A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 16 March 2013

The body of Ieng Sary to be cremated on 21 March 2013 សព​លោក អៀង សារី នឹង​បូជា​នៅ​ថ្ងៃ​២១​មីនា

 
 ប្រជាពលរដ្ឋ និង​អតីត​កងទ័ព​សម័យ​ខ្មែរ​ក្រហម ស្រុក​ម៉ាឡៃ សោកស្ដាយ​ចំពោះ​ការ​ស្លាប់​របស់​លោក អៀង សារី អតីត​មេ​ដឹកនាំ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរ​ក្រហម។ ពួក​គាត់​បាន​អះអាង​ថា អំឡុង​ពេល​ដែល​លោក អៀង សារី ដឹកនាំ​កម្លាំង​តស៊ូ​ក្រោយ​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៩៦ ទឹកដី​ប្រទេស​កម្ពុជា តាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ខេត្ត​បន្ទាយមានជ័យ មិន​មាន​បាត់​បង់​ទឹកដី​ទៅ​ឲ្យ​ប្រទេស​ជិត​ខាង​ណា​ទេ។
ដោយ ដែន អយុធ្យា
2013-03-16 RFA
អៀង សារី សាកសព ៣០៥
កូន​ស្រី​លោក អៀង សារី អង្គុយ​ដុត​ធូប​ហុច​ឲ្យ​ភ្ញៀវ​នៅ​មុខ​សព​ឪពុក នៅ​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី១៥ ខែ​មីនា ឆ្នាំ​២០១៣។
RFA/Den Ayuthea
រូបភាព​ទាក់ទង​នឹង​សព​លោក អៀង សារី
អ្នក​ភូមិ​នៅ​ស្រុក​ម៉ាឡៃ អះអាង​នៅ​ក្នុង​ពិធី​បុណ្យ​សព​លោក អៀង សារី ព្រឹក​ថ្ងៃ​សុក្រ ទី​១៥ ខែ​មីនា ថា នៅ​មុន​ឆ្នាំ​១៩៩៦ ទឹក​ដី​ខ្មែរ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ នៅ​ស្រុក​ម៉ាឡៃ ឬ​តំបន់​ជិត​ខាង​គ្មាន​ប្រទេស​ជិត​ខាង​រំកិល​ព្រំដែន​ចូល​ទឹក​ដី​កម្ពុជា នោះ​ទេ។ ប៉ុន្តែ​ក្រោយ​កម្លាំង​អ្នក​តស៊ូ​បាន​ធ្វើ​សមាហរណកម្ម ឬ​រួម​បញ្ចូល​គ្នា​ជាមួយ​រាជ​រដ្ឋាភិបាល​នៅ​ឆ្នាំ​១៩៩៦ ភាគី​ថៃ បាន​រំកិល​ខ្សែ​បន្ទាត់​ព្រំដែន​ចូល​ទឹក​ដី​ខ្មែរ​តាម​តំបន់​ខ្លះ ក្នុង​ខេត្ត​បន្ទាយមានជ័យ។
ពលរដ្ឋ​ស្រុក​ម៉ាឡៃ៖ «អ៊ំ​គាត់​បាន​ចែក​ឋាន​ទៅ​លោក​ខាង​មុខ គឺ​មាន​ការ​សោកស្ដាយ ព្រោះ​ធ្លាប់​រស់​នៅ​ជាមួយ​គាត់​តាំង​ពី​យូរយារ​មក។ គាត់​ធ្វើ​មិន​ដែល​ធ្វើ​អាក្រក់​គ្មាន​ទេ មាន​តែ​ដឹកនាំ​ខ្ញុំ និង​ប្រទេស​ជាតិ​ឲ្យ​ល្អ​រីក​ចម្រើន​ទៅ​មុខ​ទៀត។ រីក​ចម្រើន​ក្នុង​ជាតិ​ប្រទេស​ប្រជាជន​នៅ​ម៉ាឡៃ ជាយ​ដែន​កម្ពុជា-ថៃ គឺ​មិន​ដែល​ឃើញ​គាត់​ធ្វើ​អី​អាក្រក់​ទេ គឺ​គាត់​គិត​តែ​ពី​ជាតិ​ទេ»

