A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 22 February 2013

A Cambodian woman detained by Thai authority for "spying" on Thai military bases in Lopburi province របាយការណ៍ៈ ស្រ្តីខ្មែរម្នាក់ ត្រូវឃាត់ខ្លួន ពាក់ព័ន្ធ នឹងការធ្វើចារកម្ម នៅថៃ


បាងកក៖មានសេចក្តីរាយការណ៍ព័ត៌មានថៃនានា អះអាងនៅថ្ងៃសុក្រទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ថា អាជ្ញាធរថៃ បានឃាត់ខ្លួនស្រ្តីខ្មែរម្នាក់ ដែលបានទៅថតបន្ទាយ ទាហានពិសេសថៃមួយ នៅខេត្តលុបបុរី ដោយភ្ជាប់ទៅនឹងសកម្មភាពចារកម្ម។
ព័ត៌មានINNរបស់ថៃ រាយការណ៍ថា ពិតជាមានការឃាត់ខ្លួននេះមែន។
យ៉ាងណាក៏ដោយ លោកឧបនាយករដ្ឋមន្រ្តីថៃ ឈ្លើម យ៉ូដាំរ៉ុង ទទួលបន្ទុកសន្តិសុខបានថ្លែងថា លោកមិនទាន់ដឹងពីការឃាត់ខ្លួននោះនៅឡើយទេ។
ដោយឡែកប្រភពពីកាសែត ដេលី របស់ថៃ ឲ្យដឹងថា ស្រី្តខ្មែររូបនោះ ត្រូវបានឃាត់ខ្លួន នៅខេត្តស្រះកែវ និងបានរកឃើញ ស្រ្តីរូបនោះលាក់ស៊ីមកាត នៅក្នុង អាវទ្រនាប់ និងកាមេរ៉ា នៅក្នុងខោទ្រនាប់ទៅវិញ ដែលវាជាសកម្មភាពមួយ ខុសប្លែកពីអ្នកទេសចរឯទៀតៗ។ នៅពេលឆែកម៉ាស៊ីនថត គេពិនិត្យឃើញមានរូប បន្ទាយទាហានថៃថែមទៀតផង។
ពាក់ព័ន្ធនឹងបញ្ហានេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចទំនាក់ទំនងលោក កុយ គួង ក្រសួងការបរទេស បាននោះទេ ដោយសារទូរស័ព្ទចូល តែមិនមានអ្នកទទួល៕

No comments: