A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 9 January 2013

Swede found dead after being hospitalized with stomach ache ម្ចាស់ផ្ទះសំណាក់ ជារិទ្ធីហេង២ លួចដឹក សពបុរសជនជាតិ ស៊ុយអែត ទៅមន្ទីរពេទ្យ មិនឱ្យអាជ្ញាធរដឹង

Photo by DAP-NEWS

Photo by DAP-NEWS
                              Top: Chea Rithy Heng Guesthouse and (bottom) Lars Goran Tornblom

PHNOM PENH (The Cambodia Herald) - A 65-year-old  Swedish man was found dead Wednesday after being hospitalized with a stomach ache, police said.

Police said the man, identified as Lars Goran Tornblom, had been living in Cambodia since 2009 and had a room at the Chea Rithy Heng Guesthouse in Russey Keo district since December 11.

Klout Srey Lin, the victim's 22-year-old girlfriend, said she called an ambulance after Tornblom fell ill with a stomach ache.

The victim died in a hospital which brought the body back to the guesthouse, she said.

Police said an autopsy was being carried out to find the cause of death.


-អាជ្ញាធរបញ្ជា ឱ្យដឹកសព យកទៅផ្ទះ សំណាក់វិញ ដើម្បីធ្វើកោសល្យវិច័យ
ភ្នំពេញ  ៖ ម្ចាស់ផ្ទះសំណាក់ជា រិទ្ធីហេង ២ ដែលមានអាស័យដ្ឋានស្ថិតនៅផ្ទះលេខ ២២៦ តាមបណ្ដោយផ្លូវជាតិលេខ៦អា ក្រុម ទី១០ ភូមិកៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ ត្រូវបានអាជ្ញាធរនិងសមត្ថកិច្ច មូលដ្ឋាន បញ្ជាឱ្យដឹកសពបុរសជនជាតិស៊ុយ អែតម្នាក់ ពីមន្ទីរពេទ្យកាល់ម៉ែត ឆ្ពោះទៅ ផ្ទះសំណាក់វិញ ដើម្បីធ្វើកោសល្យវិច័យទៅ លើសពជនរងគ្រោះ ។
ការបញ្ជាឱ្យដឹកសពត្រឡប់ទៅផ្ទះសំណាក់ វិញ  ខាងលើនេះ បានកើតឡើង បន្ទាប់ពី ម្ចាស់ផ្ទះសំណាក់បានជួលរថយន្ដគ្លីនិកតុបសិត ដឹកបញ្ជូនសពបុរសជនជាតិស៊ុយអែតវ័យ ៦៥ឆ្នាំយកទៅតម្កល់ទុកនៅមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីជនរងគ្រោះត្រូវបានឃើញ ដេកស្លាប់នៅក្នុងផ្ទះសំណាក់មួយនេះ ហើយ ម្ចាស់ផ្ទះសំណាក់ បានលួចហៅរថយន្ដគ្លីនិក ដឹកសពចេញពីផ្ទះសំណាក់មិនឱ្យអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានដឹងនោះឡើយ ។

ដោយឡែកបុរសម្នាក់ នៅពេលមជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិលទាក់ទងតាមទូរ ស័ព្ទ ដែលដាក់នៅលើស្លាកយីហោផ្ទះសំណាក់ នោះ បានចុចបិទទូរស័ព្ទភ្លាមៗនៅពេលដឹង ថា ទូរស័ព្ទចេញពីកាសែតដើមអម្ពិលនា រសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៣ ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋានបានឱ្យដឹងថា  កាលពីវេលាម៉ោង១០ ព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៣ មានការ ភ្ញាក់ផ្អើលមួយនៅពេលដែលនារីជនជាតិខ្មែរ វ័យ ២២ឆ្នាំ បានរត់ចេញពីបន្ទប់លេខ១០៧ នៃផ្ទះសំណាក់ជារិទ្ធីហេង២ ដោយប្រាប់ទៅ ម្ចាស់ផ្ទះសំណាក់ថា សង្សាររបស់ខ្លួនជាជន ជាតិស៊ុយអែត មានអាយុរហូតទៅដល់៦៥ ឆ្នាំ បានស្លាប់ ដោយសារតែគាំងបេះដូង ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ TORNBLOM LARS GORN អាយុ៦៥ឆ្នាំ កាន់លិខិតឆ្លង ដែនលេខ៨០៦១២៤១៣ ដោយមានមុខងារ ជាអ្នកទេសចរណ៍ ដើរលេងកំសាន្ដនៅក្នុង ប្រទេសកម្ពុជា ។
យោងតាមឈ្មោះខួច ស្រីលីន អាយុ២២ ឆ្នាំ ដែលត្រូវជាសង្សារជនរងគ្រោះបានប្រាប់ សមត្ថកិច្ចថា ពួកគេទាំងពីរបានមកស្នាក់នៅ ផ្ទះសំណាក់ជារិទ្ធីហេង២ អស់រយៈពេលជិត មួយខែមកហើយ លុះដល់ម៉ោងកើតហេតុ ស្រាប់តែជនរងគ្រោះគាំងបេះដូងស្លាប់តែ ម្ដង ។
យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា អាជ្ញាធរមានសមត្ថកិច្ចនឹងមានវិធានការ យ៉ាងណានោះឡើយ ទៅលើអាជីវកម្មផ្ទះ សំណាក់មួយនេះ ពីព្រោះពេលភ្ញៀវបរទេស ចូលស្នាក់នៅមិនបានរាយការណ៍ជូនអាជ្ញាធរ ហើយពេលមានករណីស្លាប់ ស្រាប់តែជួល រថយន្ដគ្លីនិកឯកជន ដឹកសពជនរងគ្រោះ ចេញពីផ្ទះសំណាក់យ៉ាងទាន់ហន់ មិនឱ្យ អាជ្ញាធរនិងសមត្ថកិច្ចដឹងនោះឡើយ ៕

No comments: