A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 9 March 2013

Hundreds of fans flocked to Sihanoukville's Police Heaquarter to see Singer Sereymon's damaged car after the accident that killed 4 and injured 6, including Khmermarak Sereymon មនុស្សជាច្រើន សម្រុកទៅមើល រថយន្ដ របស់តារាចម្រៀង ខេមរៈ សិរីមន្ដ នៅស្នងការ


ព្រះសីហនុ ៖ បន្ទាប់ពីទទួលព័ត៌មានថា តារាចម្រៀងពេញនិយម លោក ខេមរៈ សិរីមន្ដ និងក្រុមការងារជួបគ្រោះថ្នាក់ដ៏គួរ ឱ្យរន្ធត់ ធ្វើឱ្យស្លាប់ ៤នាក់ និងរងរបួសធ្ងន់ ស្រាល ៣នាក់ បូករួមទាំងលោក ខេមរៈ សិរីមន្ដ ផងនោះ និងធ្វើឱ្យរថយន្ដ ១គ្រឿង ម៉ាក ធុនដ្រា រងការខូចខាត ស្ទើរទាំង ស្រុង នៅរសៀល និងល្ងាចថ្ងៃទី ០៨ ខែមីនា នេះ គេសង្កេតឃើញប្រជាពលរដ្ឋជាច្រើននាក់ បាននាំគ្នា ទៅមើលរថយន្ដរបស់លោកនៅ ស្នងការដ្ឋាននគរបាល ខេត្ដព្រះសីហនុ ។
ប្រជាពលរដ្ឋ ដែលទៅមើលរថយន្ដរង ការខូចខាតស្ទើរទាំងស្រុង ត្រូវបានរក្សាទុក នៅស្នងការដ្ឋាននគរបាល ខេត្ដព្រះសីហនុ នោះ បានសម្ដែងការ អាណិតអាសូរ និង រន្ធត់យ៉ាងខ្លាំង ចំពោះគ្រោះថ្នាក់ចរាចរណ៍ ដែលបានផ្ដាច់ជីវិតមនុស្សផ្ទួនៗគ្នា រហូត ទៅដល់ ៧នាក់ និងរបងរបួសធ្ងន់ស្រាល ៦ នាក់ កាលពីយប់មិញ នៅស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។
បច្ចុប្បន្ន រថយន្ដកុងតឺន័រ រថយន្ដដឹក ស្រាបៀ និងរថយន្ដរបស់តារាចម្រៀង ខេមរៈ សិរីមន្ដ ព្រមទាំងរថយន្ដពេទ្យ រថយន្ដនគរបាល ដែលរងការ ខូចខាតត្រូវ បានរក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្ដ ព្រះសីហនុ ដើម្បីដោះស្រាយតាមផ្លូវ ច្បាប់ ៕
------------------------------------------------------

កូន​នាយ​កុយ បូជា​ថ្ងៃនេះ ចំណែក​កូន​យាយ​ណា​ង នឹង​បូជា​ថ្ងៃស្អែក​ 
(ថ្ងៃទី 8 មីនា 2013,) | ដោយ: វិសាល+សុផល CEN
ភ្នំពេញ: តារា​សម្តែង​ និង​សាច់ញាតិ​របស់​នាយ​កុយ​ និង​យាយ​ណា​ង​ បាន​ចូលរួម​ពិធី​បុណ្យ​សព​​របស់​កូន​អ្នកកំប្លែង​ទាំងពីរ​នាក់​ នៅ​កន្លែង​ផ្សេងគ្នា​។​

​កូនប្រុស​របស់​នាយ​កុយ ​និង​កូនប្រុស​របស់​យាយ​ណា​ង​ ស្ថិត​ក្នុងចំណោម​មនុស្ស​បួន​នាក់​ ដែល​បាន​ស្លាប់ ​កាលពី​យប់​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០១៣ ដោយសារការបុក​គ្នា​រវាង​រថយន្ត​របស់​ ខេមរៈ សិរីមន្ត និង​រថយន្ត​កុង​តឺន័​រ​មួយ​គ្រឿង ​នៅ​ផ្លូវ ​ឆ្ពោះទៅកាន់ក្រុង​ព្រះសីហនុ​។​

សពកូនយាយណាង តម្កល់ធ្វើបុណ្យ នៅវត្តទួលទំពូង
​ ក្តី​ទុក្ខសោក ​បានកើត​មាន​ជា​បន្តបន្ទាប់ ​ទៅ​លើ​ក្រុមគ្រួសារ​តារា​កំប្លែង ហើយ​ប្រជា​ពលរដ្ឋ​កម្ពុជា​ទូទាំងប្រទេស បាន​ចូលរួម​មរណទុក្ខយ៉ាង​ក្រៀមក្រំ​នេះ ជាមួយ​ក្រុម​គ្រួសាររបស់​អ្នកកំប្លែង លោក ជួង ជី ហៅ​ នាយ​កុយ ដែល​បាន​បាត់បង់​កូនប្រុស​ទី​៤​របស់​លោក និង​អ្នកកំប្លែង​ស្រី យាយ​ណា​ង ដែល​បាត់បង់​កូនប្រុស​ច្បង នៅក្នុង​គ្រោះថ្នាក់​ចរាចរ កាលពី​យប់​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០១៣ តាម​ដងផ្លូវ​ជាតិ​លេខ​៤ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ ២១១-២១២ ក្នុងភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

សពកូនយាយណាង តម្កល់ធ្វើបុណ្យ នៅវត្តទួលទំពូង
​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នោះ រថយន្ត​របស់​តារាចម្រៀង ខេមរៈ សេរី​មន្ត បាន​ទទួលរង​ខូចខាត​ស្ទើរ​ទាំងស្រុង។ តែ​លោក ខេមរៈ សេរី​មន្ត មិនមាន​រងរបួស​អ្វី​ធ្ងន់ធ្ងរ​នោះទេ​។​
សពកូននាយកុយ តម្កល់ធ្វើបុណ្យ នៅវត្តសន្សំកុសល
​ នាយ​កុយ​បាន​បាត់បង់​កូនប្រុស​ម្នាក់ ​ឈ្មោះ ជី វីរៈ អាយុ​ ១៩​ឆ្នាំ ជា​អ្នកសិល្បៈ ហើយ​សព​​កូនប្រុស​រប​ស់លោក បាន​ត្រូវ​បូជា កាលពី​វេលាម៉ោង​ ១​រសៀល ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៣ ព្រោះ​សព​មិនអាច​ទុក​យូរ​បានទេ ដោយសារតែ​សភាព​សព​ ទទួលរងខ្ទេច​មួយ​​កំណាត់ទៅហើយ​។

ចំណែក​យាយ​ ណា​ង បាន​បាត់បង់​កូនប្រុស​ម្នាក់​ដែរ ដែលមាន ឈ្មោះ អ៊ា​ច វណ្ណៈ ហៅ ដេវីត អាយុ ៣៣​ឆ្នាំ ជា​កូន​បង មានកូន​ម្នាក់​ក្នុងបន្ទុក​។ សព​កូន​យាយ​ណា​ង នឹងត្រូវ​បូជា​នៅ​ថ្ងៃស្អែក​។​

សពកូននាយកុយ តម្កល់ធ្វើបុណ្យ នៅវត្តសន្សំកុសល
​ រីឯ​អ្នកស្លាប់​ពីរ​នាក់​ទៀត ដែល​ជិះ​ក្នុង​រថយន្តរបស់លោក ​ខេមរៈ សេរី​មន្ត មាន ឈ្មោះ រី សុផារ៉ា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជា​យោធា​វរៈ ៩១ ( ទ័ពអាកាស ) ជា​អ្នកបើកបរ​រថយន្ត មាន​លំនៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​ឈ្មោះ សោម សុវណ្ណារិទ្ធ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​សិល្បករ មាន​លំនៅ​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

លោក ​ ជួង ជី ហៅ ​កុយ បាន​និយាយថា រូបលោក​មាន​សេចក្តី​រន្ធត់​តក់ស្លុត​យ៉ាងខ្លាំង​ក្នុង​ផ្លូវចិត្ត​ដោយសារតែ​ លោក​បានទទួល​ព័ត៌មាន​ពី​លោកស្នងការ​ខេត្ត​ព្រះសីហនុ ស្តីពី​កូន​របស់លោក​ បាន​ស្លាប់​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវជាតិ​លេខ​៤ នៅវេលា​ម៉ោង​ ២១​ និង ​៣០ ​នាទី ​យប់​ថ្ងៃទី​៧​ខែមីនា ឆ្នាំ​២០១៣ បានធ្វើ​ឲ្យ​ក្រុមគ្រួសារ​ទាំង​មូល​​ក្តុកក្តួល​យ៉ាងខ្លាំង​។ ព័ត៌មាន​នេះ ​ត្រូវបាន​បងប្អូន​សាច់ញាតិ​និង​សម្បុរ​សជន​នានា​ជាច្រើន ​បាន​ចូលរួម​បរិច្ចាគ​នូវ​ថវិកា​ក្នុង​ពិ​ធី​មរណ​ទុក​ក៏​ក្រៀមក្រំ​នេះ​។​

​ លោក ​ជួង ជី បាន​បន្តទៀតថា សពកូនលោក ​មានឈ្មោះ​ ជី វិ​រៈ ភេទ​ប្រុស អាយុ​ ១៧​ឆ្នាំ​ ជា​សិល្បករ​ ផ្នែក​រាំ ​នៅ​ផលិតកម្ម​ហង្ស​មាស បុប្ផា​ជាយដែន និង​ក្រុម​រាំ​របស់លោក​ខេមរៈ ​សិរី​មន្ត ហើយ​ក្រុម​សិល្បក​រទាំងអស់​ មាន​គ្នា ​៧​នាក់ ​ទៅ​សំដែង​សិល្បៈ​នៅ​ខេត្ត​​ព្រះសីហនុ​។

