A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 7 March 2013

Police report: In 2012, Thai authority deported 100,000 Cambodians and killed 30 របាយការណ៍​ប៉ូលិស​៖ ឆ្នាំ​២០១២ ថៃ​ចាប់​បញ្ជូន​ពលរដ្ឋ​ខ្មែរ​មក​វិញ​ជាង ១ សែន​នាក់ និង​បាញ់​សម្លាប់ ៣០ នាក់

(ថ្ងៃទី 7 មីនា 2013,) | ដោយ: រតនា CEN
ភ្នំពេញ: របាយការណ៍​របស់​ប៉ូលិស បង្ហាញថា ប្រជាពលរដ្ឋ​ដែល​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​​ថៃ ក្នុង​ឆ្នាំ​២០១២ មាន​ចំនួន ៩៧ លើក ដែល​បាន​កើនឡើង​ចំនួន ៧១ លើក បើ​ធៀប​នឹង​ឆ្នាំ​២០១១​។ ក្នុងនោះ ប្រជាពលរដ្ឋ​កម្ពុជា ដែល​ត្រូវបាន​ឃាត់​ឲ្យ​ត្រឡប់​ថយ​ក្រោយ​វិញ មាន​ចំនួន ៧៣៦ លើក ហើយ​ពលរដ្ឋ​ខ្មែរ ដែល​ត្រូវ​ទាហាន​ថៃ បាញ់​ស្លាប់ មាន​ចំនួន ៣០ នាក់ ដែល​កើន​លើស​ឆ្នាំមុន ដោយ​មាន​ត្រឹមតែ ១៧ នាក់​។

​ របាយការណ៍​ខាងលើ ត្រូវបាន​លើក​បង្ហាញ​ក្នុង​សន្និបាត ផ្សព្វផ្សាយ​របាយការណ៍​បូក​សរុប​សភាពការណ៍ ការងារ​រក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់​សង្គម ប្រចាំឆ្នាំ​២០១២ និង​លើក​ទិសដៅ​សម្រាប់​ឆ្នាំ​២០១៣ កាលពី​ព្រឹក​ថ្ងៃទី​៧ ខែ​មីនា ឆ្នាំ​២០១៣ នៅ​អគ្គស្នងការ​នគរបាល​ជាតិ​។​

​ លោក​ឧត្តមសេនីយ៍ឯក គៀត ច័ន្ទ​ថា​រិទ្ធ អ្នកនាំពាក្យ​នគរបាលជាតិ បានបញ្ជាក់​ថា “​ថៃ​ឃាត់ខ្លួន ហើយ​ដោះលែង​ពលរដ្ឋ​ខ្មែរ​មក​វិញ បន្ទាប់​ពី​ឃុំឃាំង មាន​ចំនួន ១៩២ នាក់ ពាក់ព័ន្ធ​និង​សកម្មភាព​សំខាន់​ការឆ្លង​ចូល ទៅ​កាប់​ឈើ និង​អូស​ឈើ​ខុសច្បាប់​។ ប៉ុន្តែ​ដោយ​ឡែក​ប្រជាជន​ទូទៅ ដែល​ថៃ​ឃាត់ ហើយ​បញ្ជូន​មក​វិញ​ក្នុង​ឆ្នាំ​២០១២ សរុប​រួម​មាន ២.៤៨៧ លើក ដែល​មាន​មនុស្ស ១២៦.២៤៤ នាក់​”​។​


​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ បាន​បន្ត​ឲ្យដឹង​ទៀតថា ចំពោះ​ព្រំដែន​ឡាវ ប្រជាជន​កម្ពុជា​ឆ្លងដែន​ខុសច្បាប់ មាន ៣១​លើក លើ ១៦​លើក កើនឡើង ១៥​លើក មាន​ប្រជាពលរដ្ឋ ១០៧ នាក់​។ ក្នុងនោះ ឡាវ​ឃុំខ្លួន ១៩​នាក់ ដោះលែង​មកវិញ ៨៨ នាក់​។​

​របាយការណ៍​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ ក៏​បាន​បង្ហាញថា ក្នុង​ឆ្នាំ​២០១២ មាន​បទល្មើស​ព្រហ្មទណ្ឌ កើតឡើង ២.៦៨៩ លើក ដែល​កាលពី​ឆ្នាំ​២០១១ មាន​បទល្មើស​ព្រហ្មទណ្ឌ កើតឡើង​ត្រឹមតែ ១.៨៥៥ លើក​ប៉ុណ្ណោះ​។ ក្នុងចំណោម​បទល្មើស​ព្រហ្មទណ្ឌ​ទាំងនោះ បានឲ្យ​បាន​ធ្វើឲ្យ​មាន​មនុស្ស​ស្លាប់ ៣៣៣ នាក់ និង​របួស ១.១៨៣ នាក់​។​

​ របាយការណ៍​បង្ហាញ​ថា នៅ​ឆ្នាំ​២០១២ បទល្មើស​ឧក្រិដ្ឋ ជា​ពិសេស​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ និង​ឃាតកម្ម នៅ​មាន​កំណើន​នៅឡើយ​។ ករណី​ប្លន់ បាន​កើតឡើង ២៤០ លើក កើន​ឡើង​ជាង​ឆ្នាំ​២០១១ ចំនួន ២២​លើក​។​ ​អំពី​ប្លន់​ដោយ​ធ្វើ​សកម្មភាព​​បាញ់​ប្រហារ ទៅលើ​ជនរងគ្រោះ ក៏​មាន​កំណើន​ដែរ ដោយ​អំពើ​ប្លន់ បាញ់​បណ្ដាលឲ្យ​ស្លាប់​មនុស្ស មាន ១១​លើក និង​បាញ់​ឲ្យ​របួស មាន​ចំនួន ៥០ លើក​។ ក្នុងចំណោម​បទល្មើស​ទាំង​ជាង ២.៦០០ លើ​ក​នោះ ប៉ូលិស​បង្ក្រាប​បាន ១.៨២៤ ករណី ឃាត់ខ្លួន​ជនសង្ស័យ​បាន ២.៦០៩ នាក់ ផងដែរ​។​

​ពាក់​ពន្ធ័​ទៅនឹង​ការបង្ក្រាប​គ្រឿងញៀន នៅ​ឆ្នាំ​២០១២ ប៉ូលិស​បង្ហាញថា បាន​បង្ក្រាប​បា​ចំនួន ៦២៤ ករណី ឃាត់ខ្លួន​បាន​ជនល្មើស ១.៣២០ នាក់​។ ក្នុងនោះ មាន​ជនបរទេស ៩០​នាក់​។ ការបង្ក្រាប​ករណី​ជួញដូរ និង​ផលិត​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ មាន​បណ្ដាញ មាន​ចំនួន ៤២​ក្រុម ចាប់​បាន​មនុស្ស ១០២ នាក់ និង​រឹបអូស​វត្ថុតាង​ជាច្រើន បញ្ជូនទៅ​តុលាការ​ផងដែរ​៕​

1 comment:

Anonymous said...

Just wonder............