លោក កឹម សុខា៖ លោក សឺន ស៊ូបែរ្តិ៍ នឹងក្លាយទៅជា ប្រធានគណបក្ស សិទិ្ធមនុស្ស នាពេលខាងមុខ
ភ្នំពេញ៖ លោក សឺន ស៊ូបែរ្តិ៍
ប្រធានគណៈ កម្មាធិការនាយក នឹងក្លាយទៅជាប្រធាន គណបក្សសិទិ្ធមនុស្ស
នាពេលឆាប់ៗ នេះហើយ ស្របពេលដែលលោក កឹម សុខា បានលាឈប់ទៅធ្វើជា
អនុប្រធានគណបក្ស សង្គ្រោះជាតិ ជាមួយនិងលោក សម រង្ស៊ី
ប្រធានគណបក្សសង្គ្រោះជាតិ។
នេះ បើតាមប្រសាសន៍របស់ លោក កឹម សុខា
ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសិទ្ធិមនុស្ស បាន ថ្លែងទៅកាន់សមាជិក
សមាជិកា នៅក្នុងឱកាសសមាជវិសាមញ្ញ របស់គណបក្សសិទិ្ធមនុស្ស នៅព្រឹកថ្ងៃទី៣១
ខែមីនា ឆ្នាំ២០១៣ នាស្នាក់ការគណបក្សសិទ្ធិមនុស្ស។
លោក កឹម សុខា បានបន្តថា ដូច្នេះទោះបីជាលោកមានការសោកស្តាយ
គណបក្សសិទិ្ធមនុស្ស ដែលខ្លួនលោក ផ្ទាល់ អ្នកជាផ្តួចផ្តើមបង្កើត
ជាស្ថាបនិកប្រវត្តិសាស្ត្ររបស់គណបក្សនេះ ដែលមានគោលនយោបាយល្អ មានសកម្មភាពល្អ
មានថ្នាក់ដឹកនាំល្អ រហូតដល់មានលទ្ធផលល្អ មួយជំហានទៅមុខ ក្នុងការបោះឆ្នោត
កន្លងទៅនេះហើយក៏ដោយ ក៏ដើម្បីផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរ។
ព្រមជាមួយគ្នានោះដែរ
លោកត្រូវតែសម្រេចចិត្តថ្ងៃនេះលាឈប់ពីប្រធានគណបក្សសិទ្ធិមនុស្ស
ទាំងក្តីអាឡោះអាល័យ និង ដោយក្តីរីករាយផង
ក្នុងគោលបំណងទៅបំពេញបេសកកម្មថ្មីជាប្រវត្តិសាស្ត្រ
ក្នុងតួនាទីជាអនុប្រធានគណបក្សសង្គ្រោះជាតិនៅពេលឆាប់ៗមុខនេះ។
សូមជម្រាបថា គណបក្សសិទិ្ធមនុស្ស បានសម្រេចរួបរួមគ្នាជាមួយគណបក្សសមរង្ស៊ី
កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ បង្កើតជាចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
ហើយឈានទៅបង្កើត “គណបក្សសង្គ្រោះជាតិ” សម្រាប់ចូលរួមការបោះឆ្នោតអាណត្តិទី៥
ឆ្នាំ២០១៣ខាងមុខនេះ៕
1 comment:
that doesn't look good, he needs to sit in the chair like everyone else, so he can feel the pain just like others. Being a true leader, one needs to feel the pain of common people.
Post a Comment