ភ្នំពេញ:
បេក្ខនារីជិត៤០០នាក់ ដែលសុទ្ធតែមានសម្រស់
ស្រស់ស្អាត បានចូលរួមក្នុងកម្មវិធីប្រកួតកញ្ញាឯក Nikon
ប្រចាំនៅប្រទេសកម្ពុជា ត្រូវបានចាប់ផ្តើមបើកកម្មវិធីប្រកួត
កាលពីរសៀលថ្ងៃទី២០ ខែមីនាឆ្នាំ២០១៣ នៅសណ្ឋាគារណាហ្គាវើល។
នេះជាជំហានថ្មីមួយទៀត
ដែលនឹងឆ្លុះបញ្ចាំងតាមរយៈវេទិកានៃកម្មវិធីប្រកួតផ្នែកសម្រស់
និងចំណេះដឹងនៃនារីកម្ពុជានៅលើឆាកជាតិ និងអន្តរជាតិ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Nikon បានឲ្យដឹងថា
ជ័យលាភីសម្រាប់ការប្រកួតកញ្ញាឯក Nikon នេះគឺ ជ័យលាភីកញ្ញាឯកលេខ១
នឹងទទួលបានប្រាក់ចំនួន ២០លានរៀល, កញ្ញាឯកលេខ២
នឹងទទួលបានប្រាក់ចំនួន១២លានរៀល, កញ្ញាឯកលេខ៣
នឹងទទួលបានប្រាក់ចំនួន ៨លានរៀល។
ហើយអ្វីដែលជាចំណុចដែលគួរឲ្យចាប់អារម្មណ៍នោះគឺ
ឱកាសការងារដ៏ប្រសើរក្នុងក្រុមហ៊ុន Nikon កំពុងរង់ចាំកញ្ញាឯក ចំនួន
៥រូបទៀតផង។
លក្ខខណ្ឌនៃការចូលរួមប្រកួតក្នុងកម្មវិធី
ប្រកួតកញ្ញាឯក Nikon នេះ បេក្ខនារីត្រូវមានសញ្ជាតិខ្មែរ
មានអាយុចាប់ពី១៨ឆ្នាំ ដល់២៨ឆ្នាំ កម្រិតសិក្សាយ៉ាងតិចថ្នាក់ទី១២
ប្រសិនបើចេះភាសាបរទេសកាន់តែប្រសើរ។
កម្មវិធីនេះបានចាប់ផ្តើមទទួលពាក្យចូលរួមប្រកួត
តាំងពីពាក់កណ្តាលខែកុម្ភៈកន្លងទៅ រហូតដល់ពាក់កណ្តាលខែមីនាឆ្នាំ២០១៣
ដែលនៅក្នុងឆ្នាំប្រកួតឆ្នាំទី១នេះ
មានបេក្ខនារីដាក់ពាក្យចំនួនជិត៤០០នាក់ មកពីបណ្តាខេត្ត រាជធានី
ទូទាំងប្រទេស ដែលនេះជាសញ្ញានៃការគាំទ្រចំពោះកម្មវិធីប្រកួតកញ្ញាឯក
Nikon ។
បេក្ខនារីទាំងអស់
ត្រូវឆ្លងកាត់ការជម្រុះដោយសម្រស់ និងការសម្ភាសន៍ដោយផ្ទាល់
តាមរយៈគណៈកម្មការជំនាញចំនួន ៣ដង
រហូតមកដល់វគ្គនៃការបង្ហាញខ្លួនក្នុងកម្មវិធីសន្និសីទសារព័ត៌មាន
ដោយមានបេក្ខនារី ចំនួន៣០រូប។
កម្មវិធីប្រកួតកញ្ញាឯក Nikon
ទទួលបាននូវការអនុញ្ញាតផ្តល់អាជ្ញាប័ណ្ណរៀបចំកម្មវិធីប្រកួតពី
នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
កម្មវិធីប្រកួតដ៏អស្ចារ្យនេះ
ត្រូវបានចូលរួមឧបត្ថម្ភធំពីសំណាក់កាមេរ៉ាម៉ាក Nikon
ដែលជាម៉ាស៊ីនថតរូបប្រកបដោយបច្ចេកវិទ្យាទាន់សម័យ និងត្រូវបានទទួលស្គាល់
និងគាំទ្រ ដោយអតិថិជនជាច្រើននៅទូទាំងពិភពលោក
ក៏ដូចជាប្រជាជនកម្ពុជាផងដែរ។
ក្រុមហ៊ុន Nikon
គឺជាអ្នកគ្រប់គ្រងកម្មវិធីប្រកួតកញ្ញាឯក Nikon
ប្រចាំនៅប្រទេសកម្ពុជានេះទាំងមូល
ក៏ប៉ុន្តែក៏នៅមានការចូលរួមឧបត្ថម្ភពីរថយន្តម៉ាក Mazda
កាបូបម៉ាកSamsonit ស្រាបៀរ Paulaner កាបូបម៉ាកDelsey,Wuttisak Clinic
ព្រមទាំងមានការសហការពីសំណាក់គ្រឿងសម្អាង KMA, Plus MaxGroup,
ផ្សារទំនើបផារ៉ាហ្គន, ហាងកាត់សម្លៀកបំពាក់ ទេព ឈីវ ង៉,
សម្លៀកបំពាក់epse, និង I-Friend Entertainment
និងមានការចូលរួមផ្សាយផ្ទាល់ តាមទូរទស្សន៍ស៊ីធីអ៊ិនផងដែរ៕
No comments:
Post a Comment