ថ្វីត្បិតតែតឹកតាងជាប្រវត្តិសាស្ត្រទាំងឡាយបញ្ជាក់យ៉ាងច្បាស់ថា បូជនីយដ្ឋានប្រាសាទព្រះវិហារ និងតំបន់ជុំវិញប្រាសាទដ៏បវរនេះ ជាកម្មសិទ្ធិស្របច្បាប់របស់កម្ពុជាក្តី ប្រទេសដែលមានព្រំប្រទល់ជាប់នឹងតំបន់នេះ គឺប្រទេសថៃ ឬកាលណោះហៅថា ប្រទេសសៀម តែងទាមទារយកធ្វើជាសម្បត្តិរបស់ខ្លួន ហើយពេលខ្លះថែមទាំងបានកាន់កាប់ប្រាសាទនេះមួយរយៈទៀតផង។
ជម្លោះរឿងប្រាសាទព្រះវិហារជាមួយប្រទេសថៃ មានរយៈពេលជាងមួយរយឆ្នាំមកហើយ គឺចាប់ផ្ដើមតាំងពីដើមសតវត្សទី២០ ហើយអូសបន្លាយរហូតដល់ដើមសតវត្សទី២១ នេះ។
នៅឆ្នាំ១៩០៤ បារាំងដែលជាអាណាព្យាបាលលើប្រទេសកម្ពុជា នាសម័យនោះ បានចុះអនុសញ្ញាមួយជាមួយប្រទេសសៀម តម្រូវអោយសៀម ប្រគល់មកអោយខ្មែរវិញនូវខេត្តមួយចំនួន។ អនុសញ្ញានោះក៏ព្រមព្រៀងអោយបារាំង រៀបចំគូរផែនទីថ្មីមួយ បែងចែកព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសសៀម ផង។ បារាំងគូរផែនទីថ្មីនេះរួចនៅឆ្នាំ១៩០៧ ដោយដាក់បញ្ចូលប្រាសាទព្រះវិហារ និងតំបន់ជុំវិញប្រាសាទមកខាងទឹកដីខ្មែរ។ សៀមបានទទួលយកផែនទីថ្មីនោះដោយមិនមានប្រកែកតវ៉ាអ្វីឡើយ។ នៅពេលដែលបារាំង បានដកថយចេញពីប្រទេសកម្ពុជា នៅឆ្នាំ១៩៥៣ ទំនាស់ដណ្តើមព្រះវិហារ ពីសំណាក់ប្រទេសថៃ បានចាប់ផ្តើមឡើង។
បណ្ឌិត ស៊ន សំណាង ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាអ្នកជំនាញផ្នែកប្រវត្តិសាស្រ្ត រៀបរាប់រំលឹកពីព្រឹត្តិការណ៍នេះ៖ «បន្ទាប់ពីប្រទេសកម្ពុជា បានឯករាជ្យទៅ គឺថា បារាំងបានប្រគល់សិទ្ធិបន្តនឹងអោយកម្ពុជា ហ្នឹងទៅតាមច្បាប់អន្តរជាតិ។ ក៏ប៉ុន្តែថៃ មិនព្រមទទួលស្គាល់សិទ្ធិដែលកម្ពុជា ទទួលបានទេ។ ដូច្នេះហើយបានជាថៃ ស្នើបង្កើតគណៈកម្មការចម្រុះមួយ ដែលភាគីនីមួយៗមានចំនួននាយទាហាន និងមន្ត្រីស្មើៗគ្នា ដើម្បីធ្វើការកំណត់ព្រំដែននៅប្រាសាទព្រះវិហារ ជាថ្មីម្ដងទៀត។ មានន័យថា ថៃមិនចង់ទទួលស្គាល់សន្ធិសញ្ញា ឬអនុសញ្ញាបារាំង-សៀម ដែលមានមកពីមុន ដែលមានតាំងពីសតវត្សទី១៩ មកទេ ដែលខ្លួនគាត់បានចុះហត្ថលេខាជាមួយនឹងបារាំង។ ចំពោះជំហររបស់ប្រទេសកម្ពុជា គឺមាន ២ចំណុច៖ ចំណុចទី១ គឺកម្ពុជាស្នើអោយទុកតំបន់ប្រាសាទព្រះវិហារអោយនៅអព្យាក្រឹត មានន័យថា ថៃត្រូវដកប៉ូលិស ដកតម្រួតចេញពីប្រាសាទព្រះវិហារ។ កម្ពុជាក៏មិនដាក់កម្លាំងប្រដាប់អាវុធចូលទៅកាន់ប្រាសាទព្រះវិហារ ដែរ ហ្នឹងជាជំហរទី១។ បើថៃមិនព្រមតាមជំហរទី១ទេ កម្ពុជានឹងស្នើជំហរទី២ គឺថា សុំអោយមានការថែរក្សាប្រាសាទរួមគ្នា ហើយរាល់ការចំណាយត្រូវចេញពាក់កណ្ដាលម្នាក់។ ឥឡូវយើងសួរថា តើលទ្ធផលយ៉ាងម៉េចចេញពីការចរចាទ្វេភាគីរវាងភាគីកម្ពុជា និងថៃ នៅឆ្នាំ១៩៥៨ នោះ? លទ្ធផល គឺថៃទាត់ចោលសំណើរបស់កម្ពុជាទាំង ២ចំណុចនេះ មានន័យថា កិច្ចចរចានៅក្រុងបាងកក ទទួលបរាជ័យទាំងស្រុង ហ្នឹងគឺចប់មួយវគ្គឆ្នាំ១៩៥៨។ មកដល់ខែមិថុនា ឆ្នាំ១៩៥៩ រដ្ឋាភិបាលកម្ពុជា បានដាក់សំណើថ្មីមកទៀតថា សុំអោយមានការគ្រប់គ្រងប្រាសាទព្រះវិហាររួមគ្នា ដោយប្រទេសកម្ពុជា រក្សានូវសិទ្ធិអធិបតេយ្យភាពរបស់ខ្លួន ហើយបើថៃ មិនសុខចិត្តទេប្ដឹងហើយ...»។
ក្រោយពីប្រទេសសៀម បានទាត់ចោលសំណើរបស់កម្ពុជា ដែលរួមមានការសុំអោយគ្រប់គ្រងប្រាសាទព្រះវិហាររួមគ្នាជាដើមនោះ នៅថ្ងៃទី៦ តុលា ឆ្នាំ១៩៥៩ កម្ពុជាក៏សម្រេចដាក់ពាក្យប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ក្រុងឡាអេ។ កម្ពុជាបានសុំអោយតុលាការធ្វើការវិនិច្ឆ័យលើពីរចំណុច៖
ចំណុចទី១ សុំអោយរាជាណាចក្រថៃ ដកកម្លាំងប្រដាប់អាវុធរបស់ខ្លួន ដែលចូលមកកាន់កាប់ប្រាសាទព្រះវិហារ តាំងពីឆ្នាំ១៩៥៤ នោះ ចេញពីប្រាសាទព្រះវិហារ។ ចំណុចទី២ ស្នើសុំអោយតុលាការធ្វើការវិនិច្ឆ័យថា អធិបតេយ្យភាពដែនដីលើប្រាសាទព្រះវិហារ គឺជាកម្មសិទ្ធិរបស់ព្រះរាជាណាចក្រកម្ពុជា។
ប្រវត្តិវិទូ បណ្ឌិត ស៊ន សំណាង បញ្ជាក់ថា ជាមួយនឹងពាក្យបណ្ដឹងភាគីកម្ពុជា ក៏មានភ្ជាប់ឯកសារឧបសម្ពន្ធជាច្រើន ដែលរួមមានឯកសារជាផែនទី និងឯកសារសន្ធិសញ្ញាបារាំង-សៀម ជាដើម។
បណ្ឌិត ស៊ន សំណាង អះអាងថា គឺផែនទីដែលគូរនៅឆ្នាំ១៩០៧ ភ្ជាប់ក្នុងឧបសម្ពន្ធទី១ នោះហើយ ជាភស្តុតាងដែលមានតម្លៃបំផុត នាំអោយកម្ពុជា ឈ្នះក្ដី៖ «ឥឡូវសួរថា តើផែនទីបានមកពីណា? ផែនទីហ្នឹងបានមកពីកិច្ចព្រមព្រៀងបារាំង-សៀម ដែលយើងហៅថា អនុសញ្ញាបារាំង-សៀម ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩០៤។ ព្រោះនៅតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ នោះ ប្រទេសសៀម ត្រូវប្រគល់ខេត្តម្លូព្រៃ និងទន្លេរពៅ ដែលស្ថិតនៅត្រើយខាងលិចនៃទន្លេមេគង្គ មកអោយកម្ពុជាវិញ។ នៅក្នុងនោះក៏មានប្រាសាទព្រះវិហារ នៅក្នុងហ្នឹង។ មានន័យថា អនុសញ្ញាបារាំង-សៀម ១៩០៤ តម្រូវអោយសៀមដកចេញពីតំបន់ព្រះវិហារ ហើយដល់យើងគូរផែនទី វាគូរនៅឆ្នាំ១៩០៧ មិនគូរ ១៩០៤ទេ គូរ ១៩០៧ បារាំង អ្នកគូរ។ ហើយផែនទីហ្នឹងហើយដែលដាក់ភ្ជាប់ជាមួយពាក្យបណ្ដឹងរបស់យើងនៅក្នុង ឧបសម្ពន្ធទី១ បោះពុម្ពផ្សាយនៅទីក្រុងប៉ារីស នៅឆ្នាំ១៩០៧ ហើយត្រូវបានបញ្ជូនមកអោយរដ្ឋាភិបាលសៀម និងជូនមកដល់រាល់សមាជិកសៀម ដែលស្ថិតនៅក្នុងគណៈកម្មការចំរុះខាងកំណត់ព្រំដែននោះ នៅឆ្នាំ១៩០៨ ហើយបញ្ជូនមកហើយហ្នឹង គឺថា ខាងភាគីសៀមនោះ អរគុណដែលបានទទួល ហើយគាត់មិនដែលបានបដិសេធម្ដងណាទេ តាំងពី១៩០៨ រហូតដល់១៩៥៨។ ក្នុងរយៈពេល ៥០ឆ្នាំនេះ សៀមមិនដែលបានបដិសេធផែនទីហ្នឹងម្ដងណាទេ អត់ដែលប្ដឹងតវ៉ាអីទាំងអស់។ ដូច្នេះអាហ្នឹងដែលជាចំណុចឈ្នះរបស់យើង ដែលយើងអាងសំខាន់ជាងគេ។ ដល់តុលាការអន្តរជាតិក្រុងឡាអេ អោយយើងឈ្នះ ក៏ផែនទីឧបសម្ពន្ធ១ហ្នឹងដែរ»។
ដោយសំអាងជាពិសេសលើផែនទីដែលបារាំង គូរនៅឆ្នាំ១៩០៧ តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ សម្រេចថា ប្រទេសកម្ពុជា ជាម្ចាស់ស្របច្បាប់នៃប្រាសាទព្រះវិហារ។ នៅក្នុងសាលក្រម ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ តុលាការក្រុងឡាអេ ថែមទាំងតម្រូវអោយប្រទេសសៀម ប្រគល់អោយមកកម្ពុជាវិញ នូវវត្ថុបុរាណទាំងអស់ ដែលសៀម បានយកទៅនៅពេលដែលសៀម ចូលមកកាន់កាប់ប្រាសាទព្រះវិហារ។
លោកបណ្ឌិត ស៊ន សំណាង ព្រមទាំងអ្នកអភិរក្សសម្បត្តិវប្បធម៌ និងប្រាសាទខ្មែរនានា សុទ្ធតែបានបញ្ជាក់ថា រហូតមកទល់ពេលនេះ ថៃនៅមិនទាន់ប្រគល់វត្ថុបុរាណទាំងនោះមកអោយខ្មែរដែលជាម្ចាស់ ដើមវិញនៅឡើយទេ។
ជាប្រការដែលគួរអោយសោកស្ដាយមួយទៀត ថ្វីត្បិតតែកម្ពុជា ទទួលបានសិទ្ធិស្របច្បាប់លើប្រាសាទព្រះវិហារនេះក៏ដោយចុះ ក្រោយនោះបន្តិច កម្ពុជាក៏ធ្លាក់ចូលក្នុងភ្លើងសង្គ្រាមអស់រាប់សិបឆ្នាំ ហើយប្រាសាទព្រះវិហារក៏សម្ងំខ្លួនតែឯងឯកាជាមួយព្រៃព្រឹក្សា រង់ចាំថ្ងៃដែលបានជួបជុំជាមួយប្រជាជាតិខ្មែរវិញ ដែលពេលនោះកំពុងរងទុក្ខដោយសង្គ្រាម...។
ទំនាស់ថ្មីលើរឿងក្តីចាស់
ការប្រឈមមុខជាថ្មីរវាងកម្ពុជា និងថៃ ចាប់ផ្ដើមឡើងវិញនៅឆ្នាំ២០០៨ នៅពេលដែលប្រាសាទព្រះវិហារ ត្រូវបានដាក់ចូលជាបេតិកភណ្ឌពិភពលោក។ នៅឆ្នាំ២០០៣ ពេលដែលកម្ពុជា រៀបចំដាក់សំណើសុំបញ្ចូលប្រាសាទព្រះវិហារ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក រដ្ឋាភិបាលថៃ កាលណោះ គាំទ្រសកម្មភាពរបស់កម្ពុជា។ ក៏ប៉ុន្តែប្រការនេះ បានផ្តល់ឱកាសដល់ក្រុមប្រឆាំងរដ្ឋាភិបាលនៅប្រទេសថៃ ចោទរដ្ឋាភិបាលថៃថា មិនមានទឹកចិត្តជាតិនិយមចំពោះការគាំទ្រកម្ពុជានេះ។ ពួកគេលើកឡើងថា អំពើនេះអាចធ្វើបាត់បង់ទឹកដី និងខូចប្រយោជន៍ជាតិថៃ។
