A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 5 February 2013

Part of Sihanouk's ashes are taken to be scatered at the confluences of the Mekong River ព្រះរាជ​ពិធី​ដង្ហែ​ព្រះ​អង្គារ ( ផេះ ) ទៅ​បំប្លែង​ នៅ​ទន្លេចតុមុខ​

ថ្ងៃទី 5 កុម្ភៈ 2013 | ដោយ: លី សិលា
Cambodia Express News

ភ្នំពេញ: ​នៅ​ម៉ោង ៩ និង ៥០ នាទី ព្រះរាជ​ពិធី​ដង្ហែ​ព្រះ​អង្គារ បានចាប់ផ្តើម។ ព្រះករុណា​ជា​អម្ចាស់​​ជីវិត​​លើ​ត្បូង និង​សម្តេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ស្តេច​យាង​ប្រទាន​​​ព្រះរាជ​តំណាង គឺសម្តេច នរោត្តម យុវនាថ អម​ដោយ​ព្រះរាជ​វង្សា​នុ​វង្ស ដើម្បី​ដង្ហែ​ព្រះ​អង្គារ​ជា​ក្បួន យក​ទៅ​បំប្លែង ក្នុង​ទន្លេចតុមុខ​។​

​ព្រះ​អង្គារ ត្រូវបាន​តម្កល់​លើ​ព្រះទីនាំង​រថយន្ត​បុស្បុក ដង្ហែនៅពីមុខដោយ​សម្តេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះរាជវង្សានុវង្ស រួម​ទាំង​នាម៉ឺន​សព្វ​មុខ​មន្ត្រី​ជាច្រើន​រូប​ផ្សេងទៀត​។​

​ព្រះ​អង្គារ ត្រូវបាន​ដង្ហែ​ពី​វាល​ព្រះមេរុ ឆ្ពោះទៅ​កាន់​វេទិកា​អុំទូក នៅ​មុខ​ព្រះបរមរាជវាំង នៅ​ជិត​ព្រះអង្គ​ដងកើ ហើយ​ព្រះរាជវង្សានុវង្ស នាំយក​ព្រះ​អង្គារ ទៅ​បំប្លែង នៅ​ទន្លេចតុមុខ តាម​ព្រះទីនាំង​សា​ឡង់ តុប​តែង​ជា​រូប​នាគ​៕​









No comments: