A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 4 February 2013

Cop arrested for striking military police [Was Phnom Penh Police Chief Gen. Choun Sovann arrested?] មេ​នគរបាល​រាជធានី​​រង​ការ​ចោទ​ថា​ប្រើ​ហិង្សា​លើ​មន្ត្រី​ប៉េអិម​២​នាក់

Last Updated on 04 February 2013 
Phnom Penh Post

By Buth Reaksmey Kongkea

130204 06b
Phnom Penh Municipal Police Chief Choun Sovann speaks to the Post yesterday. Photograph: Buth ReaKsmey Kongkea/Phnom Penh Post
A senior police official may face criminal charges for allegedly striking two military police officers guarding the crematorium of King Father Norodom Sihanouk yesterday, police said.
National Military Police spokesman Kheng Tito said Phnom Penh Police Commissioner Lieutenant General Choun Sovann was accused of hitting military police officer Vong Bunna and another unnamed military police officer because he mistakenly believed the two men had allowed mourners access to the crematorium at Veal Preah Meru, the area in front of the National Museum, yesterday morning through an unofficial, restricted entrance.
“He probably didn't sleep enough last night because he is busy with work,” Tito said. “He got angry with our two military police officers who were guarding the Preah Meru site... So he took his I-com [radio] and hit them.”
According to Tito, a crowd who had come to pay their final respects to the King Father were climbing fences to enter the crematorium’s grounds, later pushing the fences aside to gain unfettered access to the grounds. The two guards had tried to stop the intruders but were unsuccessful.
When Sovann arrived, Tito continued, he assumed the two guards had opened the gates to allow the crowd access, and flew into a rage, hitting the two men with his hand-held radio.
The guards were spared further lashing when nearby police and military police intervened, Tito said. Both were later sent to the Phnom Penh Municipal Military Police headquarters to give statements.

“He has a three-star general police rank and is the highest police official, but he used violence, and beat military police officers in public at the late King Father’s funeral ceremony,” Tito said of Sovann. “His activities have affected the national police’s reputation.
“He is the chief of police in Phnom Penh and was working for a national police institution,” he added, noting that Sovann had no authority over the military police. “He had no right to beat military police officers who work for another police institution.”
Tito said this case would be raised after the completion of the funeral ceremony, and that the two officers planned to file an official complaint in court against Sovann for committing a “violent act”.
The two military police officers, as well as Phnom Penh Municipal Military Police commander Brigadier General Ya Kim Y, could not be reached   for comment yesterday.
In an interview yesterday, Sovann adamantly denied the accusations, and maintained that as he was the head of security for the funeral, the two officers were indeed under his command.
“Working on behalf of the National Police, as well as being the operating commander of mixed police and military police for the late King Father’s funeral ceremony, I could not have done such a stupid thing as this,” he said.
Sovann added that if he had wanted the two officers beaten, he would have delegated the job.
 “I have many of my own police officers under my command that I could have ordered to do this for me.”
Sovann admitted he had been angry with the two officers, but said that if he had actually committed the act, there would be evidence.
“If I had really done it... I think a photo of the violent acts would have been taken by other journalists or people who have iPhones or cameras, and they would post it on Facebook,” he said.


To contact the reporter on this story: Buth Reaksmey Kongkea at reaksmeykongkea.buth@phnompenhpost.com
2013-02-03
លោក​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ រង​ការ​ចោទ​ប្រកាន់​ថា ប្រើប្រាស់​អំពើ​ហិង្សា​ទៅ​លើ​មន្ត្រី​កងរាជអាវុធហត្ថ ២​នាក់ នៅ​ជិត​ព្រះ​បរម​មេរុ។
RFA/Sok Serey
ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក ជួន សុវណ្ណ បើក​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​នគរបាល​រាជធានី​ភ្នំពេញ សម្រាប់​ខែ​មករា ឆ្នាំ​២០១៣ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៣១ ខែ​មករា ឆ្នាំ​២០១៣។

សាក្សី​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​ឲ្យ​ដឹង​ថា រឿងរ៉ាវ​នោះ​កើត​ឡើង​ដោយសារ​តែ​លោក​ស្នងការ ជួន សុវណ្ណ ខឹងសម្បា​នឹង​មន្ត្រី​ប៉េអិម​ដែល​មិន​អាច​ហាម​ឃាត់​ពលរដ្ឋ​ចូល​ទៅ​ ថ្វាយបង្គំ​ព្រះ​បរម​សព​នៅ​វាល​ព្រះ​បរម​មេរុ​បាន។
មន្ត្រី​ជាន់​ខ្ពស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ឲ្យ​ដឹង​ថា មន្ត្រី​អាវុធហត្ថ​ពីរ​នាក់​ត្រូវ​បាន​ឧត្ដមសេនីយ៍ឯក​ស្នងការ​នគរបាល​ រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ ប្រើ​កណ្ដាប់ដៃ និង​កែង​វាយ​ទៅ​ដង​ខ្លួន និង​កញ្ចឹង​ក នៅ​ពេល​ដែល​ពួក​គេ​ចុះ​បំពេញ​បេសកកម្ម​រក្សា​សន្តិសុខ​សណ្ដាប់​ធ្នាប់​នៅ​ ខាង​កើត​ឆៀង​ខាង​ត្បូង​ព្រះ​បរម​មេរុ។
មន្ត្រី​អ្នក​នាំ​ពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក​ ឧត្ដមសេនីយ៍ឯក ខេង ទីតូ នៅ​ថ្ងៃ​ទី​៣ កុម្ភៈ ឆ្នាំ​២០១៣ មាន​ប្រសាសន៍​ថា រឿងរ៉ាវ​នេះ​កើត​ឡើង​ដោយសារ​តែ​មន្ត្រី​រាជ​អាវុធហត្ថ​ប្រចាំ​ការ​នៅ​គោលដៅ​ នោះ មិន​អាច​ឃាត់ឃាំង​ប្រជាពលរដ្ឋ​ច្រើន​ដែល​ចង់​ចូល​ទៅ​ព្រះ​បរម​មេរុ​ច្រើន​ ពេក និង​មាន​អ្នក​ខ្លះ​ផ្លោះ​រនាំង​របស់​សមត្ថកិច្ច​ចូល​ទៅ​ក្នុង​ព្រះ​បរម​មេរុ បណ្ដាល​ឲ្យ​លោក ជួន សុវណ្ណ ខឹង ក៏​ប្រើ​ហិង្សា​តែម្ដង។
លោក ខេង ទីតូ បញ្ជាក់​ថា ការ​ប្រើប្រាស់​ហិង្សា​របស់​លោក​ស្នងការ​មិន​ត្រឹម​ត្រូវ​តាម​ច្បាប់​នោះ​ទេ៖ «មិន ​ដឹង​គាត់​ខឹង​អី គាត់​ប្រើ​ហិង្សា​នៅ​មុខ​មហាជន​តែម្ដង គួរ​ឲ្យ​សោក​ស្ដាយ​ដែរ។ ខ្ញុំ​អត់​មាន​រឿង​អី​ត្រូវ​សួរ​នាំ​លោក​ស្នងការ​ហ្នឹង​ផង ព្រោះ​លោក​ស្នងការ​ហ្នឹង​គាត់​ធ្វើ​អី​គាត់​ដឹង​ខ្លួន​ហើយ។ យើង​គ្រាន់​តែ​មាន​ការ​អត់ធ្មត់ យើង​ប្រាប់​គ្នា​យើង​ឲ្យ​មាន​ការ​អត់ធ្មត់​តែប៉ុណ្ណឹង កុំ​ឲ្យ​មាន​ការ​ខឹង​សម្បា​អី ជា​ជំហាន​ដំបូង​យើង​បញ្ជូន​ទាំង​ពីរ​នាក់​ហ្នឹង​មក​ធ្វើ​ការ​សាកសួរ និង​របាយការណ៍​បំភ្លឺ»
លោក ខេង ទីតូ បញ្ជាក់​ថា អាវុធហត្ថ​មិន​ទាន់​មាន​វិធានការ​យ៉ាង​ណា​ជុំវិញ​ករណី​នេះ​នៅ​ឡើយ ដោយសារ​តែ​រវល់​ថែរក្សា​សន្តិសុខ​សុវត្ថិភាព​ក្នុង​ថ្វាយ​ព្រះ​ភ្លើង និង​ព្រះរាជ​ពិធី​កាន់​ទុក្ខ​ព្រះ​បរម​រតន​កោដ្ឋ។
ប្រភព​ពី​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា មន្ត្រី​អាវុធហត្ថ​ដែល​ត្រូវ​រង​ការ​វាយ​ប្រហារ មាន​ម្នាក់​ឈ្មោះ វង់ ប៊ុណ្ណា តួនាទី​ជា​ជំនួយ​ការ​សេនាធិការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ម្នាក់​ទៀត​គេ​មិន​ស្គាល់​ឈ្មោះ​ទេ។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​អាវុធ​ទាំង​ពីរ​នាក់ ដើម្បី​រៀបរាប់​បន្ថែម​បាន​ទេ​នៅ​ថ្ងៃ​ទី​៣ កុម្ភៈ ឆ្នាំ​២០១៣។
ទាក់ទង​នឹង​បញ្ហា​នេះ លោក​ផ្កាយ​បី ជួន សុវណ្ណ ឆ្លើយ​បំភ្លឺ​ថា គឺ​លោក​គ្រាន់​តែ​ដឹកនាំ​បញ្ជា​កម្លាំង​សមត្ថកិច្ច​នៅ​ទី​នោះ ដើម្បី​រក្សា​សន្តិសុខ​ប៉ុណ្ណោះ មិន​បាន​ប្រើប្រាស់​ហិង្សា​នោះ​ទេ។