ក្រុមអាវលឿងថៃ ដែលប្រឆាំងនឹងរដ្ឋាភិបាលកាន់អំណាចរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) នៅពេលនោះ ត្រូវបានគេចោទថា យកបញ្ហាព្រះវិហារជាល្បែងនយោបាយ ទាក់ទាញទឹកចិត្តជាតិនិយមពីសំណាក់ប្រជាពលរដ្ឋថៃ។ នៅឆ្នាំ២០០៦ ក្រុមអាវលឿងបានធ្វើរដ្ឋប្រហារទម្លាក់លោក ថាក់ស៊ីន ចេញពីតំណែងនាយករដ្ឋមន្ត្រី។ ពីរឆ្នាំក្រោយមក ពួកគេបានធ្វើបាតុកម្មដ៏ធំមួយប្រឆាំងនឹងការដាក់បញ្ចូលប្រាសាទ ព្រះវិហារ ជាបេតិកភណ្ឌពិភពលោក ហើយទាមទារអោយមានការស៊ើបអង្កេតលើសមាជិករដ្ឋាភិបាលរបស់លោក ថាក់ស៊ីន ដែលក្រុមនេះចោទថា បានប្រព្រឹត្តអំពើឧក្រិដ្ឋចំពោះការគាំទ្រប្រទេសកម្ពុជា ក្នុងការដាក់សំណើបញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ។
ទោះជាមានការតវ៉ាពីក្រុមអាវលឿងថៃក្តី គណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានសម្រេចដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ កក្កដា ឆ្នាំ២០០៨។
តំបន់ព្រំដែនក្បែរប្រាសាទព្រះវិហារ ចាប់ផ្ដើមមានស្ថានភាពតានតឹងឡើងវិញ។ ទំនាស់ពេលនេះមិនសំដៅទៅប្រាសាទព្រះវិហារទេ។ ព្រោះប្រាសាទព្រះវិហារ បានបញ្ជូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់កម្ពុជា រួចហើយ។ ការទាមទាររបស់ថៃ នៅពេលនេះ គឺផ្តោតទៅលើបរិវេណដីនៅជុំវិញប្រាសាទ ដែលគេហៅថា តំបន់ត្រួតស៊ីគ្នាទំហំ ៤,៦គីឡូម៉ែត្រការ៉េនោះ។
តំណាងរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងថៃ បានជួបចរចាគ្នាជាញឹកញយ តែមិនបានលទ្ធផលជាទីគាប់ចិត្តនៃប្រទេសទាំងពីរឡើយ។ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១១ កម្ពុជាក៏បានដាក់ពាក្យទៅតុលាការយុត្តិធម៌អន្តរជាតិម្ដងទៀត សុំអោយតុលាការបកស្រាយសាលក្រមឆ្នាំ១៩៦២ ឡើងវិញ អំពីដីនៅជុំវិញប្រាសាទដែលថៃ កំពុងទាមទារនោះ។ ជាថ្មីម្ដងទៀត កម្ពុជាសំអាងទៅលើផែនទីដែលបារាំង គូរនៅឆ្នាំ១៩០៧ ដែលថៃទទួលយកដោយគ្មានការតវ៉ានោះ ជាតឹកតាងបញ្ជាក់ថា ក្នុងខ្សែបន្ទាត់ព្រំដែននៃផែនទីនោះ មានដាក់បញ្ចូលបរិវេណដី ៤,៦គីឡូម៉ែត្រការ៉េនោះរួចទៅហើយ។
នៅឆ្នាំ២០១១ ដដែលនោះ រដ្ឋាភិបាលនៃក្រុមអាវលឿង របស់លោក អាភីស៊ិត វេចាជីវ៉ា (Abhisit Vejjajiva) ចាញ់ឆ្នោត។ ពួកក្រុមអាវក្រហម ដែលស្មោះស្ម័គ្រនឹងលោក ថាក់ស៊ីន បានបោះឆ្នោតលើកប្អូនស្រីរបស់គាត់ គឺអ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) អោយឡើងជានាយករដ្ឋមន្ត្រីថ្មី។ ស្ថានការណ៍នៅទល់ដែនក្បែរប្រាសាទព្រះវិហារ បានធូរស្រាលបន្តិចវិញ។
