A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 9 January 2013

Rong Chhun's Cambodia Watch Council urges the government to re-examine the presence of illgal migrants in Cambodia អ្នក​ឃ្លាំ​មើល​ជំរុញ​ឲ្យ​អាជ្ញាធរ​បង្ហាញ​ចំនួន​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​និង​ស្រប​ច្បាប់

                                   Mr. Rong Chhun, president of Cambodia Watch Council
 
ដោយ វណ្ណ វិចារ 2013-01-08 RFA

ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ដាក់​លិខិត​ស្នើសុំ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បង្ហាញ​ពី​ចំនួន​ពិត​ប្រាកដ​ជន​អន្តោប្រវេសន៍​បរទេស​ខុស​ច្បាប់ និង​ស្រប​ច្បាប់ ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា។
តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ពន្យល់​ថា ការ​បង្ហាញ​ពី​តួលេខ​ច្បាស់​លាស់​ឲ្យ​សាធារណជន​ដឹង​ពី​ជន​អន្តោប្រវេសន៍​ជា​ មូលដ្ឋាន​សំខាន់​សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ និង​ដើម្បី​រក្សា​បូរណភាព​ទឹកដី​ខ្មែរ។
ចំនួន​ស្ថិតិ​ជន​បរទេស​អន្តោប្រវេសន៍​ទាំង​ស្រប​ច្បាប់ ខុស​ច្បាប់​នៅ​កម្ពុជា ត្រូវ​បាន​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ដាក់​ជា​សំណើ​សម្រាប់​ក្រសួង​មហាផ្ទៃ​បកស្រាយ។ ការ​ដាក់​សំណើ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធាន​កិត្តិយស​គណបក្ស​កាន់​អំណាច ថ្លែង​សន្ទរកថា​ជា​សាធារណៈ នៅ​ថ្ងៃ​ទី៧ មករា ដោយ​មិន​បាន​លើក​ទាល់​តែ​សោះ​ពី​បញ្ហា​អន្តោប្រវេសន៍​នៅ​កម្ពុជា។
តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ លោក រ៉ុង ឈុន នៅ​ថ្ងៃ​ទី៨ ខែ​មករា មាន​ប្រសាសន៍​ថា ការ​ដាក់​លិខិត​នេះ​មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ទេ គឺ​ធ្វើ​ឡើង​ដើម្បី​ចង់​ឲ្យ​ក្រសួង​មហាផ្ទៃ​មាន​តម្លាភាព ក្នុង​ការ​ផ្សព្វផ្សាយ​ពី​ចំនួន​ស្ថិតិ​ប្រជាពលរដ្ឋ​ខ្មែរ និង​ជន​បរទេស​ដែល​អន្តោប្រវេសន៍​ស្រប​ច្បាប់ និង​ខុស​ច្បាប់ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ប្រទេស​កម្ពុជា ទាំង​មូល។ លោក​បន្ត​ថា គេ​សង្កេត​ឃើញ​ថា​ជន​បរទេស​ជាច្រើន​ចូល​មក​រស់នៅ​ក្នុង​ទឹក​ដី​ខ្មែរ ប៉ុន្តែ​មិន​មាន​នរណា​ម្នាក់​ដឹង​ថា​ពួក​គេ​រស់នៅ​ដោយ​ស្រប​ច្បាប់ ឬ​ខុស​ច្បាប់​នោះ​ឡើយ។
លោក រ៉ុង ឈុន បន្ត​ថា ជន​អន្តោប្រវេសន៍​ភាគី​មួយ​ចំនួន​បង្ក​អសន្តិសុខ​ក្នុង​សង្គម​កម្ពុជា ដូច​ជា ឆក់​ប្លន់ ជួញ​គ្រឿង​ញៀន ជួញ​ដូរ​មនុស្ស ពេស្យាចារ​ជាដើម ដែល​ភាគ​ច្រើន​ជា​ជន​ជាតិ​វៀតណាម និង​ចិន៖ «នៅ​ក្នុង​គោល​នយោបាយ​គណបក្ស​ កាន់​អំណាច​មិន​បាន​ឃើញ​ពី​គោល​នយោបាយ​សង្កត់​ធ្ងន់​លើ​បញ្ហា​អន្តោប្រវេសន៍ ​ទេ ហើយ​រាល់​ស្ថិតិ​ជំរឿន​ឆ្នាំ​២០០៨ ក៏​មិន​ឃើញ​របាយការណ៍​ទាំង​នេះ​ដែរ ហើយ​មិន​មែន​ចេះ​តែ​ស៊ុមគ្រលុំ​ចូល​ស្រេច​តែ​អំពើ​ចិត្ត​នោះ​ទ»
លោក រ៉ុង ឈុន បន្ត​ថា បើ​សិន​ជា​ចំនួន​ជន​អន្តោប្រវេសន៍​កាន់​តែ​ច្រើន​ឡើងៗ នឹង​បណ្ដាល​ឲ្យ​ជន​ជាតិ​ខ្មែរ ក្លាយ​ជា​ជន​ជាតិ​ភាគ​តិច​ទៅ​ថ្ងៃ​មុខ​មិន​ខាន។
វិទ្យុ​អាស៊ី​សេរី មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ​មួយ​ ចំនួន ចំពោះ​បញ្ហា​នេះ​នៅ​ថ្ងៃ​ទី៨ មករា ឆ្នាំ​២០១៣។
ប៉ុន្តែ​បញ្ហា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើក​ឡើង​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី ជំរុញ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ចូល​បំភ្លឺ​ក្នុង​រដ្ឋសភា​តាម​ការ​កោះ​ហៅ​ពី​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង។
ទោះ​ជា​យ៉ាង​ណា​ក្តី ប្រធាន​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៉ី លោក សុន ឆ័យ សង្ឃឹម​ថា សំណើ​របស់​លោក រ៉ុង ឈុន ទំនង​ជា​ត្រូវ​បកស្រាយ​នៅ​ក្នុង​រដ្ឋសភា​នា​ពេល​ខាង​មុខ ស្រប​គ្នា​នឹង​សំណួរ​របស់​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង។ លោក​បន្ត​ថា សព្វថ្ងៃ​ច្បាប់​អន្តោប្រវេសន៍​នៅ​កម្ពុជា ហាក់​ដូច​ជា​មិន​បាន​អនុវត្ត​ទាល់​តែ​សោះ ពិសេស​ជន​អន្តោប្រវេសន៍​វៀតណាម ជាច្រើន​ម៉ឺន​នាក់ មក​រស់នៅ​ដោយ​សេរី​ក្នុង​ទូទាំង​ប្រទេស​កម្ពុជា ដោយ​មាន​សមាគម​វៀតណាម ជា​អ្នក​ការពារ។
លោក សុន ឆ័យ បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​ដែល​ទៅ​បរទេស​ដោយ​ខុស​ច្បាប់ ប្រឈម​នឹង​បញ្ហា​ជាច្រើន ដូច​ជា​ការ​ចាប់​ដាក់​គុក ការ​បាញ់​សម្លាប់ ទាំង​នេះ​ផ្ទុយ​ពី​កម្ពុជា ទាំង​ស្រុង៖ «ពាក់ព័ន្ធ​ជន​អន្តោប្រវេសន៍​មួយ ​ចំនួន មាន​បញ្ជាក់​ពី​សញ្ជាតិ​ជន​អន្តោប្រវេសន៍​ច្បាស់​លាស់​ទេ ត្រូវ​តែ​មាន​ការ​បញ្ជាក់​បំភ្លឺ​ឲ្យ​បាន​ច្បាស់​លាស់ ថា​វា​មាន​ប៉ុណ្ណា​មក​ដល់​សព្វថ្ងៃ​នេះ។ តាម​ខ្ញុំ​ធ្លាប់​ដឹង​ហ្នឹង គឺ​ក្រសួង​មហាផ្ទៃ​ហ្នឹង បាន​អនុញ្ញាត​ឲ្យ​ជន​ជាតិ​វៀតណាម ហ្នឹង​បង្កើត​សមាគម​គ្រប់គ្រង​ដោយ​ខ្លួន​គេ គឺ​យោង​តាម​កិច្ច​ព្រមព្រៀង​ឆ្នាំ​១៩៧៩ ប្រហែល​ជា​អីចឹង​ហើយ​បាន​មាន​ការ​អនុញ្ញាត​ពិសេស​នេះ»
អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម សង្កេត​ឃើញ​ថា រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ កម្ពុជា ត្រូវ​បាន​ជន​អន្តោប្រវេសន៍​ជន​ជាតិ​ចិន ជាង ៥០០​នាក់ យក​ធ្វើ​ជា​ទីតាំង​ឈរ​ជើង​សម្រាប់​ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ​ចាប់​ជំរិត​ឆ្លង​ ដែន ហើយ​ចាប់​តាំង​ពី​ឆ្នាំ​១៩៧៩ មក កម្ពុជា ក៏​ក្លាយ​ជា​ទីតាំង​ដ៏​ពេញ​និយម​ដែល​អនុគ្រោះ​ដល់​ការ​រស់នៅ​ប្រកប​ដោយ​ភាព​ សុខសាន្ត​របស់​ជន​ជាតិ​វៀតណាម ដែរ៕

1 comment:

Anonymous said...

Mr. Rong Chhun,

You have done the right things for Cambodia/Khmer people and nation. Thank you for bringing the issue about the illegal Vietnamese migrants in Cambodia.

We support you 100 percents. You are the best and deserve our supports.