A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 9 March 2013

Hun Sen warned officials to avoid nepotism and cronyism

Hun Sen decries nepotism and cronyism, but he promoted all his sons into all important positions in the government and in the military. Hun Sen promoted brother Hun Neng as governor of Kampong Cham province, his nephew-in-law Gen. Neth Savoeun promoted as Commissioner of National Police, all his in-laws like Sok An, Yim Chhay Ly and sons-in-law and many more of his friends and relatives.....are holding important positions inside the government. Isn't this nepotism and cronyism? Pure hypocrisy!
សម្តេចហ៊ុន សែនៈ អ្នកណាហ៊ាន សរសេរសំបុត្រ សុំតំណែង នឹងកត់ចូល ក្នុងបញ្ជីខ្មៅ (និយាយមិនខ្មាស់ខ្លួនឯង ព្រោះសូម្បីតែ ហ៊ុន សែន ក៏បានតំណែងដោយសារគេបន្តុប និង កូនខ្លួនក៏ឡើងតាមជើងខោដែរ)
ឡើងតាមខ្សែ
Thursday, 07 March 2013 ដោយដើមអម្ពិល៖ ID-015 DAP News

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា វប្បធម៌អន្ត រាគមន៍ នៃការចូលកាន់តំណែង មិនត្រូវ ឲ្យកើតមានទៀតនោះទេ ហើយប្រសិនបើ មានអ្នកណាម្នាក់ហ៊ាន មកសរសេរសំបុត្រ សុំតំណែង នឹងកត់ចូលទៅក្នុងបញ្ជីខ្មៅ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ក្នុងពិធី បិទវគ្គប្រគល់សញ្ញាបត្រ ដល់សិស្ស មន្រ្តីជាន់ខ្ពស់ជំ នាន់ ស្ថិរភាពសង្គម សិស្ស មន្រ្តីក្រមការជំនាន់សមធម៌សង្គម និងប្រគល់វិញ្ញាបនបត្រ ដល់កម្មសិក្សាការី ឆ្នាំ២០១១-២០១២ នាវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៣ថា ការតែងតាំងអភិបាល អភិបាលរង រាជធានី ខេត្ត នឹងប្រព្រឹត្តទៅនៅខែឧសភា ខាងមុខនេះ ដោយសម្តេច បានប្រកាសថា បើ នរណា ហ៊ានសរសេរ សំបុត្រមកអន្តរាគមន៍ពីសម្តេច រឿងសុំតំណែងនេះ សម្តេចនឹងកត់ចូលក្នុងបញ្ជីខ្មៅ។
សម្តេចបន្តថា ការតែងតាំង តំណែងខាងមុខនេះ គឺត្រូវធ្វើឡើង ក្នុងក្របខណ្ឌផ្ទៃក្នុង និងក្រសួងមហាផ្ទៃ ហើយអាចសុំយោបល់ ទៅ សម្តេចបាន ពីព្រោះសម្តេច ជាអ្នកចុះហត្ថលេខាសម្រេចចុងក្រោយ។
នាយករដ្ឋមន្រ្តីបញ្ជាក់ថា “អារឿងអន្តរាគមន៍ ឬក៏ត្រូវការនេះ ត្រូវការនោះ ខ្ញុំលើកពីឯកឧត្តម គឹម សួរភិរិទ្ធ និងឯកឧត្តម ម៉ៅ មុន្នីវណ្ណ ហើយ ម៉ៅ មុន្នីវណ្ណ ជួបខ្ញុំពីរដងសុំអន្តរាគមន៍ចំនួន ២ ដង…. គឹម សួរភិរិទ្ធ ឥឡូវជាតំណាងរាស្រ្ត គណបក្សសម រង្ស៊ី ហើយ កាលពី មុន ម៉ៅ មុន្នីវណ្ណ ជាតំណាងរាស្រ្តគណបក្សសម រង្ស៊ី ដែរ ហើយលោក ង៉ោ សុវណ្ណ បាននាំទៅចូលជួបខ្ញុំ ដើម្បីសុំចូល គណបក្សប្រជាជន នៅឯតាខ្មៅ លិខិតពួកហ្នឹងគឺ តែងតែមានលិខិត សុំឲ្យអ្នកនេះ ធ្វើនេះ អ្នកនោះធ្វើនោះ”។

ប្រមុខ រាជរដ្ឋាភិបាលបន្ថែមថា កាលពីប៉ុន្មានឆ្នាំមុន លោក ម៉ៅ មុន្នីវណ្ណ បានកាន់លិខិតសុំអន្តរាគមន៍មួយ ដើម្បីឲ្យសាច់ ញាតិរបស់ លោកម្នាក់ ដែលធ្វើការ នៅក្រសួងសង្គមកិច្ច និងហិរញ្ញវត្ថុ ឲ្យបានទៅធ្វើជា ប្រធានមន្ទីរសាធារណការ ដឹកជញ្ជូនរាជធានីភ្នំពេញ។ សម្តេចបានបញ្ជាក់ទៀតថា “ម៉ៅ មុន្នីវណ្ណ បានទៅ កាន់តំណែង ជាអនុប្រធាន គណបក្សសិទ្ធិមនុស្ស នាពេលបច្ចុប្បន្ន ក៏បាន ដោយសារ តែកាន់ទិញតំណែង ដែរ ហើយរថយន្តលោកប្រធានជិះ ជារៀងរាល់ថ្ងៃនេះ ជាលុយរបស់ខ្ញុំ”។
ព្រមគ្នានេះ សម្តេចតេជោ ក៏បានអំពាវនាវ ឱ្យមានការលុបបំបាត់វប្បធម៌ “កិ្តចត្រួយ” ផងដែរ។ វប្បធម៌ កិ្តចត្រួយ គឺជាការកាច់បំបាក់ បុគ្គល ដែលមានសមត្ថភាពពិតប្រាកដ ក្នុងការបំពេញភារកិច្ចមួយ ដែល បុគ្គលមិនអាងខ្នង(សែ) ដោយបុគ្គល រឺក្រុមបក្ខពួកណាមួយ។
សម្តេចបានលើកឡើងផងដែរថា តំណែងរបស់សម្តេចបច្ចុប្បន្ន (ជានាយករដ្ឋមន្រ្តី និងអនុប្រធាន គណ បក្ស ប្រជាជនកម្ពុជា) មិនបាន ដោយសារសែណាមួយនោះទេ។ “ខ្ញុំឈានឡើង ហើយនាំមុខ ប៉ុន្តែមិនមែនឯកោ ទេ គឺមានអ្នកគាំទ្រទៅជាមួយ។ ខ្ញុំមិនបាន ពឹងលើសែនេះ សែនោះ ដើម្បីឡើង ឋានៈ មកដល់កន្លែងនេះទេ ហើយគណបក្សប្រជាជនក៏នៅតែប្រើខ្ញុំ ឱ្យឈរជាបេក្ខជន នាយករដ្ឋ មន្រ្តីដែរ“។
ទាក់ទងនឹងការ បឈ្ឈប់វប្បធម៌ក្តិចត្រួយ នេះ លោករ៉ុង ឈុន ប្រធានសមាគម គ្រូបង្រៀនកម្ពុជាឯករាជ្យ បានគាំទ្រទាំងស្រុង ហើយជា អ្វីដែលលោកចាត់ថា ជារឿងល្អ សម្រាប់លើកទឹកចិត្ត អ្នកមានសមត្ថភាព ឱ្យបំពេញការងារ ជូនអង្គភាព រឺស្ថាប័នណាមួយ។
លោក រ៉ុង ឈុន ថ្លែងថា “យើងគួរថែរក្សា អ្នកមានសមត្ថភាព ធនធានមនុស្សពិតប្រាកដ។ កាលបើ យើងមានអ្នកសមត្ថភាព កាន់តែច្រើន មានន័យថា យើងមានមោទនភាព ដែលអ្នកក្រោមយើង មានអ្នកចេះដឹងច្រើន។ ចូរកុំខ្លាចអ្នកនោះ មកដណ្តើមកន្លែងយើងឱ្យសោះ”៕

1 comment:

Anonymous said...

Hun Sen : Do what I've said , not what I've done .