នៅ​ក្នុង​ពិធី​បុណ្យ​សព ពលរដ្ឋ​ស្រុក​ម៉ាឡៃ និង​អតីត​កម្មាភិបាល​របប​ខ្មែរ​ក្រហម បាន​បង្ហាញ​អារម្មណ៍​សោកស្ដាយ​ចំពោះ​មរណភាព​របស់​លោក អៀង សារី។
អតីត​កងទ័ព​ខ្មែរ​ក្រហម និង​ធ្លាប់​ចូលរួម​តស៊ូ​ជាមួយ​លោក អៀង សារី នៅ​ស្រុក​ម៉ាឡៃ ជាយ​ដែន​កម្ពុជា-ថៃ លោក ទិត្យ សុភាច បាន​រៀបរាប់​ក្នុង​ពិធី​បុណ្យ​សព​ដោយ​ចាត់​ទុក​លោក អៀង សារី ថា​ជា​វីរបុរស និង​មាន​ឆន្ទៈ​ស្នេហា​ជាតិ និង​ស្រឡាញ់​ទឹកដី​ពិត​ប្រាកដ។ លោក​ក៏​មាន​ការ​សោកស្ដាយ​ដែល​តុលាការ​ចាប់​ខ្លួន​ចៅហ្វាយ​នាយ​លោក គឺ​លោក អៀង សារី យក​ទៅ​ផ្ដន្ទាទោស​រហូត​បាត់​បង់​ជីវិត។
លោក​អះអាង​ថា ក្នុង​អំឡុង​ពេល​លោក អៀង សារី ដឹកនាំ​តស៊ូ​នៅ​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ គឺ​មិន​មាន​សកម្មភាព​លួច​រំកិល​ព្រំដែន​ចូល​ទឹក​ដី​កម្ពុជា ពី​សំណាក់​ប្រទេស​ថៃ ដូច​សព្វថ្ងៃ​នេះ​ទេ៖ «គាត់​ស្រឡាញ់​ជាតិ​ខ្មែរ​ ណាស់​ជំនាន់​នោះ។ គាត់​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ណាស់ បើ​គាត់​ទៅ​រស់នៅ​ក្រៅ​ប្រទេស ក៏​មិន​ស្លាប់​គាត់​ដែរ តែ​គាត់​ស្រឡាញ់​ជាតិ និង​ពលរដ្ឋ។ នៅ​ស្រុក​ម៉ាឡៃ មិន​មាន​បាត់​បង់​ទឹកដី​ទៅ​ប្រទេស​ថៃ ទេ។ ពិសេស​នៅ​ស្រុក​ម៉ាឡៃ ដីធ្លី​មិន​បាត់​បង់​ទេ គឺ​មាន​បាត់​តែ​នៅ​ខេត្ត​ព្រះវិហារ ឬ​នៅ​ស្រុក​ថ្មពួក។ តែ​នៅ​ម៉ាឡៃ អត់​មាន​បាត់​បង់​អី​ទេ»
ពលរដ្ឋ​ផ្សេង​ទៀត​ទទួល​ស្គាល់​ថា បន្ទាប់​ពី​លោក អៀង សារី បាន​ដឹក​នាំ​កម្លាំង​តស៊ូ​ចូល​រួម​ជាមួយ​រដ្ឋាភិបាល​នៅ​ឆ្នាំ​១៩៩៦ ក្រោយ​មក​ឃើញ​មាន​សកម្មភាព​រំកិល​ខ្សែ​បន្ទាត់​ព្រំដែន​ពី​ភាគី​ថៃ រំលោភ​ចូល​ក្នុង​ទឹក​ដី​កម្ពុជា តាម​តំបន់​ខ្លះ​ក្នុង​ខេត្ត​បន្ទាយមានជ័យ។

