A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 26 March 2013

If you love your country, please vote for the Cambodia National Rescue Party ស្រឡាញ់​ជាតិ​ទឹកដី​ត្រូវ​នាំគ្នា​ចូលរួម​បោះឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​

រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជាជន​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​ បន្ត​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន ដើម្បីឱ្យ​គាត់​បាន​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​តទៅទៀត​។ សេចក្តីអំពាវនាវ​រប​ស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឱ្យ​ក្រុមអ្នកវិភាគ​ជាតិ និង​អន្តរជាតិ​វាយតម្លៃថា​លោក ហ៊ុន សែន កំពុង​ព្រួយបារម្ភ​ខ្លាច​គណបក្ស​ប្រជាជន​កម្ពុជា​របស់ខ្លួន​ចាញ់ឆ្នោត នៅ​ថ្ងៃទី​២៨ ខែកក្កដា​ឆាប់ៗ​ខាងមុខ ព្រោះ​សន្ទុះ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រោម​ការដឹកនាំ​របស់លោក សម រង្ស៊ី មានការ​កើនឡើង​ឥតឈប់ឈរ​។ សន្ទុះ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ហើយ ដែលជា​មូលហេតុ​ធ្វើឱ្យ​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រុម​មេដឹកនាំ គណបក្ស​ប្រជាជន​ខ្លាច​បាត់បង់​អំណាច រួច​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បន្ត​គាំទ្រ​គណបក្ស​ប្រជាជន​តទៅទៀត ដោយ​លើក​ពី​ស្នាដៃ​នៃ​ការដឹកនាំ​របស់ខ្លួន​ផងដែរ​។ ក៏ប៉ុន្តែ​អ្នកវិភាគ​ស្ថានការណ៍​នយោបាយ​ក្នុងប្រទេស​កម្ពុជា​វាយតម្លៃថា​ ប្រសិនបើ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ ២០១៣ ប្រព្រឹត្ត​ទៅដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌​ស្របតាម​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស គឺ​គណបក្ស​ប្រជាជន​របស់លោក ហ៊ុន សែន មិនអាច​បន្ត​កាន់អំណាច​បាន​ទៀត​ទេ ព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​អស់ជំនឿ​លើ​ការដឹកនាំ​របស់លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​រួចទៅហើយ​។​