លោក​បន្ត​ថា ការងារ​សំខាន់​គឺ​លោក​ចង់​ឲ្យ​ពលរដ្ឋ​មាន​សុវត្ថិភាព និង​មាន​របៀប​រៀប​រយ​ពេល​ចូល​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ​ នៅ​ក្នុង​ព្រះ​បរម​មេរុ។
លោក ជួន សុវណ្ណ៖ «ដូច​ខ្ញុំ​បញ្ជាក់​ថា ក្នុង​នាម​ជា​មេបញ្ជាការ​រឿង​អី​ត្រូវ​ប្រើប្រាស់​ហិង្សា​ទៅ​លើ​កង​កម្លាំង​ ខ្លួន​ឯង។ តើ​ការ​បញ្ជា​កម្លាំង​ឲ្យ​បំពេញ​ការងារ ឲ្យ​កម្លាំង​នោះ​រៀបចំ... ព្រោះ​សិទ្ធិ​របស់​បញ្ជាការ​វា​អត់​រឿង​អី​ក្រៅ​ពី​ហ្នឹង​ទេ»
ទោះ​ជា​យ៉ាង​ណា​ក្តី ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ថា លោក​ស្នងការ​វាយ​ទៅ​លើ​ប៉េអិម​ដោយសារ​តែ​ឃើញ​ពលរដ្ឋ​ចូល​គោរព​បរម​សព​មិន​ មាន​របៀប​រៀបរយ ហើយ​ប្រហែល​ជា​លោក​ស្នងការ​គាត់​យល់​ថា ប៉េអិម​ជា​អ្នក​បើក​ដៃ​ឲ្យ​ពលរដ្ឋ​ចូល តែ​តាម​ពិត​ប្រជាពលរដ្ឋ​ចូល​ដោយ​ខ្លួន​ឯង​ប៉ុណ្ណោះ។ ប្រភព​បន្ត​ថា មុន​ដំបូង​លោក ជួន សុវណ្ណ វាយ​លើ​ដង​ខ្លួន​ប៉េអិម​ម្នាក់ បន្ទាប់​មក​ប៉េអិម​ម្នាក់​ទៀត​ចូល​ទៅ​និយាយ​ឃាត់ ក៏​វាយ​អ្នក​ទី​២​ទៀត។
រយៈពេល ៣​ថ្ងៃ​មក​នេះ មាន​មនុស្ស​ម្នា​ជា​ច្រើន​ម៉ឺន​នាក់​នាំ​គ្នា​ចូល​ទៅ​គោរព​ព្រះ​បរម​សព​ព្រះ ​បរម​រតន​កោដ្ឋ រហូត​ដល់​អាជ្ញាធរ​ដាក់​បម្រាម និង​រនាំង​លួស​បន្លា​ការពារ និង​របង​ដែក ព្រម​ទាំង​ពង្រាយ​កម្លាំង​ការពារ​រាប់​ម៉ឺន​នាក់ ដើម្បី​រាំង​ផ្ទប់​មិន​ឲ្យ​ពលរដ្ឋ​សម្រុក​ចូល​ច្រើន​ទៀត​ផង៕

3 comments:

Anonymous said...

Power abused,police brutality,assault on public servants is unacceptable in any govt agency.Fire this thugism Sovan now.The victims should sue this pig for assaulting battery against them by abusing power.Reading his responses on the top article sounded like a thug/gangster if he wants to beat these policemen he can uses his police whose worked under him to beat these policemen,Sovan was acting like a thug on duties in the payroll of Khmer nation.Please fire this thug as soon as possible for people get hurts.

Kmenhwatt

Anonymous said...

They are all Hun Sen 's dogs ; the large dog bit the small ones . The later will stop
the yelp as soon as they get some pieces of bone . Things will be calmed down when
when the military police officers get some coffee money - no court , no judge - only
corruption and impunity .

Anonymous said...

This F@#king idiot needs to get his ass kick in the face for acting so unprofessional toward his subordinates. He should be fired right away or put in jail.