A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 12 March 2013

Sam Rainsy withdrew lawsuit against FM Hor Namhong from the Appeal Court មេ​បក្ស​ប្រឆាំង​ដក​ពាក្យបណ្ដឹង​សំណុំរឿង ហោ ណាំហុង ពី​សាលាឧទ្ធរណ៏​

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ
ខណៈ​ដែល​ដល់​ថ្ងៃ​ត្រូវ​ចូល​ខ្លួន​សាកសួរ​នា​ថ្ងៃ​ទី​១២​មីនា​នេះ​មេធាវី ​ការពារ​ក្ដី​ឲ្យ​មេដឹកនាំ​គណបក្សប្រឆាំង​បែរជា​បាន​ដក​ពាក្យបណ្ដឹង ប្រឆាំង​សាលក្រម​របស់​តុលាការក្រុង​ភ្នំពេញ​ដែល​បាន​សម្រេច​ឲ្យ​មេដឹកនាំ​ គណបក្សប្រឆាំង​ជាប់ពន្ធនាគារ​២​ឆ្នាំ​ទាក់ទង​សំណុំរឿង​បរិហាកេរ្តិ៏លោ​ក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​។​
​លោក ជូ​ង ជូ​ងី មេធាវី​ការពារ​ក្ដី​ឲ្យ​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជា​គណបក្សប្រឆាំង​ក្នុង​ប្រទេស​កម្ពុជា ដែល​កំពុង​រស់​និរទេស​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយ​ការណ៏ព័ត៌មាន​កាលពី​ ព្រឹក​មិញថា​ដោយសារតែ​លោក​សម រង្ស៊ី មិន​ចង់ឲ្យ​មាន​រឿង​វែងឆ្ងាយ , ម្យ៉ាង​ដោយសារតែ​តុលាការ​ប្រទេស​បារាំង​ធ្លាប់​បាន​សម្រេច​ក្ដី​នេះ​ឲ្យ​លោក ​សម រង្ស៊ី ឈ្នះ​លោក​ហោ​ណាំហុង ម្ដង​រួចមកហើយ​។​

​គួរបញ្ជាក់​ថា លោក សម រង្ស៊ី បាន​អត្ថាធិប្បាយ​នៅក្នុង​សៀវភៅ​ដែល​មាន​ចំណងជើង​”​ប្ញ​ស​ដុះ​ក្នុង​ថ្ម​”​ ដោយ​បាន​ហៅ​លោក​លោក ហោ ណាំហុង ជា​មេ​គុក​បឹងត្របែក ដែល​វា​បាន​ក្លាយជា​ដើមចម​ទៅរក​ការប្ដឹងប្ដល់​យ៉ាង​ចម្រូងចម្រាស​។​ប៉ុន្តែ​ យ៉ាងណា​ក៏​ដោយ​កន្លងទៅ​តុលាការ​ប្រទេស​បារាំង​បាន​សម្រេច​ឲ្យ​លោក​សម រង្ស៊ី​ឈ្នះក្ដី​លើ​សំណុំរឿង​នេះ​ម្ដង​រួចទៅហើយ​៕

No comments: