Singer Khmemarak Sereymon demanded $60,000 compensation from a trucking company for causing the accident that killed 4 of his band members .
(ថ្ងៃទី 14 មីនា 2013,) | ដោយ: វិចិត្រ CEN
ភ្នំពេញ:
សន្និសីទសារព័ត៌មានរបស់លោក ខេមរៈ សិរីមន្ត
កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ ដែលធ្វើឡើងនៅក្រុមហ៊ុន សាន់ដេ
នៅកែងច្រមុះជ្រូកស្ទឹងមានជ័យ ផ្លូវវេងស្រេង
ដែលជាដីអតីតស្ថានីយវិទ្យុជាតិស្ទឹងមានជ័យ
ដោយមានអ្នកសារព័ត៌មានជាច្រើន បានចូលរួម។
នៅក្នុងសន្និសីទសារព័ត៌មាននោះលោក ខេមរៈ សេរីមន្ត បានឲ្យដឹងថា ៖
“នៅថ្ងៃ កើតហេតុនោះ ខ្ញុំនិងក្រុមការងារ
បានជិះរថយន្តដែលរងគ្រោះនោះ មានគ្នាចំនួន ៨នាក់ ដោយលោកបានទទួល
គម្រោងទៅសម្តែងនៅខេត្តព្រះសីហនុផង និងនាំក្រុមការងារ ទៅកំសាន្តផង
មុនពេល សម្តែងផង តែជារឿងអកុសល មិនទាន់ទៅដល់គោលដៅ ដែលត្រូវទៅផង
ក៏ជួបនឹងហេតុការណ៍ដ៏អាក្រក់នេះតែម្តង”។
លោកបន្តថា ៖ មុនពេលទៅជិតដល់កន្លែងកើតហេតុនោះ
ស្របពេលដែលមេឃមានធ្លាក់ភ្លៀងរលឹម ខ្ញុំបានឃើញរថយន្តកុងតឺន័រ
ដែលជារថយន្តបង្កនោះ បើករេពេញផ្លូវ ដែលស្ថិតក្នុងចំងាយ
ប្រហែលជា២០០ម៉ែត្រ បន្ទាប់មកគឺរថយន្តបែរមកទទឹងផ្លូវ
អ្នកបើករថយន្តរបស់ខ្ញុំ បានព្យាយាមបើកចៀសដែរតែមិនផុត
ធ្វើឲ្យកន្ទុយរថយន្តកុងតឺន័រ ធ្លាក់មកសង្កត់លើរថយន្តរបស់ខ្ញុំ
បណ្តាលឲ្យមានអ្នកស្លាប់និងរងរបួស។ ក្នុងហេតុការណ៍នោះដែរ
ចំពោះអ្នកនៅអង្គុយខាងក្រោយ មានអ្នកខ្លះស្តាប់ចម្រៀងលេង អ្នកដេក
តែមិនមែនដេកលក់នោះទេ គឺដេកលេង គឺនៅក្នុងរថយន្តស្ងប់ស្ងាត់
ទាំងអស់គ្នា។
លោកបានបន្ថែមទៀតថា ៖ “ស្របពេលនោះខ្ញុំក៏បានក្រាប
ព្រោះរថយន្តនោះវាលឿនពេក តែ១វិនាទី គឺមកដល់ភ្លាម ហើយខ្ញុំគិតថា
ខ្ញុំគ្មានជីវិតមកឈរនៅថ្ងៃនេះទេ
ព្រោះរថយន្តកុងតឺន័រនោះវាធំណាស់។ ក្រោយពីត្រូវរថយន្តសង្កត់
ខ្ញុំក៏បាន ស្ទុះឡើងស្វែងរកក្រុមការងារ របស់ខ្ញុំទាំងអស់
ខណៈនោះខ្ញុំគ្មានគិតអ្វីក្រៅពីឡានពេទ្យទេ។
មនុស្សនៅក្នុងឡានគឺសន្លប់ទាំងអស់
គឺមានតែខ្ញុំម្នាក់គត់ដែលដឹងខ្លួន ខ្ញុំបានបីជនរងគ្រោះ
ដែលមានដង្ហើម ហើយក៏មានប្រជាពលរដ្ឋ ដែលរស់នៅជិតកន្លែងកើតហេតុ
ក៏បានមកបណ្តើរៗ ខ្ញុំបានអង្វរពួកគាត់ មេត្តាឲ្យជួយ
រកឡានពេទ្យមកឲ្យខ្ញុំ ខ្ញុំកាន់ទូរស័ព្ទ
ក៏ខ្ញុំធ្វើអ្វីមិនកើតដែរ”។
លោកបានបញ្ជាក់ថាទៀតថា ៖ “ខ្ញុំគិតថាអ្នករងគ្រោះទាំងអស់
គឺពួកគាត់គ្រាន់តែសន្លប់ទេ ក្រោមមកក៏មានក្រុមគ្រូពេទ្យមកដល់
គ្រូពេទ្យ បានប្រាប់ថា ជនរងគ្រោះ បានស្លាប់អស់ទៅហើយ តែខ្ញុំ
នៅតែមិនជឿ ខ្ញុំក៏បានអង្វរពួកគាត់
ជួយមើលម្តងហើយម្តងទៀតតែគ្រូពេទ្យនៅ តែប្រាប់ថា
ពួកគាត់បានស្លាប់ទៅហើយ។ នៅពេលដែលឮគ្រូពេទ្យនិយាយបែបនេះ
ខ្ញុំមិនអាចធ្វើអីបានទៀតទេ គឺបាត់បង់ស្មារតី ព្រោះខ្ញុំ
បាត់បង់មនុស្សជាទីស្រលាញ់នៅពេលដ៏ខ្លី
ឯប្រជពលរដ្ឋឃើញខ្ញុំមានសភាពធ្ងន់ធ្ងរ ពួកគាត់
ក៏បាននិយាយលើកទឹកចិត្ត និងមានអ្នកជូនខ្ញុំ ទៅកាន់ខេត្តព្រះសីហនុ
ដោយនៅទីនោះខ្ញុំក៏មានសាច់ញាតិដែរ”។
លោកបញ្ជាក់បន្តថា ៖
“ខ្ញុំបានលុបចោលកម្មវិធីប្រគំតន្ត្រីជាច្រើនដែលខ្ញុំបាន
ព្រមព្រៀង រួចហើយជាមួយម្ចាស់កម្មវិធី នៅខេត្តព្រះសីហនុ
