A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 2 March 2013

Tycoon Veng Ly Tekla assured authority that he will bring his wife to the police for allegedly torturing two underaged housemaids ឧកញ៉ា វ៉េង លីតិចឡា ធានាថា នឹងនាំ ប្រពន្ធរបស់ខ្លួន មកឱ្យសមត្ថកិច្ច មុនថ្ងៃទី ១៥ ខែមីនា


ភ្នំពេញ ៖ ឧកញ៉ា វ៉េង លីតិចឡា បាន សន្យា និងធានានៅចំពោះមុខសមត្ថកិច្ចថា  រូបលោកនឹងនាំភរិយារបស់ខ្លួន មកបង្ហាញ មុខ និងបំភ្លឺនៅ ចំពោះមុខសមត្ថកិច្ចឱ្យបាន មុន ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣ បន្ទាប់ពី ភរិយា ឈ្មោះ លី មុំ បានរងការចោទ ប្រកាន់ថា វាយធ្វើបាបយ៉ាងធ្ងន់ធ្ងរ លើ ក្មេងស្រី ២នាក់ ដូចសត្វធាតុអស់រយៈ ពេលជិត ១០ឆ្នាំ ។ នេះជាការបញ្ជាក់ពី ឧត្ដមសេនីយ៍ផ្កាយ ២ ប៉ុល ភិធេយ្យ ប្រធាន នាយកដ្ឋានប្រឆាំង ការជួញដូរមនុស្ស និង ការពារអនីតិជន នៃក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ ២០១៣ នេះ ។
ថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលតាមទូរស័ព្ទ លោកឧត្ដមសេនីយ៍ទោ  ប៉ុល ភិធេយ្យ បានមានប្រសាសន៍ថា សមត្ថកិច្ចរបស់លោក បានកោះហៅឧកញ៉ា វ៉េង លីតិចឡា មកចូលបំភ្លឺម្ដងទៀត នារសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ ២០១៣ នេះ ដើម្បីបំភ្លឺករណីដែលប្រពន្ធរបស់លោក  បានរងការចោទប្រកាន់ថា ធ្វើទារុណកម្ម យ៉ាងធ្ងន់ធ្ងរ ទៅលើក្មេងស្រីអ្នកបំរើចំនួន ២នាក់ អស់រយៈពេលជិត ១០ឆ្នាំ ។
លោកឧត្ដមសេនីយ៍ ប៉ុល ភិធេយ្យ បាន បញ្ជាក់ថា ក្រោយពីការសួរចប់ លោកឧកញ៉ា វ៉េង លីតិចឡា បានធានាថា នឹងនាំប្រពន្ធរបស់ខ្លួន មកឱ្យសមត្ថកិច្ច ដើម្បីបំភ្លឺជុំវិញករណីទាំងនេះឱ្យបានមុនថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០១៣ ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី០១ ខែមីនា លោកឧកញ៉ា វ៉េង លីតិចឡា ជា ម្ចាស់បុរីវិមានសុភមង្គល ត្រូវបានកោះហៅ ឱ្យចូលបំភ្លឺ នៅនាយកដ្ឋានប្រឆាំងការជួញ ដូរមនុស្ស និងការពារ អនីតិជនក្រសួងមហាផ្ទៃ អមដោយមេធាវី របស់លោកម្នាក់ ។
សមត្ថកិច្ចក្រសួងមហាផ្ទៃ បានឱ្យដឹងថា  ឈ្មោះ លី មុំ ភរិយារបស់ឧកញ៉ា វ៉េង លីតិចឡា ត្រូវបានតុលាការ ចេញដីកាតាម ចាប់ខ្លួន បន្ទាប់ពីស្ដ្រី មានទ្រព្យសម្បត្ដិ ស្ដុកស្ដម្ភរូបនេះ ត្រូវបានគេរាយការណ៍ថា ធ្វើទារុណកម្ម យ៉ាងសាហាវព្រៃផ្សៃទៅលើ ក្មេងស្រី ២នាក់ ដែលរស់នៅជាមួយដូចសត្វ ធាតុក្នុងរយៈពេលជិត ១០ឆ្នាំ ។
ចំពោះទង្វើ ដ៏អាក្រក់ហួសហេតុខាង លើនេះ ត្រូវបានអង្គការក្រៅរដ្ឋាភិបាល អង្គការការពារក្មេងរងគ្រោះ និងមហាជន ជាច្រើននាក់ នាំគ្នាថ្កោល ទោស ហើយ អំពាវនាវ ឱ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ និងស្ថាប័នតុលាការ តាមចាប់ស្ដ្រីរូបនេះ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
- See more at: http://www.dap-news.com/2011-06-14-02-39-55/58723-2013-03-02-08-59-02.html#sthash.m6L3nJEd.dpuf

3 comments:

Anonymous said...

Things don't add up - Mr male Tycoon is also accused of
beating the girls eventhough he did not do as much as the
female one did . He is legally a suspect .
PP court issued a warrant to arrest the female suspect ;
instead of hunting for her , the police set the husband free
and wait for him to turn his wife in ? Here is a tip : go
check at Bun Rany or Yeay Phu 's house .

Anonymous said...

Why these evil people still exist no wonder they all filthy rich.Prosecute these monsters.

Anonymous said...

How many more cases like this exist in Cambodia ? Isn't it vicious and ugly cruel?
Mrs. Ly Pov, which educational system have you gone through and graduated from ?
It seem to me that the richer materialistically you're become the poorer soul you are.
If Cambodia really has good Justice System you will go to jail and will learn some
Virtue from there.

KPCS