សពនោះ ត្រូវបាន​បូជា​ នៅវេលា​ម៉ោង​ ១៣ ​រសៀល​ ថ្ងៃទី​៨ ​ខែមីនានេះ នៅ​វត្ត​សន្សំ​កុសល ក្នុងទីក្រុងភ្នំពេញ ដោយសារ​មូលហេតុ​សព ​មាន​សភាព​ខ្ទេច​ មើល​ស្ទើរតែ​មិន​ស្គាល់​។​

ដោយសារកូនស្លាប់ លោកយាយ ណយ សំណាង យំរហូតដល់សន្លប់ជាច្រើនដង

​ ដោយឡែក​លោកស្រី​ ណ​យ សំណាង សិល្បករ​ផ្នែក​អា​យ៉ៃ បាន​រៀបរាប់ថា លោកស្រី​​តក់ស្លុត​យ៉ាងខ្លាំង​ ចំពោះ​ដំណឹង​ក៏​ក្រៀមក្រំ​ស្តីពី​កូនប្រុស​របស់លោក​ស្រី ឈ្មោះ​ អ៊ាច វណ្ណៈ អាយុ ​៣៣​ឆ្នាំ ជា​សិល្បករ​ផ្នែក​ចំរៀង​ និង​រាំ នៅ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ និង​ប្រចាំ​ភោជនីយដ្ឋាន ពិភព​រាត្រី​ថ្មី និង​ជា​ក្រុម​រាំ​របស់លោក ​ខេមរៈ ​សិរី​មន្ត​។

លោកយាយ ណយ សំណាង តារាកំប្លែងជើងចាស់ ដែលមានកូនម្នាក់ ស្លាប់​ នៅ​ក្នុងគ្រោះថ្នាក់ចរាចរនៅកំពង់សោមនោះ បានយំ រហូតដល់សន្លប់ជាច្រើនដង ពេល​ដឹងថា កូនស្លាប់។

សូម​រម្លឹកថា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ កាលពី​យប់​ជាង ៩ ថ្ងៃទី​៧ ខែ​មីនា ឆ្នាំ​២០១៣ បង្ក​ឡើង​ដោយ​ឡាន​កុងតឺន័រ របស់​ក្រុមហ៊ុន SK បាន​បុក​នឹង​ឡាន​ម៉ាក់ Tuntra របស់លោក ខេមរៈ សិរី​មន្ត រួម​ទាំង​ក្រុម​ការងារ ដែល​ត្រូវ​ទៅ​សម្តែង​ខក​សឺ​ន នៅ​កំពង់សោម នា​ថ្ងៃ​ទី​៨​មីនា ទិវា​នារី​អន្តរជាតិ​។​

​ក្នុង​ហេតុការណ៍​ គ្រោះថ្នាក់​ចរាចរណ៍ លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​ពូ​ធឿង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​បណ្តាលឲ្យ​មនុស្ស ៤ នាក់ ស្លាប់​ភ្លាមៗ និង​របួស ៣ នាក់ ដែល​រួម​ទាំង​លោក ខេមរៈ សិរី​មន្ត ត្រូវបាន​គេ​អះអាងថា រង​របួស​ស្រាល​។​

​ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង ៤ នាក់​នោះ មានកូន​ប្រុស​ម្នាក់​របស់​អ្នកកំប្លែង នាយ​កុយ និង​កូនប្រុស​ម្នាក់​របស់​អ្នកចម្រៀង​អា​យ៉ៃ លោកស្រី ណ​យ សំណាង​។

ក៏ប៉ុន្តែ​ចៃដន្យ​អាក្រក់ រហូតដល់​ពាក់កណ្តាល​យប់ ម៉ោងជាង ១ ឈានចូល​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១៣ ក៏​មាន​ឡាន​កុងតឺន័រ របស់​ក្រុមហ៊ុន​ស្រា​បៀរ​អង្គរ បាន​បើក​បុក​ឡាន​ស្ទូច ឡានពេទ្យ ឡាន​ប៉ូលិស និង​ឡាន​របស់​ក្រុមហ៊ុន​ធានារ៉ាប់រង ដែល​ចត​នៅ​កន្លែង​កើតហេតុ​នោះ បណ្តាលឲ្យ​ស្លាប់​មនុស្ស ៣ នាក់ និង​របួស ៤ នាក់​ថែមទៀត​។

សរុបទៅ ក្នុងព្រឹត្តិការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្ទួនគ្នានោះ បណ្តាលឲ្យស្លាប់ ៧ នាក់ និងរបួស ៧ នាក់៕

No comments: