ភ្នំពេញៈ យោងតាមការឲ្យដឹង ពីមន្រ្តីយោធាបានបញ្ជាក់ថា
នាពេលឆាប់ៗខាងមុខនេះ នឹងមានការសាកល្បងធ្វើសមយុទ្ធបាញ់
គ្រាប់ពិតជាថ្មីម្តងទៀត ដើម្បីពង្រឹង សមត្ថភាពការប្រយុទ្ធ
របស់កងទ័ពជំនាញកម្ពុជា ក្នុងការការពារបូរណភាពទឹកដី។
លោកឧត្តមសេនីយ៍ឯក ឥត សារ៉ាត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ
បានមានប្រសាសន៍ នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៣
កន្លងទៅនេះនាទីបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទថា
ការបាញ់នេះនឹងប្រព្រឹត្តទៅនៅក្នុងតំបន់ ភ្នំបាំង ភំ្ននាងប្លែក
ភំ្នជ្រួកក្រាញ់ ភំ្នមមល់ ភំ្នសម្រែង ភំ្នដំបង ភំ្នថ្មពួក ភំ្នភ្នាយរូង
ភំ្នអណ្តូង ភ្នំចង្អោ ភ្នំជ្រោះភ្នំ និងភ្នំសូភី ស្ថិតក្នុងព្រំប្រទល់របស់
ស្រុកចំនួន៤ដែលស្ថិតនៅក្នុងស្រុកចំនួនបួន គឺស្រុកសំរោងទង ស្រុកភំ្នស្រួច
ស្រុកបរសេដ្ឋ និងស្រុកគងពិសីខេត្តកំពង់ស្ពឺ ដោយសារតែស្រុកខាងលើនេះ
ជាទីតាំងភូមិសាស្រ្ត ដែលមានលក្ខណៈអំណោយផល ងាយស្រួលក្នុងការចល័ត កម្លាំង។
លោកឧត្តមសេនីយ៍ បានបន្តទៀតថា" តាមការគ្រោងទុក
ការកសាងទីលានបាញ់គ្រាប់ពិតនេះ គឺផ្តល់អទិ ភាពចំនួន៧ រួមមាន៖
ទីលានបាញ់អាវុធថ្មើរជើង -ទីលាន បាញ់កាំភ្លើងគាំទ្រប្រភេទត្បាល់ និង
ដេកាហ្សិត- ទីលានបាញ់កាំភ្លើងធំគ្រប់ប្រភទ- ទីលានបាញ់កាំភ្លើងការពារអាកាស-
ទីលាន បាញ់រថក្រោះ រថពាសដែក - ទីលាន បាញ់ឧត្ថម្ភាចក្រ យន្តហោះ
និងទីលានបាញ់គ្រាប់ពិត ចាប់ពីថ្នាក់ក្រុម រហូតដល់វរសេនាតូច។
មានប្រសាសន៍នាឱកាសនោះ នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានផ្តាំផ្ញើដល់
ក្រុមការងារគណៈកម្មការគ្រប់ជំនាញ ត្រូវសហការគ្នាឲ្យបានល្អ
ដើម្បីរៀបចំប្លង់មេ សម្រាប់ កសាងទីលានបាញ់គ្រាប់ពិត និង
ដាក់ឆ្លងអគ្គបញ្ជាការ និង ក្រសួងការពារជាតិ៕
No comments:
Post a Comment