A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 29 January 2013

Khong Khoy the Khmer Surin singer had successful performances for Khmer audiences in America តារាចម្រៀងខ្មែរ សុរិន្ទ ខុង ខុយ ធ្វើឲ្យកក្រើក នៅអាមេរិក

ក្រោយពីបានបញ្ចប់ ការសម្តែង នៅលើទឹកដីមហាអំណាច សេដ្ឋកិច្ចនៃ សហរដ្ឋអាមេរិក អស់រយៈពេល ១៣ សប្ដាហ៍ ក្រោមការអញ្ជើញពី សំណាក់ក្រុមហ៊ុន Bridge Intertainment កាលពីពេល កន្លងទៅនេះ តារាចម្រៀង សំឡេង រដឺនខ្មែរសុរិន្ទ លោក ខុង ខុយ បានវិល ត្រឡប់មកប្រទេស កម្ពុជាវិញ ហើយកាលពីរាត្រីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៣ ជាមួយនឹងការ ពាំនាំយកមកនូវភាព ជោគជ័យយ៉ាងជោគជាំ ក្រោមការគាំទ្រពីបងប្អូន ខ្មែរនៅឯនាយ សមុទ្រ។
ខុង ខុយ ម្ចាស់បទ "ពាក់អាវមិនដែលឃើញដោះ,ស៊ីបាយស្ដាយស្រា និងបទ ម៉ាស្រុកក៏មានមួយ" ដែលសុទ្ធតែជា បទចម្រៀងទទួលបានការពេញនិយមយ៉ាងខ្លាំង ទាំងនៅក្នុងទឹកដីខ្មែរសុរិន្ទ, ទឹកដីប្រទេសថៃ ជាពិសេស នៅ ប្រទេសកម្ពុជានោះ បានប្រាប់ឲ្យដឹងកាលពីពេលកន្លងទៅថ្មីៗនេះ ថា រយៈកាលជាង២ខែកន្លះ ដែលលោកសម្ដែង នៅសហរដ្ឋអាមេរិកនេះ គឺទទួលបានការគាំទ្រពីសំណាក់បងប្អូនខ្មែរនៅទីនោះយ៉ាងច្រើន ដែលភាពជោគជ័យនេះ លោកក៏មិននឹក ស្មានដល់ឡើយ។

លោក ខុង ខុយ បាននិយាយដោយសម្លេងរដឺនគួរឲ្យចង់ស្ដាប់ថា " រូបខ្ញុំបាទពិតជាមាន ភាពសប្បាយរីករាយ ជាពន់ពេក ខណៈពេលដែលឃើញពុកម៉ែបងប្អូនជាជនជាតិខ្មែរនៅសហរដ្ឋអាមេរិក រីករាយទទួលស្វាគមន៍រូបខ្ញុំ ដោយភាពកក់ក្ដៅយ៉ាងដូច្នេះឡើយ។ រូបខ្ញុំបាទ.. ពិតជាមិននឹកស្មានថា នឹងមានវាសនាបានស្គាល់ទឹកដីអាមេរិកទេ ហើយក៏មិនដែលសង្ឃឹមថា មានក្រុមហ៊ុនអញ្ជើញរូបខ្ញុំ ទៅសម្ដែងយ៉ាងដូច្នេះដែរ។ តែពេលនេះ ក្រៅពីបានស្គាល់ អាមេរិកស្រុកជនជាតិអាគាំង ថែមទាំងទទួលបានការស្វាគមន៍ពីបងប្អូនខ្មែរនៅទីនោះទៀតផង"។
ជាមួយនឹងការបញ្ចេញស្នាមញញឹមពេញទាំងផ្ទៃមុខ តារាចម្រៀងរូបនេះបានបន្តទៀតថា "បើទោះជាពេលនេះ រូបខ្ញុំបាទរួមនឹងភរិយា បានវិលត្រឡប់មកដល់ទឹកដីប្រទេសកម្ពុជាយ៉ាងណាក្ដី ក៏ខ្ញុំនៅតែចងចាំមិនភ្លេចទេ នូវការ រាប់អាន ផ្ដល់ភាពកក់ក្ដៅ និងភាពស្និទ្ធស្នាលពីសំណាក់ពុកម៉ែបងប្អូន ជាពិសេស ខ្ញុំសូមអរគុណចំពោះលោកស្រី សាវឿន អ្នកតំណាងក្រុមហ៊ុន Bridge Intertainment ដែលបានផ្ដល់ឱកាសឲ្យរូបខ្ញុំមានវាសនាបានស្គាល់អាមេរិក ជាពិសេស បានស្គាល់ពុកម៉ែបងប្អូនខ្មែរ អាមេរិក ដែលពួកលោកទាំងអស់សុទ្ធតែមានសណ្ដានចិត្ត ស្រឡាញ់ អាណិត ជនជាតិខ្មែរ ខ្មែរសុរិន្ទដូចជារូបខ្ញុំ ហើយខ្ញុំសង្ឃឹមថា នឹងមានឱកាសបានជួបមុខ ពុកម៉ែបងប្អូននៅ អាមេរិក សារជាថ្មីម្ដងទៀត"។
គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល១៣សប្ដាហ៍នៅសហរដ្ឋអាមេរិក កាលពីពេលកន្លងទៅ តារាចម្រៀងខ្មែរ សុរិន្ទដែល មានមហិច្ឆតាចង់ផ្សារភ្ជាប់កិច្ចទំនាក់ទំនង និងភាពស្និទ្ធស្នាលជាមួយបណ្តាតារាចម្រៀងខ្មែរ លោក ខុង ខុយ សម្ដែងបាន១០រដ្ឋ ស្មើនឹង១៩ Show ដោយស្នាក់នៅបណ្ដោះអាសន្ននៅក្នុងរដ្ឋម៉ែន(Maine)ក្រោមការផ្គត់ផ្គង់ និងយកចិត្តទុកដាក់ពីសំណាក់ក្រុមហ៊ុន Bridge Intertainment ៕
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News

3 comments:

Anonymous said...

I thank Khmer kampuchea [ Kondal] loves Khmers surin [Leour]but i don't know whether or not Khmers Surin loves Khmers kampuchea back or not.The same thing with Khmer krom,Khmers kundal loves Khmers krom,how about Khmers krom did they loves Khmers kundal back? There were missed trust among us.

Anonymous said...

5:55 am
Yes, Khmer Kandal, Khmer Krom and Khmer Leur do love each other.
Only our traditional enemies, Yuon and Siem try to cast doughts among Khmers.


Khmer Who Loves Khmers

Anonymous said...

5:55 am
Please remember most of the older generation of Khmer Krom always told their children to serve and to protect the country of Cambodia. They were only born on the different place, but their grassroots and their feeling are always Khmer and love all Khmer people.
Older generation of Khmer Surin or other Khmer live in Thailand never serve or sacrifice their life for the Thai King. Their King is always the King of the Khmer people and King of Cambodia.