A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 6 March 2013

No CPP, no development: Hun Sen [Hun Sen is resorting to blackmailing the voters when persuasions failed] លោក​ ហ៊ុន សែន ​ធ្វើ​ការ​ព្រមាន​ដល់​ម្ចាស់​សន្លឹកឆ្នោត

 
Last Updated on 06 March 2013 
Phnom Penh Post 
By Vong Sokheng
130306 03
Chroy Changva II bridge, pictured in an earlier construction phase last year, was among bridge projects Prime Minister Hun Sen suggested could halt if the ruling CPP were voted from power. Photograph: Heng Chivoan/Phnom Penh Post
Prime Minister Hun Sen warned voters participating in the upcoming national elections in July that if they fail to keep his Cambodian People’s Party in power, he will cancel planned development projects.
Speaking to approximately 4,000 students, villagers and Buddhist monks at the groundbreaking ceremony for a road-widening project on National Road 6A in Kampong Cham province, he also said that a loss could put at risk even the tools and supplies that the CPP contributes to the populace.
In particular, he placed several ongoing bridge projects in Stung Treng and Koh Kong provinces as well as the capital’s Chroy Changva II bridge on the post-election chopping block.
“I am sure that if people no longer need me … I have no reason to help you [people] in the future, but I believe that people will not give up existing achievement within their hands as the opposition party has never done anything for people,” he said.
Son Chhay, an opposition lawmaker speaking on behalf of the newly formed Cambodia National Rescue Party, called the comments in the speech a scare tactic intended to garner more votes.
He added that he had never heard of a single government that froze development projects in response to a shift in power.
“In general, there is no country in the world that cancels its existing government projects if it loses in an election, and the message made by premiere just intimidates voters,” Chhay said.

If the Cambodia National Rescue Party were to take control, he said officials would take a look at existing projects to ensure all of them are being carried out transparently.   
Lao Mong Hay, an independence political analyst, agreed with Chhay, and said that a change in leadership would probably not result in a mass cancellation of construction work.
“This is a threat and intimidation. It looks too stupid to cancel the existing national development project [when you lose in an election],” Mong Hay said.
Koul Panha, executive director of local election monitor the Committee for Fair and Free Elections in Cambodia, said it was not unexpected in the run-up to an election for parties to start pushing their political platforms and advertising their achievements.

Wednesday, 06 March 2013
វង្ស សុខេង
​ភ្នំពេញប៉ុស្តិ៏


ភ្នំពេញៈ រយៈ​ពេល​៤​ខែ​នៅ​មុន​ការ​បោះឆ្នោត​ជាតិ ខែ​កក្កដា លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន កាល​ពី​ម្សិលមិញ បាន​ព្រមាន​ដល់​អ្នក​បោះឆ្នោតថា គម្រោង​អភិវឌ្ឍន៍​រាប់​ម៉ឺន​នឹង​ត្រូវ​​លុប​ចោល ប្រសិន​បើ​គណបក្ស​ប្រឆាំង​នឹង​ឈ្នះ​ការ​បោះឆ្នោត ហើយ​ឡើង​កាន់​អំណាច​នោះ។
ថ្លែង​ទៅ​កាន់​សិស្ស ប្រជាជន និង​ព្រះ​សង្ឃ​ប្រហែល ៤០០០ នាក់-អង្គ នៅ​ពិធី​បញ្ចុះ​ខណ្ឌ​សីមា​ពង្រីក​ផ្លូវ​ជាតិ​លេខ ៦អា នៅ​ថ្នល់​កែង ​ក្នុង​ស្រុក​បាធាយ ខេត្ត​កំពង់ចាម​ លោក​នាយក​រដ្ឋ​ មន្រ្តី​ហ៊ុន សែនបាន​បញ្ជាក់​ថា ឧបករណ៍​មានត្រៀម​ស្រាប់​ដូច​ជា ​ម៉ាស៊ីន​បូម​ទឹក ម៉ាសូត សាំង​ដែល​កំពុង​ប្រើ​ ដើម្បី​ផ្គត់​ផ្គង់​ទឹក​ទៅ​ក្នុង​វាល​ស្រែ​ នឹង​រឹប​អូស​យក​វិញ ​ដោយ​មន្រ្តី​គណបក្ស​ប្រជាជន​កម្ពុជា ប្រសិន​បើ​គណបក្ស​នេះ​ចាញ់​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ។លោក​បាន​បន្ត​ថាក្រុម​ហ៊ុន Shanghai Construction General ​របស់​ចិន​ ជា​ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​សាង​សង់​ផ្លូវ ដែល​ត្រូវ​បាន​រំពឹង​ថានឹង​បញ្ចប់​ក្នុង​រយៈ​ពេល​៤២ ខែ ដែល​ចំណាយ​ទឹក​ប្រាក់​ចំនួន​២៤៨ លាន​ដុល្លារ​ ដែល​ជា​កម្ចី​សម្បទាន​ពី​រដ្ឋាភិបាល​ចិន។ ​លោក​ បន្ថែម​ថា រហូត​មក​ដល់​ពេល​នេះ ចិន​បាន​សាង​សង់​ផ្លូវ​កៅស៊ូ​សរុប​ប្រហែល​ជាង ២០០០ គីឡូ​ម៉ែត្រ ក្នុង​នោះ​មាន​ស្ពាន​៧​កន្លែង​ ឆ្លង​កាត់​ទន្លេ​ដែល​បាន​សាង​សង់ ឬ​កំពុង​សាង​សង់ ធ្វើ​ឲ្យ​ចិន ក្លាយ​ជា​ម្ចាស់​ជំនួយ​ធំ​បំផុត​លើ​ការ​អភិវឌ្ឍ​ផ្លូវ​នៅ​ប្រទេស​កម្ពុជា។ ​លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ផែន​ការ​អភិវឌ្ឍន៍​ស្ពាន​ជា​ច្រើន​ទៀត​ ក៏​នឹង​ត្រូវ​លុប​ចោល​ផង​ដែរប្រសិន​បើ បក្ស​ប្រជាជន​ចាញ់​ក្នុង​ការ​បោះ​ឆ្នោត លោក​បញ្ជាក់​ថា ស្ពាន​ដែល​កំពុង​សាង​សង់​មាន​ដូច​ជា ព្រែក​ក្តាម ​ជ្រោយ​ចង្វារ តាខ្មៅ និង​ស្ពាន​ឆ្លង​កាត់​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​និង​ផែនការ សាង​សង់​ស្ពាន​នៅ​កោះ​កុង​និង​គម្រោង​សាងសង់​ដទៃ​ទៀត​។​


លោក​បាន​មាន ​ប្រសាសន៍​ថា«​ខ្ញុំ​ច្បាស់​ថា ប្រសិន​បើ​ប្រជា​ជន​លែង​ត្រូវ​ការ​ខ្ញុំ ​ ​ខ្ញុំ​ក៏គ្មាន​មូលហេតុអី​ជួយ​អ្នកដែរ នៅ​ថ្ងៃ​អនា​គត​ ប៉ុន្តែ ខ្ញុំ​ជឿ​ថា ប្រជាជន​នឹង​មិន​លះ​បង់​សមិទ្ធផល​ដែល​មាន​ស្រាប់​ក្នុង​ដៃទេ ព្រោះ​គណបក្ស​ប្រឆាំង ពុំ​ដែល​បាន​ធ្វើ​អ្វី​ឲ្យ​ប្រជាជន​ទេ»។ ​លោក​ ហ៊ុន សែន បាន​សំដៅ​លើ​សមិទ្ធផល​ដែល​មាន​ស្រាប់​ជាច្រើន​ ដូច​ជា អគារ​ សាលារៀន វត្ត​អារាម ដែល​មន្ត្រី​គណបក្ស​ប្រជាជន​បាន​ធ្វើ​បន្ទាប់​ពី​គណបក្ស​​នេះ បាន​ផ្តួល​រំលំ​របប​ប៉ុល​ពត។​ លោក​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ចម្រុះ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ ហ៊្វុនស៊ិនប៉ិច​បាន​នាំ​យក​វត្ត​អារាម​ជាច្រើន​តាម​រយៈ​ពិធី​បុណ្យ កឋិន​និង​ទាន​វស្សា។ ​លោក​នាយក​រដ្ឋ​មន្រ្តី​ក៏​បាន​សម្តែង​នូវ​ក្តី​បារម្ភ​ផង​ដែរ ចំពោះ​រយៈ​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត ១ ខែ ដែល​កើត​ឡើង ទន្ទឹម​នឹង​ពេល​ចូល​វស្សា​ដែល​អាច​នឹង​បង្ក​ឲ្យ​កើត​មាន​វិវាទ​ជា ច្រើន​ទាក់ទង​នឹង​ការ​ទិញ​សន្លឹក ​ឆ្នោត ខណៈ​ដែល​មន្រ្តី​គណបក្ស​ នាំ​ចូល​ទៀន​ធូប​ និង​ប្រគេន​​ប្រាក់​មួយ​ចំនួន​ ដល់​ព្រះ​សង្ឃ និង​ប្រជាជន​នៅ​តាម​វត្ត​នានា។ លោក​បាន​ប្រាប់​លោក ស ខេង រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ ឲ្យ​ត្រួត​ពិនិត្យ​ឡើង​វិញ​លើ​កម្មវិធី​បោះឆ្នោត​។

ប៉ុន្តែ លោក ទេព នីថា អគ្គ​លេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​ថ្លែង​ថា​ រយៈ​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត គ្រោង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី ២៧ ខែ​មិថុនា ដល់​ថ្ងៃ​ទី ២៦ ខែ​កក្កដា​ ដែល​ជា​រយៈ​ពេល​ពុំ​មាន​ពិធី​បុណ្យ​ទេ។ លោក ​បន្ត​ថា៖ «គណបក្ស​នយោបាយ​នីមួយៗ​​ មាន​សិទិ្ធ​ធ្វើ​សេចក្តី​ថ្លែងការណ៍​មុន​រយៈ​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត តាម​ច្បាប់​ស្តីពី​គណបក្ស​នយោបា»
លោក អ៊ូ ចាន់រិទ្ធ មន្រ្តី​នៅ​គណបក្ស​សិទិ្ធ​មនុស្ស​បាន​ថ្លែង​ថា គោល​នយោបាយ​របស់​គណបក្ស​សិទិ្ធ​មនុស្ស ​ គឺ​សន្យា​ប្រាប់​ប្រជាជន​ថា ខ្លួន​នឹង​ផ្តល់​ប្រាក់​៤០០០០​ រៀល​ក្នុង​មួយ​ខែ​ ដល់​ជន​ចាស់​ជរា ​នៅ​ពេល​ខ្លួន​ឡើង​កាន់​អំណា​ច​ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​។ ​លោក ​ថ្លែង​ថា៖ «​ខ្ញុំ​គិត​ថា គណបក្ស​ប្រជាជន ​ព្រងើយ​កន្តើយ មិន​យក​ចិត្ត​ទុក​ដាក់​លើ​ជន​ចាស់​ជរា​ទេ​ ​ហើយ​វា​ជា​ចំណុច​ខ្សោយ​របស់​គណបក្ស​កាន់​អំណាច ដូច្នេះ ការ​សន្យា​នេះ​ ធ្វើ​ឲ្យ​លោក​នាយក​រដ្ឋ​មន្រ្តី​ភ្ញាក់​ផ្អើល ហើយ​ត្រូវ​ការ​ពារ​ វា​ជារឿង​ធម្មតា​របស់​គណបក្ស​នយោបាយ​នីមួយៗ»

លោក សុន ឆ័យ តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង បាន​ថ្លែង​តាង​នាម​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​បង្កើត​ថ្មី​រវាង​គណបក្ស​ សមរង្ស៊ីនិង ​គណបក្សសិទិ្ធ​មនុស្ស ថា
សារ​របស់​លោក​នាយក​រដ្ឋ​មន្រ្តីជា​ការ​បំភិត​បំភ័យ​ ដើម្បី​ទទួល​បាន​សំឡេង​ឆ្នោត ព្រោះ​គ្មាន​ប្រទេស​ណាមួយ ​នៅ​លើ​ពិភពលោក​ លុប​ចោល​គម្រោង​អភិវឌ្ឍន៍ ដែល​មាន​ស្រាប់ ពេល​ផ្លាស់​ប្តូរ​មេ​ដឹក​នាំ​ឡើយ​។ លោក​បាន​បន្ត​ថា៖ «ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា​កាន់​អំណាច​នឹង​ពង្រឹង និង​ធ្វើ​ឲ្យ​គម្រោង​ទាំង​អស់​ ដែល​មាន​ស្រាប់​ឲ្យ​មាន​តម្លា​ភាព​។ គណបក្ស​ប្រជា​ជន​បច្ចុប្បន្ន មិន​អាច​លុប​ចោល​កិច្ច​សន្យា​ ពេល​ខ្លួន​ទទួល​បរាជ័យ​ឡើយ​»

លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​ឯករាជ្យ បាន​ថ្លែង​ដូច​លោក សុន ឆ័យ​ ដែរ​ថា គម្រោង​អភិវឌ្ឍន៍​ជាតិ មិន​អាច​លុប​ចោល​បាន​ឡើយ ពេល​មាន​ការ​ផ្លាស់​ប្តូរ​មេ​ដឹក​នាំ​ថ្មី។ លោក​បញ្ជាក់​ថា៖ ​«នេះ​ជា​ការ​គំរាម និង​ការ​បំភិត​បំភ័យ។ វា​ហាក់​ដូច​ជា​ភាព​ល្ងង់​ខ្លៅ ក្នុង​ការ​លុប​ចោល​គម្រោង​អភិវឌ្ឍន៍​ជាតិ​ដែល​មាន​ស្រាប់​»

លោក គល់ បញ្ញា នាយក​ប្រតិបតិ្ត​នៃ​អង្គការ​ខុម ហ្វ្រែល បាន​ថ្លែង​ថា អង្គការ​លោក​គាំទ្រ​ចំពោះ​ការ​បន្ត​បរិយាយ អំពី​សារ​នយោបាយ​របស់​គណបក្ស​នយោបាយ​នីមួយៗ។ លោក​បាន​ថ្លែង​ថា៖​«វា​ជា​ការ​ល្អ​ដែល​គណបក្ស​នយោបាយ​នីមួយៗ​ពន្យល់​គ្នា​អំពី​គោល​នយោបាយ​របស់​ខ្លួន​ដល់​ពលរដ្ឋ»

6 comments:

Anonymous said...

Change govt the projects will be carried on with better cost effective unlike Cpp thugs used cronism/ favoritism to reward the contracts in the return they Cpp gets a piece of pie.

Yobak Khmer

Anonymous said...

Reading between the lines here, is Hun Sen scared he may LOOSE the election ?
.If he is really scared, then CNRP may win the election.

Khmer Girl

Anonymous said...

Vote out ah kwak and dak ah kwen - look deeper into SRP - Eng Chhai Eang is a professional gambler, Son Chhai is Hun Sen's spy, Sam Rainsy is one hell of a coward politician who will run to the tamack at a whisper of arrest warrant. I should know having worked for SRP for more than 10 years.Ask any SRP supporters why do many good people deserted SRP in the past 10 years?? Not that they wanted to.

Anonymous said...

Ah Kwak Hun Sen will cancel all projects if he doesnt win the next election?

Why is AH KWak Hun Sen so scared of the people that he threaten to destroy everything around him. Coming form a man who was installed by the Youn and ordered the execution of thousands of Khmer to die during the Khmer Rouge in the 70s. Killing mroe Khmer during the K5 Planning in the 80s, then killing more Khmer oppositions in the 90s.

Yet we have Ah Kwak minions and CPP dogs calling oppositions as blind??? HAHAH. Where is AH Kwak getting all this CPP dogs from?

Anonymous said...

To9:07 am

You are full of you know what !!!

Anonymous said...

Hun Sen will demolish the statue of late Sihanouk , if he lose the upcoming election.
Hun Sen is shaken by a breeze from CNRP so that he has to start his campaign early
using boast ( his magic touch at cremation of Sihanouk ) & intimidation .
Hun Sen has been an anti-Buddhism : He joined The Khmer Rouge to demolish
temple , pagoda & defrocked monks ; he'll do it again , if Buddhism is no longer useful
to prop up his power . But Hun Sen will be powerless to eliminate Buddhism , if he
lose the election . He is telling the truth from the bottom of his heart that he's taking
Buddhism hostage for Khmer votes - he is not a Buddhist .
With a new Cambodian Government , the development will go on with transparency ,
no corruption & good quality .
no