Read and watch a video here: Cambodian soldiers stopped Radio Free Asia reporter from visiting border post on the Thai border.
More encroachments here.
ប្រធានប៉ុស្តិ៍បរថ្មី នៃខេត្តប៉ៃលិន ត្រូវគេបញ្ចប់ពីតួនាទី
និងកំពុងប្រឈមមុខតាមផ្លូវច្បាប់ ព្រោះតែត្រូវគេរកឃើញថា
លោកមានកំហុសក្នុងរឿងព្រំដែន។
លោក មួន ទឹម ហៅ ញ៉ន អតីតមេប៉ុស្តិ៍វរព្រំដែន ៨២១ ប្រចាំនៅចំណុចបរថ្មី សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន មានប្រសាសន៍នៅថ្ងៃទី២៧ មីនា ថា រូបលោកត្រូវគេដកពីតំណែងជាប្រធានប៉ុស្តិ៍ កាលពីថ្ងៃអង្គារ ទី២៦ ខែមីនា។ លោកបន្តថា អ្វីដែលឈានដល់ការបញ្ចប់លោកពីមុខតំណែង និងត្រូវស្ថិតក្រោមការគំរាមដាក់ពន្ធនាគារបន្តទៀតនោះ ព្រោះតែត្រូវគេចោទប្រកាន់ថា លោកធ្វើការឲ្យបក្សប្រឆាំង និយាយចេញអំពីការសម្ងាត់នៃកិច្ចការព្រំដែន និងទន្ទ្រានកាន់កាប់លើដីតំបន់សរវាងកម្ពុជា និងប្រទេសថៃ។
លោកបញ្ជាក់ថា យុទ្ធសាស្ត្រនេះ ពិតជាធ្វើឲ្យលោក និងក្រុមគ្រួសារមានការព្រួយបារម្ភពីសុវត្ថិភាព។ លោកបន្តថា លោកពុំបានប្រព្រឹត្តដូចការចោទប្រកាន់ទេ។ អ្វីដែលលោកមានវត្តមាននៅកន្លែងកើតហេតុកាលពីជាង ១សប្ដាហ៍មុននោះ គឺគ្រាន់តែដើម្បីការពារសន្តិសុខ និងសុវត្ថិភាព បុគ្គលិករបស់វិទ្យុអាស៊ីសេរី ប៉ុណ្ណោះ។
ការសម្រេចបញ្ចប់តួនាទី និងអាចប្រឈមមុខជាប់ពន្ធនាគាររបស់អតីតប្រធានប៉ុស្តិ៍វរព្រំដែន ៨២១ នេះ ធ្វើឡើងក្នុងរយៈពេលជាង ១សប្ដាហ៍ប៉ុណ្ណោះ ក្រោយពីអតីតមេប៉ុស្តិ៍បរថ្មី ត្រូវអមដំណើរដើម្បីការពារអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរី ៣នាក់ ចុះពិនិត្យមើលបង្គោលព្រំដែន ៦៤ កាលពីថ្ងៃទី១៩ ខែមីនា។
ឆ្លើយតបបញ្ហានេះ មេបញ្ជាការរងនគរបាលវរព្រំដែន ៨២១ លោក អែម ជាតិ ដែលរង់ការចោទប្រកាន់ថា គឺជាអ្នកធ្វើរបាយការណ៍ប្ដឹងលោក មួន ទឹម បដិសេធក្នុងការអត្ថាធិប្បាយ ដោយចាត់ទុកថា កិច្ចការនេះជាកាតព្វកិច្ចរបស់មន្ត្រីជំនាញ។
ចំណែកស្នងការនគរបាលខេត្តប៉ៃលិន ទទួលបន្ទុកផែនព្រំដែន លោក ថា ធា មានប្រសាសន៍ថា លោក មួន ទឹម មិនត្រូវបានគេបញ្ចប់តួនាទីលោកឡើយ គឺគ្រាន់តែផ្លាស់ប្ដូរការងារប៉ុណ្ណោះ។ លោកចាត់ទុកថា នេះជាក្របខ័ណ្ឌ និងការទទួលខុសត្រូវរបស់អង្គភាពនៃស្ថាប័នរដ្ឋ។
លោក រ៉ុង ឈុន សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ហៅទង្វើសមត្ថកិច្ចជំនាញរបស់រដ្ឋាភិបាលនេះថា ធ្វើឡើងគឺប្រឆាំងបានតែជាតិសាសន៍ខ្លួន និងដើម្បីបំបិទសំឡេងអ្នកដែលមាននិន្នាការមិនគាំទ្រគណបក្ស គ្រប់គ្រងអំណាចប៉ុណ្ណោះ។
បើទោះជាមន្ត្រីរដ្ឋាភិបាលតែងអះអាងថា នឹងពុំមានការរឹតត្បិតអំពីបញ្ហាព្រំដែនក្តី ក៏ប៉ុន្តែជាគោលការណ៍ មន្ត្រីដែលមានភារកិច្ចការពារព្រំដែននៅមូលដ្ឋានពុំបានបង្កើត បរិយាកាសធូរស្រាលដើម្បីបានឃើញ ឬចូលជិតបង្គោលព្រំដែននោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

1 comment:
We Khmer should claim our lost territories back from those thieves that stole our land. Don't let them take our land so easily.
Post a Comment