បន្ថែមលើនេះ នៅខែកក្កដា ឆ្នាំ២០១១ នោះ តុលាការអន្តរជាតិក្រុងឡាអេ ក៏បានចេញបញ្ជាអោយប្រទេសកម្ពុជា និងថៃ ដកកងទ័ពចេញទាំងស្រុងពីតំបន់នេះ។ តុលាការក៏បានកំណត់យកថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៣ នេះ អោយភាគីទាំងសងខាងឡើងបកស្រាយផ្ទាល់មាត់ជាចុងក្រោយ នៅចំពោះមុខក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការអន្តរជាតិនេះ មុននឹងតុលាការនេះសម្រេចថា នឹងសម្រេចបកស្រាយ ឬមិនបកស្រាយសាលក្រមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ទាក់ទងនឹងបរិវេណដីទំហំ ៤,៦គីឡូម៉ែត្រក្រឡានោះ។
ខាងភាគីកម្ពុជា ទាំងតំណាងរដ្ឋាភិបាល និងអ្នកសិក្សាស្រាវជ្រាវឯករាជ្យនានា សុទ្ធតែមានទំនុកចិត្តថា កម្ពុជានឹងមានជ័យជម្នះម្ដងទៀតក្នុងរឿងក្ដីប្រាសាទព្រះវិហារ ជាមួយថៃនេះ។ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ បណ្ឌិត សុខ ទូច មានប្រសាសន៍ថា កម្ពុជាមានមូលដ្ឋាន ឬកំផែងរឹងមាំបួនជាសំខាន់ ដែលនឹងជួយកម្ពុជា អោយមានប្រៀបជាងថៃ។
លោក សុខ ទូច៖ «កម្ពុជាមានកំផែងដល់ ៤។ កំផែងទី១ ដែលយើងចាត់ថា ជាកំផែងដ៏រឹងមាំនោះ គឺនៅឆ្នាំ១៩០៤ និង ១៩០៧ ដែលជាសន្ធិសញ្ញារបស់បារាំង-សៀម។ កំផែងទី២ គឺជាកំផែងនៅឆ្នាំ១៩៦២ នៅទីក្រុងឡាអេ ដែលផ្ដល់អោយប្រទេសកម្ពុជា ទទួលបានជោគជ័យជម្នះ។ កំផែងទី៣ ការដាក់ប្រាសាទព្រះវិហារ អោយចូលទៅជាបេតិកភណ្ឌនៅឆ្នាំ២០០៨។ កំផែងទី៤ នេះគឺជាកំផែងចុងផ្ដាច់ព្រ័ត្រចុងក្រោយនេះមានន័យថា រហូតដល់ថៃខ្លួនឯងក៏ចុះហត្ថលេខាទទួលស្គាល់ថា អាហ្នឹងជារបស់ខ្មែរ ដើម្បីយកទៅអភិវឌ្ឍន៍ យកទៅអភិរក្ស...»។
ចំណែកប្រទេសថៃវិញ ជំហរដែលគេបានអោយដឹងខ្លះៗ មុនសវនាការផ្ទាល់មាត់នេះ គឺថៃនឹងខិតខំយ៉ាងណាបង្ហាញថា តុលាការក្រុងឡាអេនេះ គ្មានយុត្តាធិការ ឬគ្មានសិទ្ធិអំណាចក្នុងការកាត់ក្ដីនេះទេ។ ក្រុមជ្រុលនិយមថៃ ខ្លះ ថែមទាំងស្នើអោយរដ្ឋាភិបាលថៃ បដិសេធសេចក្តីសំរេចចិត្តណាមួយរបស់តុលាការក្រុងឡាអេ ទៀតផង។
តែការសម្រេចយ៉ាងណានោះ គឺជាភារៈរបស់តុលាការពិភពលោកនេះ ដែលនឹងយកការបកស្រាយទាំងឡាយរបស់ភាគីទាំងសងខាងទៅពិចារណា ហើយដែលនឹងចេញសេចក្ដីសម្រេចចិត្តមួយនៅខែតុលា ឬខែវិច្ឆិកា ចុងឆ្នាំ២០១៣ នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

No comments:
Post a Comment