​នៅក្នុង​ពិធី​សម្ពាធ​សមិទ្ធផល​សាសនា​នៅ​ខេត្តកំពង់ធំ កាលពី​ថ្ងៃទី​២១ ខែមីនា ឆ្នាំ ២០១៣ លោក​ហ៊ុន សែន បាន​អំពាវនាវ​ជា​សាធារណៈ​ទៅកាន់​ប្រជាពលរដ្ឋ​ថា បើ​ស្រឡាញ់ ហ៊ុន សែន បើ​អាណិត ហ៊ុន សែន បើ​ពេញចិត្ត​ហ៊ុន សែន បើ​ជឿទុកចិត្ត​លើ ហ៊ុន សែន សូម​បោះឆ្នោតឱ្យ​គណបក្ស​ប្រជាជន​នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ឆាប់ៗ​ខាងមុខ​។ លើស​នេះ​ទៅទៀត​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ខិតខំ​អួតអាង​អំ ពី​ស្នាដៃ​របស់ខ្លួន​ក្នុង​ការដឹកនាំ​ប្រទេសជាតិ​ដែល​នាំមក​នូវ​សន្តិភាព​ ពេញ លេញ និង​មានការ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ដូច្នេះ​ពលរដ្ឋ​ត្រូវ​បោះ ឆ្នោត​គាំទ្រ​ឱ្យ ហ៊ុន សែន ធ្វើជា​នាយករដ្ឋមន្ត្រី​បន្តទៀត​។ សេចក្តីអំពាវនាវ​រប​ស់លោក ហ៊ុន សែន គឺជា​ការឃោសនា​មុន​កាលបរិច្ឆេទ​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ ការបោះឆ្នោត (​គ​.​ជ​.​ប​) ព្រោះ​តាម​កាលវិភាគ​របស់ គ​.​ជ​.​ប បាន​បញ្ជាក់ថា​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​ត្រូវ​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ២៧ ខែមិថុនា ដល់​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៣​។ មជ្ឈដ្ឋាន​ជាច្រើន​បាន​វាយតម្លៃថា​សេចក្តីអំពាវនាវ​ជា​សាធារណៈ​របស់លោក ហ៊ុន សែន ជា​បន្តបន្ទាប់​កន្លងទៅ​នេះ​មិនមែនជា​រឿង​ចៃដន្យ​ទេ ប៉ុន្តែ​កើតឡើង​នៅពេលដែល​ប្រជាប្រិយភាព​បក្ស​សង្គ្រោះ​ជាតិ​កំពុង​កើនឡើង ហើយ​ប្រជាប្រិយភាព​របស់​បក្ស​ប្រជាជន​កម្ពុជា​កំពុង​ធ្លាក់ចុះ​យ៉ាងគំហុក​។​
​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​ការបោះឆ្នោត​ក្នុងប្រទេស​ កម្ពុជា​បាន​កត់សម្គាល់ថា​មាន​បញ្ហា​ជាច្រើន​ដែល​ធ្វើឱ្យ​គណបក្ស​ប្រជាជន​ កម្ពុជា​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាត់បង់​ប្រជាប្រិយភាព​យ៉ាងគំហុក ហើយ​អាច​ចាញ់ឆ្នោត​នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​។ ក្នុងនោះ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បណ្តោយ​ឱ្យមាន​ អំពើ​រំលោភសិទ្ធិ​មនុស្ស​កើតឡើង​យ៉ាង​ពេញបន្ទុក លទ្ធិប្រជាធិបតេយ្យ​កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់ អំពើពុករលួយ​កើតមាន​យ៉ាងធ្ងន់ធ្ងរ ការបណ្តេញ​ប្រជាពលរដ្ឋ​ចេញពី​ដីធ្លី​ផ្ទះសម្បែង​បានក្លាយ​ទៅជា​វិបត្តិ​ដ៏​ ធំ​នៅក្នុង​សង្គមជាតិ ប្រព័ន្ធតុលាការ​មិន​ឯករាជ្យ ហើយ​ប្រជាពលរដ្ឋ​រាប់លាន​នាក់​គ្មាន​ការងារ​ធ្វើ និង​កំពុង​រស់​ក្រោម​បន្ទាត់​នៃ​ភាពក្រីក្រ​។ លើស​នេះ​ទៅទៀត​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បានធ្វើឱ្យ​ប្រទេស​កម្ពុជា​ជំពាក់​បំណុល​បរទេស​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ប្រជាពលរដ្ឋ​ធ្វើ​ចំណាកស្រុក​មាន​ចំនួន​កាន់តែច្រើន ហើយ​នៅពេលដែល​ប្រជាពលរដ្ឋ​ក្រោក​ឡើង​តវ៉ា​ប្រឆាំងនឹង​អំពើ​រំលោភ​ដីធ្លី​ បែរជា​អាជ្ញាធរ​ប្រើប្រាស់​កម្លាំង​សមត្ថកិច្ច​ឱ្យ​បង្ក្រាប​យ៉ាង​ សាហាវព្រៃផ្សៃ​។ ចំណុច​ទាំងអស់​នេះហើយ​ដែល​ធ្វើឱ្យ​ពលរដ្ឋ​អស់ជំនឿ​លើ​គណបក្ស​ប្រជាជន​ កម្ពុជា ហើយ​ត្រៀម​បោះឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ ២០១៣​។​
​ស្រប​ពេលដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បន្ត​បោះឆ្នោត​គាំទ្រ​គណបក្សកាន់អំណាច​ដើម្បី​ ខ្លួន​អាច​ធ្វើជា​នាយករដ្ឋមន្ត្រី​តទៅទៀត​នោះ ក្រុមអ្នកវិភាគ​បញ្ហានយោបាយ និង​បញ្ហា​សង្គម​ក្នុងប្រទេស​កម្ពុជា​បាន​លើកឡើងថា​ប្រជាពលរដ្ឋ​ខ្មែរ​គួរ​ សម្រេចចិត្ត​ឱ្យបាន​ត្រឹមត្រូវ​ដើម្បីឱ្យ​ប្រទេសជាតិ​រួចផុត​ពី​គ្រោះថ្នាក់ ហើយ​មានការ​រីកចម្រើន​ឆាប់រហ័ស​ដូច​ប្រទេសជិតខាង​។ មានន័យថា​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​មិនត្រូវ​បោះឆ្នោត​គាំទ្រ​គណបក្ស​ ប្រជាជន​របស់លោក ហ៊ុន សែន តទៅទៀត​ទេ ព្រោះ​គណបក្ស​នេះ​ដឹកនាំ​ប្រទេស​រាប់សិប​ឆ្នាំ​មកហើយ​មិនបាន​ធ្វើឱ្យមាន​ ការរីក​ចម្រើន​គួរឱ្យកត់សម្គាល់​ឡើយ​។ ផ្ទុយទៅវិញ​សម្បត្តិ​ធម្មជាតិ​មានដូចជា​ព្រៃឈើ និង​ធនធាន​រ៉ែ​គ្រប់​ប្រភេទ  ត្រូវបាន​បំផ្លិចបំផ្លាញ​យ៉ាង​មហន្តរាយ ហើយ​ផលប្រយោជន៍​បានតែ​លើ​ក្រុម​មេដឹកនាំ និង​មន្ត្រី​ពុករលួយ​លួចជាតិ​បំផ្លាញ​ជាតិ​តែប៉ុណ្ណោះ​។ កន្លងមក​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​បរិស្ថាន​ពិភពលោក​បាន​លាតត្រដាង​ យ៉ាងច្បាស់​ជុំវិញ​ការបំផ្លាញ​ធនធានធម្មជាតិ​ក្នុងប្រទេស​កម្ពុជា ហើយ​ថែមទាំង​បាន​បញ្ចេញ​ឈ្មោះ​ក្រុមមន្ត្រី​មានអំណាច​ជា​មនុស្ស​របស់​បក្ស​ ប្រជាជន ដែល​ជាប់​ពាក់ព័ន្ធ​ក្នុងការ​កាប់បំផ្លាញ​ព្រៃឈើ​បំផ្លាញ​ធនធាន​រ៉ែ និង​សម្បត្តិ​ធម្មជាតិ​ទាំងឡាយ​យ៉ាង​មហន្តរាយ​ផងដែរ​។​
​ក្រុមអ្នកតាមដាន​បញ្ហា​សង្គម​ក្នុងប្រទេស​កម្ពុជា​បានលើកឡើង​ថា​ដល់​ ពេលដែល​ពលរដ្ឋ​ខ្មែរ​ត្រូវ​ទម្លាក់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​បក្ស​ប្រជាជន​ចេញពី​អំណាច​ហើយ ដើម្បី​សង្គ្រោះ​ប្រទេសជាតិ​ឱ្យបាន​ទាន់ពេលវេលា ក៏ដូចជា​ធ្វើឱ្យ​ជីវភាព​រស់នៅ​របស់​ព​ល​រដ្ឋ​ប្រសើរ​ជាង​មុន​។ ក្នុងនោះ​អ្នក​ស្រឡាញ់​ជាតិ​ទឹកដី​អ្នក​ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ ​អ្នក​ស្រឡាញ់​យុត្តិធម៌​ក្នុងសង្គម និង​អ្នក​ស្អប់ខ្ពើម​អំពើពុករលួយ​ត្រូវ​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែលមាន​លោក សម រង្ស៊ី ជា​ប្រធាន​ព្រោះ គណបក្ស​នេះ​មាន​គោលនយោបាយ​យ៉ាងច្បាស់​លាស់​ក្នុង​បញ្ហា​បម្រើ និង​ការពារ​ផលប្រយោជន៍​ពលរដ្ឋ ក៏ដូចជា​បម្រើ​និង​ការពារ​ផលប្រយោជន៍​ជាតិ​។ ជាក់ស្តែង​គោលនយោបាយ​គណបក្ស​ស​ង្គ្រោះ​ជាតិ​បាន​ផ្តោត​ការយកចិត្តទុកដាក់​ យ៉ាងសំខាន់​ទៅលើ​ការលើកកម្ពស់​ជីវភាព​រស់​នៅរស់​ពលរដ្ឋ កម្មករ​-​កម្មការិនី ក៏ដូចជា​មន្ត្រីរាជការ និង​កម្លាំងប្រដាប់អាវុធ​ទូទៅ​ព្រមទាំង​បញ្ហា​ការពារ​បូរណភាព​ទឹកដី​ផងដែរ​។ លើស​នេះ​ទៅទៀត​គណបក្ស​សង្គ្រោះ​ជាតិ​មាន​គោលនយោបាយ​ច្បាស់លាស់​ក្នុង​បញ្ហា​ ការពារ​ធនធានធម្មជាតិ សម្បត្តិ​ធម្មជាតិ និង​បញ្ឈប់​អំពើ​រំលោភ​យក​ដីធ្លី​ពលរដ្ឋ​ពី​សំណាក់​មន្ត្រីជាន់ខ្ពស់ អ្នកមានអំណាច អ្នកមាន​លុយ និង​ក្រុមហ៊ុន​ដែល ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​។ ការបោះឆ្នោត​គាំទ្រ​គណ បក្ស​សង្គ្រោះ​ជាតិ​មានន័យថា​ចូលរួម​សង្គ្រោះ​ជាតិ​ឱ្យ​រួច​ផុតពី​ គ្រោះថ្នាក់ ហើយ​ជាការ​ចូលរួមចំណែក​ព​ង្រឹ​ង​លទ្ធិប្រជាធិបតេយ្យ ការគោរព​សិទ្ធិ មនុស្ស និង​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​នីតិរដ្ឋ​ពិតប្រាកដ គ្មាន​អំពើ​រំលោភសិទ្ធិ​មនុស្ស​គ្មាន​ការបណ្តេញ​ប្រជាពលរដ្ឋ​ចេញពី​ដីធ្លី​ យ៉ាង​កំរោល​តទៅទៀត​។​
​សរុបសេចក្តី​មក​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​មិនគួរ​បោះឆ្នោត​គាំទ្រ​គណបក្ស​ ប្រជាជន​របស់លោក ហ៊ុន សែន តទៅទៀត​ទេ ព្រោះ​ក្រោម​ការដឹកនាំ​របស់​រដ្ឋា​ភិ​បាល​លោក ហ៊ុន សែន ជាច្រើន​អាណត្តិ​កន្លងទៅនេះ​សម្បត្តិ​ធម្មជាតិ និង​ធនធាន​រ៉ែ​ក្នុងប្រទេស​កម្ពុជា​ត្រូវបាន​បំផ្លាញ​ស្ទើរ​រលត់រលាយ​ ទាំងស្រុង ហើយ​ដីធ្លី​ជាច្រើន​លាន​ហិកតា​ត្រូវ​បានប្រគល់​ទៅឱ្យ​ក្រុមហ៊ុន​ឯកជន​ ក្នុងស្រុក និង​ក្រុមហ៊ុន​បរទេស ក្នុងខណៈដែល​ពលរដ្ឋ​ខ្មែរ​រាប់លាន​នាក់​គ្មាន​ទីជម្រក និង​គ្មាន​ដីធ្លី​សម្រាប់​ប្រកប​របរ​កសិកម្ម​ចិញ្ចឹមជីវិត​។ នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ពលរដ្ឋ​ខ្មែរ​ទូទៅ​ត្រូវ​ចូលរួម​បោះឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ឱ្យបាន​ច្រើន​ដើម្បីឱ្យ​គណបក្ស​នេះ​ឡើង​គ្រប់គ្រង​អំណាច​ដោះស្រាយ​បញ្ហា​ ជាតិ​សំខាន់ៗ​ដូចជា​បញ្ហា​ព្រំដែន បញ្ហា​អន្តោប្រវេសន៍​ខុសច្បាប់ លុបបំបាត់​អំពើពុករលួយ​និង​កែទម្រង់​ប្រព័ន្ធយុត្តិធម៌​ប្រកបដោយ​ ប្រសិទ្ធភាព​។ សន្លឹកឆ្នោត​របស់​ពល​រដ្ឋ​ក្នុងការ​គាំទ្រ​គណ បក្ស​សង្គ្រោះ​ជាតិ​មានតម្លៃ​ខ្លាំងណាស់​ដើម្បី​ធ្វើឱ្យ​ប្រទេសជាតិ​មានការ​ រីកចម្រើន​ឆាប់រហ័ស ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ​ជាង​មុន​៕

