Phnom Penh Post
A senior police official may face criminal charges for allegedly
striking two military police officers guarding the crematorium of King
Father Norodom Sihanouk yesterday, police said.
National Military Police spokesman Kheng Tito said Phnom Penh Police
Commissioner Lieutenant General Choun Sovann was accused of hitting
military police officer Vong Bunna and another unnamed military police
officer because he mistakenly believed the two men had allowed mourners
access to the crematorium at Veal Preah Meru, the area in front of the
National Museum, yesterday morning through an unofficial, restricted
entrance.
“He probably didn't sleep enough last night because he is busy with
work,” Tito said. “He got angry with our two military police officers
who were guarding the Preah Meru site... So he took his I-com [radio]
and hit them.”
According to Tito, a crowd who had come to pay their final respects
to the King Father were climbing fences to enter the crematorium’s
grounds, later pushing the fences aside to gain unfettered access to the
grounds. The two guards had tried to stop the intruders but were
unsuccessful.
When Sovann arrived, Tito continued, he assumed the two guards had
opened the gates to allow the crowd access, and flew into a rage,
hitting the two men with his hand-held radio.
The guards were spared further lashing when nearby police and
military police intervened, Tito said. Both were later sent to the Phnom
Penh Municipal Military Police headquarters to give statements.
“He has a three-star general police rank and is the highest police
official, but he used violence, and beat military police officers in
public at the late King Father’s funeral ceremony,” Tito said of Sovann.
“His activities have affected the national police’s reputation.
“He is the chief of police in Phnom Penh and was working for a
national police institution,” he added, noting that Sovann had no
authority over the military police. “He had no right to beat military
police officers who work for another police institution.”
Tito said this case would be raised after the completion of the
funeral ceremony, and that the two officers planned to file an official
complaint in court against Sovann for committing a “violent act”.
The two military police officers, as well as Phnom Penh Municipal
Military Police commander Brigadier General Ya Kim Y, could not be
reached for comment yesterday.
In an interview yesterday, Sovann adamantly denied the accusations,
and maintained that as he was the head of security for the funeral, the
two officers were indeed under his command.
“Working on behalf of the National Police, as well as being the
operating commander of mixed police and military police for the late
King Father’s funeral ceremony, I could not have done such a stupid
thing as this,” he said.
Sovann added that if he had wanted the two officers beaten, he would have delegated the job.
“I have many of my own police officers under my command that I could have ordered to do this for me.”
Sovann admitted he had been angry with the two officers, but said
that if he had actually committed the act, there would be evidence.
“If I had really done it... I think a photo of the violent acts would
have been taken by other journalists or people who have iPhones or
cameras, and they would post it on Facebook,” he said.
To contact the reporter on this story: Buth Reaksmey Kongkea at
reaksmeykongkea.buth@phnompenhpost.com
សាក្សីឃើញហេតុការណ៍ផ្ទាល់ភ្នែកឲ្យដឹងថា រឿងរ៉ាវនោះកើតឡើងដោយសារតែលោកស្នងការ ជួន សុវណ្ណ ខឹងសម្បានឹងមន្ត្រីប៉េអិមដែលមិនអាចហាមឃាត់ពលរដ្ឋចូលទៅ ថ្វាយបង្គំព្រះបរមសពនៅវាលព្រះបរមមេរុបាន។
មន្ត្រីជាន់ខ្ពស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសឲ្យដឹងថា មន្ត្រីអាវុធហត្ថពីរនាក់ត្រូវបានឧត្ដមសេនីយ៍ឯកស្នងការនគរបាល រាជធានីភ្នំពេញ លោក ជួន សុវណ្ណ ប្រើកណ្ដាប់ដៃ និងកែងវាយទៅដងខ្លួន និងកញ្ចឹងក នៅពេលដែលពួកគេចុះបំពេញបេសកកម្មរក្សាសន្តិសុខសណ្ដាប់ធ្នាប់នៅ ខាងកើតឆៀងខាងត្បូងព្រះបរមមេរុ។
មន្ត្រីអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោក ឧត្ដមសេនីយ៍ឯក ខេង ទីតូ នៅថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០១៣ មានប្រសាសន៍ថា រឿងរ៉ាវនេះកើតឡើងដោយសារតែមន្ត្រីរាជអាវុធហត្ថប្រចាំការនៅគោលដៅ នោះ មិនអាចឃាត់ឃាំងប្រជាពលរដ្ឋច្រើនដែលចង់ចូលទៅព្រះបរមមេរុច្រើន ពេក និងមានអ្នកខ្លះផ្លោះរនាំងរបស់សមត្ថកិច្ចចូលទៅក្នុងព្រះបរមមេរុ បណ្ដាលឲ្យលោក ជួន សុវណ្ណ ខឹង ក៏ប្រើហិង្សាតែម្ដង។
លោក ខេង ទីតូ បញ្ជាក់ថា ការប្រើប្រាស់ហិង្សារបស់លោកស្នងការមិនត្រឹមត្រូវតាមច្បាប់នោះទេ៖ «មិន ដឹងគាត់ខឹងអី គាត់ប្រើហិង្សានៅមុខមហាជនតែម្ដង គួរឲ្យសោកស្ដាយដែរ។ ខ្ញុំអត់មានរឿងអីត្រូវសួរនាំលោកស្នងការហ្នឹងផង ព្រោះលោកស្នងការហ្នឹងគាត់ធ្វើអីគាត់ដឹងខ្លួនហើយ។ យើងគ្រាន់តែមានការអត់ធ្មត់ យើងប្រាប់គ្នាយើងឲ្យមានការអត់ធ្មត់តែប៉ុណ្ណឹង កុំឲ្យមានការខឹងសម្បាអី ជាជំហានដំបូងយើងបញ្ជូនទាំងពីរនាក់ហ្នឹងមកធ្វើការសាកសួរ និងរបាយការណ៍បំភ្លឺ»។
លោក ខេង ទីតូ បញ្ជាក់ថា អាវុធហត្ថមិនទាន់មានវិធានការយ៉ាងណាជុំវិញករណីនេះនៅឡើយ ដោយសារតែរវល់ថែរក្សាសន្តិសុខសុវត្ថិភាពក្នុងថ្វាយព្រះភ្លើង និងព្រះរាជពិធីកាន់ទុក្ខព្រះបរមរតនកោដ្ឋ។
ប្រភពពីប្រជាពលរដ្ឋឲ្យដឹងថា មន្ត្រីអាវុធហត្ថដែលត្រូវរងការវាយប្រហារ មានម្នាក់ឈ្មោះ វង់ ប៊ុណ្ណា តួនាទីជាជំនួយការសេនាធិការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងម្នាក់ទៀតគេមិនស្គាល់ឈ្មោះទេ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីអាវុធទាំងពីរនាក់ ដើម្បីរៀបរាប់បន្ថែមបានទេនៅថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០១៣។
