រដ្ឋាភិបាលអូស្ត្រាលី បានផ្តល់ជំនួយឥតសំណង
នូវទឹកប្រាក់ចំនួន៥៧៣ លានដុល្លារ សហរដ្ឋអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា
សម្រាប់ការកសាងធនធានមនុស្ស
និងគម្រោងស្ដារឡើងវិញហេដ្ឋារចនាសម្ពន័ផ្សេងៗ កាលពីថ្ងៃទី២៧
ខែមីនា នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោក គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែង
នៅក្នុងជំនួបពិភាក្សាជាមួយលោកស្រី Penny Richards
ឯកអគ្គរដ្ឋទូតអូស្ត្រាលី ដែលត្រូវចប់អាណត្តិការទូត នៅកម្ពុជា
ឯទីស្ដីការក្រសួងការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី២៧ ខែមីនា
ឆ្នាំ២០១៣នេះថា រហូតមកដល់ពេលនេះ ប្រទេសអូស្ត្រាលី
បានផ្ដល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជា សរុប ចំនួនប្រមាណ ៥៧៣
លានដុល្លារ សហរដ្ឋអាមេរិក។
លោកបន្តថា រដ្ឋាភិបាលអូស្ត្រាលី បានផ្ដល់ហិរញ្ញប្បទានឥតសំណង ដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់គម្រោងចំនួន ៣ គឺ ១-
គម្រោងធ្វើឲ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ៣៣
ពីទីរួមខេត្តកំពត -កំពង់ត្រាច-ព្រែកចាក ពីឆ្នាំ២០០៨
ដល់ឆ្នាំ២០១៤។ ២-គម្រោងស្ដារប្រព័ន្ធផ្លូវដែកនៅ
កម្ពុជា ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៣ មានចំនួនពីរខ្សែ
ដែលខ្សែទីមួយពីភ្នំពេញ-ទូកមាស-កំពត និងខេត្តព្រះសីហនុ
ខ្សែទីពីរ
ភ្នំពេញ-សំរោង-បាត់ដឹង-បាត់ដំបង-សិរីសោភណ៌និងប៉ោយប៉ែត
និងគម្រោងទី៣ គឺគម្រោងស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតដោយទឹកជំនន់។
លោកស្រី ឯកអគ្គរដ្ឋទូតអូស្ត្រាលី
មានប្រសាសន៍លើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ ល្អប្រសើររវាងរដ្ឋាភិបាល
និងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-អូស្ត្រាលី
ទាំងកិច្ចសហប្រតិបត្តិការអភិវឌ្ឍកិច្ចសហប្រតិបត្តិការពហុភាគី
កិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងគម្រោងផ្សេងៗទៀត
របស់រដ្ឋាភិបាលអូស្ត្រាលី ដែលផ្ដល់តាមរយៈទីភ្នាក់ងារអូស្ត្រាលី
សម្រាប់ការអភិវឌ្ឍអន្តរជាតិ (AusAID) សម្រាប់ការកសាងធនធានមនុស្ស
និងគម្រោងស្ដារឡើងវិញហេដ្ឋារចនាសម្ពន័ផ្សេងៗ
តាមរយៈការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលអូស្ត្រាលី។
លោក គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាពលរដ្ឋ អូស្ត្រាលី
ដែលជានិច្ចជាកាលតែងតែធ្វើកិច្ច សហប្រតិបត្តិការល្អ
ជាមួយរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា
និងបានឧបត្ថម្ភគាំទ្រដល់ការស្ដារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា
ឲ្យមានការរីកចម្រើនដូចពេលបច្ចុប្បន្ន ៕
No comments:
Post a Comment