6 comments:

Anonymous said...

very low down to earth for your jobs today keep planting all evil negative garbage into Khmer brain. and iif you wanna rescue you must saving life from killing field first and then buildd school build school. school a million of school and do not criticize people they biuld school did you hear me. ? and hewasn't it right? and Khmer are hunger poor homeless and no food no food you do you hear me. no clean water no hospital we need we desperately need aid why you fight very hard to stop foreign donation to the Khmer hunger and millions ol them are widower and children why? why you stop foreign aid. why?. you Sam rainsy rescue or destroying now?. you are destroying khmer right? wasn't it true? Khmer do not need you l. ok? .Mike

Anonymous said...
This comment has been removed by a blog administrator.
Anonymous said...

Yes, if you love your country vote for the Cambodia National Rescue Party. But if you hate your country, please vote for the CPP because Hun Sen will sell Cambodia to Vietnam.

Anonymous said...

the truth is rainsy father sam sary money is gon now and it is time for sam rainsy he follow his father trick to cheat some khmer like you. You ever heard rainsy recue anything from 1975 to now, nothing right?.polpot kill million where rainsy at?. Mike

Anonymous said...

Stupid Mike,

You only know how to FART loud and proud !!!!

Anonymous said...

If you love cambodia, vote for CNRP. If you love Sam Rainsy, vote for Funcinpec.