ទាក់ទងនឹងបញ្ហានេះ លោកផ្កាយបី ជួន សុវណ្ណ ឆ្លើយបំភ្លឺថា គឺលោកគ្រាន់តែដឹកនាំបញ្ជាកម្លាំងសមត្ថកិច្ចនៅទីនោះ ដើម្បីរក្សាសន្តិសុខប៉ុណ្ណោះ មិនបានប្រើប្រាស់ហិង្សានោះទេ។
លោកបន្តថា ការងារសំខាន់គឺលោកចង់ឲ្យពលរដ្ឋមានសុវត្ថិភាព និងមានរបៀបរៀបរយពេលចូលគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ នៅក្នុងព្រះបរមមេរុ។
លោក ជួន សុវណ្ណ៖ «ដូចខ្ញុំបញ្ជាក់ថា ក្នុងនាមជាមេបញ្ជាការរឿងអីត្រូវប្រើប្រាស់ហិង្សាទៅលើកងកម្លាំង ខ្លួនឯង។ តើការបញ្ជាកម្លាំងឲ្យបំពេញការងារ ឲ្យកម្លាំងនោះរៀបចំ... ព្រោះសិទ្ធិរបស់បញ្ជាការវាអត់រឿងអីក្រៅពីហ្នឹងទេ»។
ទោះជាយ៉ាងណាក្តី ប្រជាពលរដ្ឋឃើញហេតុការណ៍ផ្ទាល់ភ្នែកសុំមិនបញ្ចេញឈ្មោះប្រាប់ថា លោកស្នងការវាយទៅលើប៉េអិមដោយសារតែឃើញពលរដ្ឋចូលគោរពបរមសពមិន មានរបៀបរៀបរយ ហើយប្រហែលជាលោកស្នងការគាត់យល់ថា ប៉េអិមជាអ្នកបើកដៃឲ្យពលរដ្ឋចូល តែតាមពិតប្រជាពលរដ្ឋចូលដោយខ្លួនឯងប៉ុណ្ណោះ។ ប្រភពបន្តថា មុនដំបូងលោក ជួន សុវណ្ណ វាយលើដងខ្លួនប៉េអិមម្នាក់ បន្ទាប់មកប៉េអិមម្នាក់ទៀតចូលទៅនិយាយឃាត់ ក៏វាយអ្នកទី២ទៀត។
រយៈពេល ៣ថ្ងៃមកនេះ មានមនុស្សម្នាជាច្រើនម៉ឺននាក់នាំគ្នាចូលទៅគោរពព្រះបរមសពព្រះ បរមរតនកោដ្ឋ រហូតដល់អាជ្ញាធរដាក់បម្រាម និងរនាំងលួសបន្លាការពារ និងរបងដែក ព្រមទាំងពង្រាយកម្លាំងការពាររាប់ម៉ឺននាក់ ដើម្បីរាំងផ្ទប់មិនឲ្យពលរដ្ឋសម្រុកចូលច្រើនទៀតផង៕
ដោយ វណ្ណ វិចារ RFA
2013-02-03
លោកស្នងការនគរបាលរាជធានីភ្នំពេញ រងការចោទប្រកាន់ថា ប្រើប្រាស់អំពើហិង្សាទៅលើមន្ត្រីកងរាជអាវុធហត្ថ ២នាក់ នៅជិតព្រះបរមមេរុ។សាក្សីឃើញហេតុការណ៍ផ្ទាល់ភ្នែកឲ្យដឹងថា រឿងរ៉ាវនោះកើតឡើងដោយសារតែលោកស្នងការ ជួន សុវណ្ណ ខឹងសម្បានឹងមន្ត្រីប៉េអិមដែលមិនអាចហាមឃាត់ពលរដ្ឋចូលទៅ ថ្វាយបង្គំព្រះបរមសពនៅវាលព្រះបរមមេរុបាន។
មន្ត្រីជាន់ខ្ពស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសឲ្យដឹងថា មន្ត្រីអាវុធហត្ថពីរនាក់ត្រូវបានឧត្ដមសេនីយ៍ឯកស្នងការនគរបាល រាជធានីភ្នំពេញ លោក ជួន សុវណ្ណ ប្រើកណ្ដាប់ដៃ និងកែងវាយទៅដងខ្លួន និងកញ្ចឹងក នៅពេលដែលពួកគេចុះបំពេញបេសកកម្មរក្សាសន្តិសុខសណ្ដាប់ធ្នាប់នៅ ខាងកើតឆៀងខាងត្បូងព្រះបរមមេរុ។
មន្ត្រីអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោក ឧត្ដមសេនីយ៍ឯក ខេង ទីតូ នៅថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០១៣ មានប្រសាសន៍ថា រឿងរ៉ាវនេះកើតឡើងដោយសារតែមន្ត្រីរាជអាវុធហត្ថប្រចាំការនៅគោលដៅ នោះ មិនអាចឃាត់ឃាំងប្រជាពលរដ្ឋច្រើនដែលចង់ចូលទៅព្រះបរមមេរុច្រើន ពេក និងមានអ្នកខ្លះផ្លោះរនាំងរបស់សមត្ថកិច្ចចូលទៅក្នុងព្រះបរមមេរុ បណ្ដាលឲ្យលោក ជួន សុវណ្ណ ខឹង ក៏ប្រើហិង្សាតែម្ដង។
លោក ខេង ទីតូ បញ្ជាក់ថា ការប្រើប្រាស់ហិង្សារបស់លោកស្នងការមិនត្រឹមត្រូវតាមច្បាប់នោះទេ៖ «មិន ដឹងគាត់ខឹងអី គាត់ប្រើហិង្សានៅមុខមហាជនតែម្ដង គួរឲ្យសោកស្ដាយដែរ។ ខ្ញុំអត់មានរឿងអីត្រូវសួរនាំលោកស្នងការហ្នឹងផង ព្រោះលោកស្នងការហ្នឹងគាត់ធ្វើអីគាត់ដឹងខ្លួនហើយ។ យើងគ្រាន់តែមានការអត់ធ្មត់ យើងប្រាប់គ្នាយើងឲ្យមានការអត់ធ្មត់តែប៉ុណ្ណឹង កុំឲ្យមានការខឹងសម្បាអី ជាជំហានដំបូងយើងបញ្ជូនទាំងពីរនាក់ហ្នឹងមកធ្វើការសាកសួរ និងរបាយការណ៍បំភ្លឺ»។