អតីត​កម្មាភិបាល​របប​ខ្មែរ​ក្រហម និង​ពលរដ្ឋ​ស្រុក​ម៉ាឡៃ បាន​ចាត់​ទុក​លោក អៀង សារី ថា​ជា​អ្នក​បាន​ចូល​រួម​ចំណែក​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី និង​កសាង​សង្គម​ជាតិ​ស្អាតស្អំ។ ពិសេស​លោក អៀង សារី បាន​រួម​ជំរុញ​ឲ្យ​ប្រទេស​ជាតិ​ឲ្យ​មាន​សន្តិភាព និង​ផ្សះផ្សា​ជាតិ តាម​រយៈ​ដឹកនាំ​កម្លាំង​ខ្មែរ​ក្រហម​ធ្វើ​សមាហរណកម្ម​ចូល​រួម​ជាមួយ​រាជ​ រដ្ឋាភិបាល​នៅ​ឆ្នាំ​១៩៩៦។
ស្ត្រី​វ័យ​ជិត ៧០​ឆ្នាំ ឈ្មោះ សារី ពៅ រស់នៅ​ក្បែរ​ច្រក​ព្រំដែន​កម្ពុជា-ថៃ ច្រក​បឹង​ត្រកួន ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ បាន​សោកស្ដាយ​ដែល​លោក អៀង សារី ស្លាប់​មុន​ត្រូវ​តុលាការ​កាត់​ទោស​ចំពោះ​កំហុស​ឆ្គង​ដឹកនាំ​ប្រទេស​ឈាន​ដល់ ​សម្លាប់​ពលរដ្ឋ​រាប់​លាន​នាក់ បង្ខំ​ឲ្យ​ធ្វើ​ការ​ហួស​កម្លាំង និង​បង្អត់​អាហារ។ ទោះ​យ៉ាង​ណា ស្ត្រី​វ័យ​ចំណាស់​រូប​នេះ​ទទួល​ស្គាល់​ថា ក្នុង​ពេល​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​រូប​នេះ​តស៊ូ​នៅ​ជាយដែន មិន​មាន​ភាគី​ថៃ រំលោភ​យក​ដី​តាម​បន្ទាត់​ព្រំដែន ចូល​មក​ក្នុង​ទឹកដី​ខ្មែរ​ដូច​សព្វថ្ងៃ​នេះ​ទេ៖ «កំហុស​ប៉ុណ្ណឹង​ហើយ​មិន ​ហ៊ាន​ឆ្លើយ​មិន​ហ៊ាន​ទទួល។ បើ​គាត់​នេះ​ធ្វើ​ឲ្យ​ប្រជាជន​ស្លាប់ ហើយ​ឆ្លើយ​ថា​អត់​ដឹង​មាន​គេ​សម្លាប់។ ស្អី​ធ្វើ​ដល់​រដ្ឋសភា​និយាយ​មិន​ដឹង ការងារ​អ្វី​ក៏​ដោយ​ធំ​ជាង​គេ គឺ​នៅ​រដ្ឋ​សភា​ដឹង​ទាំងអស់»
ទោះ​យ៉ាង​ណា លោក អៀង សារី បាន​ស្លាប់​ទៅ​ហើយ​ក្នុង​អាយុ ៨៨​ឆ្នាំ ដោយ​ជំងឺ​បេះដូង វេលា​ម៉ោង ៨ និង ៤៥​នាទី ព្រឹក​ថ្ងៃ​ទី១៤ ខែ​មីនា ឆ្នាំ​២០១៣ នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-សូវៀត ឬ​មន្ទីរពេទ្យ​រុស្ស៊ី ក្រុង​ភ្នំពេញ។
សព​លោក​ត្រូវ​ដឹក​តាម​ឡាន​ពេទ្យ​យក​ទៅ​ធ្វើ​បុណ្យ​នៅ​ភូមិ​ដូង ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ដែល​ជា​តំបន់​តស៊ូ​ចុង​ក្រោយ​របស់​លោក ក្រោយ​ពី​ខ្មែរ​ក្រហម​ដួល​រលំ​នៅ​ឆ្នាំ​១៩៧៩ ហើយ​ថា តំបន់​នេះ​ក៏​ជា​ទី​កន្លែង​ប្រកាស​សារតាំង​នៃ​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ ​ត្រី​ភាគី រួម​មាន ភាគី​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរ​ក្រហម ភាគី​រណសិរ្ស​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ ដឹកនាំ​ដោយ​លោក សឺន សាន និង​ភាគី​រណសិរ្ស​ហ៊្វុនស៊ិនប៉ិច ដឹកនាំ​ដោយ​អតីត​ព្រះ​មហា​វីរក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ ឆ្នាំ​១៩៨២។
អភិបាល​រង​ខេត្ត​ប៉ៃលិន លោក អៀង វុធ ជា​កូន​ប្រុស​លោក អៀង សារី បាន​បដិសេធន៍​មិន​ផ្តល់​អត្ថាធិប្បាយ​ជុំវិញ​សកម្មភាព​ដឹកនាំ​ប្រទេស​ឪពុក​​ ​លោក​ទេ ដោយ​បញ្ជាក់​ខ្លី​ថា សព​ឪពុក​លោក​នឹង​ត្រូវ​បូជា​នៅ​ថ្ងៃ​ទី២១ ខែ​មីនា ឆ្នាំ​២០១៣។ លោក​ថា រយៈពេល ២​ថ្ងៃ​មក​នេះ​មាន​មនុស្ស​ជិត​ឆ្ងាយ​រាប់​រយ​នាក់​ក្នុង​១​ថ្ងៃៗ បាន​មក​ចូល​រួម​ពិធី​បុណ្យ​សព​ឪពុក ពី​ព្រលឹម​ទល់​ព្រលប់៖ «អរគុណ​បង​ប្អូន​ដែល​បាន​អញ្ជើញ​មក​បុណ្យ​ឪពុក​ខ្ញុំ»
លោក អៀង សារី មាន​កូន ៤​នាក់ ស្រី ៣​នាក់ ប្រុស ១​នាក់ បច្ចុប្បន្ន​រស់នៅ​ខេត្ត​ប៉ៃលិន។ កូន​ស្រី​ច្បង​ឈ្មោះ អៀង ម៉ិញ។ កូនស្រី​ទី២ ឈ្មោះ អៀង នាថ ទី​៣ លោក អៀង វុធ បច្ចុប្បន្ន​ជា​អភិបាល​រង​ខេត្ត​ប៉ៃលិន និង​កូន​ស្រី​ទី៤ ឈ្មោះ អៀង រ៉ា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

3 comments:

Anonymous said...

I wonder whether Hun Sen is invited to start the fire at the
crematorium . It's disgusting to see the picture of Ieng Sary
family as they burnt candles & incenses for a man who
eliminated all religions , destroyed temples , killed Khmer
monks while he was in power .

Anonymous said...

i'm proud of Oum Ieng Sary to liberate my country

you were my hero - i loved u

Anonymous said...

Om Sary used Sihanouk popularity to tricked Khmers to liberate Cambodia from the
Free world to live & work as Commie slaves . His policy pushed Khmers to Yuon's
hands .