A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 16 March 2013

Mam Sonando freed from jail on Friday morning លោក ម៉ម សូណង់ដូ ត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព

តុលាការ​ដោះលែង​​ម៉ម​សូណង់ដូ

ថ្ងៃ​ទី១៥ ខែ​មីនា គឺ​ជា​ថ្ងៃ​គម្រប់​រយៈពេល ៨​ខែ ដែល​លោក ម៉ម សូណង់ដូ ជា​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ បាន​ជាប់​ពន្ធនាគារ​ព្រៃស នៅ​ក្នុង​សំណុំ​រឿង​បង្កើត​តំបន់​អបគមន៍​ក្នុង​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។ 

ដោយ សេក បណ្ឌិត 2013-03-14  RFA
ម៉ម សូណង់ដូ ៣០៥
លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ពី​ពន្ធនាគារ​ព្រៃស កាល​ពី​ថ្ងៃ​ទី១៥ ខែ​មីនា ឆ្នាំ​២០១៣។

RFA/Sek Bandith. See more pictures below:
រូបភាព​លោក ម៉ម សូណង់ដូ និង​អ្នក​គាំទ្រ​លោក​នៅ​ឯ​គុក​ព្រៃស
លោក ម៉ម សូណង់ដូ ត្រូវ​ដោះ​លែង​ពី​ពន្ធនាគារ​វិញ​នៅ​ថ្ងៃ​នេះ ទៅ​តាម​ការ​សម្រេច​សម្រាល​ទោស​របស់​សាលា​ឧទ្ធរណ៍ នៅ​ពេល​ដែល​លោក​ត្រូវ​ចៅក្រម​នៅ​ស្ថាប័ន​នេះ​សម្រេច​អោយ​មាន​ទោស ៥​ឆ្នាំ ប៉ុន្តែ​ជាប់​ពន្ធនាគារ​ត្រឹម ៨​ខែ ឯ​ទោស​នៅ​សល់​ត្រូវ​ព្យួរ។
ការ​ដង្ហែ​លោក ម៉ម សូណង់ដូ ពី​ពន្ធនាគារ​ព្រៃស ឆ្ពោះ​ទៅ​កាន់​ផ្ទះ​របស់​លោក នៅ​ក្នុង​ស្រុក​កៀនស្វាយ នោះ បាន​ចំណាយ​រយៈពេល​ជាង ៣​ម៉ោង។ នៅ​តាម​ផ្លូវ​ជា​ហូរហែ គឺ​មាន​ប្រជាពលរដ្ឋ​ចេញ​មក​ឈរ​តាម​មើល​ការ​ហែ​ក្បួន​នោះ អ្នក​ខ្លះ​បាន​ស្រែក​ទះ​ដៃ និង​គ្រវី​ដៃ​ស្វាគមន៍​លោក ម៉ម សូណង់ដូ ដែល​អង្គុយ​នៅ​លើ​ដំបូល​ឡាន​ទ្រុង​រួម​ជាមួយ​អ្នក​គាំទ្រ​របស់​លោក​ជាច្រើន​ នាក់។ នៅ​ពេល​ទៅ​ដល់​ផ្ទះ​លោក ម៉ម សូណង់ដូ ត្រូវ​ព្រះ​សង្ឃ​ស្រោច​ទឹក ហើយ​លោក​បាន​គោរព​វិញ្ញាណក្ខន្ធ​សព​ម្ដាយ​របស់​លោក៕
សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​បន្ថែម...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

3 comments:

Anonymous said...

You are a good example of true Khmer Heroes Mr Mam Sonando!!

Anonymous said...

correction Heroe*

Anonymous said...

Mr. Mam Sonando has had a lot of courage. We all can say, he is the one of the Khmer hero, who supported the democracy in our country. During his stay outside of our country and he also knew so well, that he will have the problem with the law in our country, when he returns to Cambodia.
Instead run away from the law of our country, he went back and presented at the court, because he respected the law of our country. He sent a clear message to other people to do the same and not run away from the law of our country.

Some people said the Cambodia court is a kangaroo court, of course the Kangaroo courts also serve for the kangaroo people, who always run ways from the law.