លោក ខេង ទីតូ បញ្ជាក់ថា អាវុធហត្ថមិនទាន់មានវិធានការយ៉ាងណាជុំវិញករណីនេះនៅឡើយ ដោយសារតែរវល់ថែរក្សាសន្តិសុខសុវត្ថិភាពក្នុងថ្វាយព្រះភ្លើង និងព្រះរាជពិធីកាន់ទុក្ខព្រះបរមរតនកោដ្ឋ។
ប្រភពពីប្រជាពលរដ្ឋឲ្យដឹងថា មន្ត្រីអាវុធហត្ថដែលត្រូវរងការវាយប្រហារ មានម្នាក់ឈ្មោះ វង់ ប៊ុណ្ណា តួនាទីជាជំនួយការសេនាធិការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងម្នាក់ទៀតគេមិនស្គាល់ឈ្មោះទេ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីអាវុធទាំងពីរនាក់ ដើម្បីរៀបរាប់បន្ថែមបានទេនៅថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០១៣។
ទាក់ទងនឹងបញ្ហានេះ លោកផ្កាយបី ជួន សុវណ្ណ ឆ្លើយបំភ្លឺថា គឺលោកគ្រាន់តែដឹកនាំបញ្ជាកម្លាំងសមត្ថកិច្ចនៅទីនោះ ដើម្បីរក្សាសន្តិសុខប៉ុណ្ណោះ មិនបានប្រើប្រាស់ហិង្សានោះទេ។
លោកបន្តថា ការងារសំខាន់គឺលោកចង់ឲ្យពលរដ្ឋមានសុវត្ថិភាព និងមានរបៀបរៀបរយពេលចូលគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ នៅក្នុងព្រះបរមមេរុ។
លោក ជួន សុវណ្ណ៖ «ដូចខ្ញុំបញ្ជាក់ថា ក្នុងនាមជាមេបញ្ជាការរឿងអីត្រូវប្រើប្រាស់ហិង្សាទៅលើកងកម្លាំង ខ្លួនឯង។ តើការបញ្ជាកម្លាំងឲ្យបំពេញការងារ ឲ្យកម្លាំងនោះរៀបចំ... ព្រោះសិទ្ធិរបស់បញ្ជាការវាអត់រឿងអីក្រៅពីហ្នឹងទេ»។
ទោះជាយ៉ាងណាក្តី ប្រជាពលរដ្ឋឃើញហេតុការណ៍ផ្ទាល់ភ្នែកសុំមិនបញ្ចេញឈ្មោះប្រាប់ថា លោកស្នងការវាយទៅលើប៉េអិមដោយសារតែឃើញពលរដ្ឋចូលគោរពបរមសពមិន មានរបៀបរៀបរយ ហើយប្រហែលជាលោកស្នងការគាត់យល់ថា ប៉េអិមជាអ្នកបើកដៃឲ្យពលរដ្ឋចូល តែតាមពិតប្រជាពលរដ្ឋចូលដោយខ្លួនឯងប៉ុណ្ណោះ។ ប្រភពបន្តថា មុនដំបូងលោក ជួន សុវណ្ណ វាយលើដងខ្លួនប៉េអិមម្នាក់ បន្ទាប់មកប៉េអិមម្នាក់ទៀតចូលទៅនិយាយឃាត់ ក៏វាយអ្នកទី២ទៀត។
រយៈពេល ៣ថ្ងៃមកនេះ មានមនុស្សម្នាជាច្រើនម៉ឺននាក់នាំគ្នាចូលទៅគោរពព្រះបរមសពព្រះ បរមរតនកោដ្ឋ រហូតដល់អាជ្ញាធរដាក់បម្រាម និងរនាំងលួសបន្លាការពារ និងរបងដែក ព្រមទាំងពង្រាយកម្លាំងការពាររាប់ម៉ឺននាក់ ដើម្បីរាំងផ្ទប់មិនឲ្យពលរដ្ឋសម្រុកចូលច្រើនទៀតផង៕
3 comments:
Power abused,police brutality,assault on public servants is unacceptable in any govt agency.Fire this thugism Sovan now.The victims should sue this pig for assaulting battery against them by abusing power.Reading his responses on the top article sounded like a thug/gangster if he wants to beat these policemen he can uses his police whose worked under him to beat these policemen,Sovan was acting like a thug on duties in the payroll of Khmer nation.Please fire this thug as soon as possible for people get hurts.
Kmenhwatt
They are all Hun Sen 's dogs ; the large dog bit the small ones . The later will stop
the yelp as soon as they get some pieces of bone . Things will be calmed down when
when the military police officers get some coffee money - no court , no judge - only
corruption and impunity .
This F@#king idiot needs to get his ass kick in the face for acting so unprofessional toward his subordinates. He should be fired right away or put in jail.
Post a Comment