បាត់ដំបង៖ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣
ព្រះអង្គម្ចាស់ Ali Bin AlHusein បុត្រាស្តេច ប្រទេសJordan
ជាអនុប្រធានសមាគម បាល់ទាត់ពិភពលោក FIFA និងជាប្រធានកម្ម វិធីអភិវឌ្ឍន៌
បាល់ទាត់អាស៊ី(AFDP) បានយាងទស្សនកិច្ច នៅខេត្តបាត់ដំបង នៅក្លឹបកីឡា
បាល់ទាត់ស្រ្តីកម្ពុជា ខេត្តបាត់ដំបង(Mighty Girls) ក្នុងគោលបំណង ទតមើលភាព
រីកចម្រើន លើវិស័យកីឡា និងអប់រំ ដែលព្រះអង្គបាន ប្រទានមូលនិធិ ដល់ជនក្រីក្រ
ជាពិសេសកីឡាការិនី បាល់ទាត់ កន្លងមក។
លោក Sam schweing ruber ប្រធានអង្គការ (salt) បាល់ទាត់កម្ពុជា
បាត់ដំបងបាន ឲ្យដឹងថា ព្រះអង្គម្ចាស់ Ali Bin Al Husein
ដែលជាបុត្រាឆ្នើមនៃប្រទេស Jordan បានយាងមកទស្សនកិច្ច នៅប្រទេសកម្ពុជា
ជាលើកដំបូងហើយ ដែលព្រះធ្លាប់បាន ប្រទានមូលនិធិ មួយចំនួន ជួយដល់សិស្សក្រីក្រ
នៅបាត់ដំបង ដោយបានជួយទាំង សម្ភារៈសិក្សា ដល់សិស្សមួយចំនួន
ចាប់ពីថ្នាក់មធ្យមសិក្សា ឡើងទៅ និងសម្ភារៈកីឡា ដល់កីឡាការិនីកម្ពុជា
តាមរយៈអង្គការ Salt បាត់ដំបង និងបានស្វែងយល់ពី ការរីកចម្រើនលើវិស័យកីឡា
បាល់ទាត់របស់សិស្សស្រ្តី ។
ដំណើរទស្សនកិច្ច របស់ព្រះអង្គម្ចាស់នេះ គឺបានទទួលស្វាគមន៌ ពីសំណាក់
លោកវរសេនីយ៍ឯក ច័ន្ទ កុសល មេបញ្ជាការកងទ័ពអាកាស ខេត្តបាត់ដំបង
និងកងកម្លាំងអាវុធហត្ថ ខេត្តបាត់ដំបង។
បន្ទាប់ពីបានយាងទស្សនកិច្ច រួចមក ព្រះអង្គម្ចាស់បានធ្វើការ សំណេះសំណាល
ជាមួយកីឡាការិនី របស់ក្លឹប (MightyGirls) នៃអង្គការសលត៌ (Salt) បាត់ដំបង
នៅព្រលានយន្តហោះ វាលបែកចានបាត់ដំបងរួច ត្រូវបានយាងនិវត្ត ទៅភ្នំពេញវិញ
នៅល្ងាចថ្ងៃដដែលដោយមានការ ជូនដំណើរពី លោក អ៊ុក ប៊ុនធឿន
អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តផងដែរ។
លោក អ៊ុក ប៊ុនធឿន បានបញ្ជាក់ថា ក្រុមកីឡាការិនី របស់អង្គការសលត៌
គឺបានជ្រើសចេញពីសិស្ស នៅតាមសាលា ផ្សេងៗ នៅក្នុងខេត្តដោយ មានអង្គការសលត៌
ជាអ្នកបង្ហាត់ និងគាំទ្រកន្លងមក ។ ក្នុងនាមមន្ទីរអប់រំ យុវជន
និងកីឡាខេត្តថ្ងៃនេះ មានកិត្តិយសដ៏ធំធេង ដែលមានវត្តមាន ព្រះអង្គម្ចាស់ Ali
Bin Al Husein ប្រទេសJordan បានយាងមក ប្រទេសកម្ពុជា ជាលើកទីមួយ
និងបានឧបត្ថម្ភ គាំទ្រក្រុមកីឡាបាល់ទាត់ស្រ្តី នៅខេត្តបាត់ដំបងកន្លងមកតាម
រយៈអង្គការ សលត៌ ។
ជាលទ្ធផល ក្រុមកីឡាការិនី របស់ខេត្តយើងនេះ ក៏ធ្លាប់បានទទួល មេដាយមាសចំនួន ២លើក ផងដែរ៕
No comments:
Post a Comment