ធ្វើឲ្យខ្ញុំ ខាត់បង់រាប់ម៉ឺនដុល្លារ ហើយខ្ញុំខ្លាច
គឺខ្លាចការធ្វើដំណើរតាមផ្លូវនេះណាស់ ហើយខ្លាចបំផុត
គឺឡានកុងទីន័រតែម្ដង”។
ខេមរៈ សិរីមន្ត បន្តថា
“ក្នុងអំឡុងពេលពីរបីខែនេះ
ខ្ញុំមិនទទួលយកការច្រៀងក្នុងកម្មវិធីនានា
គឺខ្ញុំចង់នៅស្ងប់មួយរយៈសិន ដើម្បីឲ្យអារម្មណ៍ភ័យខ្លាច ស្លុត
និងរន្ធត់រត់ចេញពីស្មារតីរបស់ខ្ញុំ”។
ខេមរៈ សិរីមន្ត បន្តទៀតថា ៖ លោកក៏បានរៀបចំដាក់ពាក្យបណ្តឹងផងដែរ
ហើយការដាក់ពាក្យបណ្តឹងនេះ គឺយើងចង់បញ្ចប់
កុំឲ្យមានគ្រោះថ្នាក់ចរាចរ កើតមានឡើងបន្តទៀត
កាលណាបណ្តឹងមានលក្ខណៈធូស្រាល អញ្ចឹងជនល្មើស នៅតែបន្ត
និងគ្មានអ្នកខ្លាច ចំពោះបណ្តឹងទាមទារសំណង
ខ្ញុំសុំឲ្យខាងភាគីបង្កផ្តល់សំណង តែ៦ម៉ឺនដុល្លារ។
ហើយរថយន្តរបស់ខ្ញុំក៏មិនថោកដែរ ហើយជំងឺចិត្ត របស់ខ្ញុំ
ពេលវេលារបស់ខ្ញុំ ការងាររបស់ខ្ញុំ
ដោយមួយរយៈពេលនេះខ្ញុំរវល់ខ្លាំងណាស់ ចុះហេតុអីខ្ញុំមកជួប
ហេតុការណ៍ដ៏អាក្រក់នេះ ដោយសារតែការបើកបរធ្វេសប្រហែស
របស់អ្នកបើករថយន្តកុងតឺន័រខាងលើនោះ។
ចំពោះពាក្យចចាមអារាម
ដែលថានៅក្នុងហេតុការគ្រោះថ្នាក់នោះ រួមមានប្រពន្ធនិងកូនរបស់លោក
ខេមរៈ សិរីមន្តនោះ លោកក៏បានធ្វើការបដិសេធផងដែរ ដោយលោកបានបញ្ជាក់ថា
ប្រសិនបើខ្ញុំមានប្រពន្ធមែនខ្ញុំនឹងប្រកាស ឲ្យទស្សនិកជន បានដឹង
ខ្ញុំមិនលាក់លាមទេ។
គួរបញ្ជាក់ផងដែរថា
ហេតុការណ៍គ្រោះថ្នាក់នោះ បានកើតឡើកាលពីយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៣
នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចចំណោតរាម ឃុំបិតត្រាំង ខណ្ឌព្រៃនប់
ក្រុងព្រះសីហនុ ដែលបណ្តាលឲ្យមនុស្ស៤នាក់បានស្លាប់ ទី១- ឈ្មោះ ជី
វីរៈ កូនប្រុសនាយកុយ ទី២- ឈ្មោះ អ៊ាច វណ្ណៈ ហៅដេវីត
ត្រូវជាកូនប្រុសយាយណាង ទី៣- ឈ្មោះ រី សុផារ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ
ជាយោធាវរៈ ៩១ (ទ័ពអាកាស) ជាអ្នកបើកបររថយន្ត ជាជំនួយការរបស់លោកខេមរៈ
សិរីមន្ត និងជាអ្នកសម្តែង មានលំនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ
រាជធានីភ្នំពេញ និងឈ្មោះ សោម សុវណ្ណារិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ
ជាសិល្បករ មានលំនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕
- See more at: http://www.cen.com.kh/localnews/show_detail/23?token=NDM3YjI5NW#sthash.UqAOKUke.dpuf
2 comments:
Any demand of payment from the liable party should be made by the victims' families, not by the employer, co-worker, sub-contractor, nor by any other agency including government agency. Claims must be only presented by family members of the victims.
It's okay for khemarak to demand a compensation for his decease band members since he is only star in the truck that survive and it's also okay for the liable trucking company to ignore khemarak's demand since khemarak is not a lawyer representing the case.
His demand can falls on deaf ears.
Post a Comment