អស់រយៈពេលជាង ៤ឆ្នាំហើយ ដែលលោក សម រង្ស៊ី
បាននិរទេសខ្លួនទៅក្រៅប្រទេស ក្រោយពេលដែលតុលាការខេត្តស្វាយរៀង
កាត់ទោសឲ្យលោកជាប់ពន្ធនាគារចំនួន ១២ឆ្នាំ
ពីបទបំផ្លាញបង្គោលព្រំដែន បទក្លែងបន្លំឯកសារផែនទី
បទបរិហារកេរ្តិ៍ និងផ្សាយព័ត៌មានមិនពិតជាដើម។ តាំងពីនោះមក
លោកបានខិតខំរកវិធីគ្រប់បែបយ៉ាង ដើម្បីបានចូលមកប្រទេសកម្ពុជា
វិញ ជាពិសេសក្នុងខណៈដែលការបោះឆ្នោតកាន់តែខិតជិតមកដល់នោះ។
នេះមិនមែនជាលើកទីមួយទេ ដែលលោក សម រង្ស៊ី រស់នៅនិរទេសខ្លួន
ហើយស្វះស្វែងរកវិធីដើម្បីវិលត្រឡប់ចូលកម្ពុជាវិញ។
តែកាលពីលើកមុន លោកទទួលបានការលើកលែងទោស
រួចបានមកចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិ។
សភាពការណ៍នៅពេលនេះវិញ ហាក់មិនអំណោយផលដល់លោក សម រង្ស៊ី
ដូចលើកមុននោះទេ។
កាលពីពេលបោះឆ្នោតលើកមុន នៅឆ្នាំ២០០៨ លោក ហ៊ុន សែន
ត្រូវការឲ្យលោក សម រង្ស៊ី ដកពាក្យបណ្ដឹងនៅតុលាការក្រុងញីវយ៉ក
សហរដ្ឋអាមេរិក
ពីបទចោទលោកថានៅពីក្រោយជនដៃដល់គប់គ្រាប់បែកសម្លាប់ក្រុមបាតុករ
និងការប៉ុនប៉ងចង់សម្លាប់លោក សម រង្ស៊ី។
នេះបើតាមការអះអាងរបស់មេធាវីលោក សម រង្ស៊ី។ បន្ថែមពីនេះ
កាលណោះលោក ហ៊ុន សែន ចង់បានសំឡេងគាំទ្ររបស់លោក សម រង្ស៊ី
ក្នុងការកែប្រែច្បាប់ពីសំឡេង ២ ភាគ ៣
ក្នុងការសម្រេចអ្វីមួយនៅក្នុងសភា មកជាប្រព័ន្ធ ៥០ ភាគរយ បូក ១ វិញ
(50+1)។
ពេលនោះលោក ហ៊ុន សែន
ប្រហែលជាចង់បញ្ចប់បញ្ហាស្មុគស្មាញនៅតុលាការក្រុងញីវយ៉កផង
ហើយម៉្យាងទៀត លោក ហ៊ុន សែន មើលឃើញច្បាស់ថា គណបក្សប្រជាជនកម្ពុជា
អាចដណ្ដើមបានជាង ៥០% នៃអាសនៈសភា ហើយបើអាចដូរច្បាប់បាន
គណបក្សប្រជាជនកម្ពុជា របស់លោកអាចបង្កើតរដ្ឋាភិបាលដោយខ្លួនឯង
មិនចាំបាច់ឈឺក្បាលនឹងទៅចរចាជាមួយគណបក្សផ្សេងទៀត
ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ និងអនុម័តច្បាប់ផ្សេងៗនោះទេ។
អាស្រ័យហេតុនេះហើយបានជាក្រោយពីចរចាគ្នាត្រូវរ៉ូវរួច លោក សម
រង្ស៊ី ត្រូវបានព្រះមហាក្សត្រប្រទានការលើកលែងទោស
ហើយលោកក៏វិលត្រឡប់មកកម្ពុជាវិញ
ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាសកលនៅឆ្នាំ២០០៨។
បរិបទនយោបាយពេលនេះខុសគ្នាពីលើកមុន។ ទាំងលោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន និងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ
ទំនងជាគ្មានកាដូជូនគ្នាទៅវិញទៅមកឡើយ ឬនិយាយអោយស្រួលស្ដាប់
លោក ហ៊ុន សែន ពេលនេះដូចជាមិនត្រូវការលោក សម រង្ស៊ី
អោយបម្រើប្រយោជន៍លោកដូចពេលមុននោះទេ។ ម៉្យាងទៀត
ការបោះឆ្នោតនៅខែកក្កដា ខាងមុខនេះ ទោះជាមិនមានវត្តមានលោក សម
រង្ស៊ី ចូលរួម ក៏មានលោក កឹម សុខា
ជាអនុប្រធានគណបក្សសង្គ្រោះជាតិរួចទៅហើយ។
សន្លឹកបៀរទាំងតូចទាំងធំត្រូវលោក ហ៊ុន សែន
ចែកយកខ្លួនឯងអស់ទៅហើយ។
ជាការពិតព្រះមហាក្សត្រមិនអាចប្រទានការលើកលែងទោសអោយលោក សម
រង្ស៊ី បានដោយគ្មានការយល់ព្រមពីលោក ហ៊ុន សែន ឡើយ។ ក្រៅពីនេះ
នរណាក៏អាចមើលឃើញដែរថា លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា
របស់លោក ត្រួតត្រាស្ថាប័នជាតិគ្រប់វិស័យ រាប់ទាំងពីស្ថាប័នយោធា
ប៉ូលិស តុលាការ សិល្បករ មានអ្នកចម្រៀង អ្នកកំប្លែង
រហូតដល់ប្រព័ន្ធផ្សព្វផ្សាយ ហើយលោកប្រើប្រាស់ស្ថាប័នជាតិ
និងធនធានជាតិទាំងនោះ
ដើម្បីបម្រើផលប្រយោជន៍គណបក្សរបស់លោកយ៉ាងមានប្រសិទ្ធភាព។
សូម្បីតែថៅកែរកស៊ីធំៗ
ក៏ភាគច្រើនពាក់ផ្លាកគណបក្សប្រជាជនកម្ពុជាដែរ។
ដោយគ្មានសេសសល់អ្វីសម្រាប់លោក សម រង្ស៊ី ជម្រើសចុងក្រោយរបស់លោក
គឺការចាប់យកសន្លឹកបៀរដែលនៅក្រៅហ៊ូឯណោះមកលេង។
នោះគឺជាល្បែងដែលលោក សម រង្ស៊ី ធ្លាប់លេងរួចទៅហើយ។
ថ្វីត្បិតតែលោកមិនទាន់បានឈ្នះក្តី
ក៏វាប្រហែលជាអាចជួយអោយលោកបានចូលទៅអង្គុយនៅក្នុងវង់ហ្នឹងគេ
ដែរ។ តាំងពីពេលនិរទេសខ្លួនមកដល់ពេលនេះ
លោកខំស្វះស្វែងរកការគាំទ្រពីសហគមន៍អន្តរជាតិ
ដើម្បីអោយជួយបញ្ចុះបញ្ចូលផង
និងដាក់ការគាបសង្កត់ផងទៅលើរដ្ឋាភិបាលរបស់លោក ហ៊ុន សែន
អោយលោកបានចូលស្រុកវិញ។
ខាងសហគមន៍អន្តរជាតិឯណោះ
ថ្វីត្បិតតែពួកគេខំស្រែកជំរុញឲ្យរដ្ឋាភិបាលកម្ពុជា
កែទម្រង់ច្បាប់ការបោះឆ្នោត និងអនុញ្ញាតឲ្យលោក សម រង្ស៊ី
អាចបានចូលរួមការបោះឆ្នោតនាខែកក្កដា ខាងមុខនេះក៏ដោយ
ក៏រហូតមកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជា
នៅពុំទាន់បង្ហាញសញ្ញាវិជ្ជមានណាមួយនៅឡើយទេ។ បន្ថែមពីលើនេះ
ជាការឆ្លើយតបទៅសហគមន៍អន្តរជាតិវិញ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលគេឯងតែចោទថា
ជាឧបករណ៍របស់លោក ហ៊ុន សែន ក៏បានលុបឈ្មោះលោក សម រង្ស៊ី
ចេញពីបញ្ជីឈ្មោះបោះឆ្នោតជាស្ថាពរទៅហើយ។
ជាងនេះទៅទៀត ទាំងលោក ហ៊ុន សែន និងលោក សម រង្ស៊ី
មកដល់ពេលនេះទៅហើយនៅតែបន្តសង្គ្រាមពាក្យសំដីដាក់គ្នាទៅវិញទៅ
មក ហាក់ដូចជាគ្មានចំណុចខិតទៅជិតគ្នាបានសោះ។ លោក សម រង្ស៊ី
នៅតែចោទលោក ហ៊ុន សែន ថាជាមនុស្សកំសាក ឯលោក ហ៊ុន សែន វិញ
ក៏តបទៅវិញថា គឺលោក សម រង្ស៊ី ទេដែលកំសាក
មានការអ្វីបន្តិចរត់ចេញទៅក្រៅស្រុកទាំងលោកមិនដែលបានដេញផង។
ចំពោះលោក សម រង្ស៊ី ខ្លួនឯង ថ្វីត្បិតតែលោកតែងពោលជាញឹកញយថា
លោកនឹងវិលត្រឡប់ចូលទៅកម្ពុជាវិញ
ទោះបីជាត្រូវអាជ្ញាធរចាប់ឃាត់ខ្លួនលោកក៏ដោយ
ក៏មកទល់ពេលនេះលោកនៅតែមិនទាន់ហ៊ានត្រឡប់ទៅវិញទេ។
បញ្ហានេះធ្វើអោយមនុស្សមួយចំនួនលើកឡើងថា លោក សម រង្ស៊ី
ចិត្តមិនសឿងដូចលោក ម៉ម សូណង់ដូ សោះ ដែលហ៊ានត្រឡប់មកកម្ពុជាវិញ
ទោះបីជាលោកបានដឹងជាមុនថា អាចនឹងត្រូវគេចាប់ខ្លួនក៏ដោយ។
ក៏ប៉ុន្តែរឿងខ្លះអាចប្រែក្រឡះនានាទីចុងក្រោយបានដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចផ្លាស់ប្ដូរចិត្តទៅតាមកាលៈទេសៈ
និងដើម្បីផលប្រយោជន៍ផ្សេងៗទៀត។ ដោយមានទំនុកចិត្តថា
គណបក្សប្រជាជនកម្ពុជា ពិតជាឈ្នះឆ្នោតលើកនេះទៀត លោក ហ៊ុន សែន
អាចអោយលោក សម រង្ស៊ី ចូលមកវិញដែរ។
ទង្វើនេះយ៉ាងហោចណាស់ក៏អាចជួយបំបិទមាត់សង្គមស៊ីវិល
និងសហគមន៍អន្តរជាតិបានមួយផ្នែក
ចំពោះការដែលថាការបោះឆ្នោតមិនមានគូប្រជែងពីគណបក្សប្រឆាំងទៅ
តាមរបបសេរី និងពហុបក្សនោះជាដើម។
ទោះជាយ៉ាងណាក៏ដោយ បើមានការផ្លាស់ប្ដូរចិត្តអោយលោក សម រង្ស៊ី
ត្រឡប់ចូលកម្ពុជា នៅនាទីចុងក្រោយមែន
លោកក៏ប្រហែលជានឹងមានពេលវេលាតិចតួចសម្រាប់រៀបចំយុទ្ធសាស្ត្រធ្វើ
យុទ្ធនាការឃោសនារកសំឡេងឆ្នោតណាស់ ហើយពេលនោះ វត្តមានរបស់លោក សម
រង្ស៊ី នៅក្នុងការបោះឆ្នោត
ក៏មិនខុសគ្នាប៉ុន្មានពីជីរដែលគេយកទៅបង់អោយធុំក្លិននិងល្អ
មើល លើសម្លដែលគេស្លឆ្អិនហើយស្រាប់នោះតែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
7 comments:
sdump Rainsy if you win ellection befor 2028. if mean all Khmer people arr super idiot. but i doubt it. you are super idiot Rainsy.Mike
ask your wife Rainsy she will say honey you never be a Khmer Pm.
To Stupid Mike,
You only know how to FART loud and proud !!!
Kemp sokha fired Sam rainsy 5 months ago does any body know it?. rainsy you are fired. Kemp sokha he looked more Khmer ang lived all life long in khmer people happen to feel like more Khmer skin more comfortable with sokha. rsinsy face like Young or Chinese he kin to help his own skin we can see all Srp party high ranking member are very clear skins. may be Kemp sokha he smart enough to work with majority Khmer peopleonly. if your drawn only your brother gave his ownhand to rescue your life it is nobody else. hun sen safe his handown skins overthrow Polpot right? rescue millions survives from killing field right?.that whymake Hun sen win all election because his skin is Khmer skin and he has been very clearloyalty to rescue his own skin isn't it istrue?Hun sen is a Khmer saver? .Mike
I do not see your guys having sense of compromising but argue on each other. you sound not intellect and do not have wisdom to lead anything at all. its a bunch of bla bla bla useless observing criticizing other who doing the work. all of Sam rsinsy follower if you stay out or away from Cambodia is better it trueis very low down to earth for your jobs today keep planting all evil negative garbage into Khmer brain. and iif you wanna rescue you must saving life from killing field first and then buildd school build school. school a million of school and do not criticize people they biuld school did you hear me. ? and hewasn't it right? and Khmer are hunger poor homeless and no food no food you do you hear me. no clean water no hospital we need we desperately need aid why you fight very hard to stop foreign donation to the Khmer hunger and millions ol them are widower and children why? why you stop foreign aid. why?. you Sam rainsy rescue or destroying now?. you are destroying khmer right? wasn't it true? Khmer do not need you l. ok? .Mike
សម រង្សី ចេះហួសស្រទោលដូច្នេះមិនអាច
ចូលស្រុកឬមេដឺកនាំបានទេ បើនិយាយឳតចំ
គេហៅថា មនុស្សលើស គ៝ ១១ មិនមែនដប់ទេ
ហើយបើចូល គឺម សុខា ដូចចូលជាមួយ
ហ៊ុន សែន មួយដំបរនិងបួន
ជនជាតិខ្មែរខ្វៈការរូបរួមគ្នាបានប្រទេសជាតិរលាយ
រហូតសព្វថ្ងៃនេះ ម្នាក់ៗសុទ្ធតែខ្លាំង បើរឿបានចេះដឺងខ្លៈ អួតគ្មាននរណាចេះដល់ បើល្ងង់វិញល្ងង់ងាប់
បើបរទេសត្រួតខ្លាចគេ ដូចកញ្ចៈគេដាច់ថ្លៃ
បើចខ្មែរឯងវិញ ហាឡើងបាញ់ហាឡើងកាប់ចាក់
នេះហើយទំលាប់ខ្មែរគ្មានគ្រួប៉ាអាចារ្យឯណាប្រដៅ
ព្រៈអង្គឡើយ អូមហារលាយ!!!!!!!!?
Mike is a Yuon/Vietnamese, talking way funny and dumber.
This guy is a crazy Vietnamese thief who has a crazy and shitty mind coming from his Vietnam Thief and Hypocrite country by trying to get Cambodia under the control of Hun Sen (Vietnamese dog or puppet).
Mike is sooooooo craaaaaaaaaaaaazy!!!!
Post a Comment